ព័ត៌មានអន្តរជាតិ

អាមេរិក ប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ជាទីតាំងហ្វឹកហាត់ពិត ឲ្យយោធារបស់ខ្លួន

AFP

បរទេស៖Defence One បានរាយការណ៍និងត្រូវបានដកស្រង់ចេញផ្សាយដោយ RT កាលពីថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកងទ័ពរបស់ខ្លួនសម្រាប់សង្គ្រាមនាពេលអនាគត ដោយពិនិត្យមើលជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើការពិសោធន៍ស្តែងៗដោយខ្លួនឯងដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីសមរភូមិនោះ។

មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) នៅរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នា (JRTC) កំពុងបណ្តុះបណ្តាលសមាជិកយោធារបស់សហរដ្ឋអាមេរិកឱ្យប្រើយន្តហោះគ្មានមនុស្សបើក ការឃ្លាំមើលអេឡិចត្រូនិក និងផ្កាយរណប ហើយរួមបញ្ចូលគ្នាជាមួយការវាយប្រហារដោយកាំភ្លើងធំ នេះបើយោងតាមមេបញ្ជាការដែលបានពិភាក្សាជាមួយនឹងសារព័ត៌មានមួយនេះ។

ក្នុងពេលជាមួយគ្នានេះ កងទ័ពកំពុងរៀនលាក់ខ្លួនពីយន្តហោះគ្មានមនុស្សបើករបស់សត្រូវ និងការឃ្លាំមើល។ ឧត្តមសេនីយទោ Curtis Taylor ដែលជាប្រធាន NTC បានប្រាប់អ្នកយកព័ត៌មានថាមជ្ឈមណ្ឌលរបស់គាត់បានបង្រៀនទាហានឱ្យលាក់ខ្លួនពី UAV នៅក្នុងអគារ និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង។

គួរឲ្យដឹងដែរថាទន្ទឹមនឹងនោះ JRTC ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងជំរុញអង្គភាពនានាដើម្បីសម្រួលដល់ការបញ្ជាររបស់ពួកគេដើម្បីដាក់ពង្រាយ និងដកចេញយ៉ាងឆាប់រហ័សផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top