ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរបស់រដ្ឋមួយរបស់អឺរ៉ុបថា លោកបាត់បង់ការអាណិតអាសូលើអ៊ីស្រាអែល ហើយ

AFP

បរទេស៖ ប្រធានាធិបតីប្រទេស ក្រូអាត លោក Zoran Milanovic បាននិយាយកាលពីថ្ងៃសុក្រ ការដែលក្រសួងការបរទេសក្រូអាតដាក់ទង់ជាតិអ៊ីស្រាអែល គឺជារឿង “ឆ្កួត” និងមិនសមរម្យ ដោយលោកបន្ថែមថា អំពើឃោរឃៅដោយក្រុមហាម៉ាសមិនផ្តល់ឱ្យអ៊ីស្រាអែលនូវសិទ្ធិក្នុងការទម្លាក់គ្រាប់បែកលើជនស៊ីវិលសម្រាប់ការសងសឹកនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milanovic បានប្រាប់អ្នកយកព័ត៌មានដែលបានសួរគាត់អំពីឧបទ្ទវហេតុដាក់ទង់ជាតិអ៊ីស្រាអែលថា “ខ្ញុំគិតថាវាជាទង្វើដ៏ឆ្កួតលីលា សម្រាប់ការអាណិតអាសូររបស់ខ្ញុំចំពោះអ៊ីស្រាអែល ដែលពួកគេបានខ្ជះខ្ជាយជាអកុសលបន្ទាប់ពី ១៥ នាទី បន្ទាប់ពីភាពភ័យរន្ធត់ និងការសម្លាប់រង្គាលដោយក្រុមហាម៉ាស” ។

លោកបានបន្ថែមថា “ខ្ញុំបានថ្កោលទោសការសម្លាប់នេះដោយក្រុមហាម៉ាស ហើយបានសម្តែងការភ័យរន្ធត់ និងការប្រមាថរបស់ខ្ញុំ ប៉ុន្តែសិទ្ធិការពារខ្លួនមិនរាប់បញ្ចូលការសងសឹក និងការសម្លាប់ជនស៊ីវិលនោះទេ”។

ក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើមូលដ្ឋាន និងការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយពីទីក្រុងហ្សេរុយសាឡឹមខាងលិច។

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមប៉ាឡេស្ទីន ហើយបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាដោយផ្លោងគ្រាប់កាំភ្លើងធំ និងទម្លាក់ពីយន្តហោះ ដោយប្តេជ្ញាថានឹង “កម្ទេច” មេដឹកនាំក្រុមហាម៉ាស។

ចំណែកភាគីម្ខាងទៀត បើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន គឺយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១.៩០០ នាក់ រួមទាំងកុមារ ៦១៤នាក់ និងស្ត្រី ៣៧០ នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សាកាលពីសប្តាហ៍មុន។ ក្រសួង​បាន​បន្ថែម​ថា មនុស្ស ៧.៦៩៦ នាក់​ផ្សេងទៀតបាន​រង​របួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top