ព័ត៌មានអន្តរជាតិ

កាដូពិសេស មកពីសិស្សមធ្យមសិក្សា របស់សហរដ្ឋអាមេរិក

ថ្ងៃទី១៦ខែវិច្ឆិកា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមផ្លាស់ប្តូរយុវសិស្សសហរដ្ឋអាមេរិក-ចិនរៀបចំសកម្មភាព “កិច្ចសន្ទនាមិត្តភាពស្តីពីការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-សហរដ្ឋអាមេរិក” ។ សិស្សានុសិស្សនៃក្រុមចម្រៀងចៀងជាក្រុមសាលាមធ្យមសិក្សា Lincoln ក្រុងTacoma រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានត្រៀមស្នាដៃគំនូរជូនលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារបស់លោក Xi Jinping ព្រមទាំងសម្តែងការជូនពរថ្ងៃខួបកំណើតរបស់លោកស្រី Peng Liyuan តាមរយៈកាតជូនពរនិងច្រៀងចម្រៀងរួម ។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលកាដូពិសេសនេះជំនួយលោកប្រធានរដ្ឋចិន។

សូមបញ្ជាក់ថា ខែកញ្ញាឆ្នាំ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា បានធ្វើទស្សកិច្ចនៅសាលាមធ្យមសិក្សា Lincoln ព្រមទាំងនាំជូនសៀវភៅណែនាំពីប្រទេសចិន តុនិងប្រដាប់វាយបាល់ពីងប៉ុង ។ កាលនោះ ក្រុមចម្រៀងច្រៀងជាក្រុមបានច្រៀងបទចម្រៀងជាភាសាចិនក្រោមចំណងជើង «លើវាលស្រែប្រកបដោយក្តីសង្ឃឹម» និងបទចម្រៀងជាភាសាអង់គ្លេសក្រោមចំណងជើង«ពិភពលោកដ៏ល្អបវរ»៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top