ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ កំពុងប្រើ​បច្ចេកវិទ្យា​ថ្មី​ លើយន្តហោះស៊ើបការណ៍ របស់ខ្លួន ដើម្បី​រក​ឱ្យឃើញ​ យន្តហោះ​សត្រូវ

រូបភាព៖ VOA News

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី “ទំនងជា” ប្រើប្រាស់យន្តហោះស៊ើបការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព ដោយសារការព្រួយបារម្ភថា អ៊ុយក្រែនអាចដាក់ពង្រាយយន្តហោះប្រយុទ្ធ ដែលផ្តល់ដោយលោកខាងលិច។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន អំពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បាននិយាយថា រុស្ស៊ីទំនងជាប្រើយន្តហោះ A-50 MAINSTAY D។ របាយការណ៍បាននិយាយថា កំណែថ្មីបំផុតរបស់យន្តហោះ Mainstay ដែលត្រូវបានបង្កើតឡើងដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺអាច ស្វែងរកយន្តហោះ របស់សត្រូវនៅចម្ងាយឆ្ងាយជាងគំរូមុនៗ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា “រុស្ស៊ីបានបាត់បង់ក្តីសង្ឃឹមក្នុងការរក្សាវត្តមានរបស់ខ្លួននៅសមុទ្រខ្មៅសម្រាប់ ដែលជាវេទិការសម្រាប់ការឈ្លានពាន ប្រឆាំងនឹងប្រទេសដទៃទៀត” ។

លោក Zelensky បានបន្ថែមថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើនលទ្ធផលនេះ” ។

ទន្ទឹមនឹងនេះដែរ កុមារអ៊ុយក្រែនជាង ២.៤០០ នាក់ត្រូវបានគេនាំទៅប្រទេសបេឡារុស ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែន ក្នុងឆ្នាំ២០២២, នេះបើយោងតាមការស្រាវជ្រាវថ្មី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយសាកលវិទ្យាល័យ Yale ។

ប្រែសម្រួលៈ ណៃ តុល

To Top