បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបដិសេធនូវការអះអាងដែលថា លោកកំពុងពិចារណាចុះចេញពីតំណែង ចំពេលមានការវាយតម្លៃការអនុម័តធ្លាក់ចុះ។
ទោះបីជាយ់ាងណាក្តី ខណៈដែលលោកទទួលស្គាល់ ការព្រួយបារម្ភយ៉ាងទូលំទូលាយ អំពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសនោះ អធិការបតីបានទទូចថា គោលនយោបាយរបស់លោកគឺត្រឹមត្រូវបំផុតរហូតមកដល់ពេលនេះ។
កាលពីដើមខែនេះសារព័ត៌មាន Bild ដែលដកស្រង់ការស្ទង់មតិ ដោយវិទ្យាស្ថានបោះឆ្នោត INSA បានរាយការណ៍ថា ការគាំទ្រសាធារណៈចំពោះអធិការបតី បានធ្លាក់ចុះដល់កម្រិតទាប។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រហែល ៦៤ភាគរយ នៃអ្នកឆ្លើយតបចង់ឱ្យ Scholz ចាកចេញពីតំណែងមុនចុងបញ្ចប់នៃអាណត្តិរបស់គាត់។
គួរឲ្យដឹងដែរថាក្នុងចំណោម នៃអ្នកឆ្លើយតបភាគច្រើនជឿថា មិត្តរួមបក្សសង្គមប្រជាធិបតេយ្យ លោក Boris Pistorius ដែលជារដ្ឋមន្ត្រីការពារជាតិ បច្ចុប្បន្នរបស់អាល្លឺម៉ង់ គួរតែអាចជំនួសតំណែងជាអធិការបតីនេះបាន ៕
ប្រែសម្រួល៖ ស៊ុន លី