ព័ត៌មានអន្តរជាតិ

ណាតូ​ ៖ អ៊ុយក្រែន ដាក់ពង្រាយ F-16 គឺដើម្បីវាយប្រហារ ចូលជ្រៅដល់ ក្នុងប្រទេសរុស្សី

RT

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកដឹកនាំដោយ សហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន ដែលបានទាមទាររបស់ទីក្រុងគៀវ។

បកស្រាយបែបនេះនៅក្នុងអំឡុង ពេល ដែលលោកStoltenberg កំពុងនិយាយទៅកាន់ RFE/RL សម្រាប់ការសម្ភាសន៍ ដែលគ្រោងនឹងចាក់ផ្សាយ នៅថ្ងៃសុក្រ។

បើយោងតាមអត្ថបទខ្លីៗ ដែលបានចេញផ្សាយជាមុន ប្រមុខអង្គការណាតូបានអះអាងថា អ៊ុយក្រែនមានសិទ្ធិការពារ ខ្លួនប្រឆាំងនឹង ការឈ្លានពាន របស់រុស្ស៊ី ដែលនឹងរួមបញ្ចូល ទាំងការវាយលុកគោលដៅយោធារុស្ស៊ី ស្របច្បាប់នៅខាងក្រៅអ៊ុយក្រែនផងដែរ ។

ទោះបីជាយ់ាងណាក្តី ចំពោះពេលវេលា ដែលរដ្ឋាភិបាលនៅទីក្រុងគៀវ ពិតជាអាចទទួលបានយន្តហោះដែលបានសន្យានោះលោក Stoltenberg បានធ្វើការបញ្ជាក់នោះទេហើយលោកបានពន្យល់ថា សមាជិកណាតូនីមួយៗ ដែលបានសន្យាផ្តល់យន្តហោះ F-16 មានគោលនយោបាយផ្សេងៗគ្នា ហើយនឹងសម្រេចចិត្តដោយខ្លួនឯង ៕

ប្រែសម្រួល៖ស៊ុនលី

To Top