ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទ្វីបអឺរ៉ុប និងចិន មានតែធ្វើកិច្ច សហប្រតិបតិ្តការ ទើបអាចផ្តល់ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក

ថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបតិ្ត និងជាសមាជិកពាណិជ្ជកម្ម នៃគណៈកម្មាធិការសហភាពអឺរ៉ុបតាមការណាត់ ។ ភាគីទាំងពីរបានពិគ្រោះ ពិភាក្សានិងកំណត់ថា នឹងចាប់ដំណើរ ការនូវការពិគ្រោះពិភាក្សា ចំពោះការស៊ើបអង្កេតប្រឆាំង ឧបត្ថម្ភកធនទៅលើរថយន្តអគ្គីសនី របស់ប្រទេសចិន ដែលបង្កឡើង ដោយសហភាពអឺរ៉ុប ។ប្រកានេះ បានបង្ហាញថា ភាគីទាំងពីរចិន និងសហភាពអឺរ៉ុប សុទ្ធតែមានបំណងគ្រប់គ្រង វិវាទផ្នែកពាណិជ្ជកម្ម តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ ដល់ស្ថានការណ៍ជាទូទៅ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។

នៅចុងសប្តាហ៍នេះ លោក Robert Habeck ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ នៃប្រទេសអាល្លឺម៉ង់ បានបំពេញទស្សនកិច្ច នៅប្រទេសចិន ។ ខណៈពេលជួបសន្ទនាជាមួយភាគីចិន លោក Habeck បានថ្លែងថា ក្នុងបរិបទបែបនេះ ការដំឡើងពន្ធគយគឺ ជាមធ្យោបាយយ៉ាប់យ៉ឺនបំផុត វានឹងធ្លាក់ក្នុងវដ្តដ៍អាក្រក់ នៃការឡើងកម្តៅវិវាទពាណិជ្ជកម្ម មានតែធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ទើបជាមធ្យោបាយ ដោះស្រាយបញ្ហា ។ ពាក្យសំដីនេះបានតំណាង ឱ្យអាកប្បកិរិយាយប្រឆាំងអឺរ៉ុប ដំឡើងពន្ធគយរបស់បក្ស ពួកមានវិចារណញ្ញាណនៅផ្ទៃក្នុងអឺរ៉ុប ពួកគេមានការយល់ដឹងយ៉ាងច្បាស់ ចំពោះផលវិបាកយ៉ាងធ្ងន់ធ្ងរ ដែលប្រហែលបណ្តាលមកពីករណីនេះ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីអឺរ៉ុប បានបង្កវិវាទផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិនឥតឈប់ឈរ ។ ត្រឹមតែចូលឆ្នាំ២០២៤មក អឺរ៉ុបក៏បានដាក់ចេញវិធានការ រឹតត្បិតចំពោះការវិនិយោគពាណិជ្ជកម្ម របស់ចិនចំនួន៣១ផ្នែក ដែលបណ្តាលឱ្យវិវាទពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុបឡើង កម្តៅឥតឈប់ឈរ ។ សូមយកវិធានការសំដៅចំពោះរថយន្តអគ្គិសនីរបស់ចិនជាឧទាហរណ៍ អឺរ៉ុបបានបង្កឡើងនូវអ្វីដែលហៅថា ការស៊ើបអង្កេតប្រឆាំង ឧបត្ថម្ភកធន ហើយបានប្រកាសថា គ្រោងនឹងដំឡើងពន្ធគយ ទង្វើជាច្រើនរបស់អឺរ៉ុប សុទ្ធតែល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ច និងគោលការណ៍ទីផ្សារ ។

មជ្ឈដ្ឋានខាងក្រៅ បានមើលឃើញយ៉ាងច្បាស់ថា ពាក្យសំដីរបស់ភាគីអឺរ៉ុប ដែលថាចង់ “គាំពារសមភាពក្នុងការប្រកួតប្រជែង ”គឺគ្មានភស្តុតាង អ្វីទាល់តែសោះ ។ ភាគីអឺរ៉ុប គ្រាន់តែចង់ប្រើពាក្យសំដីបែបនេះធ្វើជាលេស ដើម្បីបំផ្លិចបំផ្លាញសមភាពក្នុងការប្រកួតប្រជែង និងគាបសង្កត់គូប្រជែង តាមរយៈការពារនិយម ផ្នែកពាណិជ្ជកម្ម ក្នុងន័យទប់ស្កាត់និន្នាការណ៍អភិវឌ្ឍឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន ក៏ដូចជារារាំងការលើកកម្ពស់ លំដាប់ថ្នាក់ឧស្សាហកម្មរបស់ប្រទេសចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ ក៏បានឆ្លើយតបយ៉ាងសកម្មនឹងអាមេរិក ដែលជាសម័្ពន្ធមិត្តរបស់ខ្លួន ។

អ្វីដែលគួរឱ្យអស់សំណើចគឺភាគីអឺរ៉ុបបានអះអាងថា ការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន គឺដើម្បី “ការពារ”ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ប៉ុន្តែ ប៉ុន្មានថ្ងៃកន្លងទៅនេះ សំឡេងរិះគន់របស់មជ្ឈដ្ឋាននយោបាយនិងឧស្សាហកម្មរបស់អឺរ៉ុប បានលាន់ឮខ្ទរខ្ទាជាបន្តបន្ទាប់ ។ លោក Volker Wissing រដ្ឋមន្ត្រីក្រសួងឌីជីថលូបនីយកម្ម និងគមនាគមន៍អាល្លឺម៉ង់បានលើកឡើងថា មធ្យោបាយសម្រាប់ធ្វើឱ្យរថយន្តកាន់តែថោក គឺគួរមានការប្រកួតប្រជែង កាន់តែច្រើន ទីផ្សារកាន់តែបើកចំហ និង លក្ខណៈសម្បតិ្តផលិតកម្មដែលត្រូវបានកែលម្អយ៉ាងច្បាស់លាស់ តែមិនមែនធ្វើសង្គ្រាមពាណិជ្ជកម្ម និងបំបិទទីផ្សារនោះឡើយ ។ ឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្ម រថយន្តអឺរ៉ុបបានគូសបញ្ជាក់ថា ការលើកបន្តុករបាំងពន្ធគយ ចំពោះរថយន្តអគ្គិសនីចិន នឹងបង្ខូចផលប្រយោជន៍របស់អ្នកប្រើប្រាស់អឺរ៉ុប បំផ្លាញកិច្ចសហប្រតិបតិ្តការរវាងអឺរ៉ុបនិងចិនលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មរថយន្ត ហើយក៏នឹងបង្អង់ល្បឿន នៃការធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាបរបស់អឺរ៉ុប ។ វាច្បាស់ណាស់ថា អឺរ៉ុបដំឡើងពន្ធគយមិន សមស្របនឹងផលប្រយោជន៍ ជាទូទៅរបស់អឺរ៉ុបឡើយ ។

ការពារនិយម មិនអាចការពារដល់កម្លាំងប្រកួតប្រជែងបានឡើយ ។ ឧស្សាហកម្មថាមពលថ្មីរបស់ចិន បានរីកចម្រើនឡើងក្នុងការប្រកួតប្រជែង ទីផ្សារយ៉ាងក្តៅគគុក មិនមែនបានមកដោយប្រាក់ឧបត្ថម្ភធនទេ ហើយក៏មិនមែនបានមកដោយការប្រកួតប្រជែង អសមភាពនោះដែរ ។ ប្រទេសចិនមិនចង់ឃើញការឡើង កម្តៅវិវាទពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប រីករាយយកចិត្តទុកដាក់ដល់ កង្វល់សមហេតុផល របស់គូភាគី តាមរយៈកិច្ចសន្ទនា និងពិគ្រោះពិភាក្សា ហើយប្រើប្រាស់វិធីប្រកបដោយ វិចារណញ្ញាណនិង ជំនាញក្នុងការដោះស្រាយបញ្ហា ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏រំពឹងថា អឺរ៉ុបអាចដើរស្របតាមទិសដៅជាមួយចិន ឈានដល់លទ្ធផលមួយ ដែលភាគីទាំងពីរសុទ្ធ តែអាចទទួលយកបាន និងសមស្របនឹង ផលប្រយោជន៍ទ្វេភាគី តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ៕

To Top