ថ្ងៃទី១០ខែកក្កដា 《របាយការណ៍ស្តី ពីការស៊ើបអង្កេតនិងវាយតម្លៃ ចំពោះសភាពការណ៍ បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan 》 ត្រូវបានចេញផ្សាយ ។ ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិន បានរៀបចំសន្និសីទ សារព័ត៌មា ន ដើម្បីធ្វើបទឧទ្ទេសនាម អំពីសភាព ការណ៍ពាក់ព័ន្ធ ។ នេះជា “ការពិនិត្យសុខភាព ដោយគ្រប់ជ្រុងជ្រោយ” ជាលើកទីមួយ ចំពោះបរិស្ថាន អេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan ។ តាមលទ្ធផលបង្ហាញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីនៃ ផ្កាថ្មប៉ប្រះ ទឹកក៏មានគុណ ភាពល្អដែរ ។
គួររំលឹកថា ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០២៤ អង្គភាពចំនួនបីនៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិនគឺវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រនិងមជ្ឈមណ្ឌលស្ទង់ ពិនិត្យនិងសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រនៃ នាយកដ្ឋានស្ទង់ពិនិត្យ លំហសមុទ្រចិនខាងត្បូង Zhujiang បានបង្កើតក្រុ មស៊ើបអង្កេតជំនាញ ដើម្បីធ្វើការស៊ើបអង្កេត ជាប្រព័ន្ធចំពោះសភាព ការណ៍បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan ៕