DAP News

ព័ត៌មានអន្តរជាតិ

អឺរ៉ុប គ្រោងនឹងបោះឆ្នោតនៅថ្ងៃទី២៥ ខែកញ្ញា លើការដំឡើងពន្ធលើរថយន្តអគ្គិសនី ពីប្រទេសចិន

xinhua

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមនុស្សដឹងអំពីផែនការនេះថា សហភាពអឺរ៉ុបមានបំណងរៀបចំការបោះឆ្នោតដើម្បីដាក់ចេញ នូវពន្ធជាក់លាក់លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននៅថ្ងៃទី២៥ ខែកញ្ញា ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាការអ៊ឺរ៉ុបកំពុងឈានទៅដល់ការស្នើសុំពន្ធចុងក្រោយរហូតដល់ ៣៥,៣ភាគរយ លើរថយន្ត EV ដែលត្រូវបានផលិតក្នុងប្រទេសចិន លើសពីពន្ធនាំចូលរថយន្ត ១០ភាគរយ ស្តង់ដាររបស់សហភាពអឺរ៉ុប។

កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុបបានទទួលការផ្តល់ជូនពីក្រុមហ៊ុនផលិតរថយន្ត EV នៅក្នុងប្រទេសចិនសម្រាប់តម្លៃនាំចូលអប្បបរមា ចូលទៅក្នុងសហជីពដែលជាមធ្យោបាយនៃការជៀសវាងពន្ធ ប៉ុន្តែបានច្រានចោលទាំងអស់។

គណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Bloomberg  នោះទេ។

ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

កាលពីខែកក្កដា សហភាពអឺរ៉ុបបានដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិនដោយក្រុមហ៊ុនដូចជា BYD (002594.SZ), Geely និង SAIC ។ នៅក្នុងខែសីហា អឺរ៉ុបបានកាត់បន្ថយពន្ធដែលបានគ្រោងទុកលើក្រុមហ៊ុន Tesla (TSLA.O) ដែលផលិតដោយប្រទេសចិនមកត្រឹម 9% ទាបជាងអ្វីដែលបានបញ្ជាក់ដំបូង ហើយបាននិយាយថា ក្រុមហ៊ុនចិនមួយចំនួនក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត EU ក៏អាចទទួលបានពន្ធលើការនាំចូលរថយន្ត EV ដែលផលិតដោយចិនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top