ដូហា៖ ក្រសួងការបរទេសកាតា បានប្រកាសថាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប្រទេសកាតា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបច្ចុប្បន្ន ត្រូវបានជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានបញ្ជាក់ថា របាយការណ៍ដែលស្នើឲ្យកាតាដកខ្លួនចេញពី ដំណើរការសម្រុះសម្រួលគឺមិនត្រឹមត្រូវ ស្របពេលដែលជម្លោះរវាង ភាគីទាំងពីរនៅតែបន្ដយ៉ាងក្ដៅគគុក។
មន្ត្រីក្រុមហាម៉ាស់ម្នាក់បានបដិសេធ ការអះអាងកាលពីថ្ងៃសៅរ៍ ដែលថាកាតា បានស្នើឱ្យមេដឹកនាំចលនា នេះចាកចេញពីទីក្រុងដូហា ៕
ប្រែសម្រួល ឈូក បូរ៉ា