បរទេស៖ លោក Sakda Noppasit ឪពុករបស់សមាជិកសភាបក្សប្រជាជន គឺលោកស្រី Wannida Noppasit ត្រូវបានគេបាញ់ប្រហារបណ្តាលឱ្យរបួសធ្ងន់ ពេលចាកចេញពីភោជនីយដ្ឋានមួយក្នុងស្រុក Muang កាលពីព្រឹកថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Wannida Noppasit បាននិយាយក្រោយមកថា ការវាយប្រហារនេះមិនមែនជារឿងនយោបាយទេ។ អ្នកបាញ់ប្រហារជាបុគ្គលិកភោជនីយដ្ឋាន ដែលមានការអាក់អន់ចិត្ត។
លោក Sakda Noppasit អាយុ ៦១ឆ្នាំ ក៏ជាអតីតអ្នកនាំពាក្យគណបក្សភឿថៃ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានផងដែរ។ លោក ត្រូវបានគេបាញ់មួយគ្រាប់ចំ-ពោះ នៅចំណតរថយន្តរបស់ភោជនីយដ្ឋាន Bang Pakong 3 ក្នុងស្រុក Samed ប្រហែលម៉ោង ៥ និង៣០ ព្រឹកថ្ងៃអង្គារ។ គ្រាប់កាំភ្លើងបានធ្លាយទៅដល់ខ្នង។
គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឈុនបុរី ជាកន្លែងដែលគាត់ត្រូវបានគេ បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។
លោកស្រី Wannida Noppasit បាននិយាយថា ស្ថានភាពឪពុករបស់លោកស្រី គឺមានស្ថិរភាព ហើយថា ការបាញ់ប្រហារនេះ គឺមិនមានពាក់ព័ន្ធនឹងរឿងនយោបាយទេ។ លោកស្រីបន្ថែមថា អ្នកបាញ់នោះជាបុគ្គលិកនៅភោជនីយដ្ឋាន ដែលប្រហែលជាមិនសប្បាយចិត្ត បន្ទាប់ពីមានការជជែកជាមួយឪពុកលោកស្រី ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
