វិមានក្រឹមឡាំងរបស់រុស្ស៊ី ឆ្លើយតបចំពោះផែនការ របស់ជំទាវទី១អាមេរិក Melania Trump ក្នុងការពិភាក្សាអំពីអ៊ុយក្រែន
បរទេស៖ វិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីអ្នកណានឹងតំណាងឱ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំនៅសេតវិមានជាមួយ មន្ត្រីអ៊ុយក្រែន ដែលរៀបចំដោយលោកស្រី Melania Trump ជំទាវទីមួយអាមេរិកនៅថ្ងៃព្រហស្បតិ៍នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា លោកស្រី Melania Trump នឹងនាំតំណាងនៃទីក្រុងមូស្គូ និងទីក្រុងគៀវមកជួបជុំគ្នាដោយផ្ទាល់ ដោយមិនកំណត់អត្តសញ្ញាណអ្នកចូលរួម ឬផ្តល់ព័ត៌មានលម្អិតអំពីរបៀបវារៈនៃកិច្ចប្រជុំនោះទេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ជំទាវទីមួយអាមេរិក Melania Trump នឹងនាំតំណាងនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសពីរដែលកំពុងធ្វើសង្គ្រាមយ៉ាងសកម្ម ឱ្យមកជួបជុំគ្នានៅសេតវិមាន”។
ជំទាវទីមួយអាមេរិកក៏ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍អំពីបទឈប់បាញ់បណ្តោះអាសន្ននៅក្នុងទីក្រុងជួរមុខ Alyoshki ដែលលោកស្រីបានជួយសម្របសម្រួល។
យោងតាមមន្ត្រីរុស្ស៊ី, ទីក្រុង Alyoshki ដែលមានទីតាំងនៅតំបន់ Kherson របស់រុស្ស៊ីតាមបណ្តោយទន្លេ Dnieper បានរងការខ្វះខាតយ៉ាងខ្លាំងបន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់អស់រយៈពេលជាច្រើនខែដែលបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីនរបស់អ៊ុយក្រែន។
