វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថាខ្លួនរក្សាការរំពឹងទុករបស់ខ្លួនថា ប្រទេសចិន នឹងសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនប្រហែល ៥ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ IMF លោកស្រី Julie Kozack បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “នៅលើប្រទេសចិន អ្វីដែលយើងបានឃើញនាពេលថ្មីៗនេះ គឺជាការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីត្រីមាសទីមួយមក។ ការព្យាករណ៍លម្អិតនឹងត្រូវបានផ្តល់ជូននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលកំណត់សម្រាប់ការចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ធនាគារពិភពលោក-IMF នៅទីក្រុង Marrakech...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរនានា នៅថ្ងៃទី៣០ កញ្ញានេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកជូនដល់កងទ័ពឈរជើង ការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើឡើង...
ភ្នំពេញ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការបន្ថែមក្រុមហ៊ុនចិន ចំនួន ៣នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីឈ្មោះអង្គភាពច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះដែលខ្វះមូលដ្ឋានពិតប្រាកដ និងតម្លាភាព គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចបែបបុរាណ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្ម Xinjiang Supply Chain និងឯកសារបន្ថែមដែលចេញដោយសហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានគាបសង្កត់ក្រុមហ៊ុនចិន ក្រោមបដានៃពាក្យថា “សិទ្ធិមនុស្ស”។...
បរទេស៖ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានសរសើរជាពិសេសចំពោះបទពិសោធន៍យោធាពេញបរិបូរណ៍របស់អតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner ដោយសង្កត់ធ្ងន់ថា លោកដឹងពីរបៀបរៀបចំការងារប្រយុទ្ធរបស់អង្គភាពយោធាប្រកបដោយប្រសិទ្ធភាព។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការបង្កើតអង្គភាពស្ម័គ្រចិត្តជាមួយលោក Andrey Troshev ដែលជាអតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner (PMC)...
តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនេះបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មជុំទី២ ដែលបានព្យាបាលរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ជាការផ្លាស់ប្តូរមួយទំនងជាទាក់ទាញការខឹងសម្បារបន្ថែមទៀតពីប្រទេសចិន។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គ្រោងនឹងបញ្ចេញទឹកវិទ្យុសកម្មប្រមាណ ៧៨០០តោន ដែលជាបរិមាណដូចគ្នានឹងការហូរចេញលើកដំបូងទៅក្នុងសមុទ្រក្នុងរយៈពេលប្រហែល ១៧ ថ្ងៃ។ ការត្រៀមរៀបចំនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះ ក៏មានការអមដំណើរដោយ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ អញ្ជើញមកពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញ នៅអគារថ្មី និងចុះត្រួតពិនិត្យ តាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំ...
លោក វន់ ពៅ ៖ ខ្ញុំមិនទាន់ទទួលបានយុត្តិធម៌ទេ ក្រោយឧទ្ធរណ៍ឲ្យជាប់ទោសដដែល តែមិនពិន័យប្រាក់https://dap-news.com/national/2023/09/29/362576/ កម្ពុជា-ថៃ ជំរុញប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែន សន្តិភាព យូរអង្វែង និងការអភិវឌ្ឍhttps://dap-news.com/national/2023/09/29/362522/ ៣៩ខែ រដ្ឋបញ្ចេញថវិកា ជាង១២០០លានដុល្លារ ជួយដល់ពលរដ្ឋក្រីក្រhttps://dap-news.com/national/2023/09/29/362510/ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវជនរួមជាតិ រួមគ្នាបីបាច់ថែរក្សាមនុស្សចាស់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិនមានកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដោយគ្របដណ្តប់លើបញ្ហាដូចជាកូរ៉េខាងជើង មីយ៉ាន់ម៉ា និងសន្តិសុខដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចប្រជុំកំពូល ដែលអាចធ្វើទៅបានរវាងប្រធានាធិបតីនៃប្រទេសទាំងពីរនៅក្នុងខែវិច្ឆិកា។ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហើបថា លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក...
បរទេស៖ កោះតៃវ៉ាន់ បានបង្ហាញនូវនាវាមុជទឹកដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ដោយមេដឹកនាំលោកស្រី Tsai Ing-wen បង្ហាញក្តីសង្ឃឹមថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យកោះនេះកាន់តែ “ពឹងផ្អែកលើខ្លួនឯង” ។ អ្នកអភិវឌ្ឍន៍នាវាមុជទឹកដែលមានតម្លៃ ១,៥ ពាន់លានដុល្លារពីមុនបានហៅវាថា ជា “អាវុធវេទមន្តក្នុងសង្គ្រាមមិនទៀងទាត់” ជាមួយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ថ្ងៃទី២៩ខែកញ្ញានេះជាបុណ្យសែនព្រះខែដែលជាពិធីបុណ្យប្រពៃណីរបស់ប្រជាជនចិន។ រាប់ពាន់ឆ្នាំកន្លងមក បុណ្យសែនព្រះខែបានបង្កប់នូវបំណងប្រាថ្នាដ៏ល្អបវរចំពោះសាមគ្គីភាព ភាពសុខសាន្ត និងបង្ហាញពីសេចក្ដីនឹករំលឹកចំពោះស្រុកកំណើតនិងសាច់ញាតិ។ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនតែងតែលើកឡើងពីស្រុកកំណើតរបស់ខ្លួន។កាលពីខែកញ្ញាឆ្នាំ២០១៣ ពេលថ្ងៃបុណ្យសែនព្រះខែ ក្នុងសាលប្រជុំនៅសាកលវិទ្យល័យNazarbayev ប្រទេសកាហ្សាក់ស្ថាន សុន្ទរកថាមួយស្តីពី “រួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ ” ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ នៅទីនេះ លោក Xi Jinping បានរៀបរាប់ទៅកាន់លោកគ្រូ អ្នកគ្រូនិងនិស្សិតថា៖...
ភ្នំពេញ ៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួន។ កិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីចុះឈ្មោះបោះឆ្នោត ការដាក់...
បរទេស៖ ការស៊ើបអង្កេតផ្លូវការរបស់ប៉ូឡូញលើបញ្ហាស្លាប់ពលរដ្ឋខ្លួន២នាក់បានបញ្ចប់ ដោយបានសន្និដ្ឋានថា មីស៊ីលដែលបានសម្លាប់កសិករប៉ូឡូញពីរនាក់នៅក្នុងភូមិព្រំដែន Przewodow កាលពីខែវិច្ឆិកាឆ្នាំមុនត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ។ ការរកឃើញនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសប៉ូឡូញគឺ Zbigniew Ziobro កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ziobro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Lublin ថា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដែលមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” ដោយមានកីឡាករ ប្រដាល់លំដាប់កំពូលកម្ពុជា និងកីឡាប្រដាល់ជើងខ្លាំង ថៃណាត់ ជួបគ្នានៅលើសង្វៀន TV5 ព្រែកកំពឹស នឹងប្រព្រឹត្តនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសពិធីសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតកីឡាប្រដាល់...
បរទេស៖ បុរសខ្មែរម្នាក់ និងជនជាតិវៀតណាម ពីរនាក់នៅភាគខាងត្បូងខេត្ត Binh Phuoc ត្រូវបានកាត់ទោសប្រហារជីវិតពីបទរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ចំនួន ៣១គីឡូក្រាម ចូលប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ស្បូវ ព្រឿន (Sbov...
នៅវេលាម៉ោង៨ យប់ថ្ងៃទី ២៩ ខែកញ្ញា កម្មវិធី”រាត្រីសមោសរអបអរថ្ងៃបុណ្យសែនព្រះខែឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន” នឹងចាក់ផ្សាយ ចំពោះទស្សនិកជន ជុំវិញពិភពលោក ហើយតារាងកម្មវិធី នៃរាត្រីសមោសរ ត្រូវបានចេញផ្សាយជាផ្លូវការ ។ សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរនេះចែកជាបីផ្នែក ដែលប្រកបដោយសោភ័ណភាពនិងភាពអណ្តែតអណ្តូង ក្នុងបរិយាកាសដ៏កក់ក្តៅ បង្ហាញពីការនឹករលឹកក្រុមគ្រួសារ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះមាតុប្រទេសជាមួយជនជាតិចិន នៅជុំវិញពិភពលោក...
នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា លោកស្រី Peng Liyuan ភរិយា របស់លោកប្រធានរដ្ឋចិនXi Jinping និងជាបេសកជនពិសេស របស់អង្គការយូណេស្កូ សម្រាប់ការជំរុញការអប់រំសម្រាប់កុមារីនិងស្ត្រី រួមជាមួយលោកស្រីAudrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានចូលរួមនិងថ្លែងសុន្ទរកថា ដោយឡែកពីគ្នា ក្នុងពិធីប្រគល់ពានរង្វាន់អប់រំ សម្រាប់កុមារី និងស្ត្រីរបស់អង្គការ យូណេស្កូឆ្នាំ ២០២៣...
ថ្ងៃបុណ្យសែនព្រះខែ បានបង្កប់នូវការស្វែង រកដ៏ល្អបវររបស់ប្រជាជន សម្រាប់ការជួបជុំគ្នា និងភាពសុខដុមរមនា ហើយផ្ទុក នូវមនោសញ្ចេតនា យ៉ាងក្រាស់ក្រែល ចំពោះគ្រួសារនិងប្រទេសជាតិ ។នៅថ្ងៃមុនថ្ងៃបុណ្យសែន ព្រះខែ នៅឆ្នាំ១៩៨៦ លោក Xi Jinping ដែលពេលនោះកាន់មុខតំណែង ជាអភិបាលរងក្រុង Xiamen បានជិះកង់ ហើយនាំយកនំព្រះខែចំនួនពីរ ប្រអប់ឆ្ពោះទៅកាន់អន្តេវាសិកដ្ឋាន នៃសាកលវិទ្យាល័យXiamen...
ពិធីបដិសណ្ឋារកិច្ចអបអរ សាទរខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង នៅយប់ថ្ងៃទី២៨ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ជាបឋម លោក...
តូក្យូ៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការបរាជ័យប្រព័ន្ធនៅក្នុងបណ្តាញគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានកើតឡើងនៅថ្ងៃសុក្រនេះ ដោយពន្យារពេលជើងហោះហើរភាគច្រើនទៅកាន់ភាគខាងកើតប្រទេសជប៉ុន។ បញ្ហានេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១១ និង ៤០នាទីព្រឹកនៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់តូក្យូរបស់ក្រសួងនៅក្នុងខេត្ត Saitama ដែលជំរុញឱ្យមានការរឹតបន្តឹងការចាកចេញនៅព្រលានយន្តហោះ។ ប្រព័ន្ធត្រូវបានស្តារឡើងវិញនៅម៉ោងប្រហែល ជាង ១២យប់។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលមានការរំខាន ព័ត៌មានក្រៅពីទីតាំងរបស់យន្តហោះមិនត្រូវបានបង្ហាញនៅលើអេក្រង់ប្រព័ន្ធគ្រប់គ្រងនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ មនុស្ស៤នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ពីបទដឹកជញ្ជូនគ្រឿងញៀន១២គីឡូក្រាម ចេញពីកម្ពុជា ចូលទៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈ្មោះ Vu Trong Nghia អាយុ ២៨ ឆ្នាំ និងគូស្នេហ៍ឈ្មោះ Tran Thi...
ភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៤ ត្រូវបានសម្រេចចំនួន២០៤ដុល្លារក្នុង១ខែប៉ុន្តែត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថា នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករបាននោះទេ ។ លោក ប៉ាវ ស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ២៩ កញ្ញាថា “ចំពោះខ្ញុំ យល់ថា ការដំឡើងប្រាក់ឈ្នួលនេះ នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករនៅឡើយទេ ដោយសារ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្ត្រីរបស់ប្រទេសហូឡង់ បានធ្វើការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារចំនួន ២លើកក្នុងទីក្រុង Rotterdam ហើយជាលទ្ធផលមនុស្ស ៣នាក់បានបាត់បង់ជីវិត។ ប្រភពដដែលបានអះអាងថា ខ្មាន់កាំភ្លើងដែលមានអាយុ៣២ឆ្នាំ ភេទប្រុសបានបើកការបាញ់ប្រហារ នៅនឹងផ្ទះខ្លួនឯងក្នុងហេតុការណ៍ដំបូង ហើយបន្ទាប់មកក៏រត់គេចខ្លួន ហើយទៅបង្កហេតុបាញ់ប្រហារនេះមជ្ឈមណ្ឌល ថែទាំសុខភាពមួយកន្លែងទៀត ដែលមានឈ្មោះថា Erasmus។ គាត់ធ្លាប់ជានិសិ្សតនៅសកលវិទ្យាល័យ Erasmus...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន...
សេអ៊ូល៖ កូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូលគោលនយោបាយ “អភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យ បានលឿនដល់កម្រិតខ្ពស់” ក្នុងអំឡុងពេលសម័យប្រជុំសភា ដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំង “ការបង្កហេតុរបស់យោធាអាមេរិក”។ នៅក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាប្រជាជនកំពូលរហូតដល់ថ្ងៃពុធ លោក គីម បានឲ្យដឹងថា “យើងមិនត្រូវផ្លាស់ប្តូរ ឬទទួលស្គាល់ជំហរបច្ចុប្បន្ន របស់ប្រទេសរបស់យើង ជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរស្រុក សិក្សាសាងសង់ស្ពានបេឡេរិ៍ ចំនួន២ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍ បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេស...
បរទេស ៖ ការកក់ទុកដោយអ្នកទេសចរចិន ដែលសម្រុកទៅកាន់គោលដៅនានា នៅក្រៅប្រទេស ក្នុងអំឡុងពេលឈប់សម្រាក ដែលចាប់ផ្តើមពីថ្ងៃសុក្រ បានកើនឡើងចំនួន ២០ ដង ហើយប្រទេសថៃ នៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយ, នេះបើយោងតាមអ្នកផ្តល់សេវា ធ្វើដំណើរតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វែបសាយ...
ភ្នំពេញ ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ។ នេះបើយោងតាមហ្វេសប៊ុក Wonders of the Mekong នៅថ្ងៃទី២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។ ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។ លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។ គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass...