ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះក្រសួង ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានអំពាវនាវឱ្យមាន “ពហុភាគីនិយមរួមបញ្ចូល លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងពហុភាគី” ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gil បានលើកឡើងថា ចាំបាច់ត្រូវធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យវាក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលសមាជិកទាំងអស់មានសំឡេង។ លោកបានបន្ដថា វាមានភាពចាំបាច់ដូចគ្នាក្នុងការជំរុញកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីកែតម្រូវអតុល្យភាពជាប្រវត្តិសាស្ត្រ និងផ្តល់នូវតំណាងកាន់តែច្រើនដល់អាហ្វ្រិក។ លោកក៏បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ នៅទីក្រុងញូវយ៉ក ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Amir-Abdollahian...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានហាមបុគ្គលមួយចំនួនយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ការហាមរបស់ក្រសួងនេះ បន្ទាប់ពីក្រសួងមើលឃើញថា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និង ប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ។...
លោក ហ្សង់ ហ្វ្រង់ស័រតាន់ ៖ បញ្ហាសមុទ្ររាម គួរតែបញ្ចប់https://dap-news.com/?p=361502 អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី សោកស្តាយការចោទប្រកាន់ថា បានប្រើលុយដាក់ពាណិជ្ជកម្ម សម្តេចធិបតីហ៊ុន ម៉ាណែត នៅញូវយ៉កhttps://dap-news.com/?p=361525 លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ បាតុកម្មនៅអាមេរិក មិនមែនមានតែបាតុករខ្មែរទេ គឺមានចិន វៀតណាម និងភូមាhttps://dap-news.com/?p=361526 វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់វិនិយោគិនអាមេរិកថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ថ្លៃឈ្នួលទាប និងជំនាញសមស្រប ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃ២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេល ២៥ ឆ្នាំខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ CDC នាថ្ងៃទី២៥ កញ្ញា នេះ បានឱ្យដឹងថា ករណីនេះ...
បន្ទាប់ពីទទួលបានការឧបត្ថម្ភភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេស ពី អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួចមក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។ ក្នុងឱកាសនោះ...
បរទេស ៖ ប៉ូលិសការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត (CCIB) របស់ប្រទេសថៃ បានឆែកឆេរផ្ទះរបស់អគ្គស្នងការរង នគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធ ក្នុងប្រតិបត្តិការ បើកទីតាំងល្បែងស៊ីសង។ ការស្វែងរកគឺជាផ្នែកមួយ នៃប្រតិបត្តិការធំជាង ដែលមានឈ្មោះកូដ ថា “Big...
តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីរ៉ង់ បានរារាំងផែនការភេរវករ ដែលផ្តោតលើកន្លែង មានមនុស្សច្រើននៅទីនេះ ក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន ២៨នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា ការផ្ទុះចំនួន ៣០ ដំណាលគ្នាត្រូវបានគ្រោងទុក ដោយមានគោលបំណងរំខានដល់សន្តិសុខជាតិ បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជន...
សិង្ហបុរី ៖ គ្រាប់បែកបាញ់ ចេញពីលើអាកាសសល់ ពីសម័យសង្គ្រាម លោកលើកទី២ ដែលមានទម្ងន់១០០គីឡូក្រាម ត្រូវបានរកឃើញនៅឯការដ្ឋាន សំណង់មួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី នឹងត្រូវកម្ទេចចោល នៅនឹងកន្លែងនៅថ្ងៃអង្គារ ។នៅក្នុងការ ចេញផ្សាយព័ត៌មាន កាលពីថ្ងៃអាទិត្យ ប៉ូលិសបានឲ្យដឹងថា ករណីនេះត្រូវបានជូនដំណឹងមួយ សប្តាហ៍មុនការរកឃើញវត្ថុបុរាណសល់ ពីសម័យសង្រ្គាម អំឡុងពេលធ្វើការជីកកកាយ នៅតាមបណ្តោយផ្លូវ Upper...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម សន្និសីទមេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) នៅរដ្ឋធានីញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា បេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បាននាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល ១ខែ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥ កញ្ញា នេះ ថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានយល់ស្របគ្នាថា វិស័យសន្តិសុខ និងយោធា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបពិភាក្សាការងារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកលទទួលបន្ទុក ផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។ ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អនុញ្ញាតឲ្យលោក ណិក ឡាហ្គូណូវិក...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំទាំងអស់ នៅកម្ពុជា ត្រូវបន្ដលើកកម្ពស់ការប្រើប្រាស់ វចនានុក្រមខ្មែរ ជាសម្ភារសិក្សា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសទៅលើលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការរិះគន់មកលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ក្រោយពីដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដោយបានថ្លែយ៉ាងដូច្នេះថា វាជា “ការកើតឡើង” និង...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីប្រចាំនៅក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យឆេះខាងក្នុងអណ្តូងរ៉ែធ្យូងថ្ម កាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ។ រដ្ឋាភិបាលទីក្រុង Panzhou បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅខាងក្នុងអណ្តូងរ៉ែធ្យូង Shanjaoshu នៅម៉ោងប្រហែល៨និង១០ព្រឹក ត្រូវនឹងម៉ោង០០និង១០នាទីម៉ោងសកល ។ រដ្ឋាភិបាលបានឲ្យដឹងទៀតថា “គេបានកំណត់ជាបឋមថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើ ជាង ២,០០០ ដើម នៅថ្ងៃទី...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀនបានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំ ដាក់អារម្មណ៍ចំនួនជាង ៥០០.០០០គ្រាប់នៅរដ្ឋ Shan ស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។ បើតាមការបញ្ជាក់របស់គណៈកម្មាធិការខាងលើបានឲ្យដឹង កម្លាំងចម្រុះប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្នុងផ្ទះជនសង្ស័យនៅក្រុង Namhkam កាលពីថ្ងៃសុក្រ ហើយបានរកឃើញថ្នាំញៀនចំនួន...
ភ្នំពេញ៖ វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល មានចំនួន ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ ចំនួន ៣១,០៧៣ពាក្យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ ក្រោមអធិបតីភាព លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រី ប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រីនាព្រឹកថ្ងៃ២៥ កញ្ញា ។ លោកបណ្ឌិត ហ៊ាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវអំណរគុណ ដល់អ្នកគោរពស្រលាញ់ និងគាំទ្រសម្តេច ក្នុងឱកាសជួបចំណេះសំណាល ដ៏ជិតស្និទជាមួយពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា មកជួបជុំគ្នានៅទីក្រុងញូវយ៉ក ។ យោងតាមឆានែលតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ កញ្ញានេះ បានលើកឡើងថា...
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រតាន់ថា បាតុកម្មនៅលើទឹកដីអាមេរិក ក្នុងអំឡុងពេលប្រមុខថ្នាក់ដឹកនាំ មកពីបណ្តាប្រទេសក្នុងពិភពលោក ចូលរួមក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក គឺមិនមែនមានតែបាតុកម្មប្រឆាំង វត្តមានសម្តេចធិបតីហ៊ុន ម៉ាណែតតែមួយនោះទេ គឺមានក្រុមបាតុកររបស់ប្រទេសចិន វៀតណាម និងភូមាផងដែរ ដែលពួកគេធ្វើប្រឆាំងមេដឹកនាំពួកគេផងដែរ ។...
ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ដ្រី បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលបានប្រើលុយដាក់ផ្សាយពាណិជ្ជកម្មរូប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ យោងតាមសេចក្ដីបំភ្លឺ ព័ត៌មានរបស់ខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងអំឡុងពេលសម្ដេច...
ភ្នំពេញ ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំឲ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ...
ភ្នំពេញ ៖ តាមរយៈទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅលើទឹកដីអាមេរិក បង្ហាញទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែរឹងមាំងខ្លាំងថែមទៀត ពិសេសនោះភាគីទាំង២ មានផលប្រយោជន៍រួមគ្នាកាន់តែធំ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ២៥ កញ្ញា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ្សង់ ហ្រ្វង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកាបរទេស បានអះអាងថា ក្នុងជំនួបនៅទឹកដីអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Aleksey Arestovich អតីតទីប្រឹក្សាប្រធានាធិបតី Vladimir Zelensky បានលើកឡើងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចបន្តរហូតដល់ ជាងមួយទសវត្សរ៍ទៀត ដោយព្យាករណ៍ដែរថា អ្នកជិតខាងទាំងពីរ ទំនងជាមិនអាចដោះស្រាយការ ខ្វែងគំនិតរបស់ពួកគេ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ។...