បរទេស៖ កងកម្លាំងរុស្ស៊ីបានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ បាននិយាយទៀតថា ក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka...
ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ ដើម្បីយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩។ លោក Xi Jinping...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ...
ភ្នំពេញ ៖ ថ្លែងចេញពីឯនាយសមុទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស សម្រាប់វិនិយោគិនបរទេស។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លំហូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយអាមេរិក នៅតែបន្ដជាទីផ្សារនាំចេញធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន...
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់ថ្ងៃសុក្រ បានធ្វើឱ្យកន្លែងជាច្រើននៅកោះភូកេត ប្រទេសថៃ ស្ថិតនៅក្រោមទឹករហូតដល់មួយម៉ែត្រ រួមទាំងកន្លែងទេសចរណ៍របស់កោះរមណីយដ្ឋាន Patong ផងដែរ។ ផ្លូវមួយចំនួនដូចជា Rat-U-Thit, Nanai និង Sai Nam Yen ក៏ត្រូវបានលិចទឹក និងមិនអាចរថយន្តធ្វើដំណើរបានផងដែរ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ កញ្ញា លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។ តាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញ ដោយដកស្រង់សម្តីមន្ត្រីជាច្រើនដែលដឹងអំពីបញ្ហានេះថាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងផ្តល់ចំនួនតិចតួច នៃមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT ការសន្យានេះត្រូវបានរាយការណ៍ថាធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលជួបជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky កាលពីមួយថ្ងៃមុន។ ប្រភពដដែលបានសរសេរថាមន្ត្រីដែលបាននិយាយទៅកាន់ NBC News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទោះបីជាយ៉ាងណាក្តី មិនបានបង្ហាញពីពេលណាដែលការប្រកាសអំពីកញ្ចប់...
បរទេស៖លោក Anatoly Antonov បេសកជនពិសេសរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក និងក្រុមមន្ត្រីកុងស៊ុលមួយក្រុមបានទៅទស្សនាពន្ធនាគារនៅទីក្រុង Brooklyn កាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអគ្គរដ្ឋទូតរូបនេះបានជួបជាមួយជនជាតិរុស្សីបីនាក់ដែលកំពុងជាប់ឃុំនៅទីនោះហើយអ្នកការទូតកំពូលរូបនេះក៏បានបរិហារលក្ខខណ្ឌរស់នៅរបស់ក្រុមអ្នកទោសនោះថាអាក្រក់ដោយប្តេជ្ញាយកបញ្ហានេះទៅពិភាក្សាជាមួយនឹងក្រសួងការបរទេសអាមេរិកផងដែរ។ លោកបានពន្យល់ថាលក្ខខណ្ឌនៅក្នុងពន្ធនាគារនេះគឺអាក្រក់ខ្លាំងណាស់ហើយពោលថា៖ខ្ញុំបានចំណាយពេលជិតកន្លះថ្ងៃនៅក្នុងគុក Brooklyn ។ ភារកិច្ចរបស់យើងគឺដើម្បីមើលជនជាតិរុស្សីដែលបានទៅដល់ទីនោះដោយហេតុផលផ្សេងៗ។ វាមានអារម្មណ៍ថាដូចជា ថាមពលទាំងអស់ត្រូវបានដកចេញពីទីនោះ។ គួរឲ្យដឹងដែរថាជនជាតិរុស្សីទាំងបីនាក់ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ផ្សេងៗគ្នាដូចជា លោក Dmitry Ukrainsky ជាប់ចោទពីបទលួចលុយពីជនជាតិអាមេរិក ហើយលួចយកពួកគេចេញតាមរយៈប្រទេសថៃ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយ នៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បាន បដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២...
រ៉ូម៖ ប៉ូលីសយោធា Carabinieri របស់ប្រទេសអ៊ីតាលី បានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សប្រហែល ៥០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមម៉ាហ្វីយ៉ាដ៏ធំមួយដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីតាលី។ ប្រតិបត្តិការដែលសរសេរជាភាសាកូដថា “Karpanthos” ត្រូវបានសម្របសម្រួលដោយអភិបាលស្រុកប្រឆាំងក្រុមម៉ាហ្វីយ៉ា Catanzaro និងដឹកនាំដោយព្រះរាជអាជ្ញា Nicola Gratteri ដោយមានការចូលរួមពីទាហាន Carabinieri ជាង ៤០០នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង ៥២នាក់នោះ មាន ៣៨នាក់ត្រូវបានដាក់ក្នុងពន្ធនាគារ...
ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ ក្រុមការងាររៀបចំពិធីសម្ពោធ បើកនៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou បានថ្លែងថានឹងរៀបចំការដុតបំភ្លឺភ្លើង គប់ធំឌីជីថលជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី ។ ពិធីសម្ពោធបើក នៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou នឹង បើកធ្វើនៅល្ងាចថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះអ្នកដឹកនាំ នៃពិធីសម្ពោធបើកបានថ្លែងថា ដើម្បីធ្វើឱ្យមនុស្សកាន់ តែច្រើនចូលរួមក្នុង ពិធីដុតបំភ្លឺភ្លើងគប់ធំ ក្រុមការងារបានច្នៃប្រឌិតរបៀប...
ពិធីសម្ពោធបើកព្រឹត្តិការណ៍ ការប្រកួតកីឡាទ្វីបអាស៊ីលើកទី ១៩ នឹងប្រារព្ធធ្វើឡើង នៅទីក្រុងហាងចូវ ខេត្តចឺចាំង ប្រទេសចិននៅយប់ថ្ងៃទី ២៣ ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធី ព្រមទាំងប្រកាស ការបើកការប្រកួតកីឡា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នឹងធ្វើការផ្សាយផ្ទាល់ វេបសាយទីភ្នាក់ងារសារព័ត៌មានស៊ឺនហួ នឹងផ្សាយផ្ទាល់តាមរូបភាព ។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង ប្រកបដោយថាមពល ខណៈរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់សហគ្រិនជាស្រ្តី។ នាឱកាសអញ្ជើញជាសហធិបតីរួមជាមួយលោក TYT Tun Seri Setia (Dr)...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញកុមារី អាយុ ៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា ដែមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តារយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ កញ្ញានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបរាប់ថា កុមារីរូបនេះបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨...
ល្ងាចថ្ងៃទី ២២ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិXihuក្រុងHangzhou(ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី (OCA) ដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡា អាស៊ីលើកទី១៩ ។ លោក Xi Jinping...
ភ្នំពេញ៖ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានស្នើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពន្លឿននីតិវិធី នៃការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវ ធ្វើមាតុភូមិនិវត្តន៍ ពីទឹកដីអាមេរិក មកកាន់ប្រទេសកំណើតវិញ ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាសអនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ចូលជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំឡុងពេលចូលរួមកិច្ចប្រជុំទូទៅ...
ភ្នំពេញ៖ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានថ្លែងអបអរសាទរ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត ចំពោះការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ការប្រកាសអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសអនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ចូលជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំឡុងពេលចូលរួមកិច្ចប្រជុំទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ លោកស្រែថា ថាវីស៊ីន បានជួបជាមួយមេដឹកនាំធុរកិច្ចពិភពលោកនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈដែលលោកបានព្យាយាមទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតទៅកាន់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សាជាមួយប្រធានក្រុមហ៊ុន Tesla លោក Elon...
ភ្នំពេញ៖ យោងតាមលទ្ធផល នៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក បានឱ្យដឹងថា អាមេរិកសម្រេចផ្ដល់ជំនួយ១៨លានដុល្លារ ដល់កម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកក្រោយបោះឆ្នោត។
មូស្គូ៖ អភិបាលក្នុងតំបន់លោក Mikhail Razvozhayev បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol។លោកបានឲ្យដឹងនៅក្នុងសារតាមបណ្ដាញTelegram ថា “ខ្មាំងបានបាញ់កាំជ្រួចទៅលើទីបញ្ជាការកងនាវា ហេីយបំណែកមួយបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ។ ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានបញ្ជាក់ថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ប្រភពបានឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ហើយអគារប្រវត្តិសាស្ត្រនៃទីស្នាក់ការកងនាវាចរសមុទ្រខ្មៅត្រូវបានខូចខាត៕ ប្រែសម្រួល ឈូក បូរ៉ា
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគី ដែលត្រូវគ្នានឹងពិភពលោកពហុប៉ូល ដែលកំពុងបង្កើតឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “យើងកំពុងឆ្ពោះ ទៅរកពិភពលោកពហុប៉ូឡ ។ ពហុប៉ូឡកំពុងបង្កើតឱកាសថ្មី សម្រាប់ប្រទេសផ្សេងៗគ្នា ដើម្បីឈានមុខគេលើ ឆាកពិភពលោក ប៉ុន្តែប្រវត្តិសាស្រ្តបង្រៀនថា ពហុប៉ូលដោយគ្មានស្ថាប័ន ពហុភាគីរឹងមាំបង្កើតហានិភ័យធ្ងន់ធ្ងរ”។ លោកបន្ដថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជូនដំណឹងដល់ប្រទេសចិនថា ប្រទេសអ៊ីតាលីនឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដឹកនាំដោយ ទីក្រុងប៉េកាំង ចំណែកមន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងលោកស្រី Meloni បានបណ្ដែតគំនិតចែកផ្លូវនេះ ច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ...
បរទេស ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រែថា ថាវីស៊ីន កាលពីថ្ងៃសុក្រ បានបដិសេធ ចំពោះព័ត៌មានថា លោកបាននិយាយថា លោកនឹងតែងតាំងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សា ប៉ុន្តែលោកបានបន្ថែមថា លោកស្វាគមន៍ដំបូន្មាន ពីអតីតនាយករដ្ឋមន្ត្រីទាំងអស់ ប្រសិនបើដំបូន្មាននោះ ផ្តល់ផលប្រយោជន៍ដល់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ប្រមូលមកវិញ នូវផលិតផល បំប៉នសុខភាពភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps . ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញ...
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេច ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ។ ក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន...
ញូវដេលី៖ យោងតាមប្រភពផ្លូវការបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ខ្លួនបានស្នើសុំឱ្យប្រទេសកាណាដា កាត់បន្ថយចំនួនអ្នកការទូតរបស់ខ្លួន ដែលបានមាននៅក្នុងប្រទេសឥណ្ឌា ចំពេលមានជម្លោះការទូត។ ទីក្រុង ញូវដែលី បានលើកឡើងពីការជ្រៀតជ្រែករបស់អ្នកការទូតកាណាដា ក្នុងកិច្ចការឥណ្ឌា ជាហេតុផល សម្រាប់ការផ្លាស់ប្តូរនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “វត្តមានការទូតរបស់កាណាដា នៅក្នុងប្រទេសឥណ្ឌា...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានឲ្យដឹងថា នឹងមិនមានសន្តិភាព នៅមជ្ឈិមបូព៌ានោះទេ ប្រសិនបើប៉ាឡេស្ទីន មិនទទួលបានសិទ្ធិស្របច្បាប់ របស់ពួកគេទាំងស្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក អាបាស បានប្រាប់សន្និសីទទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “អ្នកដែលគិតថា សន្តិភាពអាចគ្រប់គ្រង បាននៅមជ្ឈិមបូព៌ា ដោយមិនមានប្រជាជន...