ភ្នំពេញ ៖ យកឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីមុនចេញទៅប្រកួតស៊ីហ្គេមក្នុងនាមកម្ពុជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមកីឡាកម្ពុជាត្រូវប្រឹងប្រែងដើម្បីឲ្យបានមេដាយមាសបានក្រែលបន្តិច ។ ធ្វើយ៉ាងណាក្នុងការដណ្តើមមេដាយមាសឲ្យបានច្រើន ត្រូវបានសម្តេចអះអាងថា ត្រូវតែបានដោយសុច្ចរឹតភាព ព្រោះបើមិនសុច្ចរឹតទេ គេ(ខាងបរទេស)នឹងមិនសុខចិត្តទេ គេនឹងតម្រូវឲ្យសារចុះសារឡើងវិញ(ចាកផ្សាយម្តងទៀត)ដើម្បីផ្ទៀងផ្ទាត់ ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ និងលោកស្រី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មុនពេលពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស...
ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីប្រកាស ស្តីពីគណបក្សនយោបាយចំនួន ៧ ត្រូវបានទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ៕
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសថា កងកម្លាំងតួកគីបានសម្លាប់មេដឹកនាំ ដែលសង្ស័យជាក្រុមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសស៊ីរី ។ លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ ទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារមុនថ្ងៃរះជាលើកទី២ ហើយនៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ។ មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស២៥នាក់ រួមទាំងកុមារ៣នាក់ បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។ កងកម្លាំងប្រដាប់អាវុធរបស់ អ៊ុយក្រែនបានឲ្យដឹងថា...
ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន ៦នាក់ (ស្រី ២នាក់) ដែលសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងទី២៩ ខែមេសា ឆ្នាំ២០២៣ ។ បើតាមលោក អាន សុខខឿន បានបញ្ជាក់យ៉ាងដូច្នេះថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃ១ ឧសភានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជា ចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។...
បរទេស៖ Turkiye បានក្លាយជាសមាជិកនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងឆ្នាំ 1952 ចំពេលព្រឹកព្រលឹមនៃសង្រ្គាមត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានចោទសួរអំពី ការប្រុងប្រយ័ត្ននៃការចូលទៅក្នុង ប្លុកយោធានិយមជាក់ស្តែងនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវីទោ Cem Gurdeniz ដែលចូលនិវត្តន៍បានអះអាង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៧៩គីឡូម៉ែត្រ ភាគអាគ្នេយ៏ នៃទីក្រុង Katsuren-haebaru របស់ប្រទេសជប៉ុន...
បរទេស៖ លោក Laurent Berger អគ្គលេខាធិការនៃសហភាព ការងារប្រជាធិបតេយ្យបារាំង (CFDT) បាននិយាយកាលពីថ្ងៃអាទិត្យថា បាតុកម្មនៅថ្ងៃទី ១ ខែឧសភា នឹងក្លាយជាបាតុកម្មដ៏ធំបំផុត នៅក្នុងប្រទេសបារាំងក្នុងរយៈពេល ៣០-៤០ ឆ្នាំ មកនេះ ដោយមនុស្សនៅតែបន្តតវ៉ា ប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីលោក ម៉ាក្រុង។ យោងតាមសារព័ត៌មាន Sputnik...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ករណីដាច់ចរន្តអគ្គិសនីដែល មិនអាចពន្យល់បាននៅថ្ងៃចន្ទនេះ នៅស្ថានីយទី៣ នៃអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល បានធ្វើឱ្យជើងហោះហើរក្នុងស្រុកប្រហែល ៤០ជើងហោះហើរ Cebu Pacific ត្រូវបានលុបចោលវិញ ។ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា លោក និងបុគ្គលិក នឹងស្លាប់ក្នុងការប្រយុទ្ធគ្នា ជាជាងឱ្យគេចាប់ជាឈ្លើយ ដោយសារកងទ័ពរុស្ស៊ីបានវាយលុក ទីស្នាក់ការកណ្តាលក្រុងគៀវរបស់លោក កាលពីដើមដំបូងនៃជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិតនៅ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិតស្រាបៀរខ្នាតតូច ចាប់ផ្ដើមបើកដំណើរការហើយ ជាមួយនឹងស្រាបៀរ Craft Beer ដំបូងបំផុតរបស់ខ្លួន ដែលត្រៀមរួចជាស្រេចដើម្បីបម្រើអតិថិជន...
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនហូតមក។ ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់ របស់កីឡាការិនីជឺជិតស៊ូ ខាន់ ចេស្តា និងក្រុមគ្រួសារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ឲ្យអ្នកដែលចោទប្រកាន់ថា រដ្ឋាភិបាលក្រុងភ្នំពេញ ពុករលួលួចជំនួយជប៉ុន ទៅសួរជប៉ុនផ្ទាល់ទៅ តើវាយ៉ាងម៉េច?។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន នាថ្ងៃទី១ ឧសភា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជា គឺជាប្រទេសទី១ ដែលគាំទ្រដល់គំនិតផ្តួចផ្តើម ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហររបស់ភាគីជប៉ុន ហើយត្រូវធានាគោលការណ៍ ៣ចំណុចផងដែរ។ គោលការណ៍៣ចំណុច មានដូចជា៖ ទី១-គំនិតផ្តួចផ្តើមណាក៏ដោយ ត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ , ទី២-គំនិតផ្តួចផ្តើមនេះ មិនប្រឆាំងជាមួយប្រទេសណា...
ភ្នំពេញ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាចំណតកំពង់ផែព្រះសីហនុ ដែលប្រកាសដាក់ដំណើរពេលនេះ គឺកើតចេញពីចរិកយុទ្ធសាស្ត្រ រវាងនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈជប៉ុនបានឲ្យខ្ចីលុយ ជាង៧០០លានដុល្លារសាងសង់។ ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ១ ឧសភា សម្តេចតេជោមានប្រសាសន៍ថា កាលពីមុនជប៉ុនមិនដែលឲ្យខ្ចីលុយនោះទេ ដោយសារកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកសម្តីក្រុមអ្នករិះគន់ មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺជាចេតនាទុច្ចរិតបំបែកបំបាករវាង ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ(៥ឧសភា)នឹងដល់ថ្ងៃកម្ពុជា ដែលជាម្ចាស់ផ្ទះបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th...
ភ្នំពេញ 01 ឧសភា 2023 – Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាសុីកំពុងធ្វើការបោះជំហានយ៉ាងជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មី របស់ខ្លួនគឺផលិតផលស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។ ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះត្រូវបានគេជឿថា នឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យសម្រាប់អតិថិជន ដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។ ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត...
ភ្នំពេញ ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាស បានបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនដែរ។ ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ លើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេស កាលពីថ្ងៃ៣០មេសា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយជាច្រើន កាលពីថ្ងៃសុក្រថា ជម្លោះជាមួយរុស្ស៊ីអាចអូសបន្លាយ រយៈពេលយូរ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយគ្រប់គ្រាន់ ពីអ្នកគាំទ្របរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីការផ្ដល់យោបល់ ដែលមកពីប្រទេសលោកខាងលិចដែលថា ទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបញ្ចុះបញ្ចូលមេដឹកនាំ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យស្តារទំនាក់ទំនងឡើងវិញ និងបញ្ចប់ជម្លោះការទូត រយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ , នេះបើតាមការទូតជាន់ខ្ពស់ របស់ទីក្រុងប៉េកាំងបានប្រាប់កាសែត People’s Daily កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...
ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបទពិសោធន៍ ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ បានចែករំលែកដល់រចនាសម្ព័ន្ធគណៈចលនាមហាជន ជាសមាជិកគណប្រជាជនកម្ពុជា នាថ្ងៃ៣០ មេសា ។ លោក ឱម យ៉ិនទៀង បានគូសបញ្ជាក់ ពីភាពចាំបាច់...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសដំណឹងល្អ សម្រាប់តម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែឧសភា ឆ្នាំ២០២៣ដែលចុះថ្លៃជាង១០ថ្ងៃមុន ។ ដោយសារសាំងតម្លៃ៤.២០០រៀល ចុះ២០០រៀល និងម៉ាស៊ូតតម្លៃ៣.៩៥០រៀល ចុះ ១០០រៀល៕
បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការស្នើសុំឲ្យមានការរុះរើទាំងស្រុង នូវរបបដឹកនាំរបស់អ៊ុយក្រែនបច្ចុប្បន្ន ក៏ដូចជាការធ្វើឲ្យខូចខាតបានច្រើនបំផុត ទៅលើវិស័យយោធា និងសពា្វវុធរបស់អ៊ុយក្រែន។ លោក Medvedev ដែលកំពុងមានតំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបញ្ហាទំនាក់ទំនង Telegram កាលពីសប្តាហ៍កន្លងមក និងដោយផ្តោតសំខាន់ ទៅលើការថ្លែងការណ៍មួយចំនួន របស់ប្រធានាធិបតីអ៊ុយក្រែល លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញ ពីការកោតសរសើរចំពោះមិត្តជប៉ុន អំពីប្រើកែវភ្នែកជប៉ុន ។ ដោយសម្តេចអះអាងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ ការប្រើកែវភ្នែកជប៉ុនសម្តេច មិនដែលឈឺក្បាលនោះទេ ដោយខុសប្លែកមុនពេលប្រើ គឺឧស្សាហ៍មានបញ្ហាជាញឹកញាប់។ សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងមិត្តបរទេសភាគច្រើនដឹងថា សម្តេចលះបង់ភ្នែកក្នុងភ្នក់ភ្លើងសង្រ្គាម ដើម្បីតែបំពេញបំណងក្តីសុខឲ្យកម្ពុជា ។ ការលះបង់ភ្នែកម្ខាង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសតួគី បានបើកការវាយប្រហារសម្លាប់ បានមេដឹកនាំ IS ម្នាក់នៅក្នុងប្រទេសស៊ីរី។ យោងតាមការអះអាង ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីតួគី Recep Tayyip Erdogan បានឲ្យដឹងដែរថាមេដឹកនាំ IS ដែលមានឈ្មោះថា Abu Hussein al Qurayshi បានមកដឹកនាំក្រុមភេវរកម្មនេះ...
បរទេស៖ យោងតាមការប្រមូលទិន្នន័យចុងក្រោយ ដោយការិយាល័យស្ថិតិរបស់សហព័ន្ធ នៃប្រទេសរុស្សីឬ Rosstat បានបង្ហាញថាការជីកយករ៉ែមាស របស់ប្រទេសបានទទួលកំណើន ដល់២៦,៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំទៅក្នុងខែមិនាននេះ។ ធៀបទៅនឹងខែកុម្ភៈផលិតកម្មផលិតមាសរបស់ប្រទេសរុស្សី បានកើនឡើងខ្លាំងដល់ទៅជាង៣០ភាគរយ ហើយគិតត្រឹមត្រីមាសដំបូងឆ្នាំនេះ កំណើននេះមានអត្រាកើនឡើងប្រមាន ជា៩,១ភាគរយ ធៀបទៅនឹងត្រីមាសកាលពីចុងឆ្នាំ២០២២។ ក្រៅពីនោះគេសង្កេតឃើញថា ការជីកយករ៉ែលោហៈផ្សេងទៀត ដូចជាប្រាក់ប្លាក់ទីននិងប៉ាឡាដ្យូមជាដើម របស់រុស្សិ ក៏មានកំណើនដល់ទៅ១៤,១ភាគរយផងដែរ គិតត្រឹមខែមិនា។ ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា...