ស្វាយរៀង ៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង បានសម្រេចចិត្ត ធ្វើអត្តឃាត យកសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់ទាំង២នាក់ ក្នុងផ្ទះសំណាក់៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧.៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ។ សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា នៅវេលាម៉ោង៧.៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៍មាន...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បានណែនាំយោធា របស់ប្រទេសលោកឱ្យ “ ត្រៀមខ្លួនជាស្រេច នៅឆ្នាំ២០២៧” ដើម្បីវាយលុកទៅ លើកោះតៃវ៉ាន់...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការកោតសើរ សហព័ន្ធសហគ្រិនកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចំពោះការបង្កជាបរិយាកាស អំណោយផល សម្រាប់ការបង្កើត និង ពង្រីកបណ្តាញ នៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍ សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្ម...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល និងអជ្ញាធរនៃរដ្ឋប៉ាឡេស្ទីន បានប្រកាសនៅក្នុងការតាំងចិត្ត រួមគ្នាមួយដើម្បីចាប់យកជំហ៊ាន បន្ទាប់ភ្លាមៗ ក្នុងការបញ្ចប់ទៅ នៃការប្រើប្រាស់អំពើហិង្សាដាក់គ្នា ជាញឺកញាប់នាពេលកន្លងមក ។ ប្រភពដដែល បានបន្តទៀតថា ការសម្រេចចិត្តដ៏កម្រត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សា ដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសហ្ស៊កដានី ហើយក៏ត្រូវបានគេមើលឃើញដែរថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកអតីត ប្រធានាធិបតីរុស្ស៊ី និងជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះថា ការបន្តផ្គត់ផ្គង់សព្វាវុធ ដល់ក្រុងគៀវ គឺជារឿងដែលប្រថុយ នឹងគ្រោះមហន្តរាយ...
តាមការផ្សាយដំណឹង នៃកាសែតញូយ៉កថែម កាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយ នៃកាសែតញូយ៉កថែម បានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទេសអាមេរិក ដោយគ្មានអាណាព្យាបាល មកជាមួយបាន បំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះ បានធ្វើគឺបានល្មើស នឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារមាននៅពាស ពេញគ្រប់មុខរបរ នៃរដ្ឋនានា ទូទាំងអាមេរិក...
ស្វាយរៀង ៖ លោកតូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀងបានថ្លែងថា ការអភិវឌ្ឍវិស័យអប់រំ ពិត ជាបានរួមចំណែកយ៉ាង សំខាន់បំផុត នឹងមិនអាចខ្វះបានក្នុង ការសម្រេចនូវផែនការ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ-មនុស្ស ផ្លូវ ភ្លើង ទឹក» ។ លោកបានលើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបទទ្ធផលការងារ អប់រំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាធ្វើឲ្យផ្លូវរថភ្លើងនៅកម្ពុជា ក្លាយទៅជាផ្លូវល្បឿនលឿនទាំងអស់ ដោយលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើងល្បឿនលឿននេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោមានប្រសាសន៍ថា រថភ្លើងនៅកម្ពុជាសព្វថ្ងៃនេះមានល្បឿនតែ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ខណៈរថភ្លើងល្បឿនលឿនរត់បាន ១៣០គីឡូម៉ែត្រ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រចបញ្ចេញថវិកា ២៣០លានដុល្លារ សម្រាប់សាងសង់ស្ពាន ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចបើកដំណើរការសាងសង់ ក្នុងឆ្នាំ២០២៣នេះ ដោយចំណាយជាង ១ពាន់លានដុល្លារ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃ២៧ កុម្ភៈ សម្តេចតេជោបានថ្លែងប្រកាសថា...
ភ្នំពេញ៖ ទោះបីជាមិនបញ្ចេញឈ្មោះចំក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់លោក ស៊ន តារាដែលកំពុងរស់នៅក្រៅប្រទេស ហើយជឿទៅលើនយោបាយក្រុមប្រឆាំងថា បានកំពុងតែចូលក្នុងអន្ទាក់យ៉ាងស៊ប់ហើយ ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបញ្ជាក់ថា «មានអ្នកនៅក្រៅស្រុក និយាយប្រជាប្រិយរបស់ហ៊ុន...
ភ្នំពេញថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ៖ ត្រឹមរយៈពេល ៣ថ្ងៃសោះ នៃការបើកលក់ជាផ្លូវការអាគារថ្មី tower F របស់ ខុនដូ អ័រគីដេ ទទួលលទ្ធផល លើសពីការរំពឹងទុក ប្រមាណ ៥០ជាង យូនីត ត្រូវបានកក់យកដោយ ភ្ញៀវដែលបានមកទស្សនាផ្ទាល់នូវខុនដូ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ដល់មន្ទីរអប់រំយុវជននិងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ មានវិធានការ អប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញនៃក្មេងទំនើង នៅក្នុងសហគមន៍ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២៣ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអំពាវនាវឲ្យដៃគូនានា បន្ដផ្ដល់អត្រាការប្រាក់សម្បទាន ទោះបីប្រទេសកម្ពុជា ចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខនេះក៏ដោយ។ ខណៈកន្លងមក មុនពេលជិតផុតពីប្រទេសអភិវឌ្ឍន៍តិចតួច សម្តេចក៏បានថ្លែងការរំលឹកទៅមិត្តជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យគិតគូរអំពីរឿងនេះផងដែរ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ កញ្ញា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាព្រះអង្គម្ចាស់ Faisal bin Farhan បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គបានជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅក្នុងរដ្ឋធានីគ្រៀវផង និងក៏មានឈ្មោះជាមន្ត្រីជាន់ខ្ពស់បំផុត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអឌីត ដែលមិនធ្លាប់មានប្រវត្តិធ្វើទស្សនកិច្ច មកកាន់ប្រទេសអ៊ុយក្រែន ពីមុនមកឡើយ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប់អង្គនេះ ក៏បានជួបជាមួយនឹង...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គេសង្កេតឃើញថា មានពលរដ្ឋជាច្រើនរយនាក់បាននាំគ្នា ជួបជុំគ្នាដើម្បីចូលរួមតវ៉ាប្រឆាំង នៅពីខាងមុខមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅភាគខាងត្បួង នៃប្រទេសអាល្លឺម៉ង់ ។ ការតវ៉ាប្រឆាំងដែលត្រូវបានគេដឹងថា គឺជាការប្រមូលផ្តុំដើម្បីសុំតវ៉ា ឲ្យមានការបញ្ចប់ធ្វើការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែនហើយវា បានធ្វើឡើងនៅចំទីតាំងមូលដ្ឋានទ័ព ដែលជាតំបន់សម្រាប់រៀបចំកិច្ចប្រជុំសំខាន់ៗ នាពេលកន្លងមកដើម្បីសម្រេចចិត្ត ផ្តល់ជំនួយជាយោធាឲ្យ ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ ក្រុមបាតុករក៏បានធ្វើការទាមទារ ឲ្យមានបទឈប់បាញ់ និងការចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងអ៊ុយក្រែន...
បរទេស៖ ពលរដ្ឋអ៊ីតាលីរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំគ្នា នៅតាមទីក្រុងសំខាន់ៗ មួយចំនួនដែលមានដូចជា Genoa ព្រមទាំងទីក្រុង Milan ផងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដើម្បីទាមទារសុំសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសហភាពជាច្រើន ព្រមទាំងក្រុមសកម្មជនឆ្វេងនិយម របស់អ៊ីតាលីផងបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះក្រុមបាតុករបានអះអាងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានធ្វើសកម្មភាពល្មើសច្បាប់ ក្នុងការបន្តបញ្ជូនអាវុធទៅឲ្យ ប្រទេសអ៊ុយក្រែន។ គិតត្រឹមទីក្រុង Genoa...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ហ្វូងបាតុករជាច្រើនកន្លែង ដែលប្រមូលផ្តុំគ្នាឡើងក្នុងការប្រឆាំង ទៅនឹងសមាជិកភាពរបស់បារាំង នៅអង្គការណាតូ។ ហេតុការណ៍តវ៉ាប្រឆាំងនេះ បានផ្ទុះឡើងនៅតាមតំបន់ជាច្រើន នៅទូទាំងប្រទេសនិងក៏ដូចជាទីក្រុងប៉ារីសផង ក្នុងនោះផងដែរក៏មានគោលបំណង ដើម្បីប្រឆាំងទៅនឹងការសម្រេចចិត្ត បន្តការផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនផងដែរ។ គួរឲ្យដឹងដែរហ្វូងបាតុករ ដែលត្រូវបានគេស្គាល់ថា ជាក្រុមពលរដ្ឋរៀបចំឡើង ដោយគណបក្សស្តាំងនិយម Les Patriotes...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិចជុំវិញ សង្រ្គាមអ៊ុយក្រែនថា ជាសមរភូមិអត្ថិភាពសម្រាប់ការ រស់រានមានជីវិតរបស់រុស្ស៊ី និងពលរដ្ឋរុស្ស៊ី ហើយបានថ្លែងថា លោកត្រូវបានបង្ខំឱ្យគិតគូរពីសមត្ថភាព នុយក្លេអ៊ែររបស់អង្គការ NATO...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កាលពីសម័យមុនកម្ពុជា បានដើរលឿនជាងកូរ៉េខាងត្បូង ប៉ុន្តែដោយសារថ្នាក់ដឹកនាំ សម្រេចធ្វើរដ្ឋប្រហារ ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ ដើរយឺតជាងកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ន។ ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃ២៧ កុម្ភៈ សម្តេចតេជោបញ្ជាក់ថា...
បងប្អូនទាំងអស់គ្នា នៅប្រទេសចិន មាន”សៀវភៅចំណេះដឹងស្តីពី កសិកម្មបុរាណ” ក្រោមចំណងជើងថា “Qi Min Yao Shu” ដែលជាស្នាដៃសៀវភៅកសិកម្ម បុរាណបំផុតមួយ និងបានរក្សាទុកយ៉ាងល្អពេញលេញ តើក្នុងសៀវភៅបុរាណនេះ មានបង្កប់តម្រិះប្រាជ្ញាចិនណាខ្លះ? សូមជម្រាបជូនលោកអ្នកដូចខាងក្រោម៖ សៀវភៅនេះបានបូកសរុប ជាប្រព័ន្ធនូវបទពិសោធរបស់ជនជាតិចិន បុរាណក្នុងការផលិតកសិកម្ម និងគង្វាលសត្វ ការកែច្នៃនិងស្តុកអាហារ ការប្រើប្រាស់រុក្ខជាតិព្រៃ និងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំង...
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើង អស់រយៈពេលមួយឆ្នាំគត់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិបត្តិលើកនេះមិនគ្រាន់តែបានបំផ្លាញ ដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវកត្តា មិនប្រាកដប្រជានិងអសន្តិសុខដល់ពិភពលោកផងដែរ ។ តើត្រូវបញ្ឈប់សង្គ្រាមយ៉ាងដូចម្តេច? តើគួរកាត់បន្ថយការវាយប្រហារ ដោយវិបត្តិទៅលើពិភពលោកយ៉ាងម៉េច?នៅថ្ងៃដដែល ភាគីចិនបានចេញផ្សាយពី 《គោលជំហររបស់ចិនអំពីការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ》 ដើម្បីផ្តល់តម្រិះប្រាជ្ញារបស់ចិន សម្រាប់ដោះស្រាយវិបត្តិលើកនេះ ។ រំលឹកឡើងវិញនូវផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែនក្នុងរយៈពេល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កម្ពុជា នឹងក្លាយជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង ខាងចែកចាយគ្រាប់ស្វាយចន្ទី ព្រោះមួយឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃ ១លានតោន ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ សម្ដេចតេជោមានប្រសាសន៍ថា...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានបរាជ័យ ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលបានបិទ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌា ក្រោយពីប្រទេសចិន បានបដិសេធមិនថ្កោលទោស លើការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ ក្រុងប៉េកាំង បានបដិសេធមិនទទួលយកផ្នែក នៃសេចក្តីថ្លែងការណ៍របស់ក្រុម G20 ដែលបង្អាក់ការឈ្លានពានរបស់រុស្ស៊ី...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានកៀងគរកម្មករវ័យក្មេង ដើម្បីចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មី នៅទីក្រុងព្យុងយ៉ាង ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអាទិត្យនេះ ខណៈដែលលោកជំរុញឱ្យមាន ផែនការមហិច្ឆតាសាងសង់ផ្ទះចំនួន ៥០.០០០ខ្នងនៅក្នុងរដ្ឋធានី បើទោះបីជាមានការលំបាក ផ្នែកសេដ្ឋកិច្ចខ្លាំងក៏ដោយ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា លោកនឹងធ្វើទស្សនកិច្ច នៅប្រទេសចិនក្នុងខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំង ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ គេបានដឹងថា ប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថា មិនត្រូវមើលកម្ពុជា ត្រឹមតែកម្ពុជាទេ គឺត្រូវមើលកម្ពុជាឲ្យហួសពីកម្ពុជា ដោយកម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថា រាល់សកម្មភាពរបស់អ៊ុយក្រែន ឬលោកខាងលិច ដែលបង្កការគំរាមកំហែង ដល់កងកម្លាំងរក្សា សន្តិភាពរុស្ស៊ី ឬជាតិសាសន៍របស់ខ្លួននៅក្នុងតំបន់ Transnistria ដែលដាច់ចេញពីប្រទេសម៉ុលដាវី នឹងត្រូវចាត់ទុកថាជាការវាយប្រហារ លើប្រទេសរុស្ស៊ី។ រុស្ស៊ីក៏បានព្រមានក្រុងគៀវ និងក្រុមអ្នកគាំទ្រលោកខាងលិចប្រឆាំងនឹងការអនុវត្ត “ការបង្កហេតុ” នៅទីនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ...
បរទេស៖ ប្រជាជនអាល្លឺម៉ង់ រាប់ម៉ឺននាក់ បានបង្ហាញភាពក្លាហាន ដើម្បីចូលរួមការបះបោរ ដើម្បីសន្តិភាពដែលជាការប្រមូលផ្តុំដ៏ធំ ដែលរៀបចំដោយ អ្នកនយោបាយ Die Linke (គណបក្សឆ្វេង) Sahra Wagenknecht និងអ្នកនិពន្ធ Alice Schwarzer កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុប ចំនួន ៥.៤៥០ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ យោងតាមហ្វេសប៊ុកសម្ដេចតេជោ...