នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល, អង្ករចំនួន...
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង១២០០គ្រួសារនេះ ក្នុងឱកាសលោកឃួង ស្រេង អភិបាលជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។ លោកក៏បានអះអាងទៀតដែរថា...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ The Bloomberg Economics កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញថាសេដ្ឋកិច្ចរបស់អង់គ្លេស ក្រោយការចាកចេញពីអឺរ៉ុបឬ Brexit បានបន្តការខាតបង់ទឹកប្រាក់អស់ជាច្រើន ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឡើយ។ របាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការ បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់អង់គ្លេសបច្ចុប្បន្ន មានចំនួនទាបជាង៤ភាគរយ ប្រសិនបើប្រទេសនៅបន្តរស់នៅ ជាមួយនឹងប្លុកអឺរ៉ុប ហើយគិតមកដល់ពេលនេះ អង់គ្លេសបានបាត់បង់ទឹកប្រាក់ យ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំតាំងតែពីឆ្នាំ២០២០។...
ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា ខ្លួន នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន ហើយសង្ឃឹមថា កម្ពុជា នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ៖ លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម (IFAD) បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាង នូវយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ក្នុងវិស័យធនធានទឹក ។ ការថ្លែងអំណរគុណនេះធ្វើឡើង ក្នុងឱកាសលោកស្រី Jyotsna Puri ចូលជួបសម្តែងការគួសម ជាមួយលោក...
បរទេស៖ប្រេសិតពិសេសប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាអ៊ីស្រាអ៊ែលគឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយដ្រូនកាលពីយប់ថ្ងៃសៅរ៍ទៅលើទីតាំងយោធាក្នុងទីក្រុង Isfahan ។ លោក Amir Saeid Iravai បានធ្វើការចោទប្រកាន់នេះនៅក្នុងការឆ្លើយតបមួយជាមួយ នឹងបណ្តាមន្ត្រីសំខាន់ៗ របស់អង្គការ សហប្រជាជាតិហើយបញ្ជាក់ថានៅក្នុងលទ្ធផលបឋម នៃការស្រាវជ្រាវរកឃើញថាអ៊ីស្រាអ៊ែល គឺជាអ្នកដែល នៅពីក្រោយការវាយប្រហារមួយនេះ។ លោកប្រេសិតពិសេសក៏បានធ្វើការថ្កោលទោសផងដែរចំពោះហេតុការណ៍វាយប្រហារលើកនេះនិងបានលើកឡើងវិញអំពីការថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនោះផងដែរ។ គួរឲ្យដឹងដែរថាការវាយប្រហារដោយប្រើប្រាស់ដ្រូនប្រយុទ្ធចំនួន៣បានធ្វើឡើងពីទីតាំងដែលមានចំងាយជិតទៅនឹងគោលដៅប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមានរបាយការណ៍នៃអញនកបាត់បង់ជីវិតនិងរបួសនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធា ដែលមានតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់រំសេវ និងសព្វាវុធ ផ្សេងទៀត ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលបានធ្វើបទបង្ហាញស្តីពី ផែនការ។ ក្រុមមន្ត្រីបានឲ្យដឹងថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot អាវុធយុទ្ធភណ្ឌ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ការប្ដេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្ម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនវិភាគទាន ដល់មូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម(IFAD) ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ សម្រាប់លើក ស្ទួយវិស័យកសិកម្ម។ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគីនឹងមិនយល់ព្រម លើការដេញថ្លៃ របស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ នោះទេ ដរាបណាប្រទេសនេះ នៅតែបន្តអនុញ្ញាតឱ្យ មានការតវ៉ាដោយដុតភ្លើង គម្ពី គូរ៉ា របស់ខ្លួន។ លោក Erdogan បានប្រាប់សភាថា “ស៊ុយអែត!...
វីយែន៖ មន្ត្រីប្រេងនាំមុខគេ បានផ្តល់អនុសាសន៍ឱ្យ រក្សាគោលនយោបាយ ទិន្នផលប្រេងបច្ចុប្បន្ន របស់អង្គការ OPEC+ ជាអង្គការសម្ព័ន្ធនៃប្រទេសនាំ ចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពេល មានទស្សនវិស័យសេដ្ឋកិច្ចពិភពលោក មិនច្បាស់លាស់។ OPEC+ បានយល់ព្រមក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការផលិតចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែបន្ទាប់រហូតដល់ចុងឆ្នាំ២០២៣។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោក ប្រចាំឆ្នាំ។...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានបង្ហាញផែនការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈម ដែលបង្កឡើងដោយច្បាប់ កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិក (IRA) និងបន្តការប្រណាំងប្រជែង ទូទាំងពិភពលោក នៅក្នុងគម្រោងឧបត្ថម្ភធន សម្រាប់ឧស្សាហកម្មបៃតង។ ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បាននិយាយនៅពេលបង្ហាញផែនការ ឧស្សាហកម្ម Green Deal...
គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា លោកបានជួបប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីតម្រូវការការពារជាតិរបស់អ៊ុយក្រែន។ ដោយពណ៌នាការសន្ទនាថា “ស្មោះត្រង់ និងប្រកបដោយផលិតភាព”លោក Reznikov បានលើកឡើងថា តម្រូវការប្រតិបត្តិការបន្ទាន់ របស់កងទ័ពអ៊ុយក្រែន គឺស្ថិតនៅក្នុងរបៀបវារៈ។ លោក Reznikov ដែលបានមកដល់ប្រទេសបារាំង...
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា (SAC) បានប្រកាសពីការរុះរើ គណៈរដ្ឋមន្ត្រី បន្ទាប់ពីការដាក់ប្រទេស ក្នុងភាពអាសន្ន ត្រូវបានពន្យារពេលរយៈពេល ៦ខែ បន្ថែមទៀត កាលពីថ្ងៃពុធ។ ក្រោមការរុះរើគណៈរដ្ឋមន្ត្រី ប្រធានថ្មីសម្រាប់ក្រុមប្រឹក្សាភិបាល សហភាពស៊ីវិល ប្រធានថ្មីសម្រាប់គណៈកម្មាធិការ ប្រឆាំងអំពើពុករលួយ (ACC) និងរដ្ឋមន្ត្រីថ្មីចំនួនបួននៃតំបន់ និងរដ្ឋត្រូវបានតែងតាំង។ អនុរដ្ឋមន្ត្រីមួយរូប និងសមាជិកគណៈកម្មាធិការ...
ម៉ានីល៖ ការិយាល័យ រតនាគារ ហ្វីលីពីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បំណុលរបស់ប្រទេសហ្វីលីពីន បានបន្ធូរបន្ថយមកត្រឹម ១៣,៤២ ទ្រីលានប៉េសូ (២៤៨,៧៣ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមួយផ្នែក ដោយសារតែការឡើងថ្លៃ នៃប្រាក់ប៉េសូ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ការិយាល័យនេះបានឲ្យដឹងថា អនុបាតបំណុលទៅនឹងផលិតផលក្នុងស្រុក សរុបរបស់ប្រទេសហ្វីលីពីនគឺ ៦០,៩ ភាគរយនៅចុងឆ្នាំ២០២២...
ភ្នំពេញ៖ គិតត្រឹមម៉ោង១២យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អាជ្ញាធរ និងសមត្ថកិច្ចថៃ បានសម្រេចចិត្តយកគ្រឿងចក្រ កាយផ្តាច់ឃ្លាំងដែលនៅក្បែរនោះ ដើម្បីបញ្ចៀសការឆេះរាល ទៅឃ្លាំងដទៃទៀត។
ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឱ្យដឹងថា នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១០នឹង៣៥នាទីយប់ មានអគ្គីភ័យកំពុងឆាបឆេះឃ្លាំង ស្តុកទំនិញមួយកន្លែងលេខឃ្លាំង ១៣០-១៣១-១៣២- ឆេះយ៉ាងសន្ធោសន្ធៅ នៅពេលនេះ សមត្ថកិច្ចថៃ កំពុងជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យកំពុងឆាបឆេះនេះ ស្ថិតនៅខាងជើងផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត...
សម្ដេចតេជោ៖ អ្នកនៅក្រៅប្រទេស មិនធ្លាប់មានដីការតាមចាប់ខ្លួន អាចមកលេងស្រុកខ្មែរដោយសេរីhttps://dap-news.com/national/2023/02/02/309529/ សម្តេចតេជោ៖ ចូលឆ្នាំខ្មែរឆ្នាំនេះ នឹងសប្បាយ ខណៈអង្គរសង្ក្រាន្ត នឹងធ្វើនៅតាមបណ្តាខេត្https://dap-news.com/national/2023/02/02/309535/ សម្ដេចតេជោ នឹងដឹកនាំរដ្ឋាភិបាល (ចាស់) ចូលរួមប្រជុំអាស៊ានលើកទី ៤២-៤៣ នៅឥណ្ឌូនេស៊ីhttps://dap-news.com/national/2023/02/02/309538/ លោក សយ សុភាព៖ កាយវិការ របស់លោក គង់ គាំ...
ភ្នំពេញ៖ ប្អូនស្រីសម្តេចតេជោ នាយករដ្ឋមន្រ្តី លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខបកអាក្រាតភ្លាមៗ តាមគណនេយ្យហ្វេសបុកផ្ទាល់ខ្លួនទៅ អ្នកស្រី ជីប យុទ្ធរី នៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣នេះ ដោយលោកស្រីបានបញ្ជាក់យ៉ាងខ្លីថា «យករបស់គេទៅលក់ហើយថា គេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។ ការប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត នេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធរី...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃពុធបានព្រមានថា វិធានការឯកតោភាគីរបស់រដ្ឋាភិបាលអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន នឹងជា “មហន្តរាយ” សម្រាប់តំបន់។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថាលោក Ishtaye បានធ្វើការព្រមានក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចជាមួយប្រធានគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់លោក Lars Klingbeil ។ លោក Ishtaye បានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត “ដែលជឿជាក់លើយុត្តិធម៌ សន្តិភាព...
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ ទីក្រុងសេអ៊ូលបាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ ចល័តសម្រាប់សមយុទ្ធដែនអាកាសរួមបញ្ចូលគ្នាគឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ពីកងទ័ពអាកាសអាមេរិក ព្រមទាំងយន្តហោះចម្បាំង F-35A មកពីកងទ័ពអាកាសកូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធលើដែនទឹកភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញពី “ឆន្ទៈ និងសមត្ថភាពរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើណែនាំអាជ្ញាធរចាត់វិធានការ និងទប់ស្កាត់រាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា មានសណ្តាប់ធ្នាប់ល្អ។ ក្នុងពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ណែនាំចំនួន១១ចំនុច ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមពាក្យស្លោក «យុវជនដើម្បីវប្បធម៌ជាតិ»។
HONIARA, Feb 2 — The United States reopened its embassy in the Solomon Islands Thursday after a 30-year hiatus, part of a...
ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង កុងស៊ីខុសច្បាប់ និងឈានទៅដល់ការ បោសសម្អាត កន្លែងជួសជុលឬកែច្នៃម៉ូតូខុសច្បាប់ ផងដែរនោះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកកិច្ចការនេះផ្ទាល់ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការប្រើពាក្យធ្វើបាបតែអ្នកក្រ ខណៈក្នុងចំណោមនោះ បុគ្គលមួយចំនួន កំពុងជ្រកក្រោមស្លាកអ្នកក្រ ហើយបែរទៅជា ប្រព្រឹត្តិបទល្មើសទៅវិញ។ ក្នុងន័យនេះ លោកអភិបាលរង...
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈប្រទេសចិនទីផ្សារ ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរណ៍ សំខាន់ៗ របស់កម្ពុជា ដូចជាក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គវត្តគឺជាគោលដៅទេសចរណ៍ ដ៏សំខាន់របស់ ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បី ទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។ សំឡេង៖« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ...
បរទេស៖ គណបក្សចលនាឆ្ពោះទៅមុខ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទថា កងទ័ពអាកាសថៃ (RTAF) បានខ្ជះខ្ជាយប្រាក់ជាង ២០០ ០០០ បាត តាមរយៈការហោះហើរ យន្តហោះចម្បាំង F16 ចំនួនពីរគ្រឿង ក្នុងអំឡុងពេលពិធីបូជាសពឪពុក របស់អតីតមេទ័ពអាកាសកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣...
ថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានចេញផ្សាយអត្ថបទវាយតម្លៃ ជាវិជ្ជមានចំពោះសមិទ្ធផល និងឥទ្ធិពលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងក្នុងអត្ថបទនេះថា ក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឥឡូវនេះកីឡដ្ឋានរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាទាំងអស់ បានផ្តល់សេវាកម្មដល់សាធារណជន និងអត្តពលិកក្នុងតំបន់។ ឧស្សាហកម្មកីឡាព្រិលទឹកកក របស់ប្រទេសចិនកំពុង រីកចម្រើនយ៉ាងផុលផុស។ កីឡាអូឡាំពិករដូវរងា បានទាក់ទាញជនជាតិចិនប្រហែល...
ឆ្នាំ ២០២២ កន្លងទៅ គឺជាឆ្នាំទី ៣ ដែលយើងទាំងអស់គ្នាបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី។ ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកបាន និងកំពុងប្រយុទ្ធគ្នាជាមួយនឹងជំងឺកូវីដ-១៩ អស់ ៣ ឆ្នាំមកនេះ ចំនួនបុគ្គលដែលមានសមត្ថភាពខ្លាំងបានថយចុះ ហើយអ្នកទន់ខ្សោយមានការកើនឡើងខ្ពស់។ ក្រោមវិធានការបង្ការ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដ៏មានប្រសិទ្ធភាព កម្ពុជាបានរើបំរះពីជំងឺរាតត្បាត កូវីដ-១៩ លឿនជាងការរំពឹងទុក។ នៅឆ្នាំ ២០២២ ក្នុងពេលដែលកម្ពុជាមានស្ថេរភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩...