ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
បន្ទាយមានជ័យ: ប្រភពពត៌មានពីក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន Casino Grand Daimond City នៅក្រុងប៉ោយប៉ែត នៅព្រលប់នេះបានរាយការថា កាលពីវេម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះក្រុមមន្ត្រីជំនាញ និងក្រុមជាងរុះរើបានរកឃើញសាកសពចំនួន៖ 1នាក់បន្ថែមទៀត នៅជាន់ទី១០ ក្នុងបន្ទប់ទឹករួម បន្ទាប់មកសពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត...
ប៉េកាំង៖ ប្រទេសចិន បានបន្តការគំរាមកំហែងជាយូរមកហើយក្នុងការវាយប្រហារកោះតៃវ៉ាន់ ហើយបានព្រមានថា អ្នកនយោបាយបរទេសដែលមានទំនាក់ទំនងជាមួយនឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងលេងភ្លើងហេីយ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាន្យដឹងនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងត្រូវបានប្តេជ្ញាចិត្តជាថ្មីក្នុងឆ្នាំថ្មី ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” និង “កម្ទេចផែនការដើម្បីឯករាជ្យភាពតៃវ៉ាន់” ។ អ្នកនាំពាក្យ Ma Xiaoguang បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ការគាំទ្រដ៏អាក្រក់សម្រាប់ឯករាជ្យភាពតៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន នៅក្នុងប្រទេសបរទេសមួយចំនួនគឺជាការបង្កហេតុដោយចេតនា។ ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្វែងយល់លើបទបង្ហាញស្ដីអំពីវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព...
គៀវ៖ ហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី ត្រូវបានគេដឹងថា កំពុងប្រេីអាវុធចាស់ៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ បន្ទាយហោះហើរដែលរចនាឡើងដោយសូវៀតអាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន ឬកាំជ្រួចនុយក្លេអ៊ែរ Kh-55 រាប់សិបដេីម។...
បរទេស៖ ទីក្រុងប៉េកាំងគ្រោងនឹងរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុងមូស្គូ ដោយបារម្ភពីការធ្លាក់ចុះនៃឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី ដែលជាលទ្ធផលផ្ទាល់នៃការលុកលុយដ៏មហន្តរាយរបស់ខ្លួនទៅលើអ៊ុយក្រែន និងការដួលរលំជាយថាហេតុរបស់ពូទីន, នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីចិនអនាមិក និងអ្នកជំនាញក្នុងតំបន់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាលោក វ្ល៉ាឌីមៀ...
បរទេស៖អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញបានត្រូវបានគេដឹងថាបានចេញបញ្ជាឲ្យមានការចាប់ឃាត់ខ្លួនអតីតមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើនរូបនៅក្រោយហេតុការណ៍ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីនិងមានទាំងការចូលទៅលុកលុយដោយអគាររបស់រដ្ឋាភិបាលដោយក្រុមបាតុករផងនោះ។ ក្នុងចំណោមបុគ្គលសំខាន់ៗទាំងនោះគេសង្កេតឃើញមានអតីតមេបញ្ជាការប៉ូលីសម្នាក់ផនិងអតីតប្រធានកិច្ចការងារសន្តិសុខសាធារណៈលោក Anderson Torres ផងដែលត្រូវបានអជ្ញាធរប្រេស៊ីលចោទប្រកាន់ថាគឺជាអ្នកដែលបានដឹកនាំក្រុមបាតុករទាំងដែលលោក Torres បានចេញមកបដិសេធមិនថាមិនបានចូលរួមពាក់ព័ន្ធក្តី។ រំលឹកដែរថាបាតុកររាប់ពាន់នាក់នាំគ្នាចូលរួមធ្វើការតវ៉ាប្រឆាំងនៅតាមទីតាំងអគាររដ្ឋាភិបាលជាច្រើនកន្លែងបន្ទាប់ពីការប្រកាសឡើងកាន់តំណែងរបស់លោកប្រធានាធិបតីថ្មី Luiz Lula da Silvaកាលពីប៉ុន្មានថ្ងៃមុខ។ គិតមកទល់ពេលនេះក្រុមបាតុករប្រមាណជា១៥០០នាក់ហើយដែលត្រូវបានចាប់ឃុំខ្លួនហើយក្នុងនោះមានប្រមាណជា៦០០នាក់ផងដែរដែលត្រូវបានចាប់ឃុំខ្លួនសម្រាប់រយៈពេល៥ថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ១០ឆ្នាំទៀតយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ ៤គន្លង។ នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA)...
ACU បញ្ជូនលោក ឡាយ សំណាង ទៅតុលាការ ក្រោយឃាត់ខ្លួន ករណីកិបកេងថវិការដ្ឋ ជាង៣៨ម៉ឺនដុល្លារhttps://dap-news.com/national/2023/01/11/305200/ សម្ដេច ស ខេង៖ កម្ពុជា មានឆន្ទៈមោះមុត ក្នុងការប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់https://dap-news.com/national/2023/01/11/305193/ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យតួកគី រៀបចំបណ្ដាញទិញផលិតផលhttps://dap-news.com/national/2023/01/11/305162/ មន្ត្រីជាន់ខ្ពស់ FATF...
ព្រឹកថ្ងៃទី៩ខែមករា លោក XiJinping អគ្គលេខាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី២នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន អាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ត្រូវឈរលើមូលដ្ឋាន នៃការកាន់អំណាចរយៈពេលយូររបស់បក្ស ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ និងសុភមង្គលនិងសុខដុមរមនា របស់ប្រជាជន ដើម្បីចាត់ទុកការគ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ ប្រកាន់ខ្ជាប់នូវការចង្អុល...
បន្ទាប់ពីប្រទេសចិន បានដាក់ចេញផែនការទូទៅ ស្តីពីការកំណត់កម្រិតឆ្លង នៃជំងឺកូវីដ ១៩ “ថ្នាក់Bគ្រប់គ្រង តាមថ្នាក់B” និងវិធានការបណ្តោះអាសន្ន ស្តីពីការទៅមក រវាងអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែង ការស្វាគមន៍ចំពោះការនេះ ។ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនតូច បានប្រកាសថា នឹងចាត់វិធានការដាក់កំហិត ចំពោះការចូលដែន របស់អ្នកទេសចរណ៍ចិនដែលបានបង្កើត ជាឧបសគ្គក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង...
បរទេស ៖ អ្នកនាំពាក្យរបស់វិមាន ក្រុមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ទាំងសហរដ្ឋអាមេរិក និងណាតូពេលនេះ គឺបានចូលរួមពាក់ព័ន្ធ រួចទៅហើយនៅក្នុងជម្លោះ ដែលប្រព្រឹត្តិទៅរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន។ ទោះបីជាមិនមានការពាក់ព័ន្ធ ដោយផ្ទាល់ក្តីដែលនេះជាការលើកឡើងរបស់លោក Peskov បន្ថែមរៀបរាប់បន្ថែមពីអ្វី ដែលប្រធានក្រុមប្រឹក្សា សន្តិសុខជាតិរុស្សីលោក Nikolay...
ភ្នំពេញ៖ កំណាត់ផ្លូវ និងស្រូវវស្សា របស់ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួល (មួយផ្នែក) នឹងលែងរងផលប៉ះពាល់ ក្រោយកូនប្រលាយមួយខ្សែ ប្រវែងជាង៥០០ម៉ែត្រ ត្រូវបានស្តារឡើងវិញ ក្រោមសាមគ្គីភាពរបស់អ្នកភូមិ ដែលដឹកនាំ ដោយ លោក សយ សុភាព និងលោក ម៉ម វ៉ាន អនុប្រធានក្រុមការងារ គណបក្សប្រជាជន ឃុំរវៀង ចុះជួយភូមិព្រៃស្នួល។...
ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣៖ លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈដើម្បីផ្តល់ជូនភាពស្រស់ស្រាយដល់អ្នកគាំទ្រតន្ត្រីរបស់លោកតាមរយៈ ភេសជ្ជៈ កូកា-កូឡាដើម្បីផ្តល់ភាពរីករាយពិតៗ។ ក្នុងភាពជាដៃគូតាមរយៈផលិតកម្មបារមី រវាង កូកា-កូឡា ដែលជាភេសជ្ជៈលំដាប់ពិភពលោក និងតារាចម្រៀងដែលមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែមករា នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ។ លោក Leonardo...
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី04 ខែមករា ឆ្នាំ2023 ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង 13គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី2 នៅរោងចក្រផលិតទឹកពិសាវីតាល់។ កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់...
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សហភាពអឺរ៉ុប និងអង្គការណាតូ បានឈានទៅដល់ការចុះហត្ថលេខា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នាជាពិសេសក្នុងភាពជា ដៃគូលើបញ្ហាជម្លោះ នៅអ៊ុយក្រែន និងកិច្ចការងារបន្ទាប់ ដែលត្រូវធ្វើ ដើម្បីបញ្ចប់ជម្លោះ មួយនេះ។ កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានអង្គការណាតូលោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel...
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវទៅកាន់រដ្ឋាភិបាលទីក្រុង វ៉ាស៊ិនតោនដើម្បីអាច ធ្វើការដាក់ សំពាធបន្ថែមទៀតទៅលើប្រទេសអាល្លឺម៉ង់ ក្នុងការយល់ព្រមទូទាត់ ប្រាក់សំណង ចិត្តដែលរដ្ឋាភិបាលក្រុង Warsaw បានទាមទារពីប្រទេសអាល្លឺម៉ង់ប្រមាណជា១,៣៩ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្នសិតកាសែតមួយកាលពីថ្ងៃអង្គារម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Arkadiusz Mularczyk បានបញ្ជាក់ថា នឹងរៀបចំពាក្យបណ្តឹងទៅកាន់សភាអាមេរិក គឺជាជំហ៊ានបន្ទាប់របស់ ខ្លួនដើម្បីទាមទារប្រាក់ ជំងឺចិត្តពីប្រទេសអាល្លឺម៉ង់ឲ្យបាន។ លោកបន្តថា៖ពួកយើងជឿជាក់ថាអាមេរិកដែលជាប្រទេស មានការកំណត់ច្បាស់លាស់ទៅ...
នាព្រឹក ថ្ងៃទី១០ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣០កេសធំ ស្មើនឹង ១៨០កេសតូច របស់ លោក លី ហុង...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿង លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួន ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋ ជាង ៣៨ម៉ឺនដុល្លារ។ ជុំវិញបញ្ហានេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា មានឆន្ទៈយ៉ាងមោះមុត ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។ នាឱកាសអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេច ស...
បរទេស៖ សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសក្នុងការរៀបចំផែនការ ដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសបេឡារូស និងប្រទេសអ៊ីរ៉ង់ផងដែរ ដោយសារពួកគេបានជួយគាំទ្រ និងចូលរួមសហការជាមួយ នឹងយោធារុស្សីក្នុងពេលដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្តនៅឡើយនោះ។ ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyan បានថ្លែងបញ្ជាក់បែបនេះ ទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីរវាងណាតូ និងអឺរ៉ុប ហើយបានសង្កត់ធ្ងន់ ទៅលើតែប្រទេសទាំងពីរនេះប៉ុណ្ណោះ ថាជាអ្នកដែលបានជួយគាំទ្ររុស្សីខ្លាំងជាងគេ។...
បរទេស៖ រុស្ស៊ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឥណ្ឌា និងប្រទេសផ្សេងទៀត បានថ្កោលទោសកុប្បកម្ម ដោយអ្នកគាំទ្រ អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ជុំវិញអគារសាធារណៈ កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបរិហារ “ការរំលោភលើលទ្ធិប្រជាធិបតេយ្យ និងការផ្ទេរអំណាចដោយសន្តិវិធី”...
ជនសង្ស័យ ឈ្មោះ ហួង រក្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១២១ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង ឈ្មោះ សួន សុភ័ក្រ្ដ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ1A...
ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា ចិន ត្រូវបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ កាលពីព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេម រភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង វត្តមានឯកឧត្តម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ឱ្យអ្នកវិនិយោគតួកគី មកវិនិយោគនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផល កសិកម្មពីកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារតួកគី និងទីផ្សារដទៃទៀត ។ សម្ដេចតេជោ ថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាហ៊ីត គីរីស៊ី (Vahit...
ភ្នំពេញ៖ លោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ (FATF) បានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀតលើ វិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង ។ ការលើកទឹកចិត្តរបស់ មន្ត្រីជាន់ខ្ពស់ FATF បែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ស្វាយរៀង ៖ រថយន្តយីឌុបប្រភេទ វ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួច បើករបាដាក់រាំងកាត់ ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្មណ៍ខ្លាចបាក់ស្រុតខូចផ្លូវ ។ ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ដោយមហាជនបានលើកឡើងថា ទោះបីមានការដាក់របាកម្រិតខ្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំ កំណាត់យ៉ាងណាក៏ដោយនៅ...
(ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ហើយឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី...
រ៉ងហ្គូន៖ ប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសមនុស្ស ១១២នាក់ ក្នុងនោះមានកុមារ ១២ នាក់មកពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ប៉ុនប៉ងចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។ សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការនៅទីក្រុង Bogale ក្នុងតំបន់ Ayeyarwady...