បរទេស៖ អនុប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchner ត្រូវបានគំរាមកំហែងដោយជនប្រដាប់អាវុធម្នាក់នៅជិតផ្ទះរបស់លោកស្រី នៅក្នុងទីក្រុង Buenos Aires ដោយគេបានឃើញខ្មាន់កាំភ្លើងម្នាក់បានភ្ជុងកាំភ្លើងដាក់មុខលោកស្រី ។ គ្មានការផ្ទុះអាវុធណាមួយកើតឡើងនោះទេ ហើយក៏គ្មានមន្ត្រីណាម្នាក់មានរបួសនោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោកស្រី...
បរទេស៖ មន្រ្តីកោះតៃវ៉ាន់បាននិយាយថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលហោះហើរនៅចន្លោះឆ្នេរសមុទ្រចិន និងកោះដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ដោយអះអាងថា ខ្លួនកំពុងអនុវត្តសិទ្ធិការពារខ្លួនខណៈដែលបង្ហាញថា ទីក្រុងប៉េកាំងនៅពីក្រោយការលុកលុយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang បានបញ្ជាក់ពីឧប្បត្តិហេតុទៅលើយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក UAV “ស៊ីវិល”...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសរបស់លោក មានកិច្ចសហប្រតិបត្តិការ ជាច្រើនជាមួយប្រទេសចិន រួចហើយនៅក្នុងវិស័យផ្សេងៗ ហើយប្តេជ្ញាពង្រីក ទំនាក់ទំនងទ្វេភាគី។ លោកបានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទ ក្នុងឱកាសនៃខួបលើកទីមួយ នៃការបង្កើតរដ្ឋបាលរបស់លោកថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយចិន នឹងមិនរងផលប៉ះពាល់ ដោយបរិយាកាសអន្តរជាតិ និងបញ្ហាផ្សេងទៀតនោះទេ ។...
ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ី Let’S Go Melaysia Trevel Fair 2022 រៀបចំដោយក្រុមប្រឹក្សា ផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី សហការជាមួយ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានចាប់ផ្ដើមដំណើរការហើយ នៅផ្សារទំនើប AEON ចាប់ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២២ ។ បើតាមការ...
ភ្នំពេញ៖ ភាគីទាំងពីរកម្ពុជា វៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នា ទៅវិញទៅមក ចំពោះស្មារតីនៃការជួយគ្នា ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ ជួបការលំបាក ដូចកាលប្រទេសកម្ពុជា បានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេស ក្នុងទស្សវត្សរ៍ ឆ្នាំ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញ នៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួម ចំណែកជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកនៃ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងភរិយា ព្រមទាំងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកគី សុខលីម ដែលបានបាត់បង់ ឧបាសក គី ស្រួច ត្រូវជាឪពុកបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ...
ភ្នំពេញ៖ លោកបណ្ឌិត ប៉ែន ផលពិសិដ្ឋ បានរំលេចនិងចែករំលែកនូវការយល់ឃើញរបស់ផងខ្លួន ជុំវិញសុភាសិតខ្មែរមួយ ក្នុងចំណោមសុភាសិតខ្មែរច្រើនទៀត ផ្សេងទៀត ដែលសុភាសិតនោះ លើកឡើងថា “ចង់ចេះត្រូវរៀន ចង់មានត្រូវរក”។ តើអ្នកការបកស្រាយរបស់ លោកបណ្ឌិត បែបណានោះ សូមស្វែងយល់ទាំងអស់គ្នា! សុភាសិតខ្មែរពោលថា “ចង់ចេះត្រូវរៀន ចង់មានត្រូវរក” ប៉ុន្តែមានសំណួរជាច្រើនសួរថា ខំរកហើយវានៅតែមិនមាន ខំរៀនហើយវានៅតែមិនចេះ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានបន្តដឹកនាំ តំណាងបណ្តាក្រុមហ៊ុនទូកទេសចរណ៍ ដែលជាសមាជិក របស់សមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ប្រជុំពិភាក្សារ ស្តីពី ការអនុវត្តការងាររបស់សមាគម និងទំនាក់ទំនងអាជីវកម្មដឹកជញ្ជូន ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានរារាំងយុទ្ធនាការ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិក ជាមួយនឹងឆន្ទៈរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Raisi បានធ្វើការកត់ សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំសាសនាមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពាន របស់សហរដ្ឋអាមេរិក ចំពោះវិធានការត្រួតពិនិត្យការនាំចេញ ដើម្បីរឹតបន្តឹងការ នាំចេញរបស់របរ ដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន។ លោក Shu Jueting អ្នកនាំពាក្យរបស់ក្រសួងបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅ នឹងសំណួរទាក់ទងនឹងការរឹតបន្តឹងថ្មីៗនេះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការនាំចេញបន្ទះឈីប...
ឡុងដ៌៖ លោក Harry Verhoeven មកពីមជ្ឈមណ្ឌលគោលនយោបាយ ថាមពលសកល នៅសកលវិទ្យាល័យ Columbia បានឲ្យដឹងថា សហរដ្ឋអាមេរិក លាបពណ៌ចិន សម្រាប់ការកសាងបំណុល ដែលជំពាក់ដោយបណ្តាប្រទេសនៅអាហ្វ្រិក ឆ្លុះបញ្ចាំងពីចិត្តគំនិតសង្រ្គាម ត្រជាក់របស់ខ្លួន។ លោក Verhoeven បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួថា “នោះជាករណីយ៉ាងខ្លាំង” ។...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ ក្នុងស្រុកបានគ្រប់គ្រាន់ តម្រូវឲ្យនាំចូលពីបរទេសបន្ថែម។ នាឱកាសអនុញ្ញាតឲ្យលោក Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨នាក់ទៀត ខណៈជាសះស្បើយចំនួន១៧នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៤៧១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលជាតំណាងឱ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា បន្ទាប់ពីពួកគេ បានបំពានកិច្ចសន្យា និងបានធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ របស់អាជ្ញាធរ មានសមត្ថកិច្ច និងបានធ្វើការបង្ខាំងមនុស្ស មិនឱ្យចាកចេញពីចំការ លោក...
គៀវ៖ នាយកប្រតិបត្តិ ទីភ្នាក់ងារថាមពល បរមាណូ អន្តរជាតិ (IAEA) លោក Rafael Grossi និងសមាជិកមួយចំនួន នៃគណៈប្រតិភូរបស់លោក បានចាកចេញពីរោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមប្រតិបត្តិករថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋ របស់ប្រទេសនេះ...
វ៉ាស៊ីនតោន៖ តម្លៃប្រេង បានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែតុលាបានធ្លាក់ចុះ ២,៩៤ដុល្លារអាមេរិកឬ ៣,៣ភាគរយដើម្បីទូទាត់នៅ ៨៦,៦១ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងរៀបចំចម្លើយ “ដោយប្រុងប្រយ័ត្ន និងឆាប់រហ័ស” ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដ៏មានសក្តានុពល របស់សហភាពអឺរ៉ុប នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិន នឹងពិភាក្សាគ្នា រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទ្រង់ទ្រាយធំ ជាងមុន បន្ទាប់ពីភាគីទាំងពីរ បានអាក់ខានមួយរយៈដោយសារតែបញ្ហាកូវីដ១៩។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទ នៃការរៀបចំសមយុទ្ធនេះ សម្តេចមិនបានបញ្ជាក់ឲ្យច្បាស់នៅឡើយនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ។ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមពិធីប្រគល់...
ភ្នំពេញ ៖ ក្រោយបានក្លាយជាអភិបាលស្រុកបន្ទាយស្រីជាង៣ឆ្នាំមក នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើង តំណែងជាអភិបាលរងខេត្តសៀមរាប ។ តាមរយៈអនុក្រឹត្យតែងតែមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០ សីហា លោក ឃឹម ហ្វីណង់ រួមទាំងមន្រ្តី៣រូបផ្សេងទៀត ដូចជា លោក សុខ...
ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យន័រតុនជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានដណ្តើមពានរង្វាន់មេដាយជាច្រើនគ្រឿងនៅក្នុងព្រឹត្តិការណ៏កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មលើប្រធានបទ «លំនៅឋានឆ្នាំ២០៣០» ដែលព្រឹត្តិការណ៏នេះរៀបចំឡើងដោយក្រុមហ៊ុនអ៊ីឆែគ្រុប។ និស្សិតដែលចូលរួមក្នុងការប្រកួត រួមមានសាកលវិទ្យាល័យនៅក្នុង និងនៅក្រៅប្រទេសផងដែរ។ នៅក្នុងវគ្គចម្រុះចុងក្រោយមាន ៦ក្រុម មកពី ៣សាកលវិទ្យាល័យតែប៉ុណ្ណោះ គីសាកលវិទ្យាល័យន័រតុនចំនួន១ក្រុម សាកលវិទ្យាល័យលីមកុកវីង ចំនួន៤ក្រុម, និងសាកលវិទ្យាល័យ Tainjin នៃប្រទេសចិន ចំនួន១ក្រុម។ នៅថ្ងៃចុងក្រោយនៃការដាក់ប្រកួត ជាលទ្ធផលនិស្សិតពីសាកលវិទ្យាល័យ...
បរទេស៖អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការថ្លែងអំណរគុណយ៉ាងក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្សីដែល បានធ្វើឲ្យដំណើរបំពេញការងារត្រួតពិនិត្យរបស់ក្រុមការងារ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបញ្ចប់ទៅដោយរលូននិងគ្មានគ្រោះថ្នាក់។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បែបនេះថា៖ពួកយើងពិតជារីករាយខ្លាំង ណាស់ជាមួយនឹងរដ្ឋាភិបាលរុស្សីយ៉ាងខ្លាំងនូវអ្វីដែលពួក គេបានខិតខំក្នុងការថែរក្សា ក្រុមការងាររបស់យើង ក្នុងអំឡុងពេលនៃការបំពេញការងារ នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន Zaporozhye ។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺជាអ្នកដែលបានធ្វើការអំពាវនាវសុំឲ្យមានដំណើរ ទស្សនកិច្ចរបស់ក្រុមការងារ IAEA មកកាន់រោងចក្រមួយនេះគឺជា រោងចក្រនុយក្លេអ៊ែរដែលធំបំផុតនៅអឺរ៉ុប៕...
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយប្រសិនបើ បារាំងមិនអាចថែររក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូបានទេនោះហើយរុស្សីក៏មិនគួរទុកតែតួគីម្នាក់គត់ជាអ្នកដែលត្រូវចរចាជាមួយនោះដែរ។ ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនេះ ផងដែរលោក Macron ក៏បានបញ្ជាក់ដែរថាបារាំង នៅតែមានជំហក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនហើយក៏បាន អះអាងទៅកាន់ពលរដ្ឋបារាំង ដែរថាសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយយូរថែមទៀត។ លោកបានបញ្ជាក់បែបនេះថា៖ បារាំងនឹងនៅតែបន្តពិភាក្សាជាមួយនឹងរុស្សី និងការសម្របសម្រួលក្នុងនាមជាសម្ព័ន្ធមិត្ត។ ពគយើងនឹងមិនធ្វើអ្វីឲ្យមានភាពខុសឆ្គង ឡើយឬនឹងធ្វើឲ្យខ្លួនឯង ទន់ខ្សោយនោះដែរ។ ចំពោះជំហរបស់បារាំងវិញគឺមិនពាក់ព័ន្ធ និងចូលរួមជាមួយនឹងសង្គ្រាមនៅទីនេះ...
ភ្នំពេញ: យុវជន ជាពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ សើរើ លើបណ្តឹងសារទុក្ខ បុរសគាត់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស រូបគាត់ ដាក់គុក អស់មួយជីវិត ជាប់ទាក់ទងនឹងការចាក់សម្លាប់សម្លាប់ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយមីងបង្កើត...
(ភ្នំពេញ) ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៖ គ្រាន់តែការបើកបង្ហាញ Galaxy Z Fold4 | Galaxy Z Flip4 ក៏ធ្វើឱ្យ កក្រើកទៅហើយ…ដល់ពេលមានវត្តមានលើទីផ្សារកម្ពុជា…នៅមានកម្មវិធីប្រូម៉ូសិនថែមជូនទៀត! ឡូយអីឡូយយ៉ានេះ..!! ដើម្បីធ្វើការស្វាគមន៍នូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូលអេក្រង់បត់ដ៏ល្អមួយនេះ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនដល់អតិថិជនទូទាំងប្រទេសតែម្តង! រាល់ការជាវទូរស័ព្ទដៃអេក្រង់បត់ Galaxy Z Fold4...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែននឹងអាចឈានទៅដល់ការ បញ្ចប់ទៅឆាប់ៗនេះហើយ។ ថ្លែងទៅកាន់និស្សិតជាច្រើនរយនាក់ មកពីសាលារៀនជាច្រើននោះលោក Lukashenko បានបន្តទៀតថា៖ អ៊ុយក្រែនពេលនេះ កំពុងតែបែកខ្ញែកហើយនេះ គឺជាជម្លោះរវាងប្រទេសដែល មានយោធាខ្លាំង និងប្រទេសដែលដឹកនាំ ដោយមិនសូវមានកម្លាំងយោធាខ្លាំង ខណៈដែលយោធា របស់អ៊ុយក្រែនមើលឃើញថា ការប្រយុទ្ធជួរមុខហាក់ដូចជា គ្មានលទ្ធផល...
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការណែនាំដល់លោក សរ កក្កដា ដែលទើបនឹងតែងតាំង ជាអភិបាលក្រុងព្រះសីហនុថ្មី ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយ មន្ត្រីក្រោមឱវាទរបស់ខ្លួន។ តាមអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ដែលជាអភិបាលស្រុកព្រៃនប់ ត្រូវបានផ្ទេរភារកិច្ច...
បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។...
វ៉ាស៊ីនតោន៖ លោក Steve Hanke សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអនុវត្តនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលមិនចាំបាច់ដោយសារតែអត្រាការប្រាក់ខ្ពស់នោះទេ។ លោកបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា “យើងនឹងមានវិបត្តិសេដ្ឋកិច្ច ដ៏ធំបំផុតនៅឆ្នាំ២០២៣ យើងនឹងមានវិបត្តិសេដ្ឋកិច្ចដោយសារ យើងមានកំណើន zero M2 រយៈពេល ៥ខែ...
ព្រុចសែល៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានជំរុញឱ្យសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការគ្រប់គ្រងតម្លៃថាមពល ដែលបានកើនឡើងយ៉ាងខ្លាំង ដែលបានឈានដល់កម្រិតមួយ ដែលមិនស្ថិតស្ថេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានលើកឡើងថា “វាគឺនៅកម្រិតអឺរ៉ុបតែប៉ុណ្ណោះ ដែលយើងនឹងទទួលបានជោគជ័យ ក្នុងការកាត់បន្ថយតម្លៃថាមពល។ មានតែអឺរ៉ុបទេដែលអាច សម្រេចបាននូវបញ្ហានេះ” ។ រដ្ឋាភិបាលសហព័ន្ធ និងតំណាងអង្គភាពសហព័ន្ធ របស់ប្រទេសបែលហ្ស៊ិកបានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ...