ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អគ្គិសនីកម្ពុជា មិនយកថ្លៃសេវា តភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ រស់នៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈខ្សែភ្លើង អំពូល ឬសំម្ភារៈផ្សេងៗទៀត សម្រាប់តបណ្ដាញអគ្គិសនីចូលក្នុងផ្ទះម្ចាស់ផ្ទះត្រូវចេញថវិកាខ្លួនឯង។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញមកធ្វើការបដិសេធថាមិនបានរៀបចំផែនការ វាយប្រហារទៅលើស្ពានក្នុងតំបន់ Crimea នាពេលកន្លងមកនោះឡើយ។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍របស់កាណាដា CTV ដោយលោកប្រធានាធិបតីរូបនេះ បានបដិសេធភ្លាមៗថា៖ ពួកយើងប្រាកដណាស់ពិតជាមិនបានចេញបញ្ជារឲ្យធ្វើបែបនេះឡើយហើយនេះ គឺជាអ្វីដែលខ្ញុំបានដឹងនិងច្បាស់លាស់បំផុត គិតមកត្រឹមពេលនេះ។ គួររំលឹកដែរថា កាលពីថ្ងៃទី៨ខែតុលាកន្លងមកស្ពានក្នុងតំបន់ Crimeaត្រូវបានរងការបំផ្ទុះជាច្រើនលើក និងបានទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងភ្លាមៗ មានពលរដ្ឋស៊ីវិល៣នាក់បានស្លាប់ទៀតផង នៅក្នុងហេតុការណ៍ដោយសារ...
តេអេរ៉ង់៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ លើការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ខ្លួន ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសកញ្ចប់ទណ្ឌកម្មលើអ៊ីរ៉ង់ សម្រាប់ការរំលោភសិទ្ធិមនុស្ស។ ប្រធានាធិបតីឆេកនៃសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសារនៅថ្ងៃព្រហស្បតិ៍នេះថា “បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រមលើវិធានការ ប្រឆាំងនឹងអង្គភាពដែលផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ដែលវាយប្រហារអ៊ុយក្រែន” ។ ប្រភពបានឲ្យដឹងថា “រដ្ឋសហភាពអឺរ៉ុបបានសម្រេចចិត្ត បង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣នាក់ និងអង្គភាពមួយ ដែលទទួលខុសត្រូវ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានច្រានចោល “ការអះអាងដែលមិនច្បាស់លាស់” មួយចំនួនអំពីជំហររបស់ទីក្រុងតេអេរ៉ង់ ចំពោះជម្លោះនៅអ៊ុយក្រែន ដោយលើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួក្នុងការបញ្ចប់វិបត្តិ។ ធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទ ជាមួយសមភាគីប៉ូឡូញលោក Andrzej Duda លោក Raisi បានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់ “សមត្ថភាព...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានទទួលសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលជាការព្រលែងលើកទី១៣៤។ គួរឲ្យដឹងថា គ្រប់ពេលដែលនាំយក ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេសសម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹប លើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះ គឺ KH 0801។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេល មុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឱ្យដឹងពី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២...
កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-អឺរ៉ុបនឹងពង្រឹងការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្ម នៅទូទាំងទ្វីបhttps://dap-news.com/national/2022/10/20/286612/ នាយករដ្ឋមន្ត្រី គ្មានសិទ្ធិរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិ ដូចម៉ាឡេស៊ី នោះទេ(Video)https://dap-news.com/national/2022/10/20/286625/ សម្ដេចតេជោ ប្រកាសគាំទ្រតុលាការ កាត់ទោស សម រង្ស៊ី ដាក់គុកមួយជីវិត (Video)https://dap-news.com/national/2022/10/20/286664/ សម្តេចតេជោថា ទណ្ឌិត សម រង្ស៊ី នឹងស្លាប់ចោលឆ្អឹង នៅក្រៅប្រទេសhttps://dap-news.com/national/2022/10/20/286688/...
បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss បានលាលែងពីតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីថវិកាកាត់បន្ថយពន្ធមិនបានសម្រេច ដែលបានធ្វើឱ្យកក្រើកទីផ្សារហិរញ្ញវត្ថុ ហើយដែលនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់លោកស្រី។ យោងតាមសារព័ត៌មាន CNBC news ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅវិមាន Downing Street ថា...
បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss បានលាលែងពីតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីថវិកាកាត់បន្ថយពន្ធមិនបានសម្រេច ដែលបានធ្វើឱ្យកក្រើកទីផ្សារហិរញ្ញវត្ថុ ហើយដែលនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់លោកស្រី។ យោងតាមសារព័ត៌មាន CNBC news ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅវិមាន Downing Street ថា...
ឡុងដ៌៖ លោកស្រី Liz Truss នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស បានប្រឆាំងនឹងការអំពាវនាវឱ្យលាលែងពីតំណែង បន្ទាប់ពីវិធានការស្ទើរតែទាំងអស់នៅក្នុងផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកស្រីត្រូវបានលុបចោល បន្ទាប់ពីភាពចលាចលទីផ្សារ។ ឆ្លើយតបទៅនឹងសំណួររបស់មេដឹកនាំបក្សប្រឆាំងលោក Keir Starmer អំពីមូលហេតុ ដែលលោកស្រី គួរបន្តកាន់អំណាចក្នុងអំឡុងពេលសំណួររបស់នាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍ (PMQs) នៅក្នុងសភា លោកស្រី Truss បានលើកឡើងថា “ខ្ញុំជាអ្នកប្រយុទ្ធ និងមិនមែនជាអ្នកបោះបង់ឡើយ” ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថាន និងបុគ្គលមួយចំនួនរបស់អង់គ្លេស សម្រាប់ “គាំទ្រដល់ក្រុមភេរវករ ការផ្សព្វផ្សាយ និងញុះញង់ឱ្យមានអំពើភេរវកម្ម អំពើហឹង្សា និងការស្អប់ខ្ពើម និងការរំលោភសិទ្ធិមនុស្ស”។ ក្រសួងបានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនដោយថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងយន្តការដាក់ទណ្ឌកម្មក៏ដូចជា “ការឆ្លើយតបដោយសប្បុរស” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ៊ីរ៉ង់ចាត់ទុករដ្ឋាភិបាលអង់គ្លេសថា ទទួលខុសត្រូវ ចំពោះការគាំទ្រពួកភេរវករ និងអ្នករំលោភសិទ្ធិមនុស្ស ដែលរៀបចំ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានជំរុញឱ្យវិនិយោគិនទីម័រ មកវិនិយោគលើវិស័យកែច្នៃ ស្រូវអង្ករនៅកម្ពុជា ។ ការជំរុញនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចតេជោ ហ៊ុន...
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូកន ម្នាក់ទៀត ឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យកងទ័ព ប្រឆាំងដាច់ខាត ចំពោះចលនាខុសច្បាប់ ដែលអាចទាញ ប្រទេសទៅរកសង្គ្រាម ។ ការដាក់បទបញ្ជានេះ ស្របពេលដែល អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលជាប់ឈ្មោះ...
ភ្នំពេញ៖ លោក ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានជឿជាក់ថា កម្ពុជា-ទីម័រឡេស្តេ នឹងខិតខំពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២០...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំដំណាក់កាលទី២ ជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិគ្រោះយោបល់ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ តុលា នេះបានឱ្យដឹងថា «ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល...
ភ្នំពេញ៖ ដោយសារតែទោចក្រក្រយានយន្ត និងរថយន្តដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានគណៈបញ្ជាការឯកភាព ដកហូតពីកន្លែងបញ្ចាំនាពេលកន្លងមក នៅមិនទាន់មានប្រជាពលរដ្ឋ ទំនាក់ទំនងមកយកវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋរងគ្រោះ ដោយសារអំពើលួច ឬប្លន់រួសរាន់យកឯកសារពាក់ព័ន្ធ មកបង្ហាញជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបារាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០នេះតទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន...
ភ្នំពេញ ៖ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំដល់ប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា ដាច់ខាតមិនត្រូវលួចលាក់បង្កប់ កត់បន្ទុយលេខខុសច្បាប់ឡើយ។ យោងតាមសេចក្ដីណែនាំរបស់ គ.ល.ក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករល្បែងផ្សងសំណាង ដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្ម ដោយស្របច្បាប់នៅកម្ពុជា។ គ.ល.ក បន្ដថា ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំង...
គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ។ សូម...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) នៅព្រះរាជាណាចក្រថៃឡង់ រយៈពេល៤ថ្ងៃ ។ យោងតាមសេចក្តី ជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីគណៈប្រតិភូ ជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ...
ហាវ៉ាណា ៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបចោលការហាមឃាត់ ពាណិជ្ជកម្មរយៈពេលជាច្រើន ទសវត្សរ៍របស់ខ្លួន ឬការបិទផ្លូវប្រឆាំងនឹងប្រទេសនេះ ។ លោក Rodriguez បានប្រាប់សន្និសីទសារព័ត៌មាន នៅរដ្ឋធានីហាវ៉ាណា របស់ប្រទេសនេះថា “ការបិទផ្លូវរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យគុយបា ខាតបង់ដែលមានតម្លៃ ៣,៨០៦ពាន់លានដុល្លារ...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយក...
ភ្នំពេញ ៖ ប្រធានសភាកម្ពុជា បានគំាទ្រពេញទំហឹង ចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ ។ការគាំទ្រខណៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការ គួរសមជាមួយ លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ...
ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ទទួលបន្ទុកទីក្រុងរិនតុន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត...
បរទេស ៖ យោងតាមសារព័ត៌មាន Politico ដែលបានលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិក ពីររូបដែលចូលរួម ក្នុងកិច្ចពិភាក្សាគឺថា មន្ទីរបញ្ចកោណ កំពុងគិតគូអំពីការប្រើប្រាស់ មូលនិធិ ដែលពីមុនត្រូវបានប្រើប្រាស់ ដើម្បីផ្តល់អាវុធ និងឧបករណ៍ក្នុងរយៈពេលវែង ដើម្បីចំណាយសម្រាប់ បណ្តាញផ្កាយរណប Starlink ដែលជាខ្សែជីវិតសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា...
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សណ្ឋាគារ Danubius ដែលស្ថិតនៅក្នុងទីក្រុង Budapest គឺជាសណ្ឋាគារធំបំផុត របស់ប្រទេសហុងគ្រីបានប្រកាសបិទទ្វារ បណ្តោះអាសន្នចំនួន៤ខែ ដោយសារតែបញ្ហា ថាមពលកើនឡើងតម្លៃខ្លាំង និងក៏ដូចជាបញ្ហាអតិផរណាផង។ សណ្ឋាគារ ដែលមានបន្ទប់ សរុបចំនួន៤៩៩នេះ នឹងមិនទទួលការកក់ស្នាក់នៅ សម្រាប់ចន្លោះពីថ្ងៃទី១ ខែវិច្ឆិកា ទៅដល់ថ្ងៃទី២៨ខែកុម្ភៈឡើយពីព្រោះថា បញ្ហាលំបាកនៃការប្រតិបត្តិការ ប្រចាំថ្ងៃនៅអំឡុងរដូវរងារ...
បរទេស ៖ អ៊ុយក្រែននឹងបដិសេធមិនចរចា ជាមួយរុស្ស៊ី និងប្រយុទ្ធ ដើម្បីត្រឡប់ទៅព្រំដែនឆ្នាំ ១៩៩១ របស់ខ្លួន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតឯករាជ្យ មុនការ ដួលរលំ នៃសហភាពសូវៀត, នេះបើយោងតាមលោក Dan Rice ពលរដ្ឋអាមេរិកាំងម្នាក់ ដែលផ្តល់ប្រឹក្សា ដល់មេបញ្ជាការកង កម្លាំងប្រដាប់អាវុធ របស់ក្រុងគៀវ។ យោងតាមសារព័ត៌មាន...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹង កាលពីថ្ងៃពុធថា ជំងឺកូវីដ-១៩ នៅតែជាគ្រោះអាសន្ន សម្រាប់សុខភាពសាធារណៈ ដែលជាការព្រួយបារម្ភ ជាអន្តរជាតិ (PHEIC) ដែលនេះជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត របស់អង្គការសុខភាពពិភពលោក ។ ការប្រកាសនេះបានធ្វើឡើង ទោះបីជាចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍គឺស្ទើរតែនៅកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក៏ដោយ...
Phnom Penh, Cambodia, 14 September 2022 – ASEAN Energy Ministers from all ten Member States and global energy leaders convened at the ASEAN...
អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា អ៊ុយក្រែន កំពុងដាក់កម្រិត លើការប្រើប្រាស់ អគ្គិសនី នៅទូទាំងប្រទេសជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី ដែលបានបំផ្លាញ រោងចក្រថាមពលមួយចំនួន នៅមុនរដូវរងាត្រជាក់...