ភ្នំពេញ: លោកទិត សុទ្ធី ប៉ូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ និង បានសម្រេចផ្តន្ទាទោស លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន អតីតពិធីករទូរទស្សន៍...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១-១០ ខែកក្កដា ឆ្នាំ២០២២ ដោយសាំងធម្មតាក្នុង១លីត្រតម្លៃ៥ ៨០០រៀល តម្លៃដដែល ខណៈម៉ាស៊ូតតម្លៃ៦ ២០០រៀលចុះ ១០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពី ១០ថ្ងៃមុន ៕
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម -វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងលោក កូ...
ភ្នំពេញ ៖ ខណៈប្រេងឡើងថ្លៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឲ្យប្រជាពលរដ្ឋ មានលុយល្មមៗ គួរចាប់ផ្តើមផ្លាស់ប្តូរទិញ រថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដូចជារថយន្តម៉ាកព្រុស (PRIUS)។ ថ្លែងក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម...
កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអមដំណើរដោយលោកស្រី Carrie Lam អភិបាលនៃតំបន់រដ្ឋបាល ពិសេសហុងកុងអញ្ជើញ ទៅដល់សួនវិទ្យាសាស្ត្រ ហុងកុង ដើម្បីចុះ ត្រួតពិនិត្យការងារ និងផ្លាស់ប្តូរមតិយោបល់ យ៉ាងស្និទ្ធស្នាល ជាមួយបណ្ឌិតសភាចារ្យ នៃបណ្ឌិត្យសភាវិទ្យា សាស្ត្រចិន និងបណ្ឌិតសភាវិស្វកម្មចិន...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងយោធា នៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា “បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងរវាង យោធាទាំងពីរគឺបើកចំហ និងគ្មានការរំខាន ហើយប្រទេសចិន បើកចំហចំពោះការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ”។ លោកបានបន្ដថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក មានភាពសក្ដិសមនៃឈ្មោះនៃ “អាណាចក្រនៃការលួចស្តាប់តាមអ៊ីនធឺណិត” និង “អាណាចក្រនៃការលួចសម្ងាត់” ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់ សកម្មភាពតាមអ៊ីនធឺណិត ដែលមានគំនិតអាក្រក់របស់ខ្លួនជាបន្ទាន់។ យោងតាមរបាយការណ៍ពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរបស់ចិន បានរងការវាយប្រហារតាម អ៊ីនធឺណិតពីសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) និង NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗ...
ភ្នំពេញ៖ កម្មវិធីប្រូម៉ូសិនពិសេស ពី ក្រុមហ៊ុន អ័រគីដេ នៅតែបន្តផ្តល់ជូននូវរង្វាន់ជាច្រើនដ៏អតិថិជន សរុបជាង ៥០ រង្វាន់ មានដូចជា៖ អ័រគីដេ ខុនដូ ដែលមានទីតាំងនៅក្នុង គម្រោងអ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ និង រថយន្តដ៏ថ្មីស្រឡាងម៉ាក Toyota Raize នឹងរង្វាន់ផ្សេងៗទៀត។ ដើម្បីទទួលបាននូវកម្មវិធីប្រូម៉ូសិននេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញ អ្នកកើតជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានករណីឆ្លងថ្មី៣នាក់ ខណៈជាសះស្បើយ និងស្លាប់ គ្មាន ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤លានដូស បន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងដើម្បីធានាថា ប្រជាពលរដ្ឋ មិនខ្វះវាក់សាំងចាក់ ។ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាមច្ឆជាតិ...
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះឯកសារគោលគំនិត យុទ្ធសាស្ត្រ ដែលបានបោះពុម្ពផ្សាយថ្មី របស់អង្គការណាតូ ដោយថាវាពោរពេញ ដោយចិត្តគំនិត សង្រ្គាមត្រជាក់ និងភាពលំអៀងមនោគមវិជ្ជា ហើយប្រកាន់ខ្ជាប់នូវទីតាំងខុស នៃការប្រឈម ជាប្រព័ន្ធ ចំពោះប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
ភ្នំពេញ៖ ថ្លែងពីលើវេទិកា នៃពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុន ក្នុងន័យចំអកទៅកាន់ វិទ្យុអាស៊ីសេរីនិងក្រុមប្រឆាំង ថា នឹងយកប្រធានបទនៃរឿងនាឡិកា របស់សម្ដេចទៅធ្វើអត្ថាធិប្បាយ។ ការថ្លែងរបស់សម្ដេចតេជោបែបនេះបន្ទាប់ពីសង្កេតឃើញ វិទ្យុដែលមាននិន្នាការប្រឆាំងនឹងរាជ រដ្ឋាភិបាលកម្ពុជា និងក្រុមបក្ខពួកមួយចំនួន តែងតែលើកយកប្រធានបទនៃការចាយវាយ ទៅលើសម្ភារៈនិយម ក៏ដូចជាទ្រព្យសម្បត្តិរបស់មេដឹកនាំកំពូលៗកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមាន និងដាក់បទបញ្ជាឲ្យសមត្ថកិច្ចធ្វើការ ចាប់ខ្លួនដល់ជនទាំងឡាយណា បំពុលសង្គមទាក់ទងនឹងជំងឺកូវីដ-១៩ ព្រោះមិនមែនជារឿងលេងសើចនោះឡើយ។ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖ ពិសេស! កាន់តែពិសេសទៀតហើយ!! ដើម្បីស្វាមន៏គ្រួសារត្រកូលGalaxy M Series មកកាន់ទីផ្សារកម្ពុជា ក្រុមហ៊ុន សាមសុងបានដាក់ឲ្យអតិថិជនរបស់ខ្លួន ធ្វើការកម៉្មង់ទិញទុកមុននូវ Galaxy M53 5G| Galaxy M33 5G| Galaxy M23 5G...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនាំចេញអគ្គិសនី ទៅកាន់អឺរ៉ុបហើយកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Shmyhal បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា “ការនាំចេញអគ្គិសនីរបស់អ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់អឺរ៉ុប បានចាប់ផ្តើមហើយ” ។ លោក Shmyhal...
ម៉ាឌ្រីត៖ កិច្ចប្រជុំកំពូលឆ្នាំ២០២២ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះគោលនយោបាយសន្តិសុខ ដែលកាន់តែឈ្លានពាន និងអស្ថិរភាពរបស់សម្ព័ន្ធមិត្ត ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ។ សមាជិកអង្គការណាតូ ចំនួន ២២ កាលពីថ្ងៃព្រហស្បតិ៍បានព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើមមូលនិធិ បង្កើតថ្មីរបស់ណាតូ ដែលជាមូលនិធិបណ្តាក់ទុនពហុអធិបតេយ្យ ដែលនឹងបណ្តាក់ទុនចំនួន ១ពាន់លានអឺរ៉ូ (១,០៥ពាន់លានដុល្លារអាមេរិក) ក្នុងការចាប់ផ្តើមអាជីវកម្ម និងមូលនិធិបណ្តាក់ទុនផ្សេងទៀត...
សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើអន្តរាគមន៍ដោះស្រាយ គោលនយោបាយមនុស្សធម៌ ក្នុងខណៈពេលដែលនាងនិងក្រុមគ្រួសារ ប្រឈមនឹងការបណ្តេញចេញពីផ្ទះ ដែលបានរស់នៅអស់រយះពេល...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់ នូវការចាប់ជនជាតិអាហ្វហ្គានីស្ថាន ហើយប្រគល់ទ្រព្យសម្បត្តិជាតិ របស់អាហ្វហ្គានីស្ថានវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Zhao បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទកាសែត នៅពេលឆ្លើយសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យន្តហោះដឹកទំនិញ Y-20...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ ហើយបញ្ឈប់ការដាក់ទណ្ឌកម្ម និងការគាបសង្កត់សហគ្រាសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានធ្វើការអត្ថាធិប្បាយក្នុងការឆ្លើយតប ទៅនឹងសហរដ្ឋអាមេរិកថ្មីៗនេះ ផ្លាស់ទីទៅដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិនពាក់ព័ន្ធលើលេស ទាក់ទងនឹងរុស្ស៊ី អ៊ីរ៉ង់ និងទំនាក់ទំនងយោធា ក្នុងសន្និសីទសារព័ត៌មាន។ លោកស្រី...
ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាភាគីទទួលខុសត្រូវ ចំពោះវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្លើយតបជាវិជ្ជមាន ចំពោះការទាមទារ ដ៏សមហេតុផលរបស់អ៊ីរ៉ង់។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “សហរដ្ឋអាមេរិក គួរតែប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួន កែកំហុសរបស់ខ្លួនម្តង និងសម្រាប់ទាំងអស់ ធ្វើការសម្រេចចិត្តនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាត់វិធានការជាក់ស្តែង ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះការទាមទារ...
ភ្នំពេញ៖ ជាមួយនឹងការប្រកាសជាបណ្ដើរៗ នូវការដាក់ខេត្ត ស្រុក ឃុំ អំពីការអស់មីន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់បញ្ចូលថវិកាជាតិ និងអំពាវនាវវិស័យឯកជន រួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាប្រទេសដែលអត់មានមីន តាមការគ្រោងទុក។ ថ្លែងចេញពីទឹកដីនៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានរកចំណូលចូលរដ្ឋ ក្នុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះជិត ៥០០លានដុល្លារ បើប្រៀបធៀបទៅនឹងមុនកូវីដ-១៩ មានចន្លោះពី ៥០០លានដុល្លារ ទៅ៧០០លានដុល្លារ ក្នុងមួយខែ។ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា...
ភ្នំពេញ៖ បុរសជាប់ចោទចិនតៃវ៉ាន់ ចំនួន៦ នាក់ និង ស្ត្រីវៀតណាមម្នាក់ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម និង ផ្តន្ទាទោស ដាក់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេលពី ២ ឆ្នាំ ៦ខែ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាការព្រមានទុកជាមុនថា អ្នកណាក៏ដោយដែលបានយករឿងជំងឺកូវីដ១៩ មកជារឿងលេងសើច និងបំពុលសង្គម នឹងទទួលទោសចំពោះមុខច្បាប់ ៕
បរទេស៖ នៅក្រោយកិច្ចប្រជុំ រវាងប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក Charles Michel និងលោកនាយករដ្ឋមន្ត្រី ឆេក Petr Fiala ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយនោះ ការសម្រេចចិត្តមួយត្រូវបានប្រកាស ដើម្បីរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការមួយ របស់សហភាពអឺរ៉ុប នៅក្នុងទីក្រុង Prague ប្រទេសឆេក។ តាមសេចក្តីប្រកាស បានឲ្យដឹងដែរថា...
បរទេស៖ អ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្ស៊ី មិនគួរចាត់ទុកថា ការបន្ថែមយោធា របស់ណាតូនៅក្នុង តំបន់អឺរ៉ុបខាងកើតនោះ គឺជាការបង្កហេតុនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាព ឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ប៉ុណ្ណោះ។ ការឆ្លើយតបរបស់លោក Kirby...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបញ្ជាក់អះអាង សាជាថ្មីថា រដ្ឋាភិបាលវ៉ាស៊ិនតោន នឹង បន្តធ្វើការគាំទ្រ និងស្ថិតនៅខាងភាគីអ៊ុយក្រែន ជានិច្ច រហូតដល់ដំណាក់កាលចុងក្រោយ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក Biden បានបញ្ជាក់ទៀតថា ជម្លោះយោធាជាមួយនឹងរុស្សី នឹងមិនអាចបញ្ចប់ទៅដោយ រដ្ឋាភិបាលទីក្រុងមូស្គូ...
បរទេស៖ ក្រសួងកិច្ចការងារការបរទេស នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសបញ្ជាក់ថា មកដល់ពេលនេះទំនាក់ទំនង ការទូត ជាមួយនឹងប្រទេសស៊ីរី បានធ្លាក់ចូលក្នុងស្ថានភាពមួយ ធ្ងន់ធ្ងរ រួចទៅហើយ។ ក្រសួងក៏បានបញ្ជាក់ដែរថា នេះជាលទ្ធផលដែលបានមកពី ការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងដាម៉ាស ក្នុងការទទួលស្គាល់រដ្ឋ Donetsk និង Lugansk ប៉ុន្មានថ្ងៃកន្លងមកនេះ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា យប់មិញនេះ សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនបុរសម្នាក់បង្ហោះក្នុងTikTok ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអ្នកស្លាប់អត់មានជាច្រើនខែមកហើយ។ បើតាមសម្តេចអ្នកបង្ហោះនោះឈ្មោះ អ៊ូ ខុង។