ភ្នំពេញ៖ អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយ របស់សត្វព្រៃដ៏យូរលង់មកហើយ នោះគឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាប ធំជាងគេលើពិភពលោក ហាក់ដូចជា ត្រូវបានស្រាយចេញ កាលពីសប្តាហ៍មុន ខណៈអ្នកនេសាទនៅភាគខាងជើង នៃប្រទេសកម្ពុជា ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានរកឃើញ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយ ក្នុងទន្លេមេគង្គ ហើយក៏ត្រូវបានលែងចូលទន្លេវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ UNAID បានឲ្យដឹងថា ទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជ ដែលទម្ងន់របស់វា...
ភ្នំពេញ៖ ថ្ងៃទី ១៨ខែមិថុនា ឆ្នាំ ២០២២ កម្មវិធីសម្ភោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ លោក អ៊ុក កំពូល អគ្គនាយករងព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន និងលោក ជូ សយ (ZHU SHUAI)...
ភ្នំពេញ: ស្រី្តជាប់ចោទវៀតណាម ម្នាក់ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះលើបណ្ដឹង ឧទ្ធរណ៍របស់នាង ជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារីខ្មែរ ចំនួន២នាក់ ម្នាក់មានអាយុ ៧ ឆ្នាំ និង ម្នាក់ទៀត មានអាយុ...
កាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា លោក Payton Gendron ខ្មាន់កាំភ្លើងស្បែកសដែលមានអាយុ១៨ឆ្នាំ នៃករណីបាញ់ប្រហារនៅក្រុង Buffalo រដ្ឋញូវយ៉កត្រូវប្រឈម នឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋចងគំនុំនិងបទឧក្រិដ្ឋដោយកាំភ្លើងជាដើម ។ លោក Payton Gendron ត្រូវចោទប្រកាន់ថា បានសម្លាប់មនុស្សស្បែកខ្មៅ១០នាក់ ហើយបណ្តាលឱ្យមនុស្សស្បែកខ្មៅម្នាក់ និងមនុស្សស្បែកសពីរនាក់ទៀតរងរបួស ។ ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិក...
ប៉េកាំង៖ បេសកជនចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រយៈពេលអន្តរកាលនៅស៊ូដង់ខាងត្បូង នឹងបញ្ចប់នៅឆ្នាំក្រោយ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន បានលើកឡើងថា “គេសង្ឃឹមថាគ្រប់ភាគីទាំងអស់ នៅស៊ូដង់ខាងត្បូង នឹងរក្សានូវសន្ទុះបច្ចុប្បន្ន និងដំណើរការប្រកបដោយស្ថិរភាព និងរបៀបរៀបរយ ដើម្បីសម្រេចបាននូវគោលបំណង ដែលបានកំណត់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការ សម្ព័ន្ធពិភពឥស្លាម បានលើកសរសើរពីកម្ពុជាថា ជាប្រទេសមួយស្ថិតនៅក្នុងបេះដូង របស់លោក...
បាម៉ាកូ ៖ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទដោយរដ្ឋាភិបាល ម៉ាលី បានឱ្យដឹងថា ជនស៊ីវិលសរុបចំនួន ១៣២នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិចំនួន៣ នៅក្នុងឃុំជនបទនៃទីក្រុង Bankass នៅកណ្តាល ប្រទេសម៉ាលី។ យោងតាមអាជ្ញាធរម៉ាលី ប្រជាជនសន្តិភាព នៃភូមិ Diallassagou, Dianweli, ភូមិ Deguessagou...
ភ្នំពេញ ៖ និស្សិតឆ្នើមមួយរូបរបស់កម្ពុជា គឺកញ្ញា អន ម៉ូនីតា កំពុងទទួលការកោតស្ងប់ស្ងែង ក្រៃលែង ជាមួយនឹងសមត្ថភាពលេចធ្លោ ក្នុងវិស័យសិក្សា ដោយមកដល់ពេលនេះ កញ្ញា ទទួលបានសញ្ញាបត្រនិទ្ទេស A ព្រមទាំងទទួលបានមេដាយ និង ពានរង្វាន់ពីការប្រកួតប្រជែង មិនតិចជាង៧០ ច្បាប់នោះឡើយ ។ កញ្ញាក៏មានស្នាដៃឆ្នើម ក្នុងវិស័យកីឡា...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឲ្យកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយគ្មាន លក្ខខណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀន យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយសិស្សានុសិស្ស យល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរព ពាក្យសំដី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសាំងធម្មតាក្នុង១លីត្រតម្លៃ៥ ៨០០រៀល តម្លៃដដែល ខណៈម៉ាស៊ូតតម្លៃ៦ ៣០០រៀលឡើង ២០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពី ១០ថ្ងៃមុន ៕
ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អ ប្រណិតដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។ ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះ ដែលអ្នកទទួលទាន ស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យា ផលិតស្រាបៀរដ៏ល្អបំផុត ហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរ មានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាព ពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេស ប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់ នាំចូលពីអឺរ៉ុប។ បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតង យ៉ាងប្រណិតមានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹត ពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវ នៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក។ តើលោកអ្នកបានទស្សនា ស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? តោះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត! ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លងថ្មី ជាសះស្បើយ និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
តេអេរ៉ង់៖ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកអន្តរាគមន៍ពីបរទេសជាការ គំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប់រួម (UAE) របស់លោក គឺលោកSheikh Abdullah bin Zayed Al Nahyan លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ៕
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា នាថ្ងៃ២១ មិថុនា នេះ បានបញ្ជាក់ថា លោក ជាម យៀប...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់នឹងបង្កើន ការប្រើប្រាស់រ៉ែធ្យូងថ្មឡើងវិញ ដើម្បីផលិតអគ្គិសនីប្រើប្រាស់ និងកាត់បន្ថយការនាំចូលហ្កាសពីរុស្សី។ លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីកាត់បន្ថយការប្រើប្រាស់ ហ្គាសរោងចក្រដើរដោយធ្យូងថ្ម នឹងត្រូវបង្កើនការប្រើប្រាស់ឡើងវិញ ទោះបីជាកន្លងមកអាល្លឺម៉ង់និងអឺរ៉ុប ធ្លាប់បានបញ្ជាក់ហើយពីការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ។ លោកបន្តថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិតជាមានមហិច្ឆិតាក្នុងការផលិតឲ្យ...
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៣៧%ហើយ ។ នាថ្ងៃទី២០ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ...
បរទេស៖ យោងតាមសេចក្តីប្រកាស ដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាអ៊ុយក្រែន ទំនងជានឹងអាចក្លាយទៅជា សមាជិករបស់អឺរ៉ុបហើយ បើគ្មានអ្វីប្រែប្រួលទេនោះ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើការលើកឡើងអំពីលទ្ធភាព នៃដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូងទៅកាន់ ប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែមិនឆាប់ពេកឬក្នុងពេល ដែលលោកបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនោះទេ។ ថ្លែងនៅក្នុងអំឡុងពេលនៃពេលវេលា វិស្សមកាលរបស់លោកនៅក្នុងរដ្ឋ Delaware និងក្នុងពេលដែលលោកកំពុង...
កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលរបស់ប្រទេសស្រីលង្កា លោក Kanchana Wijesekera បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបានទាក់ទងទៅក្រុមហ៊ុន ផ្គត់ផ្គង់ប្រេងឆៅរុស្ស៊ីមួយចំនួន សម្រាប់ដំណោះស្រាយថាមពលរបស់ប្រទេសនេះ នេះបើយោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងកូឡុំបូ។ លោក Wijesekera បានឲ្យដឹងថា ពួកគេកំពុងព្យាយាមដើម្បីទទួលបាន ប្រេងឆៅពីរុស្ស៊ីជាឥណទាន ដើម្បីរក្សារោងចក្រចម្រាញ់ប្រេងតែមួយគត់ របស់ប្រទេសនេះដំណើរការ។ លោករដ្ឋមន្ត្រីបានលើកឡើងថា វិក័យប័ត្រប្រេងរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់អតីតយុទ្ធជនកម្ពុជា បន្ដរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីធ្វើជាគំរូល្អក្នុងសង្គម។ តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ...
បរទេស៖ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងកាសែត Munchner Merkur កាលពីថ្ងៃចន្ទម្សិលមិញនេះ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholf បានធ្វើការអះអាងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin ពេលនេះកំពុងសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅវិញ ជាមនុស្សដែលមានឥទ្ធិពលបំផុតមួយ លើគោលនយោបាយជាមួយនឹង អឺរ៉ុបប៉ុន្តែទោះបីជា យ៉ាងណាក្តីផែនការនេះនឹង មិនអាចសម្រេចជោគជ័យឡើយ។ នៅក្នុងចំណោមប្រធានបទ ជាច្រើនលោកអធិកាបតី...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចពិភាក្សានៅទីក្រុងវីយែនថា “គ្មានការស្ថាបនា” ។ ធ្វើការកត់សម្គាល់នៅ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ដែលមានតួនាទីជាអ្នកសម្របសម្រួល សហភាពអឺរ៉ុបនៃកិច្ចពិភាក្សានៅទីក្រុងវីយែន លោក Hossein Amir-Abdollahian បានរិះគន់សហរដ្ឋអាមេរិកចំពោះ “ការចាត់វិធានការមិនស្ថាបនា...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹង “ការប៉ុនប៉ងរៀបចំការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែល នៅក្រៅប្រទេស” ដោយគំរាមកំហែងថាអ៊ីស្រាអែល នឹងកំណត់តម្លៃ សម្រាប់ការប៉ុនប៉ងធ្វើបាបពលរដ្ឋរបស់ខ្លួន ។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Bennett បានឲ្យដឹងថា “បច្ចុប្បន្នយើងកំពុងឃើញការប៉ុនប៉ង របស់អ៊ីរ៉ង់ក្នុងការវាយប្រហារ លើជនជាតិអ៊ីស្រាអែល នៅក្នុងទីតាំងផ្សេងៗពីបរទេស” ដោយបន្ថែមថា...
ភ្នំពេញ ៖ កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដោយចាប់ពីថ្ងៃ២២-២៨មិថុនា នឹងមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៥-៣៧អង្សាសេ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ជាមួយគ្នានោះ បណ្តាផ្នែកខ្លះ...
បរទេស៖ សហរដ្ឋអាមេរិកនឹងយល់ឃើញថា ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការចរចាការអូសបន្លាយ សន្ធិសញ្ញានុយក្លេអ៊ែរ New START ជាសញ្ញានៃភាពទន់ខ្សោយ ដូច្នេះគ្មានការចរចាណាមួយកើតឡើងទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរ អាកប្បកិរិយារបស់ខ្លួន, នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃអាទិត្យ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អគ្គនាយកដ្ឋានទំនាក់ទំនងតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទ លោក Erdogan និង...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ នេះបើតាមការិយាល័យរបស់លោក បានប្រកាសកាលពីថ្ងៃអាទិត្យ ចំពេលខែនៃទំនាក់ទំនងធ្លាក់ចុះ និងការភ័យខ្លាចរបស់អ៊ីស្រាអែលថា អ្នកទេសចររបស់ខ្លួនអាចក្លាយជា គោលដៅ សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់។ ការិយាល័យរបស់លោក Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលខាងមុខ លោក Lapid ត្រូវបានគេរំពឹងថា នឹងជួបសមភាគីទួរគីលោក...
តេអេរ៉ង់៖ យោងតាមគេហទំព័រផ្លូវការរបស់ Khamenei បានឱ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យបានរិះគន់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់គោលនយោបាយពង្រីកខ្លួន ដែលបំផ្លាញឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ។ លោក Khamenei បានឲ្យដឹងនៅក្នុងជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថា “ជនជាតិអាមេរិក និងលោកខាងលិច...
ប៉េកាំង៖ ប្លុកអគារសំខាន់មួយនៅចិន-អាមេរិក អ្នកជំនាញអាមេរិកអំពីប្រទេសចិនបានឲ្យដឹងថា ទំនាក់ទំនងគួរតែត្រូវបានដាក់រវាងប្រជាជនរបស់ពួកគេ ដោយអំពាវនាវឱ្យប្រទេសទាំងពីរពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីចិញ្ចឹមបីបាច់ភាពកក់ក្តៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោក James B. Heimowitz ប្រធានវិទ្យាស្ថានចិននៅអាមេរិក ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក ដែលបានឧទ្ទិសដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនបានលើកឡើងថា “មូលដ្ឋានសម្រាប់ឆ្ពោះទៅមុខ គឺត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញទៅមក” នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីពេលថ្មីៗនេះ។ ដោយហៅប្រទេសទាំងពីរថា “ប្រហែលជាប្រទេសសំខាន់បំផុតទាំងពីរនៅលើភពផែនដី យ៉ាងហោចណាស់...