បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak កាលពីថ្ងៃអាទិត្យ ម្សិលមិញ ជា មួយនឹងក្រុមអ្នកកាសែត បានធ្វើការលើកឡើងថា មកដល់ពេលនេះប៉ូឡូញ បានបង្កើតបានជាកងកម្លាំងការពារដ៏មានថាមពលមួយក្នុង ចំណោមសមាជិកអឺរ៉ុប នៃអង្គការណាតូទាំងអស់។ មន្ត្រីរូបនេះបានបញ្ចាក់ទៀតថាយោធារ បស់ប៉ូឡូញ គួរតែមានទំហំធំសមល្ម មកនិងកម្លាំងខ្លាំងល្មមក្នុងការ ប្រយុទ្ធប្រឆាំង ទៅនឹងសត្រូវនិងការឈ្លានពាន ទាំងឡាយណាហើយ ក្នុងនោះលោកសង្កត់ធ្ងន់ថា ក្រៅតែពីរុស្សីហើយនោះ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកសារជាថ្មី ពីកម្រៃសេវា គ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាធានីភ្នំពេញ ។ ការក្រើនរំលឹកនេះ ក្រោយពីសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកា តាមតារាង កម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្ត ការបង់ថវិកាតាមតារាងកម្រៃថ្មី...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោកបានទទូចថា វាជាអឺរ៉ុបដែលគួរតែផ្តល់ជំនួយបន្ថែមទៀតដល់ក្រុងគៀវ ដោយសារវារងឥទ្ធិពលខ្លាំងពីស្ថានការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ។ លោក Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងជួយលោក Zelensky ជាមួយនឹងសន្តិសុខរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែកក្កដា រកឃើញអ្នកពាក់ព័ន្ធចំនួន ៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។ តាមរយ:សារតេឡេក្រាម នាល្ងាចថ្ងៃទី២៤ កក្កដា នេះលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា...
បរទេស៖ រុស្ស៊ីនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធា អំឡុងពេលការវាយប្រហារកាលពីថ្ងៃសៅរ៍លើទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា “មីស៊ីលប្រភេទ Kalibr...
បរទេស៖ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជាប់គាំង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដកឧបករណ៍ទូរគមនាគមន៍ Huawei ដែល FBI អះអាងថា អាចធ្វើចារកម្ម និងរំខានដល់ការប្រាស្រ័យទាក់ទង នៅឯមូលដ្ឋានយោធាអាមេរិក រួមទាំងនៅកន្លែងមានកាំជ្រួចនុយក្លេអែរទាំងនោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចំពេលមានការបង្រ្កាបយ៉ាងទូលំទូលាយលើបច្ចេកវិទ្យារបស់ចិនក្រោមការគ្រប់គ្រងរបស់លោក Trump...
បរទេស៖ កាសែត Basler Zeitung បានរាយការណ៍នៅសប្តាហ៍នេះថា ប្រទេសស្វីសបានបង្កើតផែនការ សង្គ្រោះបន្ទាន់មួយក្នុងករណីមានវិបត្តិថាមពល ប្រសិនបើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងអគ្គិសនី អាចដំណើរការបានក្នុងរយៈពេលខ្លី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមកាសែតនេះ រដ្ឋាភិបាលស្វីសបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុនឧស្សាហកម្មជាច្រើនខែលើផែនការនេះ។ វារួមបញ្ចូលជំហានជាច្រើន រាប់ចាប់ពីយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈ ជាមួយនឹងការអំពាវនាវ...
SARAJEVO៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ការិយាល័យរដ្ឋអាជ្ញានៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលយន្តហោះធុនតូច១គ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋានកីឡាក្នុងទីក្រុង Nisici ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានី Sarajevo ។ យោងតាមការិយាល័យបានឱ្យដឹងថា ជនរងគ្រោះជាពលរដ្ឋសហភាពអឺរ៉ុប ។ ក្រសួងកិច្ចការផ្ទៃក្នុងនៃទីក្រុង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិតួកគី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា មន្ត្រីរុស្ស៊ីបានប្រាប់ដល់ក្រុងអង់ការ៉ាថា រុស្ស៊ីមិនមានអ្វីដែលត្រូវធ្វើជាមួយនឹងការវាយប្រហារលើកំពង់ផែសមុទ្រខ្មៅ Odessa ដ៏សំខាន់របស់ប្រទេសអ៊ុយក្រែននោះទេ ។ លោក Akar បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋរបស់តួកគីថា “នៅក្នុងការទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី ជនជាតិរុស្ស៊ី...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្ត វិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការខ្ពស់ ខណៈដែលគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគគិន ជនបរទេស...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដែលអាចផ្តល់សេវាសាធារណៈ កាន់តែខិតជិតដល់ប្រជាពលរដ្ឋ និងបានអះអាងថា ប្រជាពលរដ្ឋដែលទៅស្វែងរក សេវាសាធារណៈ នៅតាមច្រកចេញចូលតែមួយ នៅសង្កាត់ទាំង១០៥នោះ នឹងមិនអស់ថវិកា ចំណាយក្រៅផ្លូវការទៀតនោះទេ ។ ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលលោក កើត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គណៈប្រតិភូជាន់ខ្ពស់សភាអាមេរិក បានជួបជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងទីក្រុង គៀវ ហើយបានសន្យាថា នឹងព្យាយាមធានានូវការគាំទ្រ បន្តក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។ គណៈប្រតិភូ ដែលរួមបញ្ចូលតំណាង...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្ស១០នាក់ បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានករណីបាក់ដីភ្នំនៅឯអណ្តូងរ៉ែធ្យូងថ្ម នៅក្នុងប្រទេសចិន ។ ទូរទស្សន៍ CCTV បានផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង១១និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសថា ការផ្ទុះជំងឺអុតស្វា ដែលបានប៉ះពាល់ដល់មនុស្សជិត ១៧.០០០នាក់ នៅក្នុងប្រទេសចំនួន៧៤ ដោយថាបង្កឲ្យមានអាសន្នធំសម្រាប់សុខភាពសកល ដែលជាការជូនដំណឹងខ្ពស់បំផុត ដែលវាអាចកើតឡើង ។ លោក Tedros...
បរទេស៖ ក្នុងរយៈពេលត្រឹមតែ១២ម៉ោងបន្ទាប់ ពីទីក្រុងម៉ូស្គូបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការតាមដាន ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូង របស់អ៊ុយក្រែនមកនោះ ស្រាប់តែ ប្រទេសរុស្ស៊ីបានកំណត់គោលដៅ លើកំពង់ផែ Odesa ដ៏សំខាន់របស់អ៊ុយក្រែន – តាមរយៈនោះការនាំចេញគ្រាប់ធញ្ញជាតិនឹងប្រព្រឹត្តទៅ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីលទៅវិញ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអុតស្វានេះបានទាន់ពេលវេលា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ...
ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio...
Breaking: អ្នកនាំពាក្យក្រសួងសុខាភិបាម បញ្ជាក់ពីការឃាត់ខ្លួន បុរសនីហ្សេរីយ៉ា បានហើយ។ ដោយ សយ សុភា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កម្ពុជា នៅតែមានឆន្ទៈ និងបន្តធ្វើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយបន្ដជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ទោះបីអាមេរិក ដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ។ ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះ ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានរារាំងការប៉ុនប៉ងរបស់បក្សប្រឆាំង ដើម្បីដកតំណែងរដ្ឋាភិបាលរបស់លោក បន្ទាប់ពីបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភានៅថ្ងៃសៅរ៍នេះ។ យោងតាមការផ្សាយបន្តផ្ទាល់ នៃសម័យប្រជុំសភា បានឲ្យដឹងថា លោក ប្រាយុទ្ធ បានឈ្នះការបោះឆ្នោតនៅក្នុងសភា បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ២៥៦ សំឡេងនិង ២០៦សំឡេង ប្រឆាំង ជាមួយនឹងការធ្វើអនុបវាទចំនួន ៩សំឡេងពីសមាជិកសភា។ ការបោះឆ្នោតនេះបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នារយៈពេល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែនជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ ទីតាំងដាក់ពង្រាយបណ្ដោះអាសន្ននៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួននៅក្នុងអគារសាលាមួយក្នុងទីក្រុង...
ភ្នំពេញ៖ជនជាតិ នីហ្សេរីយ៉ា ដែល កើតជំងឺអុតស្វា រត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញនៅម្ដុំផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាម គេហទំព័រ ហ្វេសប៊ុករបស់ រដ្ឋបាលខណ្ឌ ដូនពេញ បានបញ្ជាក់ ថា”ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ”៕
ភ្នំពេញ៖ក្រុមឈ្មួញរកស៊ីជួញដូរសំណាកសត្វព្រៃកម្រនិងជិតផុតពូជ ចំនួន៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ប្រកាសសាលក្រម ផ្តន្ទាទោស ដោយចំពោះមុខ និង កំបាំងមុខ សម្រេចដាក់គុក ក្នុងម្នាក់ រយៈពេល២ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ពី...
ហ្សឺណែវ៖ នៅពេលដែលតំបន់អ៊ឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) ទទួលរងនូវឥទ្ធិពលនៃរលកកំដៅដ៏យូរ ដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវជាបន្តបន្ទាប់ និងការកើនឡើងនៃសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា រដ្ឋាភិបាលក្នុងតំបន់ត្រូវបានជំរុញដោយ WHO ឱ្យអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ តួនាទីរបស់ខ្លួនត្រូវបានបំពេញបន្ថែម “ជាសន្ធិសញ្ញាសុខភាព” ដោយកម្មវិធីសុខភាព COP26 (សន្និសីទការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ) ។ នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “រដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញពីឆន្ទៈនយោបាយ...
តេអេរ៉ង់៖ ទំព័រមុខរបស់អ៊ីរ៉ង់ (IFP) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian បានឲ្យដឹងថា ទាំងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានសម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមកិច្ចចរចារបស់ពួកគេ លើកម្រិតនយោបាយ ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។ លោក Amir-Abdollahian ត្រូវ បាន គេ ដក ស្រង់ សម្តី...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ អ្នកនាំពាក្យលោក Nasser Kanaani បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ការនិយាយមិនពិតរវាង JCPOA (ដែលអ៊ីរ៉ង់ មិនដូចសហរដ្ឋអាមេរិក នៅតែជាភាគី) និងទំនាក់ទំនងល្អរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន...