រាជធានីភ្នំពេញ – ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ “Extra Stout” ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង “Reserve” ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា...
(ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា រីករាយជាខ្លាំងក្នុងការគាំទ្រដល់ការប្រកួតកីឡាតេក្វាន់ដូ “Korea Ambassador’s cup 2022 Taekwondo competition” ដែលប្រព្រឹត្តទៅនៅថ្ងៃទី 15 ដល់ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2022...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
រ៉ាម៉ាឡា៖ អ្នកវិភាគបានឲ្យដឹងថា ការមិនអើពើរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន លើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល បានធ្វើឱ្យលោកបាត់បង់ “ឱកាសចុងក្រោយ” ដែលត្រូវបានជឿទុកចិត្តដោយប៉ាឡេស្ទីន ដោយបង្ខំឱ្យមេដឹកនាំប៉ាឡេស្ទីនស្វែងរកអ្នកឧបត្ថម្ភអន្តរជាតិថ្មីមួយទៀត។ កាលពីថ្ងៃសុក្រ លោក បៃដិន បានទៅដល់តំបន់ West Bank នៃទីក្រុង Bethlehem សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ដើម្បីជួបជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud...
ប៉េកាំង៖ លោក បៃដិន កាលពីថ្ងៃសៅរ៍បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រមួយចំនួន នៅលើរបៀបវារៈអាត្មានិយមរបស់លោក។ លោកក៏មិនបានជោគជ័យក្នុងការដេញថ្លៃរបស់លោក ដើម្បីបង្កើតសម្ព័ន្ធមិត្តយោធាក្នុងតំបន់ប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏មិនបានបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីតឱ្យធ្វើសកម្មភាពភ្លាមៗដើម្បីបង្កើនទិន្នផលប្រេងដែរ។ តាមពិតទៅ សូម្បីតែមុនពេលលោកមកដល់ក៏ដោយ មានការរំពឹងទុកទាប សម្រាប់របកគំហើញណាមួយក្នុងអំឡុងពេលធ្វើដំណើររបស់លោក ដែលត្រូវបានរចនាឡើងជាចម្បងដើម្បីសង្គ្រោះការវាយតម្លៃការយល់ព្រមរបស់លោក ដែលធ្លាក់ចុះមកកាន់អាមេរិកវិញ ចំពេលមានអតិផរណាកើនឡើង និងសេដ្ឋកិច្ចកំពុងមានបញ្ហា។ ព្យាយាមបង្កើតសម្ព័ន្ធប្រឆាំងអ៊ីរ៉ង់៖ នៅក្នុងប្រទេសអ៊ីស្រាអែល ជើងទីមួយនៃការធ្វើដំណើររយៈពេលបួនថ្ងៃរបស់លោក លោក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានច្រានចោលការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកជុំវិញសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជា “គោលនយោបាយបរាជ័យក្នុងការលើកកម្ពស់ការភ័យខ្លាចអ៊ីរ៉ង់” ដែលស្វែងរកការបង្កភាពតានតឹង និងវិបត្តិនៅក្នុងតំបន់។ លោក Nasser Kanaani បានលើកឡើងថា សុន្ទរកថាប្រឆាំងអ៊ីរ៉ង់របស់លោក ចូ បៃដិន ដែលត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក គឺជា “ផ្នែកនៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការញុះញង់ឱ្យមានការបះបោរ និងបង្កើតភាពតានតឹងនៅក្នុងតំបន់” ។ ដោយលើកឡើងពីកំណត់ត្រាខ្មៅងងឹតរបស់អាមេរិក និងប្រវត្តិសាស្រ្តនៃអរិភាពចំពោះប្រទេសដទៃទៀត លោក...
គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានបញ្ជាក់នូវរបាយការណ៍ថា យន្តហោះដឹកទំនិញអ៊ុយក្រែន បានធ្លាក់នៅភាគខាងជើងប្រទេសក្រិក ដោយបានសម្លាប់សមាជិកនាវិកទាំង ៨ នាក់នៅលើយន្តហោះ។ សមាជិកនាវិកនៅលើយន្តហោះ Antonov An-12 គឺជាជនជាតិអ៊ុយក្រែន លោក Nikolenko បានឲ្យដឹងនៅលើ Facebook ដោយបន្ថែមថា យន្តហោះនេះ គឺជាជើងហោះហើរពាណិជ្ជកម្មនៅលើផ្លូវ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ពីការស្នើសុំចុះបញ្ជី និងបន្តសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន មានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងដោយបំពេញតាមលក្ខខណ្ឌ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) នឹងពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុង គៀវ បានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានបើកការវាយប្រហារថ្មីលើតំបន់លំនៅដ្ឋានជាច្រើននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ។ ការវាយប្រហារថ្មីៗបានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួននឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួន ហើយទីក្រុង គៀវ បានចោទប្រកាន់រុស្ស៊ីពីបទតម្លើងមីស៊ីលនៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ។...
តេអេរ៉ង់៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាលើកដំបូងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានន័យថាប្រមូលផ្តុំការគាំទ្រ ដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា “ការគំរាមកំហែងរបស់អ៊ីរ៉ង់” ទំនងជាឃើញសមិទ្ធិផលធ្លាក់ចុះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់អ៊ីរ៉ង់ ក្នុងការកែលម្អទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតនៅក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយក្តាប់តូចនាពេលថ្មីៗនេះបានពិនិត្យឡើងវិញនូវកំណត់ត្រានៃគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ក្រោមការគ្រប់គ្រងបច្ចុប្បន្ន ដែលបានដាក់ប្រទេសក្នុងតំបន់លើអាទិភាពរបស់ខ្លួន ដោយស្វែងរកលទ្ធផលផ្លែផ្កាមួយចំនួនក្នុងការជួសជុលទំនាក់ទំនងដ៏តានតឹងរបស់អ៊ីរ៉ង់ជាមួយមហាអំណាចក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីត។ ចាប់តាំងពីថ្ងៃដំបូងនៃការគ្រប់គ្រងរបស់លោកមក ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិងកំពុងផ្តោតលើការអភិវឌ្ឍទំនាក់ទំនងជាមួយ...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា សង្រ្គាមអ៊ុយក្រែន បង្ហាញថា ឥទ្ធិពលរបស់បស្ចិមប្រទេសកំពុងតែឈានដល់ទីបញ្ចប់ នៅគ្រាដែលប្រទេសចិន ឡើងឋានៈជាមហាអំណាច ក្នុងភាពជាដៃគូជាមួយរុស្ស៊ី នៅចំណុចមួយក្នុងចំណោម ចំណុចបំផ្លិចបំផ្លាញ ដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនសតវត្សមកនេះ ។ លោក Tony Blair...
ម៉ូស្គូ៖ ប៉ុន្មានសប្តាហ៍មុន ធនាគារអាមេរិក JP Morgan បានផ្ដល់ការព្រមាន apocalyptic ដែលស្ទើរតែបានបង្កើតការ ញាប់ញ័រនៅខាងក្រៅសារព័ត៌មានហិរញ្ញវត្ថុ។ ប្រភពបានឲ្យដឹងថា ប្រសិនបើរុស្ស៊ី បញ្ឈប់ការនាំចេញប្រេងទាំងស្រុង ភាពតក់ស្លុត ចំពោះសេដ្ឋកិច្ចពិភពលោក អាចមានទំហំធំ វានឹងធ្វើឱ្យតម្លៃប្រេងកើនឡើងបួនដងភ្លាមៗ ដល់ជិត ៤០០ដុល្លារក្នុងមួយបារ៉ែល។ ឥឡូវនេះ វា មាន តម្លៃ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសអាល្លឺម៉ង់លោក Marco Buschmann កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាប្រទេសអាល្លឺម៉ង់ នឹងវិលត្រឡប់ទៅរកច្បាប់កាតព្វកិច្ច ក្នុងការពាក់ម៉ាសឡើងវិញនៅក្នុងតំបន់និងទីបិទជិតនារដូវរងា ឈានចូលមកដល់ខាងមុខនេះ ដើម្បីអាចកាត់បន្ថយការ រីករាលដាលវិរុសកូវីដ។ លោកថ្លែងបែបនេះថា៖ រលកវាយប្រហារកូវីដកាលពី រដូវក្តៅបានបាត់បង់សន្ទុះរបស់វា ទៅហើយនៅក្នុងប្រទេស ប៉ុន្តែយើងត្រូវតែចាត់វិធានការ ឲ្យបានត្រៀមបម្រុងម៉ត់ចត់បំផុត រង់ចាំរដូវរងាមកដល់ជំនួសវិញ ដើម្បីអាចបន្តកាត់បន្ថយការរីករាលដាល។ លោករដ្ឋមន្ត្រីបានបន្តទៀតថា រដ្ឋាភិបាលកំពុងស្ថិតនៅក្នុង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសបណ្តេញ ប្រធានទីភ្នាក់ងារសន្តិសុខ SBU ម្នាក់និងព្រះរាជអជ្ញាម្នាក់ចេញពីតំណែង គឺជាមុខងារដ៏មានអំណាចបំផុតមួយ នៅក្នុងប្រទេស។ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្នអតីតបុគ្គលិកប្រមាណច្រើនជាង ៦០នាក់ហើយ ដែលធ្លាប់បានបម្រើការងារឲ្យអ៊ុយក្រែន ប៉ុន្តែប្រឆាំងនឹងអ៊ុយក្រែននៅក្នុងតំបន់ ដែលកំពុងកាន់កាប់ដោយ ប្រទេសរុស្សីហើយករណីបទល្មើស ដែលរួមមានទាំងកិច្ចសហប្រតិបត្តិការ...
បរទេស៖ ប្រធានបទនៃក្រុមហ៊ុនមួយ នៃបណ្តាក្រុមហ៊ុនអ្នកផ្គត់ផ្គង់អាវុធ នៃមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមីញនេះ បានចេញមកព្រមានថា លោកខាងលិចមិនអាចមាន ស្តុកគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យ អ៊ុយក្រែនទៀតឡើយ នាពេលខាងមុខនេះ។ លោក Kathy Wardeh បានថ្លែងប្រាប់ទៅកាន់កាសែត The Financial Times កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថាឧស្សាហកម្មនៃ អ្នកផលិតត្រូវការសញ្ញានៃតំរូវការឲ្យ មានភាពច្បាស់លាស់ពី...
បាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសជាច្រើននៅក្នុងក្រុមនៃ សេដ្ឋកិច្ចធំៗចំនួន២០ ឬហៅថា ក្រុម G20 បានថ្កោលទោសពីការលុកលុយ របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសនេះ បញ្ចប់សង្រ្គាមក្នុងអំឡុងពេល កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍បិទអង្គប្រជុំ របស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ...
បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃមេដឹកនាំកំពូល របស់អ៊ីរ៉ង់លោក Ali Khamenei កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា អ៊ីរ៉ង់នៅពេលនេះគឺ មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនទាន់មានការសម្រេចចិត្ត បែបនយោបាយណាមួយ ដែលស្ថិតនៅក្នុងជម្រើសដើម្បីធ្វើឡើងនោះទេ។ លោក Kamal Kharrazi ទឹកប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ប្រាប់ទៅកាន់កាសែត Al Jazeera ថា៖ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះយើង...
បរទេស៖ យោងតាមទិន្នន័យដែល ត្រូវបានចេញផ្សាយដោយ The Bloomberg កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាការដឹកជញ្ជូនប្រេងរបស់រុស្សី ទៅកាន់តំបន់មជ្ឈឹមបូព៍ាបាន បន្តកើនឡើងយ៉ាងខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ គិតត្រឹមខែមិថុនាកន្លងទៅនេះ។ ទិន្នន័យដដែលនេះ ក៏បានបង្ហាញដែរថាចំណែកឯការ ដឺកជញ្ជុនរបស់រុស្សីទៅកាន់ប្លុកអឺរ៉ុបវិញ មានការធ្លាក់ចុះដល់ទៅ ៣០ភាគរយ ក្នុងពេលដំណាលគ្នា។ រុស្សីបានបញ្ជូនឥន្ធនៈប្រភេទនេះ ទៅដល់តំបន់មជ្ឈឹមបូព៍ាដល់ទៅ ១៥៥០០០បារ៉ែល ក្នុងមួយថ្ងៃគិតត្រឹមខែមិថុនា គឺជាទំហំប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន...
បរទេស៖ ភ្លើងឆេះព្រៃដ៏ធំបានឆាបឆេះពាសពេញ អឺរ៉ុបខាងលិច កាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញផ្ទៃដីជាច្រើន និងបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ចំពេលមានរលកកំដៅដ៏ខ្លាំងដែលបង្ហាញពីសញ្ញាថា គ្មានភាពធូរស្រាល។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធដើម្បីភ្លើងឱ្យស្ថិតក្រោមការគ្រប់គ្រងនៅក្នុងផ្នែកខ្លះនៃប្រទេសបារាំង អេស្បាញ និងព័រទុយហ្កាល់ ជាមួយនឹងសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង ដែលអំណោយផលដល់ឆ្លើងកាន់តែឆេះ ដែល...
បរទេស៖ អ្នករៀបចំកម្មវិធី Fox News គឺ លោក Tucker Carlson បានបង្កឱ្យមានការរំពឹងទុកប្រព័ន្ធ ផ្សព្វផ្សាយជាថ្មីថា លោកនឹងឈរឈ្មោះជាប្រធានាធិបតី សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ដោយធ្វើអត្ថាធិប្បាយ ដែលមានសក្តានុពលមួយចំនួនលើដំណើរទស្សនកិច្ចចុងក្រោយ របស់លោកទៅកាន់រដ្ឋ Iowa ដែលជារដ្ឋសមរភូមិ ដំបូងដ៏សំខាន់សម្រាប់បេក្ខជននៅក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦...
ភ្នំពេញ៖ អង្គសន្និបាត របស់គណបក្សប្រជាជនកម្ពុជា (CPP) នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានអំពាវនាវដល់ក្រុមការងារ គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកានៃគណបក្សទាំងមូល បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយ ប្រកបដោយប្រសិទ្ធភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសន្និបាត...
ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសន្និបាត...
លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ណឹម វន្នី សមាជិកអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ២កែស,...
បរទេស ៖ លោក Skibitskiy អ្នកនាំពាក្យ នៃនាយកដ្ឋាន ស៊ើបការណ៍ សម្ងាត់នៅក្រសួងការពារជាតិ អ៊ុយក្រែន បានបញ្ជាក់ថា “សព្វថ្ងៃនេះឧបទ្វីប គ្រីមៀ បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ចលនាឧបករណ៍ និងសព្វាវុធទាំងអស់ ដែលមកពីសហព័ន្ធរុស្ស៊ី ទៅកាន់ភាគខាងត្បូង នៃរដ្ឋរបស់យើង។ ជាដំបូង វាគឺជាចង្កោមនៃផ្នែករឹងយោធា គ្រាប់រំសេវ និងសម្ភារៈដែលប្រមូលផ្តុំនៅ Crimea...
បរទេស៖ អឺរ៉ុប បានក្លាយជាអ្នកនាំចូលប្រេង សំខាន់របស់អាមេរិក ចំពេលសហភាព អឺរ៉ុប ដាក់កំហិតលើប្រេងឆៅរបស់រុស្ស៊ី ។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ទិន្នន័យ ពីការិយាល័យជំរឿន សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍នេះ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហោះសាររំលឹកពីប្រវត្តិ ដែលសម្ដេចមិនអាចបំភ្លេចបាន កាលពី៥៧ឆ្នាំមុន “១៧ កក្កដា ១៩៦៥ -១៧ កក្កដា ២០២២” ដែលពួកកងជីវពល និងប៉ូលិស ប៉ុនប៉ងសម្លាប់សម្ដេចតែមិនបានសម្រេច។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ...
បរទេស៖ យោធាអ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងការគំរាម កំហែងប្រទេសនេះ បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹង “ប្រើប្រាស់ធាតុទាំងអស់ នៃអំណាចជាតិរបស់ខ្លួន” ដើម្បីរារាំងទីក្រុង Tehran ពីការទទួលបាន អាវុធនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី16...
បរទេស ៖ ប្រទេសអ៊ុយក្រែន បានមើលឃើញ ឧបទ្វីបគ្រីមៀ ជាមជ្ឈមណ្ឌលយោធាដ៏សំខាន់ និងជាគោលដៅ ស្របច្បាប់ ក្នុងប្រើប្រាស់សព្វាវុធ រយៈចម្ងាយឆ្ងាយរបស់បស្ចិមលោកវាយប្រហារ, នេះបើតាមអ្នកនាំពាក្យ នៃនាយកដ្ឋានស៊ើបការណ៍ សម្ងាត់របស់ក្រសួង ការពារជាតិ អ៊ុយក្រែនលោក Vadim Skibitskiy បាននិយាយកាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦...
ភ្នំពេញ៖ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត នៅភ្នំជីសូរ អាចបន្តដំណើរមកលំហែកាយ ក៏ដូចជាទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទេសចរណ៍ ធម្មជាតិព្រៃស្នួល ធានាថាអាចទទួលបានអារម្មណ៍ប្លែក ស្រស់ស្រាយ ជាមួយទេសភាពបែបស្រុកស្រែ ។ រមណីយដ្ឋាន ព្រៃស្នួល Preh Snuol Resort យើងខ្ញុំក៏ចាប់ផ្តើមទទួល ភ្ញៀវពីថ្ងៃនេះតទៅ ដោយពុំមានគិតថ្លៃសេវាផ្សេងៗទាំងអស់។ ភ្ញៀវកិត្តិយសទាំងអស់...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា ពីឡុតម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះពន្លត់អគ្គីភ័យ របស់គាត់បានធ្លាក់ ខណៈកំពុងព្យាយាមពន្លត់នឹងភ្លើងនៅក្នុងក្រុង Vila Nova de Foz Coa ភាគខាងជើងប្រទេសព័រទុយហ្គាល់ នេះបើយោងតាមអាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់ដូច្នេះ ។ អាជ្ញាធរបានឲ្យដឹងថា ការស្លាប់នេះត្រូវបានប្រកាស នៅនឹងកន្លែងដោយក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានជាតិសង្គ្រោះបន្ទាន់...