ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលស្ថិតក្រោមការឃ្លាំមើល របស់ក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួង នេះ ក្រើនរំលឹកដាស់តឿនជាថ្មី ក្នុងការអនុវត្តអ្វីមួយ ត្រូវធ្វើឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់។ លិខិតរបស់ក្រសួងបញ្ជាក់ថា ក្រើនរំលឹកជាថ្មីចំពោះ គណបក្ស គណបក្សភ្លើងទៀន ឲ្យពិនិត្យ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ ជាករណីសហគមន៍ ខណៈគ្មានអ្នកជាសះស្បើយ និងស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ៣១៤នាក់ អ្នកជាសះស្បើយចំនួ ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន...
កាលពីថ្ងៃទី៦ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា ។ តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌា ស្រាប់តែចុះពិនិត្យអង្កេតទីតាំង ផលិតកម្ម និង អាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ម៉ាក Vivo...
ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ក្នុងត្រចៀក របស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត។ នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក...
កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍បង្ហាញអំពីអត្ថប្រយោជន៍ ជាច្រើននៃព្រៃឈើ និងណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងដាំដើមឈើក្នុងម្នាក់...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ ឲ្យនាំខ្លួន បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ មកកាន់តុលាការ ដើម្បីសាកសួរ លើកសំណុំរឿងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ ទោសទាក់ទង នៅក្នុងចំណោមបទ ល្មើសចំនួន៥ ដែលគាត់ជាប់ចោទ ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែល មានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២...
ពោធិសាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែបើកបរម៉ូតូលឿន ហើយឆ្លងផ្លូវមិនប្រយ័ត្ន បានបុកនិងទ្វាររថយន្តមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៤៖២៥នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំនុចបង្គោលគីឡូម៉ែត្រ លេខ ១៩៦-១៩៧ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិក្រពើររោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញ...
បរទេស៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងចំៗ ទៅលើអង្គការណាតូ ដែលដឹកនាំដោយ សហរដ្ឋអាមេរិកថា ជាអ្នកចូលចិត្តបង្កើតជម្លោះ និងចាប់ផ្តើមធ្វើសង្គ្រាម ហើយគោលបំណងបម្រើឲ្យតែផលប្រយោជន៍ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ទោះបីជានឹងមានពលរដ្ឋស្លូតត្រង់ បាត់បង់ជីវិតនៅជុំវិញ ពិភពលោកដោយសារតែវាក្តី។ អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក Zhao Lijian បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ ប្រវត្តិរបស់អង្គការណាតូមួយ...
បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយអង្គការសហប្រជាជាតិ ឬហៅកាត់ថាយូអិន បានរកឃើញថា ព្រំដែនដែលមានចំងាយ ២០០០គីឡូម៉ែត្រ រវាងអាមេរិក និងមិកស៊ិកូគឺជាបន្ទាត់ព្រំដែន ដែលមានករណីអ្នកធ្វើអន្តោប្រវេស បាត់បង់ជីវិត ច្រើនជាងគេបំផុត ធៀបទៅនឹងករណី នៅតាមបណ្តាប្រទេសផ្សេងទៀត។ របាយការណ៍ដែលយូអិន បានប្រកាសកាលពីថ្ងៃពុធម្សិលមិញ បានឲ្យឃើញថាជនអន្តោប្រវេស ចំនួនប្រមាណជា៧២៨នាក់ បានបាត់បង់ជីវិតឬបាត់ខ្លួន គិតត្រឹមកាលពីឆ្នាំ២០២១ កន្លងទៅមកប៉ុណ្ណោះ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង...
បរទេស៖ ខ្មាន់កាំភ្លើងនៅចំថ្ងៃបុណ្យឯករាជ្យជាតិ របស់អាមេរិក ដែលមានឈ្មោះថា Robert Crimo ត្រូវបានក្រុមប៉ូលីសអះអាង កាលពីថ្ងៃពុធម្សិលមិញនេះថា គាត់ពិតជាបានគិតគូរ អំពីការវាយប្រហារលើកទី២ផងដែរ នៅក្រោយហេតុការណ៍បាញ់ប្រហារ នាទីក្រុង Highland Parkនោះហើយ។ Crimo ជាលទ្ធផលត្រូវបានចោទប្រកាន់ កាលពីថ្ងៃអង្គារជាមួយនឹងទោស ចំនួន៧ នៃឃាតកម្មកម្រិតទី 1 បន្ទាប់ពីគាត់បានបើកការវាយប្រហារ ដ៏សាហាវទៅលើហ្វូងមនុស្ស...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃអង្គារកន្លងទៅ បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថាហុងគ្រីបានបដិសេធមិនព្រម បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន ក៏ព្រោះតែមិនចង់មានការពាក់ព័ន្ធ ទៅនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ លើគ្រប់លក្ខខណ្ឌណាទាំងអស់។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានពន្យល់ទៀតដែរថា ព្រំដែនរវាងហុងគ្រីនិងអ៊ុយក្រែន គឺជាច្រកព្រំដែនដែលមានសុវត្ថិភាពបំផុត ព្រមទាំងប្រើប្រាស់ សម្រាប់តែការផ្គត់ផ្គង់ជំនួយមនុស្សធម៍ប៉ុណ្ណោះ ហើយចង់ប្រាប់ទៅគ្រប់ភាគីដែរថា ហុងគ្រីនឹងមិនផ្គត់ផ្គង់អាវុធណាឡើយ...
ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ បានប្រកាសថា ប្រពលរដ្ឋប្រើប្រាស់ សេវាដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តម្លៃសំបុត្រត្រឹមតែ ២០០០រៀល ប៉ុណ្ណោះ ក្នុងមួយលើក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
ភ្នំពេញ៖ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធនិងអាករ នាំចូលដែលមានស្រាប់ក្នុងប្រទេស ដោយលោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នាវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី ខែកក្កដា ឆ្នាំ២០២២។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ស្លូវ៉ាគី គ្រោងនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 និងរថក្រោះជាច្រើនគ្រឿង ទៅកាន់អ៊ុយក្រែន ចំណែកសាធារណរដ្ឋឆេក នឹងផ្តល់ជំនួយដល់ស្លូវ៉ាគី ក្នុងការល្បាតទឹកដីរបស់ខ្លួន រហូតដល់ទទួលបានយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជំនួសយន្តហោះដែលផ្ទេរទៅឲ្យអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីស្លូវ៉ាគី និងសាធារណរដ្ឋឆេក លោក Eduard Heger និង Petr Fiala បានឲ្យដឹងនៅក្នុងការផ្សាយផ្ទាល់នៅលើប៉ុស្តិ៍...
គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា យោធារបស់ខ្លួនកំពុងបង្កើន ការទប់ទល់យ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងរុស្ស៊ី ដែលព្យាយាមឆ្ពោះទៅកាន់តំបន់ Donbas ភាគខាងកើត ដែលបណ្តាលឱ្យមានការខាតបង់ យ៉ាងសំខាន់លើកងទ័ពរបស់ទីក្រុងម៉ូស្គូ។ ប្រមុខរដ្ឋបាលយោធាតំបន់ Luhansk លោក Serhiy Hayday បានលើកឡើងថា យុទ្ធជនអ៊ុយក្រែន កំពុងដាក់ការតស៊ូយ៉ាងតឹងរ៉ឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន CNN។ លោក...
គៀវ៖ មន្ត្រីអ៊ុយក្រែនកំពុងជំរុញអ្នកស្រុក ដែលនៅសេសសល់ក្នុងតំបន់ Donetsk ជម្លៀសខ្លួនទៅកាន់តំបន់ដែលមាន សុវត្ថិភាពជាងមុន ខណៈដែលកងកម្លាំងរុស្ស៊ី កំពុងខិតទៅជិតដែនដីភាគខាងកើត។ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានប្រែក្លាយតំបន់ Donetsk ទាំងមូលទៅជាចំណុចក្តៅ ដែលជាកន្លែងដែលវាមានគ្រោះថ្នាក់ ក្នុងការស្នាក់នៅសម្រាប់ជនស៊ីវិល”។ លោកបានលើកឡើងថា “ខ្ញុំអំពាវនាវឱ្យមនុស្ស...
ថ្ងៃនេះ ទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងខ្លាំងចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការអភិរក្សបេតិកភណ្ឌរបស់ប្រទេស រួមមានប្រាសាទព្រះវិហារ និងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ដែលកំពុងខិតខំថែរក្សាការពារគុណតម្លៃ និងយថាភាព ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏លេចធ្លោមួយនៅកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើប្លង់អ័ក្សប្រវែង៨០០ម៉ែត្រ តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្ដើរ។ ប្រាសាទព្រះវិហារគឺជាស្នាដៃឯកដ៏អស្ចារ្យនៃសិល្បៈខ្មែរ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹងស្តីពីការ អនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នឹងបន្ដរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតឥស្លាមប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែកក្កដា...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលីបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃពុធនេះ ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងជើងបន្ទាប់ពីបានបង្កជាគ្រោះទឹកជំនន់នៅក្នុងទីក្រុងស៊ីដនី ដែលបានលិចទឹកដល់សហគមន៍ ផ្លូវថ្នល់ និងស្ពាន ។ អាជ្ញាធររដ្ឋ New South Wales បានចេញការប្រកាសអាសន្នទឹកជំនន់ថ្មីនៅភាគខាងជើងនៃទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ហើយបានព្រមានថា ការកើនឡើងទឹកទន្លេដោយសារទឹកភ្លៀងនៅតែបង្កគ្រោះថ្នាក់នៅក្នុងផ្នែកខ្លះនៃទីក្រុងស៊ីដនី បើទោះបីជាភ្លៀងធ្លាក់ក្នុងទីក្រុងនេះថយចុះក្តី...
នាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់ពិភពលោក គួរពិចារណា អ្វីទៅដែលហៅថា «ទណ្ឌកម្ម» (Video)https://dap-news.com/national/2022/07/06/259814/ Update ៖ សម្ដេចតេជោ ដាក់កំហិតត្រឹមថ្ងៃនេះ ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំ ទៅបង់ពន្ធ ក្រោយសម្តេចធ្វើតាមសំណើ (Video)https://dap-news.com/national/2022/07/06/259733/ សម្តេចតេជោ នឹងបង្កើតកុង ABA ទទួលថវិកាពីពលរដ្ឋ ត្រឹម៥ម៉ឺន-១០ម៉ឺនរៀល ចូលរួមលុបបំបាត់មីន ឲ្យអស់នៅកម្ពុជាhttps://dap-news.com/national/2022/07/06/259749/ សម្ដេចតេជោ...
បម្រែបម្រួល អាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយ របស់ពិភពលោក ដែលកំពុងគំរាមកំហែង ដល់សុខភាពនិងជីវភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះទាំងមូល ។ ការប្រយុទ្ធប្រឆាំង នឹង បម្រែបម្រួលអាកាសធាតុ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ធំជាងគេបំផុត ដែលមានប្រជាជន ជាង ១,៤០០លាននាក់ ប្រទេសចិនពិតជាមានតួនាទី ដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង...
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ រកឃើញរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង និងពិន័យជាទឹកប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។ ក្នុងចំណោម រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង បានផាកពិន័យនោះ រថយន្តចំនួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា ការផ្សព្វផ្សាយអំពីការហៅទូរស័ព្ទ រវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin គឺជាការរំលោភលើ “សីលធម៌ការទូត” ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានគំរាមថានឹងឆ្លើយតប យ៉ាងរហ័សចំពោះ “ការបង្កហេតុ” ណាមួយពីទីក្រុងព្យុងយ៉ាង ដោយប្រាប់យោធារបស់ប្រទេស លោកកាលពីថ្ងៃពុធឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលភាពតានតឹងកើនឡើងម្តងទៀត រវាងប្រទេសជិតខាងទាំងពីរនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yoon បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូង...