ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី បានស្នើប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន រាល់ព័ត៌មានជ្រើសរើសពលករ ទៅធ្វើការនៅអូស្ដ្រាលី ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី។ ថ្មីៗនេះ មានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុល ផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិត ក្នុងចេតនា បោកប្រាស់ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។ លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។ លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃពុធនេះបានច្រានចោលការរំលាយសភាតំណាងរាស្រ្ត (សភាជាន់ទាប) សម្រាប់ការបោះឆ្នោតសកលនៅពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នរបស់ប្រទេសជប៉ុន ដែលបានកាត់បន្ថយការរំពឹងទុកថា លោកនឹងធ្វើដូច្នេះនៅពាក់កណ្តាលខែកញ្ញា។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកមិនមានគម្រោងពន្យាពេលការប្រកួតប្រជែងដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដែលលោកត្រូវតែឈ្នះ ដើម្បីបន្តកាន់អំណាចនោះទេ។ ការអត្ថាធិប្បាយរបស់លោក...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា កាលទីពីថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ស្ថិតនៅផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។ ក្នុងនោះ អ្នកវិជ្ជមានកូវីដទាំង៨នាក់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ មានក្រុមហ៊ុនចុះបញ្ជីអាជីវកម្មចំនួន៧ ៧១៥ និងមានដើមទុនសរុប ជិត៣ពាន់លានដុល្លារ។ ក្នុងពិធីប្រកាសដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នាថ្ងៃទី១ ខែកញ្ញា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន នឹងស្វាគមន៍យ៉ាងខ្លាំង ចំពោះគំនិត ផ្តួចផ្តើមទាំងឡាយដោយអន្តរជាតិ សម្រាប់ការងារដោះស្រាយជម្លោះរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។ ថ្លែងនៅក្នុងសន្នសិទកាសែតមួយតាមអនឡាញលោក Ishtaye បានបញ្ជាក់ថាពលរដ្ឋរបស់ប៉ាឡេស្ទីន សង្ឃឹមទុកយ៉ាងមុតម៉ាំងថា នឹងអាចបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅក្នុងដែនដីប៉ាឡេស្ទីន និងបង្កើតឲ្យបាននូវឯករាជ្យភាព មួយជូនរដ្ឋប៉ាឡេស្ទីនដែលធ្លាប់មានកាលពីឆ្នាំ១៩៦៧។ លោកក៏បានបន្តអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ផងដែរថា៖គួរតែព្យាយាមជួយការពារគោលការណ៍ នៃដំណោះស្រាយរដ្ឋពីរឬ Two...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនកំពុងឃ្លាំមើលវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេស្គាល់ថា Mu ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា បេរោគក្លាយពូជ Mu ដែលត្រូវបានគេស្គាល់ថា ជាប្រភេទមេរោគ B.1.621 ត្រូវបានចាត់ថ្នាក់ជា“ មេរោគដែលមានការចាប់អារម្មណ៍ខ្លាំង ហើយឥទ្ធិពលនៃការចម្លង ប្រៀបធៀបទៅនឹងទម្រង់ឆ្លង Delta យ៉ាងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ”។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី និង មានករណីជាសះស្បើយចំនួន ៧១នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានការពារអ្វីដែលត្រូវបាន គេយល់ឃើញជាទូទៅថា ជាការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន យ៉ាងលំបាក ខណៈដែលសញ្ញាថា ការបញ្ចប់សង្គ្រាម រយៈពេល ២០ឆ្នាំ នឹងជួយឱ្យ សហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់បន្ថែម លើបញ្ហាប្រឈមថ្មី ដែលបង្កឡើងដោយចិន។ នៅក្នុងសុន្ទរកថា ជាសាធារណៈលើកដំបូង របស់លោក...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋហ្សីមបាវេ The Herald បានចុះផ្សាយថា សហរដ្ឋអាមេរិក គួរតែប្រកាន់យក អាកប្បកិរិយាបើកចំហ និងបែបវិទ្យាសាស្ត្រ ចំពោះការតាមដាន ប្រភពដើមនៃជំងឺកូវីដ-១៩ ជាជាងធ្វើឱ្យនយោបាយ លើជំងឺរាតត្បាត និងបន្ទោសចិន ចំពោះមេរោគនេះ។ ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងនៅក្នុង អត្ថបទមតិមួយថា “ដូច្នេះឧបាយកលនយោបាយ មិនគួរត្រូវបានគាំទ្រឡើយ ព្រោះវាប្រឆាំងនឹងវិទ្យាសាស្ត្រ...
ញូវដេលី៖ ដោយមានស្លាកស្នាម នៃរលកទី ២ ដ៏សាហាវនៃកូវីដ -១៩ នៅតែមាននៅក្នុងគំនិត របស់ប្រជាជនឥណ្ឌា អ្នកជំនាញសុខភាព បានព្រមាន រួចហើយអំពីរលកទីបី នៃជំងឺរាតត្បាត ដែលកំពុងវាយលុក ប្រទេសនេះ នៅប៉ុន្មានខែខាងមុខនេះ។ សមាគមគ្រូពេទ្យឥណ្ឌា (IMA) ដែលជាអង្គការឈានមុខគេ របស់ប្រទេសវេជ្ជបណ្ឌិត បានព្រមានកាលពី ខែកក្កដា ថារលកទី៣...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប រកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧,៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៧,៤០៩នាក់ ស្លាប់៨៨នាក់ និង៤៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សមត្ថកិច្ច ត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ព្រោះដើម្បីអាយុជីវិតប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ ប្រចាំខែសីហា ឆ្នាំ២០២១...
ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលកំពុងខិតជិតមកដល់ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ IZE បានផលិតស្ពតពាណិជ្ជកម្មថ្មី សន្លាងមួយ រំលេចនូវសកម្មភាព សើចក្អាកក្អាយ សប្បាយរីករាយពេញមួយគ្រួសារ រាល់ពេលបានញុំាទឹកក្រូចអាយស៍ IZE មានរូបរាង ឡូយ កាលីប ជាមួយម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខ នារដូវបុណ្យភ្ជុំបិណ្ឌ។ អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៥៥នាក់ទៀត ជាសះស្បើយ ចំនួន៤២៨នាក់ និងស្លាប់ចំនួននាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៧៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៣ ៥១០នាក់ អ្នកជាសះស្បើយចំនួន៨៩ ១១៤នាក់ អ្នកស្លាប់ចំនួន ១៩១៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងឱសថLianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ដើម្បីរួមចំណែក ជាមួយសមាគម ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ដែលពិធីប្រគល់ ទទួលនេះក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីចំនួន ២,០២៥ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៥៣ ,៤៤៥ ករណី។ ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងពី ១,៣៧១ករណី នៅថ្ងៃមុន ដោយមានតួលេខឆ្លងកើតលើ ១,០០០ករណី ក្នុងរយៈពេល ៥៧ ថ្ងៃជាប់គ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ជីកយកអាចម៌ដី លុបដីបំពេញសាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លី ក្នុងបរិវេណ នៃអាងទឹកតាកែវ នៅក្រុងដូនកែវ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកអត្ថបទមួយនិយាយពីចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោក ។ លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកលឿនម្លេះ? លោកថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ចិនទៅជា...
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើដល់ក្រុមប្រឆាំង នៅស្រុកខ្មែរថា កុំដេកសុបិន្តជឿ សហរដ្ឋអាមេរិក ឲ្យសោះ ព្រោះមហាអំណាចនេះ គ្រាន់តែត្រូវការពួកគេ ជាឈ្នាន់ដើម្បី វៃបកទៅចិនប៉ុណ្ណោះ។ លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីសារព័ត៌មាន ខេមបូឌា...
បរទេស៖ ក្រុមអ្នកតវ៉ា៣ក្រុមគ្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីតាំងផ្សេងគ្នាក្នុង ទីក្រុងបាងកកនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Piya Tawichai ស្នងការរងនៃស្នងការដ្ឋាន នគរបាលក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ក្រោយមកនៅថ្ងៃអង្គារនេះប្រធានាធិបតី លោក ចូបៃដិន នឹងថ្លែងទៅកាន់ប្រជាជាតិអំពី ការបញ្ចប់ការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ ពីមន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ និងឧត្តមនាវីឯកអាមេរិកាំង ៩០ នាក់ ដែលបានចូលនិវត្តន៍ទៅហើយនោះ បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសអូស្ត្រាលី នឹងទទួលថ្នាំ វ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន៥០០.០០០ដូស ពីប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា បានយល់ព្រមលើ កិច្ចព្រមព្រៀង ដូរគ្នាមួយ ក្នុងគោលបំណងទប់ស្កាត់ កំណើនឆ្លងមេរោគកូរ៉ូណា។ កិច្ចព្រមព្រៀង ដែលនឹងឃើញ...
បរទេស៖ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីសុខាភិបាល តៃវ៉ាន់ បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន BioNTech ប្រហែល៩សែនដូស ត្រូវបានគេរំពឹងថា នឹងបញ្ជូនមកដល់ តៃវ៉ាន់ នាពេលឆាប់ៗនេះ។ នៅពេលត្រូវគេចោទសួរថា ថ្នាំវ៉ាក់សាំងកូវីដ១៩ BioNTech SE ដំបូង នឹងមកដល់នៅថ្ងៃពុធសប្ដាហ៍នេះ ដែរឬទេនោះ លោករដ្ឋមន្ត្រីសុខាភិបាល...
ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជា បាននឹងកំពុងជួបនូវ វិបត្តិកូវីដ១៩ យ៉ាងណាក្ដី ក៏នៅតែមានក្រុមហ៊ុន ជាបន្តបន្ទាប់ មកបណ្ដាក់ទុន វិនិយោគ ជាក់ស្ដែង ក្នុងខែសីហានេះ គម្រោងវិនិយោគថ្មីៗ ចំនួន១៥ ដែលមានទុនវិនិយោគសរុប ចំនួន ៩៤.៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ។ យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
បរទេស៖ វីដេអូមួយដែលត្រូវបានចែកចាយតាមអ៊ិនធ័រណិត បង្ហាញពីកងកម្លាំងតាលីបង់ ជិះឧទ្ធម្ភាគចក្រ Black Hawk របស់អាមេរិកតម្លៃ ៦ លានដុល្លារ ហោះពីលើខេត្ត Kandahar ដើម្បីល្បាតទីក្រុង។ យោងតាមសារព័ត៌មាន Daily mail ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា វីដេអូនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម Twitter ដោយគណនីមួយឈ្មោះថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយប្រាប់ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជុំថ្មីមួយ ជាមួយសហរដ្ឋអាមេរិក ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៃអាវុធនុយក្លេអ៊ែ នៅក្នុងខែក្រោយនេះ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែសីហា...