ព័ត៌មានជាតិ

រាជធានីភ្នំពេញ ៖ បានដាក់ត្រៀមកម្លាំង តាមគោលដៅរៀងៗខ្លួន ជួយសម្រួលចរាចរណ៍ ពលរដ្ឋចេញទៅខេត្តនានា

ភ្នំពេញ ៖ បាំងតែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (១៤-១៥-១៦) នឹងឈានចូលមកដល់ហើយ ដើម្បីជួយសម្រួលការ លំបាករបស់ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ កងកម្លាំងផ្នែក នគរបាលចរាចរណ៍ បានដាក់ត្រៀម រួចជាស្រេច នៅតាមគ្រប់គោលដៅ ទាំងក្នុងរាជធានីភ្នំពេញ និងច្រកចេញ-ចូល រាជធានីភ្នំពេញ ។

ការដាក់ត្រៀមទុកជាមុននេះ ក្នុងគោល បំណងបំពេញភារកិច្ច ជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកកស្ទះ នៅពេលអញ្ជើញ ធ្វើដំណើរចេញទៅ តាមបណ្តាខេត្តនានា កន្លែងកំសាន្ត ស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ៕

To Top