ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានប្រើពួកបរិវា ឲ្យមកក្រឡុកទំនប់វារីអគ្គិសនី សេសានក្រោម២ វិញម្តងហើយ ក្រោយធ្វើឲ្យក្រឡាប់ចាក់ ប្រទេសអាហ្វហ្គានីស្ថាន ឲ្យធ្លាក់ចូលក្នុងកណ្តាប់ដៃ ក្រុមតាលីបង់ ។ សព្វថ្ងៃ ក្រុមតាលីបង់ បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ជាស្ថាពរហើយ។ អាមេរិកត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ចូលកណ្តាប់ដៃ ក្រុមតាលីបង់ ក្រោយអាមេរិកបានដកកងទ័ពចេញពីប្រទេសនេះ ។...
នារសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ម៉ាសចំនួន ៤៩កេស ស្មើនឹង ៧១៥០០ម៉ាស, ឧបករណ៍តេស្តរហ័ស (Rappid Test) ចំនួន ១២០តេស្ត...
ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១នេះ ចុះត្រួតពិនិត្យកន្លែង ធ្វើប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនកងទ័ពក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីសុខាភិបាលជួរមុខវិស័យឯកជន នៅភ្នំពេញ ៕
បរទេស៖ រូបថតដំបូងបានលេចចេញ ពីយន្តហោះដឹកទំនិញរបស់អាមេរិក C-17 ដែលផ្ទុកទៅដោយជនភៀសខ្លួន អាហ្វហ្កានីស្ថានរាប់រយនាក់ បន្ទាប់ពីពួកគេបានប្រញាប់ប្រញាល់ ឡើងយន្តហោះ នៅមុនពេលបុគ្គលិក យោធាអាចបិទពួកគេ ក្នុងបំណង ចង់រត់គេចពីពួកតាលីបង់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានហោះហើរ យ៉ាងហោចណាស់យន្តហោះដឹកទំនិញធុន...
បរទេស៖ ប្រតិកម្មចំពោះការ កាន់កាប់របស់ពួកតាលីបង់ លើប្រទេសអាហ្វហ្គានីស្ថាន បានកើតមានពីជុំវិញពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយភាគច្រើនបានជំរុញ ឲ្យពួកសកម្មប្រយុទ្ធ អនុញ្ញាតឲ្យអ្នកដែលចង់ចាកចេញ បានធ្វើដំណើរចាកចេញ និងឲ្យការពារសិទ្ធិស្ត្រីនិងក្មេងស្រី។ នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ António Guterres បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្នុងសារធ្វីតធ័រមួយ កាលពីថ្ងៃអាទិត្យ លោកបានជំរុញពួកតាលីបង់ និងក្រុមដទៃទៀតទំាងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់...
ភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ដែលលោក មុត ចន្ថា ដែលគ្រប់គ្នាបានដឹងថា ជាមនុស្សម្នាក់មានភក្តីភាព ស្មោះស្ម័គ្រជាមួយ លោក កឹម សុខា បានចេញមកទំលាយគ្មាន ខ្ទេចចំពោះការបង្កើតគណបក្សបេះដូងជាតិ ដែលមានលោក អេង ឆៃអ៊ាង មនុស្សជំនិត លោក សម រង្ស៊ីនៅពីក្រោយ ខណៈគណបក្សភ្លើងទៀន...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាSEA GAMES ២០២៣ “CAMSOC”អញ្ជើញចូលរួម ក្នុងសន្និបាតបូក សរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២...
កាប៊ុល៖ ក្រុមតាលីបង់នៅថ្ងៃអង្គារនេះ បានប្រកាសលើកលែងទោស ជាទូទៅដល់មន្រ្តីរដ្ឋាភិបាល ទាំងអស់ ហើយបានជំរុញឱ្យ ពួកគេវិលត្រឡប់មកធ្វើការ វិញពីរថ្ងៃ បន្ទាប់ពីក្រុមនេះ បានឡើងកាន់អំណាចភ្លាមៗ ពេញប្រទេស។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយពីក្រុមតាលីបង់ បាននិយាយថា“ ការលើកលែងទោស ជាទូទៅត្រូវបានប្រកាស សម្រាប់ទាំងអស់គ្នា…ដូច្នេះអ្នកគួរតែចាប់ផ្តើម...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងចាត់វិធានការយ៉ាង ប្រុងប្រយ័ត្ន ចំពោះរឿងអាហ្វហ្គានីស្ថាន ស្របពេល ដែលពួកតាលីបង់ បន្តគ្រប់គ្រងលើរដ្ឋធានី ហើយប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាជនបរទេសនានា ត្រូវបានគេឃើញកំពុង ធ្វើការភៀសខ្លួនចេញ ពីប្រទេសនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផល របស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិនាថ្ងៃ១៧ សីហា ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ខ្មែរយើងពេលនេះរួមគ្នា កុំឱ្យប្រទេសស៊ីពែរ អាមេរិកមកអូសទាញឱ្យទៅជាមួយ។ លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីសង្កេតឃើញថា ដោយកត្ថាភូមិសាស្រ្តនយោបាយ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន វៀតណាមដែលជាសត្រូវ ស៊ីសាច់ហុតឈាម...
បរទេស៖ ទិន្នន័យដែលត្រូវបាន ចេញផ្សាយការិយាល័យ របស់ប្រទេសអៀរឡង់ CSO កាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើការបង្ហាញតួលេខជាផ្លូវការថា ទំហំពាណិជ្ជកម្មរវាង ប្រទេសអៀរឡង់ និងប្រទេសចិន បានបន្តទទួលបានកំណើនបន្ថែមទៀត នៅឆ្នាំនេះជាពិសេស នៅឆមាសដំបូងនេះ។ ឆមាសដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មបញ្ចូលគ្នា រវាងប្រទេសទាំងពីរ បានកើនឡើងទៅដល់ ៩,០៨ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា ១០,៧ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណជា ២៧៩លាអ៊ឺរ៉ូ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មកដល់ពេលនេះដៃគូព្រមទាំង អង្គការមនុស្សធម៍ជាច្រើន នៅតែបន្តធ្វើសកម្មភាព ក្នុងការដឹកជញ្ជូនកញ្ចប់ជំនួយ ជាច្រើនបន្ថែមទៀតទៅ ឲ្យពលរដ្ឋជនជាតិអាហ្គានីស្ថាន ដែលកំពុងបន្តភៀសខ្លួន ចេញពីរដ្ឋធានីក្រុងកាប៊ុល។ ប្រធានអ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ត្រឹមតែខែកក្កដាកន្លងទៅនេះ មនុស្សប្រមាណជា ១៧៥០០នាក់ បានធ្វើការភៀសខ្លួនចេញពីទីក្រុងកាប៊ុល ហើយប្រមាណជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានស្នើអាជ្ញាធរ ត្រូវកៀរគរប្រជាពលរដ្ឋមិនទាន់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យមកចាក់គ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរ ការឡើងវិញនូវ សង្គម-សេដ្ឋកិច្ច កម្ពុជា ។ យោងតាមលិខិត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា នឹងបញ្ចប់ផែនការដកទ័ព អាមេរិកនៅអាហ្វហ្គានីស្ថាន ចំពេលមានការរិះគន់ជុំវិញភាពវឹកវរ ដែលបង្កឡើងដោយក្រុមតាលីបង់ បានកាន់កាប់ប្រទេស ដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការចូលរួមរបស់ អាមេរិកពីរទសវត្សរ៍នៅទីនោះ។ លោក បៃដិន លើកឡើងថា “នៅពេលខ្ញុំថ្លែងទៅកាន់ ប្រទេសនេះជាលើកដំបូង បន្ទាប់ពីការដួលរលំនៃ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍ ខណៈខ្ញុំសារភាពថា...
តូក្យូ៖ ប្រទេសជប៉ុន គឺជាប្រទេសផ្តល់ជំនួយ អភិវឌ្ឍន៍ធំបំផុតក្នុងការ ឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩ ក្នុងចំណោមក្រុម ប្រទេសឧស្សាហកម្មទាំង ៧ ក្នុងឆ្នាំ ២០២០ បើទោះបីជាសេដ្ឋកិច្ចរបស់ខ្លួន បានរងផលប៉ះពាល់អំឡុង ពេលមានជំងឺរាតត្បាតក៏ដោយ នេះបើយោងតាម ការសិក្សាឯករាជ្យមួយ ។ ប្រទេសជប៉ុន បានប្តេជ្ញាផ្តល់ជំនួយថ្មីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,៤...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ក្រោមមូលហេតុ ល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥២នាក់ និងស្លាប់២នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកបាធាយ ០១នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៣នាក់ និងមកពីខេត្តកំពង់ធំ ០១នាក់។ ដោយឡែកចំពោះករណីស្លាប់ដោយសារកូវីដ-១៩...
រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជី ការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៣៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើនឡើងដល់ ៥៦៩,៤៩២ នាក់។ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងសរុបបានកើនឡើងដល់ ២០,៣៧៨,៥៧០ករណី បន្ទាប់ពីករណីថ្មីចំនួន ១៤,៤៧១ករណី ត្រូវបានរកឃើញក្នុងរយៈពេល...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៨៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១១៥នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ ៖ លោកស្រី Li Ailan ប្រធានអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងថា បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ មិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ឡើយ ។ ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការ សម្រាប់អនុវត្តសកម្មភាព ចូលរួមរបស់ សហគមន៍ក្នុងការការពារ...
ភ្នំពេញ៖ បើទោះបី ជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ពិសេសវីរុសបម្លែងថ្មីដែលតា(DELTA )យ៉ាងណាក្តី តែសម្រាប់សកម្មភាព ធ្វើស្ពានចំនួន៧កន្លែង និងការងារបុកសុីផាយនៅតាមមាត់ ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១៧សីហានេះ ការដ្ឋានមួយនេះ ស្ទើរតែរួចរាល់ទៅហើយ ពោលគឺ នៅចុងខែសីហានេះ នឹងត្រូវបានបញ្ចប់ ជាមួយនិងការដាក់អោយប្រើប្រាស់ជាផ្លូវការ។ លោកសាំ...
ប៉េកាំង៖ បេសកជនចិនម្នាក់ បានព្រមានប្រឆាំង អាហ្វហ្គានីស្ថានថា ប្រទេសនេះនឹងក្លាយជា ឋានសួគ៌ម្តងទៀត សម្រាប់ក្រុមភេរវករ ក្រោយពីការដួលរលំរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ទៅក្នុងដៃក្រុមតាលីបង់ជាថ្មី ដោយសារកំហុសដ៏ធំមួយ ពីការដកកងទ័ព របស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិ នហួ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ អង្គការភេរវករ ដូចជាក្រុមរដ្ឋអ៊ីស្លាមអាល់កៃដា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ចនិងហិរញវត្ថុ បានបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងមានកំណើន នៅក្នុងរង្វង់៤.៨% ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលមានភាពស៊ាំនៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានលើកឡើង ក្នុងសិក្ខាសាលាសភាស្តីពីការស្វែងយល់ អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោ បាយហិរញ្ញវត្ថុសាធារ ណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្ដីពី...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគាំទ្រការសម្រេចចិត្ត របស់លោកក្នុងការដក កងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ខណៈដែលការទទួលស្គាល់ ការដួលរលំទីក្រុងកាប៊ុល ចំពោះក្រុមតាលីបង់ បានកើតឡើងលឿនជាងអ្វី ដែលទីក្រុងវ៉ាស៊ីនតោន បានរំពឹងទុក។ លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ពីសេតវិមានថា“ ខ្ញុំឈរនៅពីក្រោយការ សម្រេចចិត្តរបស់ខ្ញុំ” ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹង អំពីការទទួលបានលទ្ធផល អ្នកជំងឺកូវីដ-១៩ មានផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ៧នាក់ទៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ប៉េកាំង៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានផ្លាស់ប្តូរទស្សនៈជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក អាន់តូនី ប្លីងខេន តាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក វ៉ាង យី បានលើកឡើងថា ទាំងចិន និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអ្នកចូលរួមដ៏សំខាន់ នៅក្នុងប្រព័ន្ធអន្តរជាតិសហសម័យ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៥៥៦នាក់ទៀត ជាសះស្បើយចំនួន៧១៦នាក់ និងស្លាប់ចំនួន១៥ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៣៨ នាក់និងអ្នកដំណើរពីបរទេសចំនួន១៦៧ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៦៥៩៧នាក់ អ្នកជាសះស្បើយចំនួន៨១៩១៨នាក់ និងអ្នកស្លាប់ចំនួន១៧១៨នាក់៕