ភ្នំពេញ៖សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសស្វែងរក អ្នកដែលបានដឹងពីទីកន្លែង នៃរូបថតមួយសន្លឹក ដែលសម្ដេចមិនធ្លាប់បានឃើញ។ នៅលើគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួល បានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថារូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា? ក្នុងទសវត្សរ៍ឆ្នាំ១៩៨០...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៥នាក់ថ្មី និងជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ...
បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលថៃ ចំនួនជាង១ពាន់នាក់ បានប៉ះទង្គិចគ្នា ជាមួយប៉ូលីស នៅថ្ងៃសៅរ៍នេះ ស្រពពេលដែលពួកគេ ធ្វើការតវ៉ាប្រឆាំង ចំពោះការបរាជ័យ របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការផ្ទុះរាតត្បាត ឆ្លងមេរោគកូរ៉ូណា និងការប៉ះពាល់ លើសេដ្ឋកិច្ច។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក Ebrahim Raisi បានជួបប្រជុំជាបន្តបន្ទាប់ជាមួយអ្នកការទូត និងមន្រ្តីមកពីបណ្តាប្រទេសក្នុងតំបន់ ដែលលោកបានអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់។ លោក Raisi បានឲ្យដឹងនៅពេលជួបរដ្ឋមន្រ្តីការបរទេសគុយវ៉ែតលោក Sheikh Ahmad Nasser Mohammad Al-Sabah ថា“ ប្រសិនបើមានបញ្ហា ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់គួរតែដោះស្រាយតាមរយៈការពិភាក្សា និងអន្តរកម្មហើយគ្មានបន្ទប់ណាមួយគួរអនុញ្ញាតឱ្យមហាអំណាចបរទេសជ្រៀតជ្រែកក្នុងតំបន់ឡើយ” ។...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុងការងារ បានរកឃើញទីតាំងចំនួន៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩។ ក្នុងនោះរួមមាន៖ ១/ ហាងលក់ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិត ផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា អ្នកជំងឺ...
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១១៧នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៣នាក់ និង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាល១.៥៣០នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៦នាក់ និងមានករណី ជាសះស្បើយចំនួន៨៥នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ អ្នកឧញ៉ា គិត ម៉េង បានលេីកឡេីងថា លោកមាន មោទនភាពណាស់ ដែលក្រុមហ៊ុនវីង បានបើកដំណើរការវីងម៉ លនៅខេត្តសៀមរាប។ អ្នកឧកញ៉ា គិត ម៉េង បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដេីមអម្ពិល ដឹងមុននេះបន្តិចថា “ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៣នាក់ថ្មី និងមានករណីជាសះស្បើយ ១១៣នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល៣១០នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្ន ផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី)ដើម្បីទប់ស្កាត់ ការ ឆ្លងរាលដាលជំងឺកូវីដ១៩ រហូតដល់មានការជូនដំណឹងជាថ្មី ។
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បុរសម្នាក់បានវាយប្រហារ មកលើអ្នកដំណើរ ជាមួយនឹងកាំបិតមួយ នៅឯស្ថានីយរថភ្លើងក្រុងតូក្យូ កាលពីថ្ងៃសុក្រ បណ្តាលឲ្យរបួស១០នាក់ ។ ជនសង្ស័យមានអាយុ៣៦ឆ្នាំ បានប្រាប់ដល់ប៉ូលិស គាត់មានការខឹងសម្បារ យ៉ាងខ្លាំង នៅគ្រាដែលគាត់ បានឃើញក្រុមស្ត្រី ដែល “មើលទៅមានភាពសប្បាយរីករាយ”...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ អំពីការកើនឡើង ភាពតានតឹង នាពេលថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែន រវាង លីបង់-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Stephane Dujarric បានលើកឡើងថា“...
វូហាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានប្រមូលសំណាកជាង ១០.៣ លានគំរូ សម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេរក្នុងរយៈពេល ៣ថ្ងៃ។ ទីក្រុងនេះបានបើកដំណើរការសាកល្បងថ្មីរួមបញ្ចូលទាំងអស់កាលពីថ្ងៃអង្គារ។ នៅចុងថ្ងៃព្រហស្បតិ៍នេះ សំណាកជាង ៥,៥១ លានគំរូ ត្រូវបានធ្វើតេស្ត នេះបើយោងតាមសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលបង្ការ និងគ្រប់គ្រងការរាតត្បាតនៃខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយការធ្វើតេស្តដ៏ធំមួយ...
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងទៅនឹងការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយប្តេជ្ញាថា នឹងកម្ចាត់រាល់អន្តរាគមន៍បរទេស និងការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក“ ឯករាជ្យភាពកោះតៃវ៉ាន់” ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែសីហា ពីសហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ៧៥០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងអាវុធនេះមិនអើពើច្បាប់អន្តរជាតិនិងគោលការណ៍ទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងរំលោភគោលការណ៍ចិនតែមួយ...
បរទេស ៖ រដ្ឋាភិបាលហុងកុងបានថ្កោលទោស ការសម្រេចចិត្តរបស់សេតវិមាន ក្នុងការពន្យាពេលការ និរទេសជនជាតិហុងកុង ចេញពីសហរដ្ឋអាមេរិករយៈពេល ១៨ ខែ ដោយនិយាយកាលពីថ្ងៃសុក្រថា ទង្វើនេះបានជះឥទ្ធិពលដល់ច្បាប់ សន្តិសុខជាតិរបស់ទីក្រុង ដោយសារហេតុផល នយោបាយ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋាភិបាល ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើនយោបាយ លើបញ្ហាប្រភព ដើមនៃជំងឺកូវីដ ១៩ ដោយបានច្រាន ចោលការ ចោទប្រកាន់របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនថា មេរោគនេះចេញពីមន្ទីរពិសោធន៍ ជីវរបស់ចិនថា គ្មានមូលដ្ឋាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន...
បរទេស ៖ អនុគណៈកម្មាធិការ ទទួលការព្យាបាល នៅក្រោមគណៈកម្មាធិការជាតិ ដើម្បីបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសវៀតណាម នៅថ្ងៃសុក្របានប្រកាសពីការ ស្លាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ២៩៦ នាក់ នៅក្នុងតំបន់ចំនួន ១៧ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣១នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ៥១នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ខេត្តបន្ទាយមានជ័យ ៖ ការដ្ឋានសាងសង់ អាគារផ្ទះសំណាក់មួយកន្លែង កំពុងតែចាក់ប្លង់សេ ស្រាប់តែបណ្ដាលឲ្យបាក់ សង្កត់មនុស្សម្នាក់ បាក់ជើងនិង ២ នាក់ទៀត រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ នៅចំណុចជាប់ផ្លូវជាតិលេខ ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនក្មេង អាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ សីហា។ នៅលើគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «ដំណឹងល្អបានមកដល់ហើយ នៅថ្ងៃអង្គារទី10...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា យោធាមួយរូប បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា យ៉ាងហោចណាស់ ក្រុមសកម្ម ប្រយុទ្ធចំនួន ៤០នាក់ ត្រូវបានសម្លាប់ និងប្រតិបត្តិការ ដែលយន្តហោះអាហ្វហ្គានីស្ថាន នៅពីក្រោយខ្នង បានបន្តទម្លាក់គ្រាប់វាយប្រហារទៅលើក្រុង ដែលមានក្រុមតាលីបង់ នៅទីនោះ Shiberghan...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៨នាក់ និងស្លាប់ម្នាក់។ ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១០នាក់ ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៤នាក់,ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ១២នាក់, ស្រុកជើងព្រៃ ០១នាក់,...
ស៊ីដនី ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ពលរដ្ឋអូស្រ្តាលីដែលរស់ នៅបរទេសអាចត្រូវជាប់គាំង “ជនជាតិអូស្រ្តាលី” ប្រសិនបើពួកគេត្រឡប់មកវិញ បន្ទាប់ពីរដ្ឋាភិបាល បានរឹតបន្តឹងច្បាប់ព្រំដែន របស់ខ្លួនដោយមិនបាន ជូនដំណឹងជាមុននោះទេ ។ ចាប់តាំងពីខែមីនា ឆ្នាំមុន ប្រទេសនេះ បានហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឱ្យចាកចេញពីប្រទេស...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសចិន នឹងអាចចែកចាយវ៉ាក់សាំង ជំនួយដល់ទៅជាង ២ពាន់លានដូស ទៅឲ្យសកលលោក ខណៈដែលក្នុងនោះកញ្ចប់ប្រាក់ ១០០លានដុល្លារ នឹងត្រូវយកទៅជួយ ដល់កម្មវិធី COVAX របស់អង្គការសុខភាព ពិភពលោក WHO ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីចិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៩៥នាក់ ស្លាប់៥៩នាក់...
ថៃឡង់ដ៍ ប្រកាសថា បង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលអ្នកជំងឺសរុបកើន ដល់លើស ៦០ម៉ឺននាក់ បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃអាទិត្យនេះថា នឹងបង្កើនវិធានការនៃការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាត នៅរដ្ឋធានីបាងកក និងតំបន់ដែល រងគ្រោះរហូតដល់ចុងខែសីហា ដែលរលកនៃការផ្ទុះជំងឺបង្កគ្រោះភ័យខ្លំាង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើស ពី៦០០.០០០នាក់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤...