នយោបាយ

សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅជប៉ុន ចាប់ ពី ថ្ងៃទី២៣-២៤មេសា

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នៅល្ងាចថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា សម្តេចនឹងដឹកនាំ​គណប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៤ ស្តីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិក ដោយផ្ទាល់ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ខាងមុខនេះនៅប្រទេសជប៉ុន តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ។

To Top