ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំង លោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ នៃខេត្តកំពត។ លោកស្រី ងិន ផលរ័ត្ន មានឋានន្តរស័ក្តិជាឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ លោកស្រី ក៏នឹងត្រូវដាក់ពាក្យស្នើសុំ ស្ថិតនៅក្រៅក្របខណ្ឌដើមផងដែរ។ កាលពីថ្ងៃ២៥...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនជីវចំរុះអាមេរិច Pfizer បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ របស់ខ្លួនអាចបង្កើន ការការពារប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ កម្រិតនៃថ្នាំអង់ទីប៊ីយ៉ូទិកប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta ចំពោះមនុស្ស ដែលមានអាយុពី ១៨ ទៅ ៥៥ ឆ្នាំដែលទទួលបានវ៉ាក់សាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៦៥នាក់ទៀត ជាសះស្បើយចំនួន៦៩៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៣៧នាក់ និងអ្នកដំណើរពីបរទេសចំនួន៣២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៥៩១៧នាក់ អ្នកជាសះស្បើយចំនួន៩៨៣៨៦នាក់ និងអ្នកស្លាប់ចំនួន១៣៥០នាក់៕
ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយអភិបាលរាជធានី ខេត្ត ដើម្បីត្រៀមលក្ខណៈ អនុវត្តសេចក្តីសម្រេចបិទខ្ទប់ និងសារាចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលថ្មីៗនេះ ។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសូងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សារព័ត៌មានជាពិតជាសំខាន់ ក្នុងការធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើន ឬធ្លាក់ចុះបានតាមរយៈព័ត៌មានចេញផ្សាយ ។ ក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» តាម Zoom នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រវត្តិសាស្ត្រកន្លងមក សារៈសំខាន់...
រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ចំនួន ១៣៤៤ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបានបង្កើនចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៥៥៣,១៧៩ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះចំនួនអ្នកឆ្លង សរុបបានកើនឡើងដល់ ១៩,៧៩៧,០៨៦ករណី បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៤៨,០១៣ករណី ត្រូវបានរកឃើញ។...
ប៉េកាំង៖ សហរដ្ឋអាមេរិក ត្រូវតែប្រព្រឹត្ដចំពោះប្រទេសចិន ដោយស្មើភាពគ្នា បោះបង់ចោលការសម្លុត ធ្វើបាបប្រទេសចិន និងធ្វើអន្តរកម្មជាមួយប្រទេសចិន ដោយមានស្មារតីល្អ និងធម្មតា មុនពេលទំនាក់ទំនងទ្វេភាគី ឈានទៅមុខហើយសង្ឃឹមថា នឹងវិលមករកភាពប្រក្រតីវិញ។ នេះជាមេរៀនមួយ ដែលសហរដ្ឋអាមេរិក ត្រូវតែរៀនពីដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោកស្រី Wendy Sherman ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះក្នុងកំឡុងពេល ដែលកិច្ចពិភាក្សាស៊ីជម្រៅ...
ភ្នំពេញ ៖ អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)ប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល បានលើកឡើងថា បច្ចុប្បន្នលោក សម រង្ស៊ីកំពុងស្ថិតដល់ដំណាក់កាលដូច “ទូកជ្រុលកល់ថ្ម” ទៅមុខលែងកើត ថយក្រោយមិនបាន។ ន័យ “ទូកជ្រុលកល់ថ្ម” នេះ យុវជនមាស ពិសាល បានរៀបរាប់ថា លោកសម រង្ស៊ី និងមន្ត្រីស្មោះស្ម័គ្រលើកហេតុផលក្រោយការរំលាយ...
បរទេស៖ កង្វះអុកស៊ីសែនដែលត្រូវបាន ប្រើសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 កំពុងក្លាយជាបញ្ហា ដែលកំពុងកើនឡើងដែលកំពុង ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដោយការរត់ពន្ធអុកស៊ីសែន ចូលក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើង របស់មន្ត្រីសុខាភិបាល ឈានមុខគេមួយរូប។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយកនៃនាយកដ្ឋាន សេវាវេជ្ជសាស្រ្តលោក Somsak...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកម្មវិធីបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ រវាងធនាគារជាតិ នៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម ក្នុងទិសដៅ ដើម្បីបង្កើតនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម លើផ្នែកបច្ចេកទេស ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនា សម្ព័ន្ធនៃការគ្រប់គ្រង...
ភ្នំពេញ៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែវិបត្តិនេះ លាតត្រដាងនូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់យក។ ក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា...
បរទេស៖ អ្នកទោសជាង ២ សែននាក់ ត្រូវបានផ្តល់ការបន្ធូរបន្ថយ ទោសពីព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩ ព្រះវស្សា នៅថ្ងៃពុធ ក្នុងនោះមានអ្នកទោសចំនួន ៣៥ ០០០ នាក់ ដែលនឹងត្រូវបានដោះលែង ដោយមានល័ក្ខខ័ណ្ឌ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ លោក Sathit Pitutecha បាននិយាយថានាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានប៉ាន់ប្រមាណថា ស្ថានភាពខ្លាំងនៃជំងឺកូវីដ-19 នឹងជះឥទ្ធិពលដល់ប្រទេសក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ឬ ៤ សប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨...
បាងកក៖ ប្រទេសថៃ នៅថ្ងៃពុធនេះបានរាយការណ៍ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៦,៥៣៣ករណី ដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីការរាតត្បាតនេះបានកើតឡើង ដោយសារតែប្រទេសនេះ បានព្យាយាមទប់ទល់នឹងរលក នៃការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាន។ មជ្ឈមណ្ឌលសម្រាប់ការ គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ដែលជាក្រុមការងារទទួលបន្ទុកជំងឺកូវីដ-១៩ បានឲ្យដឹងថា ចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ ៥៤៣,៣៦១ នាក់។ នៅក្នុងនោះដែរត្រឹមរយៈពេល...
ប៉េកាំង៖ លោក Keith Lamb អ្នកសិក្សាអំពីទំនាក់ទំនង អន្តរជាតិរបស់ប្រទេសចិន បានលើកឡើងថា បណ្តាញសារព័ត៌មាន របស់បស្ចឹមប្រទេស បានផ្សព្វផ្សាយការឃុបឃិតជំងឺកូវីដ-១៩ ដែលផ្តោតលើប្រទេសចិន។ អត្ថបទដែលបានចុះផ្សាយ កាលពីថ្ងៃច័ន្ទនៅលើបណ្តាញ ទូរទស្សន៍សកលចិនបានឲ្យដឹងថា “ ភាពខុសគ្នាស្រឡះរវាងភាពជាក់ស្តែង និងការធ្វើរបាយការណ៍តែងតែ ធ្វើឱ្យខ្ញុំមានភាពងឿងឆ្ងល់ចំពោះការ ធ្វើសេចក្តីរាយការណ៍របស់លោកខាងលិច ស្តីពីជំងឺកូវីដ-១៩ ដែលផ្តល់ដោយតួអង្គនយោបាយផ្សេងៗ ដែលបានព្យាយាមធ្វើខុស...
បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញក្រុមហ៊ុនឧបត្ថម្ភដកខ្លួន ចេញពីអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ ២០២២ ដោយចោទប្រកាន់ពួកគេ (ក្រុមហ៊ុន) ថា គាំទ្រអ្វីដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ស៊ីនជាំង របស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនទាំងនោះបានអះអាងថា ពួកគេមានឥទ្ធិពលតិចតួច។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី ក្រមសីលធម៌នៅពេល ផ្សាយព័ត៌មានផ្ទាល់តាម ហ្វេសប៊ុក ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានចូលរួមពីលោក ពុយ គា អគ្គលេខាធិការក្លិបអ្នកាសែតកម្ពុជា លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយចំនួន៤០នាក់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤១១៦នាក់ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២០១នាក់ថ្មី ក្នុងនោះ (២០ករណី សហគមន៍ និង១៨១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៣នាក់ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១២នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.៧៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១១៨នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក អ៊ុយ សុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលើកឡើង ដោយអះអាងថា គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន យល់ច្រលំថា «បិទខ្ទប់រាជធានីភ្នំពេញ»។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំជ្រួលច្របល់! គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ!»។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្នលើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delita)។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទី ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita)។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា«ដោយសារខេត្ត ដែលត្រូវបានបិទខ្ទប់ ភាគច្រើនមានព្រំប្រទល់ ជាប់នឹងព្រះរាជាណាចក្រថៃឡងដ៍ និងដើម្បីធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delita) ក្នុងខេត្តដែល ត្រូវបានបិទខ្ទប់ ប្រគល់ភារកិច្ចជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។ សម្ដេចតេជោ ក៏បានណែនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែរ រស់នៅប្រទេសថៃក៏ដូចជាសម្របសម្រួល ជាមួយពលករខ្មែរ រស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេល នៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះ ត្រូវបានបញ្ចប់។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអភិបាលខេត្ត នៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការនិងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖អេង ប៊ូឆេង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញការហាមឃាត់ ឬរឹតបន្ដឹងត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ តាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៩៩នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តស្វាយរៀង ចំនួន១នាក់។ ក្នុងនោះរួមមាន៖១- ក្រុងព្រៃវែង ចំនួន ៥នាក់២-...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...