ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ថ្មី និងមានករណី ជាសះស្បើយ ១៤៦នាក់ ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ ដាច់ខាត។...
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដានពីស្ថានការណ៍នយោបាយ ក្នុងនិងក្រៅតំបន់ បានផ្ដាំទៅកាន់ក្រុមអតីតបក្សប្រឆាំងថា «កុំដើរជាន់ដាន ប្រវត្តិសាស្ត្រ ចោទគេបែរជាខ្លួន ឯងលក់ឧត្តមគតិខ្លួនឯង»។ សូមរំលឹកថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ Citadel Pacific 2021 (CP21) នាថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃពីការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីប្រឆាំងអំពើភេរវកម្ម។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃសមត្ថភាពទីបញ្ជាការនិងការគ្រប់គ្រង ដើម្បីធានាដល់ការត្រៀមលក្ខណៈជាស្រេចនៃកម្មវិធីប្រឆាំងអំពើភេរវកម្ម។ លោក David Foy ជាអនុប្រធានសម្រាប់មេបញ្ជាការនៃទីបញ្ជាការមូលដ្ឋានទ័ពជើងទឹក តាមសេចក្តីរាយការណ៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២2 ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល៦៥៨នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើ ព្រះរាជសារ រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ...
បច្ចុប្បន្ននេះ លោក ស៊ឺន សុកគា (SEUN SOKEA) ជាអគ្គនាយកក្រុមហ៊ុន បុរី អេសខេ លែន (BOREY SK LAND) និងជាបុគ្គលដែលចែករំលែកមួយរូប ក៏ដូចជាអ្នកបណ្ដុះបណ្ដាល នៅក្នុងស្ថាប័នមួយ ដែលមានឈ្មោះថា អេសភីអ ក្លឹប ( SPR CLUB...
បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ Citadel Pacific 2021 (CP21) នាថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ព ស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃ ពីការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីប្រឆាំង អំពើភេរវកម្ម ។ នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះគឺត្រូវបានធ្វើឡើង...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា អ្នកសង្គ្រោះ ជាន់ខ្ពស់ ប្រចាំខេត្តបានឲ្យដឹង កាលពីថ្ងៃពុធថា ក្រុមជួយសង្គ្រោះ បានរកឃើញសាកសព ចំនួន២៤នាក់ និងនៅតែរក្សាការរុករកអ្នក បាត់ខ្លួនផ្សេងទៀត ចំនួន៣១នាក់ បន្ទាប់ពីនាវាចំនួន១៨គ្រឿង បានរងការវាយពន្លិច ដោយព្យុះ នៅខេត្ត West Kalimantan...
លោកស្រី JACK NITH មានស្រុកកំណើត នៅខេត្តព្រៃវែង នៅក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូន ០៣នាក់ ហើយលោកស្រី ជាកូនទីពីរ និងកំព្រាឳពុកតាំងពីអាយុ 9ឆ្នាំ ដោយសារពួកគាត់ បានចែកផ្លូវគ្នា ហើយម្តាយ ត្រូវបង្ខំចិត្តទៅធ្វើការនៅភ្នំពេញ ចំណែកលោកស្រីវិញ ត្រូវរស់នៅជាមួយ លោកយាយបង្កើត។ ក្នុងបទសម្ភាសន៍មួយ លោកស្រី JACK...
ផ្លរីដា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ដោយសារកម្ទេចកម្ទី ដែលនៅសេសសល់ពីការដួលរលំអគារ ខុនដូ ដែលមានកម្ពស់១២ជាន់ ត្រូវបានគេលុបចោល កាលពីថ្ងៃពុធ ចៅក្រមនៅរដ្ឋផ្លរីដា បានលើកឡើងថា ជនរងគ្រោះ និងក្រុមគ្រួសារ ដែលទទួលរងការខាតបង់ នឹងទទួលបានសំណង...
បរទេស ៖ គ្រូបង្រៀនម្នាក់ នៅសាលាឯកជន នៅខេត្ត Prachuap Khiri Khan ដែលមានសម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងផ្ទះ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជាលើកទី ២ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ២៧នាក់ និងស្លាប់ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ ថ្មីបន្ថែមទៀត ។
ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ការបាញ់ប្រហារជាថ្មីមួយ នៃការបាញ់គ្រាប់មីស៊ីល របស់អ៊ីស្រាអ៊ែល ទៅលើគោលដៅជាច្រើន នៅក្នុងខេត្ត ភាគកណ្តាល ប្រទេសស៊ីរី គឺខេត្ត Homs បន្ទាប់ពីរំលងអធ្រាត ។ ការវាយប្រហារលើគោលដៅ នៅក្នុងតំបន់...
ភ្នំពេញ ៖ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ក៏នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់ពលករខ្មែរចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា ។ ទីតាំងទាំង ២កន្លែងនោះរួមមាន៖ ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកកដែលមានពលករខ្មែរចំនួន៩០គ្រួសារ។ ២-ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី...
បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។ ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណី រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បេីយ ចំនួន៤៤នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយ ពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញ ពិន្ទុឡើងវិញ ខណៈកម្មវិធីនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំរាយការណ៍ វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកជូនសម្តេចក្រឡាហោម ស...
ខេត្តបន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ ការចុះពិនិត្យឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ...
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យ នគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារ ព្រំដែនគោក ចំនួន02គឺវរះ891និង911 នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន280នាក់ នៅព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021។ លទ្ធផលតែស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ891ក្នុងចំណោមកម្លាំង164នាក់ មានវិជ្ជមានជម្ងឺកូវីត08នាក់...
បរទេស ៖ កំណត់ផ្លូវការនានា តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តបិទព្រំដែនជាប់ប្រទេស កាណាដា និងប្រទេសម៉ិកស៊ិក យ៉ាងហោចណាស់ ក៏រហូតដល់ថ្ងៃទី២១ ខែសីហាដែរ ។ ឯកសារបាននិយាយថា ការឆ្លងនៃមេរោគកូរ៉ូណា ពីមនុស្សទៅមនុស្ស ជាបន្តបន្ទាប់ និងហានិភ័យ ដែលបង្កឡើង...
បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា និងជួសជុលខ្លោងទ្វារតាកាវ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ក្នុងរយៈពេល ៣សប្តាហ៍ នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុល ខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាល...
ភ្នំពេញ ៖ ប្រឡាយលូ៥ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ហើយទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការងារស្តារយកភក់ និងសំរាមចេញប្រឡាយ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារស្តារយកភក់ ចេញពីបាតប្រឡាយ បានចំនួន២១៣៧៥ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានតួលេខផ្លូវការ ច្បាស់លាស់ អំពីចំនួនពលករខ្មែរ នៅប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែទោះមិនទាន់ដឹង ផ្លូវការ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យភាគីពាក់ព័ន្ធទាំងនៅខ្មែរ និងថៃ យកចិត្តទុកដាក់លើពួកគេ...
ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤,១០៤ករណីផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីឆ្លងវីរុសនេះ កើនឡើងដល់ ៥,៥៦៣,០០៦ នាក់។ ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន ៧៣នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនេះ នៅក្នុងប្រទេសអង់គ្លេស...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាសម្ភារៈ និងថវិកាពីសប្បុរសជន ក្នុងគោលបំណង ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះមានដូចជា ៖ ឧបករណ៍តេស្តរហ័សចំនួន ១,១១១ ដើម...
បរទេស ៖ កងទ័ពអាមេរិកប្រចាំ នៅអឺរ៉ុប និងអាហ្វ្រិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី កំពុងតែត្រៀមចាប់ផ្តើម ធ្វើសមយុទ្ធ Agile Spirit មានរយៈពេល២សប្ដាហ៍ ក្នុងសប្ដាហ៍ក្រោយ នៅតាមតំបន់ហ្វឹកហាត់ និងមូលដ្ឋាន យោធាមួយចំនួន...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងមិនអាចត្រឡប់វិញបានរបស់កូរ៉េខាងជើង។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងតូក្យូ ក្រុមអ្នកការទូតក៏បានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់ ដែលទាមទារដោយចិនដីគោក ខណៈពេលដែលថ្កោលទោសរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ។ ទោះយ៉ាងណាកូរ៉េខាងត្បូង មិនបាននិយាយអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងការអះអាងរបស់កោះតៃវ៉ាន់ ឬទីក្រុងប៉េកាំង នៅក្នុងសន្និសីទ ឬនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយជាបន្តបន្ទាប់នោះទេ...