ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញបេីកសន្និសីទជាន់ខ្ពស់ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ។ សន្និសីទនេះត្រូវបានរៀបចំឡេីងដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សហការជាមួយអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់កំពុងតែបន្ត ពិនិត្យមើលព្រះឥរិយាបថ របស់ព្រះមហាក្សត្រថៃ ដែលមានទំនោរ ចំណាយពេល កាន់តែយូរ នៅទីក្រុង Bavaria ស្របពេលមានការតវ៉ា ពីក្រុមប្រឆាំង នៅក្នុងប្រទេសថៃ កើនឡើងខ្លាំង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News...
បរទេស៖ ក្រុមអ្នកតវ៉ា បានចាប់ផ្តើមដង្ហែក្បួន ទៅកាន់ស្ថានទូតអាល្លឺម៉ង់ នៅល្ងាចថ្ងៃច័ន្ទ ដើម្បីសុំឱ្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិនិត្យមើលបញ្ហារបស់ព្រះករុណា ព្រះមហាក្សត្ររបស់ប្រទេសថៃ នៅពេលដែលរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេ (បាតុករ) បាននិយាយនៅមុននេះថា ពួកគេនឹងដាក់ញត្តិទៅរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈស្ថានទូត...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយតម្លៃ របស់បេក្ខភាព ប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន មកលើរុស្ស៊ីថា ជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខជាតិអាមេរិកនោះ គឺជារឿងខុស និងជំរុញឲ្យមានការស្អប់ខ្ពើម ចំពោះប្រទេសរុស្ស៊ី។ នៅក្នុងសន្និសីទមួយ នៅពេលត្រូវគេ សុំឲ្យផ្តល់សេចក្តីអត្ថាធិប្បាយ ស្តីពីការវាយតម្លៃរបស់លោក ចូ ប៊ីដិននោះ...
បរទេស៖អង្គការឃ្លាំមើលសង្គ្រាមនិងប្រភពពីពួកបះបោរ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសទៅលើជំរុំមួយ ស្ថិតនៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយកងកម្លាំងពួកបះបោរគាំទ្រដោយរុស្ស៊ី បានសម្លាប់មនុស្សតិចបំផុតចំនួន២០នាក់ នៅថ្ងៃចន្ទនេះ។ ប្រភពពីពួកឧទ្ទាមបាននិយាយប្រាប់ថា ការវាយប្រហាររបស់រុស្ស៊ី បានផ្តោតគោលដៅលើពួក Failaq al-Sham នៅក្នុងមូលដ្ឋានពួកគេជិតព្រំដែនជាប់ប្រទេសតួកគីនោះ សម្លាប់មនុស្ស២០នាក់ ស្របពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់ថា មានមនុស្សស្លាប់សរុប៣៤នាក់ និងរបួសជាច្រើននាក់។ គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយអំណាចដែនអាកាសរុស្ស៊ី បានវាយដេញពួកឧទ្ទាមឲ្យវិលត្រឡប់ទៅដល់ទីតាំងមួយជាប់ប្រទេសតួកគី...
បរទេស៖ មេដឹកនាំគណបក្សប្រឆាំងលោក Sompong Amornwiwat បានបើកសម័យប្រជុំពិសេសរបស់សភានៅថ្ងៃច័ន្ទ ជាមួយនឹងការអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ខណៈក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលគ្រោងនឹងដាក់ស្ថានទូតអាល្លឺម៉ង់ ដោយមានញត្តិដែលមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំគណបក្សភឿថៃបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ គួរតែចុះចេញពីតំណែងដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសទៅលើការតវ៉ាដោយប្រើកាណុងបាញ់ទឹក ប្រឆាំងនឹងក្រុមបាតុករ កាលពីថ្ងៃទី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាពទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានមកពិនិត្យស្ថានភាពកាយ ដី បើកផ្លូវរំដោះទឹកជំនន់ ក្នុងសង្កាត់ព្រែកកំពឹស។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជូនដំណឹងស្ដីពី ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០៕
ភ្នំពេញ ៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត» ជូនមន្រ្តីរាជការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបណ្ដុះបណ្ដាលការងារជំនាញដល់មន្ត្រី...
ភ្នំពេញ៖ គណ:ប្រតិភូ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ: និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្ដាប្រទេស និង តំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប តាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៧១៥...
ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់លោក ហេង សួរ ជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវ សមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយលោក ហេង សួរ និងលោកស្រី រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយ ព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។ លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាងបានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ភ្នំពេញ៖ ខណៈជំនន់ទឹកភ្លៀង នៅមិនទាន់ត្រឡប់វិលរកសភាពដើម ដោយជនរងគ្រោះជាច្រើនកំពុងប្រឈម ត្រូវការជំនួយផងនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានអំណោយជាអង្គ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់ពាន់កេស ពីសប្បុរសជនចំនួន២ក្រុម សម្រាប់ប្រើប្រាស់ ជួយទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។...
ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ទាំង២២រូបហើយ ក្នុងឱកាសអបអរ គម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ កម្មវិធីប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះនេះ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ តុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីបម៉ុង ណូរ៉ូ ម៉ល។ លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីបម៉ុង តែងតែមានការ ផ្តល់ជូនពិសេសលើទំនិញ យ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់ លើកទឹកចិត្តជាច្រើន ដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»។ ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផល យ៉ាងសម្បូរបែប រួមមាន គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ប្រចាំថ្ងៃ ភេសជ្ជៈរួម ទាំងផលិតផល ក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផល ជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារ ប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។ គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ទីតាំងគឺ នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក៕
បរទេស៖ ជាមួយនឹងព្យុះម៉ូឡាវ នឹងធ្វើឱ្យមានការបាក់ដី នៅកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀស អ្នករស់នៅតាមឆ្នេរចំនួន ១,២ លាននាក់ ទៅកាន់ទីសុវត្ថិភាព។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បានឱ្យដឹងថា នៅម៉ោង ១...
ភ្នំពេញ៖ ដោយសារតែគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតែបន្តហានិភ័យ ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងឥទិ្ធពល នៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្ម បានផ្តូចផ្តើមកម្មវិធី ចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀង ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងក្រីក្រខ្លាំង ចំនួន១១០គ្រួសារ នៅតំបន់ព្រែកតាគង់៣ និងព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារផលិតកម្ម មានអ្នកដឹកនាំ ផលិករ អ្នកនិពន្ធ និងតួសម្តែង ក្នុងខ្សែភាពយន្ត ភាគស៊ើបអង្កេតពិសេស រឿងឧក្រិដ្ឋជន«Usual...
បរទេស៖ ក្រុមបាតុករ ដែលជាអ្នកការពាររាជានិយម បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ ក្នុងទីក្រុងបាងកក នៅថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយ របស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រជាជនស្លៀកពាក់ពណ៌លឿង នៅខាងក្រៅស្ថានទូតនៅលើផ្លូវ សាថន។ ពួកគេបានស្រែកថា “ជ័យយោ ព្រះមហាក្សត្រ” ហើយកាន់បដា...
ភ្នំពេញ ៖ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តជើងចាស់មួយរូប ដែលបានចូលរួមបម្រើជាតិ ទាំងក្នុងនិងក្រៅប្រទេស ។ បច្ចុប្បន្នសពត្រូវបានកម្កល់ទុកធ្វើបុណ្យនៅវត្តស្វាយទោង ស្រុកព្រៃឈើខេត្តកំពង់ចាម ជាស្រុកកំណើតរបស់លោក។ លោក ឱក សុជាតិ អាយុ៦៦ឆ្នាំ រស់ភូមិដូនដី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កាលពីកុមារភាព លោកសិក្សាទីនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២០ ក្រុមការងារយុវជនថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជា រួមមានក្រុមការងាររៀបចំអង្គការ ចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ផ្នែកក្រសួង-ស្ថាប័ន ផ្នែកគ្រឹះស្ថានសិក្សា និងសប្បុរសជនានា បានបន្តចូល រួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ...
បរទេស៖ ការផ្តួចផ្តើមគំនិតចំនួនពីរ សម្រាប់ប្រព័ន្ធការពារសង្គ្រាមដែនអាកាស តាមសេចក្តីរាយការណ៍ បានលេចបង្ហាញខ្លួន ពីសន្និសីទមួយ របស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ជាសមាជិកអង្គការសម្ព័ន្ធមិត្តណាតូ នេះបើយោងតាមសេចក្តីប្រកាសមួយ របស់អង្គការយោធានោះ។ រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសប៊ែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ឡាតវី ហូឡង់ ស្លូវេនី និងអេស្ប៉ាញ បានចុះហត្ថលេខាលើលិខិតមួយ...
តេអេរ៉ង់៖ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ ទាក់ទងនឹងការជ្រៀតជ្រែក របស់ប្រទេសរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ របស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យ របស់ស្ថាប័ននីតិប្បញ្ញត្តិ ខ្ពស់បំផុតរបស់អ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ថា“ ប្រទេសអ៊ីរ៉ង់ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតឡើយ។ ដូចគ្នានេះដែរ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការបរិភោគ សត្វសាច់ព្រៃធ្វើជាអាហារទៀត ខណៈសាច់សត្វព្រៃ មួយចំនួនកំពុងមានផ្ទុកជំងឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនៃប្រភេទ សត្វព្រៃ សំខាន់ៗ ក្នុងដែនជម្រកសត្វ ព្រៃកែវសីមា ឆ្នាំ២០១០-២០២០ នៅថ្ងៃទី២៦ ខែតុលា...
ភ្នំពេញ ៖ លោក កឹម សុខា បានយកស្រូវពូជចំនួន៤តោន (៤០០០គីឡូក្រាម) ដែលជាអំណោយ របស់សប្បុរសជនខ្មែរ រស់នៅក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរ ១០០គ្រួសាររងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដែលខូចខាតស្រូវ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្របតាមដំណើរនេះ លោកក៏បានចែកពូជដូងក្រអូប មួយចំនួនជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីទួលតាម...
កូឡាឡាំពួរ៖ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៊ី Abdullah Ri’ayatuddin បានច្រានចោលសំណើ របស់លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ក្នុងការប្រកាសអំពីភាពអាសន្នមួយ ដើម្បីដោះស្រាយជាមួយនឹង ការកើនឡើងនូវករណីវីរុស ដែលឆ្លងនៅក្នុងប្រទេសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Ahmad Fadil Shamsudin ដែលជាសមាជិកក្រុមគ្រួសាររាជវង្ស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Al-Sultan Abdullah គឺជាគំនិតមួយ...
ភ្នំពេញ៖ ស្រ្តីម្នាក់បានឈឺពោះ សំរាលកូននៅកណ្តាល ហើយត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌល សុខភាពស្រុកអូរយ៉ាដាវ រួចបានដឹកបញ្ជូនមកមណ្ឌល សុខភាពតាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ នៅម៉ោងប្រមាណជា ១០និង១៥នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ស្រ្ដីសំរាលកូនឈ្មោះ ទូច សុខខឿ...
(ភ្នំពេញ) ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០៖ ផាសុកភាពក្នុងការរស់នៅ គឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗ ប្រចាំថ្ងៃជាច្រើនដែលបងៗ សុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថា តើត្រូវធ្វើបែបណា ដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់ ដ៏មមាញឹក ប្រចាំថ្ងៃសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារជាទីស្រឡាញ់ផង…!! ដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដ៏ល្អស័ក្តិសមបំផុត និងចូលរួមចំណែក ផ្តល់ជូននូវចំណែកសុភមង្គលដែលមិនអាចខ្វះបានក៏ដូចជាស្នាមញញឹមជូនបងៗ សុភាពនារីស្ត្រីមេផ្ទះដ៏ទាន់សម័យទាំងអស់…ក្រុមហ៊ុន សាមសុង...
តូក្យូ៖ ក្រុមអ្នកវិភាគបាន លើកឡើងថាប្រទេសជប៉ុន ចាំបាច់ត្រូវធ្វើការចរចារ យ៉ាងស្វិតស្វាញលើរថយន្ត និងកសិកម្មបនៅពេលដែលដំណាក់កាលទី ២ នៃកិច្ចពិភាក្សាពាណិជ្ជកម្មទ្វេភាគី ជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមជាថ្មីទោះបីជាអ្នកណាឈ្នះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាក៏ដោយ។ កាលវិភាគ និងរបៀបនៃការសន្ទនាអាច មានភាពខុសគ្នាខ្លាំងអាស្រ័យ លើអ្នកដែលអ្នកឈ្នះ ប៉ុន្តែទាំងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងប្រជាធិបតេយ្យគឺលោក ចូ...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចំនួន ៥០ បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា អង្គការសហប្រជាជាតិ ហាមឃាត់អាវុធនុយក្លេអ៊ែរ ដោយត្រួសត្រាយផ្លូវសម្រាប់ ការចូលជាធរមាននៅថ្ងៃទី២២ ខែមករា ជាសកម្មភាពមួយដែលត្រូវបាន កោតសរសើរដោយសកម្មជន ប្រឆាំងនឹងនុយក្លេអ៊ែរ ប៉ុន្តែបានជំទាស់ដោយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាច នុយក្លេអ៊ែរផ្សេងទៀត។ ទោះយ៉ាងណាសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដាក់លើចំណុចដែលជប៉ុន និងប្រទេសដទៃទៀត ដែលជ្រកក្រោមឆ័ត្រនុយក្លេអ៊ែរ...