បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សេចក្តីព្រាងច្បាប់ចម្លងនៃបញ្ជីថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងវាយលុកទៅលើក្រុមហ៊ុនអវកាសចិនចំនួន ៨៩ និងក្រុមហ៊ុនដទៃទៀត ដែលមានវិធានការនៃការជាប់ទាក់ទងនឹងយោធាចិន ដោយរារាំងក្រុមហ៊ុនទាំងនោះមិនឱ្យចូលប្រើបច្ចេកវិទ្យាអាមេរិក។ ក្រុមហ៊ុនជាច្រើន មានដូចជាក្រុមហ៊ុន Commercial Aircraft Corp of China Ltd (COMAC) សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC)...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតនៅក្រុងសៀងហៃ កំពុងប្រឈមនឹងការធ្វើតេស្តជាទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩នៅក្នុងទីក្រុង ដែលមានទំនាក់ទំនងទៅនឹងអ្នកដឹកឥវ៉ាន់មួយចំនួន ជាមួយគ្នានេះដែរ ក៏មានគម្រោងការដើម្បីចាក់វ៉ាក់សាំងដល់ក្រុមបុគ្គលិក ។ ការរស់នៅក្នុងប្រទេសចិន ជាកន្លែងដែលមានវត្តមានមេរោគផ្ទុះឡើងដំបូងគេកាលពីចុងឆ្នាំមុន ហើយបានប្រែក្លាយមកសភាពដើមវិញ បន្ទាប់ពីបានរឹតត្បិតទៅលើការធ្វើតេស្ត និងការបិទប្រទេសជាដើម ប៉ុន្តែ នៅមានករណីផ្ទុះជំងឺក្នុងស្រុកបន្តិចបន្តួចក្នុងប៉ុន្មានខែចុងក្រោយនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤វិច្ឆិកានេះ បានសម្រេចផ្ដល់អំណោយ ជាម៉ាស់ ចំនួន២លានម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ។ យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី នៅថ្ងៃទី២៤...
ភ្នំពេញ ៖ អ្នកភូមិពូចារ នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈដែលពួកគាត់ កំពុង ប្រមូលអនុផលព្រៃឈើ នៅក្នុងភាគខាងត្បូង នៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើ ដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងខណៈ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលគាល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាចូលជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជៀសវាងហានីភ័យនៃការចម្លងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ដោយអនុវត្តន៍តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញវេលាម៉ោង២១និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកការស្រាវជ្រាវឈាន ដល់ការបង្ក្រាបជាក់ស្តែងករណី...
បរទេស៖ លោកនីកូឡាស់ សាកូហ្ស៊ី ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មុនពេលជាប់ឆ្នោត ជាប្រធានាធិបតី បារាំងនៅឆ្នាំ ២០០៧។ ក្រោយមក លោកបានបរាជ័យ ក្នុងការឈ្នះការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០១២ ដោយចាញ់លោក ហ្វ្រង់ស្វ័រ ហូឡង់ ។ ការជំនុំជម្រះក្តីលើកដំបូង របស់ប្រធានាធិបតីបារាំង ចំពោះអំពើពុករលួយត្រូវបានពន្យារពេល ដោយជំងឺរាតត្បាតកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ឲ្យដឹងថា នៅក្នុងកំណត់ត្រា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.៨៨៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានអ្នកឆ្លងជំងឺកើនឡើងខ្ពស់ ដែលពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា នៅក្រុង Klang Valley ។ អគ្គនាយកនៃក្រសួងសុខាភិបាល លោក Noor...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា បណ្តាប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញនូវក្តីបារម្ភ យ៉ាងខ្លាំងចំពោះជម្លោះ រវាងចិននិងសហរដ្ឋអាមេរិក ទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ជាពិសេស សហរដ្ឋអាមេរិក ក្រោមការដឹកនាំ រយៈពេល៤ឆ្នាំកន្លងមកនេះ របស់លោកប្រធានាធិបតី ជិតផុតអាណត្តិ ដូណាល់ ត្រាំ ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត ជូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍រ វាងរថយន្តដឹកឥដ្ឋ...
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង លើសពី៥០០.០០០នាក់ ខណៈដែលតួលេខ នៃអ្នកស្លាប់បានកើនឡើង ដល់ជាង១៦.០០០នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា នេះជាខែទី៤ហើយ ដែលប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកើនឡើង លើសពី៥០០.០០០នាក់ បន្ទាប់ពីមានអ្នកឆ្លង ជំងឺថ្មីចំនួន៤.៤៤២នាក់ ដែលបានបញ្ជាក់ឲ្យ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានសរសេរថាសារព័ត៌មាន អ៊ីស្រាអែល រាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើការហោះហើរ ទៅកាន់ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ។ ប្រភពដដែលបាន សរសេរទៀតថា ទិន្នន័យតាមដានការហោះហើរ...
បរទេស៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានបើកការប្រជុំពិនិត្យឡើងវិញ ស្តីពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ឥណ្ឌា។ កិច្ចប្រជុំនេះបានកើតឡើង ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការចង្អុលបង្ហាញថា ប្រទេសឥណ្ឌាអាចអនុម័តវ៉ាក់សាំង Oxford / AstraZeneca សម្រាប់ការអនុញ្ញាតជាបន្ទាន់ ដែល វាអាចកើតឡើងនៅដើមខែក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃចន្ទនេះបានសរសេរថា សម្ព័ន្ធមិត្តដ៏លេចធ្លោម្នាក់របស់របស់លោក Trump បានចាប់ផ្តើម ជំរុញឱ្យលោកបោះបង់ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់ យកលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីអាមេរិក។ លោក Chris Christie អតីតអភិបាលរដ្ឋ New Jersey បានហៅក្រុមមេធាវី របស់ប្រធានាធិបតីថា ជារឿងដ៏ភាពអាម៉ាស់របស់ជាតិ។ប្រធានាធិបតី Trump បានបដិសេធមិនទទួលស្គាល់...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងធនធានទឹកបាន អះអាងបន្ថែមថា សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្ដប់ លើប្រទេសកម្ពុជាជាមួយ ខ្យល់មូសុងឦសានកម្រិតបង្គួរ។ ទន្ទឹមនេះរដូវវស្សា...
បរទេស៖ ជាដំណឹងដ៏រីករាយ មួយទៀតនៅពេលដែល ការសាកល្បងដធំមួយបានបង្ហាញវ៉ាក់សាំងការពារ វិរុសកូវីដ១៩ ដែលត្រូវបានផលិត ឡើងដោយ សាកលវិទ្យាល័យ Oxford គឺមានប្រសិទ្ធភាពខ្ពស់គួរឲ្យទុកចិត្តមួយផងដែរ។ តាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាទិន្នន័យបណ្តោះអាសន្នបានបង្ហាញថាការការពារមានប្រសិទ្ធភាពដល់ ៧០ ភាគរយ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថាតួលេខនេះអាចខពស់ដល់ ៩០ ភាគរយដោយការប្រើកម្រិតថ្នាំខ្លាំងជាងនេះ។ គួរឲ្យដឹងដែឬថាលទ្ធផល នឹងត្រូវបានគេមើលឃើញថា ជាដំណឹងដ៏គួរឲ្យសប្បយចិត្តបំផុតសម្រាប់ពិភពលោក ទោះបីជាវាបានកើតឡើងបន្ទាប់ពីវ៉ាក់សាំង...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរថា “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន នឹងត្រូវពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។ នេះបើតាមការចុះផ្សាយក្នុងផេកប្រជាជននៅខេត្តព្រះសីហនុ។ ការលើកឡើងរបស់លោកអភិបាលខេត្តធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង...
កំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានអញ្ជើញចុះពិនិត្យ ការស្ដារឡើងវិញនូវដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្រោយពីបានទទួលស្រូវពូជ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមក្នុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤-២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ ។
ឡាវ៖ ក្រុមការងារ ថ្នាក់ជាតិសម្រាប់ការការពារ និង គ្រប់គ្រងជំងឺកូវីដ១៩ បានប្រកាសថា ប្រទេសឡាវបានបញ្ជាក់ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ១៤ ករណី។ យោងតាមសារព័ត៌មាន របស់ឡាវ ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ របស់អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឡាវលោកវេជ្ជបណ្ឌិត Phouthone Muongpak...
ភ្នំពេញ៖ ក្រុមមន្ត្រី អតីតគណបក្សសង្រ្គោះជាតិ ដែលជាដៃជើង របស់លោក សម រង្ស៊ី ចំនួន១២នាក់ ដែលកំពុងរស់នៅនិរទេសនាក្រៅប្រទេស បានដាក់សំណើរ ទៅកាន់ស្ថានទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួនចំនួន ១២រូបឡើងវិញ។ សំណើរបស់ ក្រុម ប្រឆាំង ត្រូវ បាន យកទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន...
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ពីលោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ចាន់ ផល្លីន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ ជួបការលំបាក ចំនួន១០គ្រួសារមកពី៧ភូមិ ក្នុងឃុំតាជេស...
ប្រទេសថៃ៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ បានអនុម័តការពន្យារពេល នៃច្បាប់ដាក់ប្រទេស ក្នុងភាពមានអាសន្នរយៈពេល ៤៥ ថ្ងៃជាលើកទី ៨ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុម័តនេះគឺជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំ របស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ក្រោមអធិបតីភាព...
ភ្នំពេញ៖ កាលពីដើមខែតុលា ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវការប្រកួតប្រជែង “រត់ ឬ ដើរ ដើម្បីកុមារ” នៅលើកម្មវិធីទូរស័ព្ទដៃ Pulse ដោយព្រូដិនសល ដែលទើបបានដាក់ចេញឲ្យប្រើប្រាស់ថ្មីៗនេះ។ ការប្រកួតប្រជែងនេះត្រូវបានបែងចែកជា ៤ ដំណាក់កាល ដែលមានគោលដៅរួមតែមួយគឺ ការបង្កើតបណ្ណាល័យមួយសម្រាប់សាលារៀននៅក្នុងតំបន់ដែលខ្វះខាតធនធាន និងគ្រឿងបរិក្ខារផ្សេងៗ។ ការប្រកួតប្រជែងនេះផងដែរត្រូវបានបើកឲ្យសាធារណៈជនទាំងអស់ចូលរួមដោយគ្រាន់តែប្រើប្រាស់កម្មវិធី Pulse ដើម្បីវាស់នូវចម្ងាយដែលពួកគាត់បានដើរ ឬ រត់...
ភ្នំពេញ៖ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជម្ញឺគ្រុនឈីក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៩៤០,០០០រៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata សូមលើកទឹកចិត្តពលរដ្ឋកម្ពុជា គ្រប់ស្រទាប់ វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា »ឆ្ពោះទៅមុខរួមគ្នា« ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស។ ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹង បញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់...
ប្រទេសថៃ៖ ប៉ូលីសបានគំរាមដកហូត ការធានា នៅចំពោះមុខមេដឹកនាំ បាតុកម្មប្រសិនបើពួកគេរំលោភលក្ខខណ្ឌ នៃការដោះលែង ។ លោកឧត្តមសេនីយ៍ Piya Tawichai អនុប្រធានការិយាល័យប៉ូលីសក្រុង បាននិយាយកាលពីម្សិលមិញថា ការិយាល័យប៉ូលីសក្រុង (MPB) បានពិភាក្សាអំពីការរៀបចំ ដើម្បីដោះស្រាយបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅថ្ងៃពុធ នៅមុខការិយាល័យ Crown Property។ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរីលោក Assad កាលពីថ្ងៃម្សិលមិញ បានប្រកាសតែងតាំង លោក Faisal Mekdadទៅជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេស។ ការប្រកាសតែងតាំងលោក Mekdad ដែលបច្ចុប្បន្នមានតួនាទី ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពី អតីតរដ្ឋមន្ត្រីការបរទេសលោក Walid al Moallemបានទទួលមរណភាព...