ភ្នំពេញ ៖ បើតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពី សន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសកម្ពុជា ជាប់លេខ១នៅអាស៊ី និងលេខ៣ ក្នុងពិភពលោក ដែលជាប្រទេសមានស្ថានភាព គ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺ បានល្អជាងគេ។ យោងយាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង...
បរទេស ៖ ប្រទេសនៅពេលខាងមុខឆាប់ៗនេះ នឹងបង្កើនសន្តិសុខកូនដ្រូន ដោយទំនងជាអាចបំបាត់កូនដ្រូន ផលិតដោយប្រទេសចិន ចេញពីកងកម្លាំងរបស់ខ្លួនតែម្តង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កាសែត Nikkei បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទីក្រុងតូក្យូមានគម្រោងពង្រឹងវិធានការសន្តិសុខ សម្រាប់កូនដ្រូន ដែលប្រើប្រាស់សម្រាប់ពិនិត្យមើលទំនប់ទឹក កំពង់ផែ...
សេអ៊ូល៖ ថវិកាជាង ៨០ ភាគរយនៃថវិកាចំនួន ១០០ ពាន់ពាន់លានវ៉ុន (៩០ ពាន់លានដុល្លារ) របស់កូរ៉េខាងត្បូង ដែលទុកសម្រាប់បង្កើនសមត្ថភាព ការពារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងត្រូវចំណាយទៅលើការទិញអាវុធ និងគ្រឿងរឹងផលិតក្នុងស្រុក ជាជាងការនាំចូល ដើម្បីជួយជំរុញ ឧស្សាហកម្មការពារជាតិ នេះបើយោងតាមរដ្ឋមន្ត្រី ការពារជាតិលោក Suh Wook។...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកសេដ្ឋវិទូ នៅសាកលវិទ្យាល័យមីឈីហ្គែន (UM) កំពុងរំពឹងថា នឹងមានការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ការធ្លាក់ចុះនៃភាពអត់ការងារធ្វើ និងជីវិតវិលត្រឡប់ទៅរកភាព ជិតស្និទ្ធវិញ នៅចុងឆ្នាំក្រោយនៅ សហរដ្ឋអាមេរិក ។ នៅក្នុងទស្សនវិស័យ សេដ្ឋកិច្ចប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកសេដ្ឋកិច្ច UM បានព្យាករណ៍ថា...
ភ្នំពេញ ៖ ដោយមានការសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ករណីផ្ទុះជំងឺឆ្លងដ៏កាចសាហាវ នៅទូទាំងពិភពលោក ដែលបង្កឡើង ដោយវីរុស កូវីដ១៩ បានធ្វើឲ្យបណ្ដាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ទាំងជាតិនិងអន្តរជាតិ មានការស្ទាក់ស្ទើររារែកនិងរង់ចាំ នូវការវិនិយោគលើវិស័យ អចលនទ្រព្យនៅប្រទេសកម្ពុជា ដូចជាការទិញ-លក់ដីធ្លី ផ្ទះសំម្បែង និងគម្រោងផ្សេងៗជាដើម។ លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល...
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” របស់បេឡាជាតិ សន្ដិសុខសង្គម ជូនដល់ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បន្ទាប់ពីលោកអគ្គនាយក បានបើកវគ្គបណ្ដុះបណ្ដាល...
កំពង់ចាម ៖ លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកំពង់ចាម ដោយផ្ទេរលោកម៉ម ភឿក ទទួលភារកិច្ចថ្មី ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកព្រុំ សុខា...
រថយន្តគឺជាមធ្យោបាយ ធ្វើដំណើរមួយយ៉ាងសំខាន់ សម្រាប់ជូនលោកអ្នក ទៅដល់គោលដៅ។ រថយន្តខ្លះមិនត្រឹមតែអាចជួយ លោកអ្នកអោយដល់គោលដៅ តែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់ សម្រាប់ជូយដល់ការងារ អាជីវកម្ម ដំណើរកំសាន្ត ទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួល ដល់ការរស់នៅ របស់អ្នកប្រើប្រាស់ បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថា រថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់...
បរទេស ៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ពួកគេនឹងធ្វើការណែនាំ ចេញច្បាប់ ស្វះស្វែងបញ្ឈប់កិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការលក់កូនដ្រូននិងប្រព័ន្ធ អាវុធផ្សេងទៀតមានទំហំទឹកប្រាក់ ជាង២៣ពាន់លានដុល្លារ ឲ្យទៅសហភាព អារ៉ាប់រួម ។ សមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនិម្មិត នៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ លោក Hairil Yahri Yaacob មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីធ្វើជាប្រធាននៃកិច្ចប្រជុំជាន់ខ្ពស់របស់ APEC ថា...
វ៉ាស៊ីនតោន ៖ អតីតប្រេសិតពិសេស អាមេរិកប្រចាំនៅទីក្រុងព្យុងយ៉ាង បានលើកឡើងថា រដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ដែលជាប់ឆ្នោត ប្រធានាធិបតីលោក ចូ បៃដិនមិន គួរបោះចោលបណ្តាញសន្ទនា ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសាងសង់ជាមួយប្រទេស កូរ៉េខាងជើងឡើយ។ លោក យ៉ូ សែបយូន អតីតតំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អគារទីស្តីការ ក្រសួងសាធារណការថ្មី ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សាង សង់បានចំនួន ៩៥% ហើយ។ ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគារទីស្តីការក្រសួងថ្មី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា...
ភ្នំពេញៈ លោក Wu Chuanbing ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានលោក ញឹក ប៊ុនឆៃ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ញឹក ប៊ុនឆៃ...
បរទេស៖ ប្រទេសកាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាត់ទុកកម្មវិធីគាំទ្រដោយរដ្ឋ នៅក្នុងប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់និងកូរ៉េខាងជើង ថាជាការគម្រាមកំហែងផ្នែកឧក្រិដ្ឋកម្ម តាមអ៊ីនធឺណេតដ៏ធំ សម្រាប់ជាលើកដំបូង និងបាននិយាយថា ខ្លួនភ័យខ្លាចថា តួអង្គបរទេសទាំងនោះ អាចនឹងព្យាយាមបង្អាក់ ការផ្គត់ផ្គង់ថាមពល។ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់លើរលកសញ្ញា ដែលឈ្មោះថា ស្ថាប័នបង្កើតសន្តិសុខផ្នែកទំនាក់ទំនង ហៅកាត់ថា CSE...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវមានយុទ្ធសាស្ត្រជាងមុន នៅពេលដែលទាក់ទង ជាមួយកូរ៉េខាងជើង ប៉ុន្តែត្រូវធ្វើយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីជួយដកហូតរដ្ឋកុម្មុយនិស្ត និងបង្រួបបង្រួមកូរ៉េ ដែលបែកបាក់ឡើងវិញ។ ការលើកឡើងរបស់លោក Tom Suozzi (D-NY) បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី សភាតំណាងរាស្ត្របានអនុម័ត ជាឯកច្ឆន្ទនូវដំណោះស្រាយមួយ ដែលបានដាក់ជូនដោយលោក Suozzi កាលពីខែមេសា...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបានរិះរកការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុងសេអ៊ូល ក្នុងការកសាងសន្តិភាព នៅលើឧបទ្វីបកូរ៉េ ក្នុងអំឡុងខ្សែវីដេអូដែលធ្វើឡើង ក្នុងចំណោមមន្ត្រីការពារជាតិ មកពីអាស៊ីអាគ្នេយ៍ និងប្រទេសមហាអំណាចផ្សេងទៀត។ លោកគីម សាងជុន អគ្គនាយកការិយាល័យ គោលនយោបាយអន្តរជាតិរបស់ក្រសួង បានពន្យល់អំពីគំនិតផ្តួចផ្តើម សន្តិភាពផ្សេងៗរបស់ទីក្រុងសេអ៊ូល សម្រាប់ឧបទ្វីបកូរ៉េ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ការពារជាតិអាស៊ានបូក (ADSOM-Plus) ដែលបានប្រមូលផ្តុំមន្ត្រីមកពី...
ភ្នំពេញ ៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ភាសាអង់គ្លេសទូទៅ គ្រប់កម្រិតចាប់ពី Pre-school 1 ដល់ Pre-school 6 និង Level 1 ដល់ Level 12 ទាំង ២១សាខា សរុបចំនួន ១១,៤៤០នាក់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ សូមជម្រាបថា សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា នេះមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន ដោយមានសភាពចូលរួម ចំនួន១៦នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ នូវការងារមួយចំនួន សម្រាប់ការអនុវត្តឆ្នាំសិក្សា ២០២០-២០២១ ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមិនចូលរួមគាំទ្រ ចំពោះច្បាប់ ស្តីពីសិទ្ធិមនុស្សកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ស្របពេល ដែលមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង នៅក្នុងទីក្រុងញូយ៉ក បានធ្វើការថ្កោលទោស ចំពោះសេចក្តីសម្រេចនោះ ថាជារឿងប្រឌិត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងសេអ៊ូល ជាថ្មីម្តងទៀត បានជ្រើសរើសមិនចូលរួម...
វ៉ាស៊ីនតោន៖ សមាជិកសភាបក្ស កាន់អំណាចរបស់កូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិធីសាស្រ្តរបស់ប្រធានាធិបតីថ្មី របស់អាមេរិកលោក ចូ បៃដិន ឆ្ពោះទៅប្រទេសកូរ៉េខាងជើង នឹងខុសគ្នាពីវិធី របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា។ គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយលោក Repong Song-gil នៃគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា គោលនយោបាយរបស់កូរ៉េខាងជើង របស់រដ្ឋបាល...
ភ្នំពេញ ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបាន ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជា «ប្រធានក្រុមប្រឹក្សាភិបាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា» ៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការ ប្រកាសឈ្មោះរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំ នៅប្រទេសវេណេស៊ុយអេឡាថ្មី ទោះបីជាបច្ចុប្បន្នទំនាក់ទំនង រវាងប្រទេសទាំងពីរបានធ្លាក់ មកត្រឹមកម្រិតសូន្យក្តី។ រដ្ឋទូតថ្មីដែលត្រូវបានស្គាល់ឈ្មោះថាលោក James Story គឺត្រូវបានប្រកាសហើយនឹងត្រូវ ចាប់ផ្តើមធ្វើការនិងមានវត្តមាន នៅក្នុងស្ថានទូតនៃប្រទេសបូហ្គោតា ប្រទេសកូឡំប៊ីបណ្តោះអាសន្ន បន្ទាប់ពីអាមេរិកបានសម្រេចចិត្ត ដកទូតរបស់ខ្លួនទាំងអស់ចេញពី ទីក្រុងការ៉ាកាសប្រទេសវេណេស៊ុយអេឡា នាពេលកន្លងមក។ គួរឲ្យដឹងដែរថាតាំងតែពីឆ្នាំ២០១០ ប្រទេសទាំងពីរក៏មិនដែលមានវត្តមាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ បាននាំគ្នាធ្វើការបាតុកម្ម កាលពីថ្ងៃពុធម្សិលមិញ ក្នុងគោលបំនងដើម្បីប្រឆាំងទៅនឹង ដំណើរបំពេញទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នាពេលខាងមុខទៅកាន់តំបន់តាំង លំនៅដ្ឋានរបស់អ៊ីស្រាអ៊ែលក្នុងតំបន់ West Bank។ នៅក្នុងអំឡុងពេលនៃបាតុកម្មនៅក្នុងទីក្រុង al Bireh របស់តំបន់ West Bank...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបសង្ឃឹមមានសហប្រតិបត្តិការកាន់តែជិតស្និទ្ធខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ក្នុងដំណើរដោះស្រាយការរាតត្បាតឆ្លងមេរោគកូរ៉ូណា និងរួមចំណែកសកលលើថ្នាំវ៉ាក់សាំង នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់អំណាច។ នៅមុនពេលជួបគ្នាជាលើកដំបូងជាមួយសមភាគីសហភាពអឺរ៉ុបនានារបស់លោក ចាប់តាំងពីការបោះឆ្នោតសហរដ្ឋអាមេរិកមកនោះ លោក Heiko Maas បានថ្លែងប្រាប់ថា អឺរ៉ុបនិងសហរដ្ឋអាមេរិក ក៏គួរតែសហការគ្នាកាន់តែជិតស្និទ្ធខ្លាំងឡើង...
ភ្នំពេញ ៖ ផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ដ្រាលីដែលមានស្រាប់នៅកម្ពុជា រដ្ឋាភិបាល អូស្រ្តាលីនឹងផ្តល់ជំនួយចំនួន៧០លានដុល្លារ បន្ថែម ទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ដ្រាលី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ជំនួយនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍន៍គម្រោង ដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន...
ថៃ៖ ប៉ូលីសថៃ បានប្តេជ្ញាក្នុងការចាត់វិធានការតាមច្បាប់ជាបន្ទាន់ប្រឆាំងនឹងមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលទទួលខុសត្រូវរៀបចំការជួបជុំនៅខាងក្រៅសភា កាលពីថ្ងៃអង្គារដែលបានឈានដល់អំពើហឹង្សា និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥១ នាក់រងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមានចាត់វិធានការនេះ បានធ្វើឡើងក្នុងគ្រាដែលស្នងការរងប៉ូលីស (MPB) លោកឧត្តមសេនីយ៍ Piya Tawichai បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយដែលរៀបរាប់ពីប្រតិបត្តិការសន្តិសុខរបស់ប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាកាលពីថ្ងៃអង្គារ។...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅទូទាំង ពិពលោកដោយសារវីរុសកូរ៉ូណា ត្រូវបានគេរាយការណ៍រហូតដល់ ១០.៨១៦នាក់ គិតត្រឹមថ្ងៃអង្គារ ។ ដែលនេះជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ដែលបានរាប់ ខណៈដែលសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ ច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ។ ក្នុងកំណត់ត្រាមុន...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថាប្រទេសចិន មានឆន្ទៈពង្រឹងនូវន័យជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរបស់ខ្លួនជាមួយ ប្រទេសរុស្ស៊ីនៅក្នុងយុគសម័យថ្មី និងជំរុញការសម្របសម្រួល យុទ្ធសាស្ត្រទ្វេភាគីដល់កម្រិតខ្ពស់មួយ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov លោកវ៉ាង យី បានអបអរសាទរដល់ភាគីរុស្ស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋនៃ អង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូល...