បរទេស៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងធ្វើទស្សនកិច្ចប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ច តំបន់អាស៊ីរបស់លោក។ ដំណើរទស្សនកិច្ចនេះ តាមប្រភពព័ត៌មាន គឺត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើគេហទំព័រព័ត៌មាន របស់រដ្ឋាភិបាលវៀតណាម នាថ្ងៃពុធនេះ។ ចំណែកក្រសួងការបរទេស...
បរទេស៖ សេចក្តីថ្លែងការណ៍ របស់ប្រទេសអ៊ីស្រាអែលមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នៅថ្ងៃពុធនេះ បានចាប់ផ្តើមដំណើរការ កិច្ចពិភាក្សាសម្របសម្រួល ដោយអាមេរិកជុំទីពីរ ស្តីពីព្រំដែនសមុទ្រមានជម្លោះ។ ក្រសួងថាមពលអ៊ីស្រាអែល បាននិយាយដូច្នេះថា គណៈប្រតិភូមកពីប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាថ្មី នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិមួយកន្លែង ដើម្បីវាយតម្លៃពីភាព អាចទៅរួចនៃការឈាន ដល់សម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់ព្រំដែនសមុទ្រ...
ឆ្លៀតក្នុងឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកា ចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករ ចំនួន១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធ ចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបប្រទះ នូវបាតុភូតធម្មជាតិ គ្រោះទឹកជំនន់។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះហត្ថលេខា លើលិខិតថ្លែងអំណរគុណ ដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី៕
ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ប្រជុំពិភាក្សាការងារ និងបានចូលរួមទទួលទានបាយសាមគ្មី ជាមួយសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៨ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ សមាសភាពអញ្ជើញ ចូលរួមប្រជុំនោះរួមមាន៖ ១-លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ២-លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ ៣-លោក ទាន សុសេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ ៤-លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៥-លោក ប៉ាក់ សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៦-លោក ចាន់ សីហា តំណាងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៧.លោក នេត បញ្ញា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តតាម និងជាលេខាកត់ត្រា ក្រុមប្រឹក្សាភិបាល។
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា បក្សកុម្មុយនិស្តចិន កំពុងតែធ្វើប្រតិបត្តិការជាមំសាសី នៅក្នុងប្រទេសស្រីលង្កា ស្របពេល ដែលកំពូលមន្ត្រីការទូតអាមេរិករូបនេះ បានបង្កើនការរិះគន់ខ្លាំងក្លា ចំពោះប្រទេសចិន ក្នុងពេលធ្វើដំណើរទស្សនកិច្ច តំបន់អាស៊ី។ នៅក្នុងទីក្រុងកូឡុំបូ លោក លោក Mike Pompeo...
ភ្នំពេញ៖ សណ្ឋាគារផាកហៃយ៉ាត់សៀមរាប មានក្តីសោមនស្សរីករាយ ជម្រាបជូនថា សណ្ឋាគារ នឹងទទួលស្វាគមន៍ភ្ញៀវទាំងអស់ ត្រឡប់មកវិញចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ទាំងការកក់បន្ទប់ស្នាក់នៅ និងសេវាកម្ម ភោជនីយដ្ឋានផ្សេងៗ ។ បើតាមអ្នកស្រី ចាន់ ធារី ប្រធានផ្នែកលក់ជាន់ខ្ពស់នៃសណ្ឋាគារផាកហៃយ៉ាត់សៀមរាប បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា របាយការណ៍ចេញ ដោយសាលាគរុកោសស្យអាមេរិកាំង និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជិត៨០០.០០០នាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីការឆ្លងជំងឺរាតត្បាត ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន ៩៤.៥៥៥នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ដែលបានកើនឡើង១៤ភាគរយ...
វ៉ាស៊ីនតោន៖ ដោយមានរយៈពេល មួយសប្តាហ៍ទៀតរហូតដល់ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក គូប្រជែងខាងប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងរក្សាការនាំមុខក្នុងការស្ទង់មតិថ្នាក់ជាតិ លើប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ ដែលនៅតែបន្តប្រឈមមុខនឹង សំណួរជុំវិញការដោះស្រាយ របស់លោក ចំពោះការឆ្លងរាលដាលជំងឺ កូវីដ-១៩។ បេក្ខជនទាំងពីរកំពុង បោះជំហានចុងក្រោយ នៅក្នុងរដ្ឋសមរភូមិ ដោយព្យាយាមដាក់ខ្លួនពួកគេ ជាមេដឹកនាំដែលអាចឋិតឋេរបាន ដើម្បីបណ្តេញជំងឺរាតត្បាត...
ភ្នំពេញ៖ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ បានឲ្យដឹងថា នៅពេលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ក្នុងការអនុវត្តគម្រោងទាំង៣ នៃការអភិវឌ្ឍទីក្រុងភ្នំពេញ ត្រូវបានបញ្ចប់ នោះ នឹងង្កើតការងាររាប់ម៉ឺនកន្លែង ដល់កម្មករ ក៏ដូចជាពលករកម្ពុជា បានធ្វើ។ ក្នុងជំនួបជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជួបប្រជុំជាមួយ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ...
វ៉ាស៊ីនតោន៖ អ្នកវិភាគខ្លះលើកឡើងថា លោក Joe Biden ហាក់ដូចជាជម្រើសល្អប្រសើរ សម្រាប់ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី ជាងប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសប្តាហ៍ក្រោយ។ មិនថាអ្នកណាឈ្នះការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកា នោះទេជំហរតឹងរឹងរបស់ វ៉ាស៊ីនតោនចំពោះទីក្រុងប៉េកាំង ទំនងជានឹងបន្តទៅមុខទៀត។ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក បៃដិន នឹងមិនធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ...
បរទេស៖ សភាប្រទេសថៃ កំពុងពិចារណាលើសំណើ ដើម្បីបង្កើតគណៈកម្មាធិការ សម្រុះសម្រួលមួយដែលមាន អ្នកតំណាងនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយជម្លោះ នយោបាយដែលកំពុងកើតមាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសភាលោក Chuan Leekpai បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំក្រុមការងារមួយ ដើម្បីសិក្សាសំណើរបស់ គណបក្សប្រជាធិបតេយ្យ។...
ភ្នំពេញ៖ អាហារដ្ឋានទំនើបម្ហូបជប៉ុន Mikasa Fusion and Lounge បានប្រកាសនូវឈុតម្ហូប ៣ប្រភេទ ដែលចុងភៅបានសម្រាំងចេញ យ៉ាងប្រណិតទាំងរសជាតិ និងការតុបតែង ដើម្បីផ្តល់ជូនអតិថិជន ដែលអញ្ជើញមកចូលរួមកម្មវិធី Mikasa Halloween ចាប់ពីថ្ងៃទី 30-31 និង 01 ខែតុលា ឆ្នាំ 2020...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR)បានឲ្យដឹងកាលពីថ្ងៃអង្គារថា UNHCR បានជួយសង្គ្រោះ ឲ្យមានការដោះលែងជនភៀសខ្លួន ចំនួន១៤១នាក់ចេញពីមន្ទីរឃុំឃាំង នៅប៉ែកខាងលិចនៃប្រទេសលីប៊ី ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “កាលពីសប្តាហ៍មុន UNHCR បានជួយឲ្យមានការដោះលែងជនភៀសខ្លួនដែលជាបុរស ស្ត្រី និងកុមារ ចំនួន១៤១នាក់”...
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើង នៅគ្រប់ពេល និងគ្រប់ទីកន្លែង។ លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ និងជប៉ុន ក៏បានលើកឡើងផងដែរពីសារៈសំខាន់ នៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលធ្វើការជាមួយគ្នា ដើម្បីលុបបំបាត់រដ្ឋកុម្មុយនិស្តនេះ ។ លោកបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយក្រុមអ្នកជំនាញ...
ភ្នំពេញ ៖ ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ថ្វាយព្រះពរបវរមហាប្រសើរ បួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ វត្ថុស័ក្តិសិទ្ធិមាន...
ភ្នំពេញ ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើក ទី ១៦ (២៩ តុលា ២០០៤ -២៩ តុលា ២០២០) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ លោក កឹម សុខា និងភរិយា ក្រាបបង្គំថ្វាយព្រះពរសព្ទសាធុការពរជ័យ បវរសួស្ដី មហាប្រសេីរគ្រប់ប្រការថ្វាយចំពោះ ព្រះករុណា ព្រះបាទ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ អង្គភាពសាងសង់ផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បើសាងសង់ផ្លូវមិនតាមបទដ្ឋាន បច្ចេកទេស នឹងមិនទូទាត់ប្រាក់ឲ្យជាដាច់ខាត។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥៧.៩៤៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀត ចំនួន៥៤៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ អ្នកស្លាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ បានកើនឡើងស្ទើរតែទ្វេដងដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ។ ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៩.៧៨៧នាក់ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចាប់តំាងពីផ្ទុះជំងឺ កើនឡើងដល់...
បរទេស៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចា នៅថ្ងៃពុធនេះ បានផ្តល់ភ្លើងខៀវដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលការជជែកពិភាក្សាពិសេសរយៈពេលពីរថ្ងៃរបស់សភា ស្តីពីវិបត្តិនយោបាយបានបញ្ចប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកប្រាយុទ្ធថា លោកបានយល់ស្របនឹងចំណុចជាច្រើនដែលធ្វើឡើងដោយសមាជិកសភាអំពីវិបត្តិនេះ ប៉ុន្តែបាននិយាយថារឿងសំខាន់គឺគាំទ្រដល់ការធ្វើវិសោធនកម្មធម្មនុញ្ញ។ លោកបានបន្ថែមថា ទោះយ៉ាងណា សភាត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រោះថាវានឹងចូលជាធរមានរហូតដល់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង។ ការធ្វើវិសោធនកម្មធម្មនុញ្ញគឺជាផ្នែកមួយនៃការទាមទារសំខាន់ៗចំនួនបីដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកតវ៉ាប្រឆាំងនឹងការបង្កើត។ ពួកគេក៏បានទាមទារឱ្យលោក ប្រាយុទ្ធ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានប្តេជ្ញារក្សាកម្រិតកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេទេ ពីព្រោះខ្លួន កំពុងកែតម្រូវវត្តមាន កងទ័ពបរទេសរបស់ខ្លួន ក្នុងលក្ខណៈបត់បែនមួយ។ ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សាប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីការពារជាតិ Suh Wook និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper...
កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតប ឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មលើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ (Prayut Chan-o-cha) បានច្រានចោលការអំពាវនាវពីក្រុមប្រឆាំង ដែលឱ្យគាត់លាឈប់ នៅឯសម័យប្រជុំសភា ដែលលោកបានអំពាវនាវ ឱ្យពិភាក្សាអំពីការតវ៉ាជាច្រើនខែ ដែលទាមទារឱ្យលោកចាកចេញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃអង្គារថា អេស៉្បាញបានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨.៤១៨នាក់ និងមានអ្នកស្លាប់ ចំនួន២៦៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ វាជាតួលេខ ដែលបានកើនឡើងខ្ពស់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ នៅក្នុងរលកទី២នេះ ។ សរុបអ្នកឆ្លងជំងឺ ចាប់តាំងពីចាប់ផ្តើមឆ្លងជំងឺរាតត្បាត នៅក្នុងប្រទេសអេស្ប៉ាញ...
បរទេស៖ ប្រទេសបារាំង បានជំរុញថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឲ្យដាក់វិធានការ ប្រឆាំងប្រទេសតួកគី ក្រោយប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបង្ហាញពីមន្ទិលសង្ស័យ អំពីសុខភាពផ្លូវចិត្ត របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងបានអំពាវនាវ ឲ្យធ្វើពហិការចំពោះទំនិញបារាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង លោក Franck Riester បាននិយាយប្រាប់រដ្ឋសភា...
នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។ បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។ ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់ សេវាបាគង...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយ លើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងកូរ៉ូណា ដល់ប្រជាជនទាំងអស់ និងទូទាត់សំណងដល់អ្នកផ្គត់ផ្គង់ ក្នុងករណីដែលមានផលប៉ះពាល់ ធ្ងន់ធ្ងរកើតឡើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ ចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារកងកម្លាំងជើងទឹក របស់ម៉ាឡេស៊ី (MMEA)បានឲ្យដឹងថា សហសេវឹក០២នាក់ បានបាត់បង់ជីវិត បន្ទាប់ពីនាវាមួយគ្រឿង បុកនឹងបង្គោលដែករុករកប្រេង របស់ក្រុមហ៊ុនម៉ាឡេស៊ី គេស្គាល់ថា Petronas នៅក្រុង Borneo នៃរដ្ឋ Sarawak ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ...