ញូវយ៉ក៖ សន្ធិសញ្ញាមួយដែលហាមប្រាមអាវុធនុយក្លេអ៊ែរ បានចូលជាធរមានកាលពីថ្ងៃសុក្រដោយមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ បានបញ្ចប់ដំណើរការផ្តល់សច្ចាប័នរបស់ពួកគេ កាលពីខែតុលា ដែលជាការអភិវឌ្ឍដែលរង់ចាំជាយូរមកហើយ សម្រាប់អ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរ។ ស្របពេលដែលប្រទេស និងតំបន់ចូលរួមសង្ឃឹមថា សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងជួយជំរុញដល់ចលនារំសាយអាវុធនុយក្លេអ៊ែរពិភពលោក ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ ត្រូវបានរំខានដោយអវត្តមាននៃរដ្ឋអាវុធនុយក្លេអ៊ែរ ក៏ដូចជាប្រទេសជប៉ុនជាដើម ដែលប្រទេសដែលបានទទួលរងនូវការបំផ្លិចបំផ្លាញនៃការទម្លាក់គ្រាប់បែកបរមាណូ។ វាជាកតិកាសញ្ញាទីមួយ ដែលហាមឃាត់ការអភិវឌ្ឍ សាកល្បង កាន់កាប់ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារ ទៅកាន់បងប្អូនអោយបានជាអតិបរមា។ លោក កៅ ថាច បានឡើងក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ...
ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត...
ភ្នំពេញ ៖ សត្វស្វាព្រាម ១ក្បាលដែលបានជាប់អន្ទាក់របស់ព្រាន ត្រូវបានមន្ដ្រីអភិរក្សជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់ក្នុងព្រៃធម្មជាតិវិញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សត្វស្វាព្រាមនេះ បានជាប់អន្ទាក់របស់ព្រាន ហើយត្រូវបានមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាបានប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច រួចបានជួយសង្រ្គោះឲ្យបានរួចផុតពីគ្រោះថ្នាក់...
វ៉ាស៊ីនតោន៖ លេខាធិការព័ត៌មាននៃសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងចាប់ផ្តើមពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ប្រទេសនេះ ទៅលើប្រទេសកូរ៉េខាងជើង ក្នុងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត ដូចជាប្រទេសជប៉ុនជាដើម។ ដោយហៅសកម្មភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងច្បាស់ជានៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរារាំងកូរ៉េខាងជើង” ។ លោកស្រីបន្ដថា “យើងនឹងអនុម័តនូវយុទ្ធសាស្រ្តថ្មីមួយ...
ហ្សឺណែវ៖ អង្គការសុខភាពពិភព លោកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ រហូតដល់ ៤០ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។ រវាងកិច្ចព្រមព្រៀងផ្គត់ផ្គង់ ដែលបានរំពឹងទុកសម្រាប់វ៉ាក់សាំង Pfizer និងការងារកំពុងបន្តដើម្បីអនុម័តក្រុមហ៊ុនវ៉ាក់សាំង AstraZeneca / Oxford អង្គការសុខភាពរបស់អង្គការសហប្រជាជាតិ រំពឹងថា នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ នៅចុងខែកុម្ភៈ ក្រោមក្របខ័ណ្ឌបែងចែក ដែលត្រូវបានរៀបចំឡើង...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានជំរុញរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មដោយគ្មានលក្ខខណ្ឌ ជាជំហានដំបូង ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវផែនការសកម្មភាពរួម (JCPOA) ដោយសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីកំណត់វិសាលភាពនៃកិច្ចព្រមព្រៀង ចំពោះបញ្ហានុយក្លេអ៊ែរ។ អ្នកការទូតអ៊ីរ៉ង់រូបនេះបានឲ្យដឹងថា “ រដ្ឋបាលអាមេរិកលោក ចូ បៃដិន គួរតែចាប់ផ្តើមដោយការដកចេញដោយគ្មានលក្ខខណ្ឌ ដោយមានប្រសិទ្ធិភាពរាល់ទណ្ឌកម្ម ដែលបានដាក់ចេញរៀបចំឡើងវិញ...
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងវវឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូបចូលរួមកម្មវិធី។...
ព្រុចសែល៖ អង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កាលពីថ្ងៃសុក្រ បានស្វាគមន៍ ចំពោះចេតនាថ្មី របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបន្តសន្ធិសញ្ញាទ្វេភាគី ជាមួយរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ស្តីពីការកាត់បន្ថយ និងការដាក់កម្រិត នៃអាវុធវាយលុកយុទ្ធសាស្ត្រ នុយក្លេអ៊ែរ។ សន្ធិសញ្ញា កាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី (START)...
វ៉ាស៊ីនតោន៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកលោក Charles Schumer បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សភានឹងបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ប្រឆាំង នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់សភាជាន់ខ្ពស់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែលបង្កការត្រៀមរៀបចំ សម្រាប់ការជំនុំជម្រះ ដែលអាចចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយ។ លោក Schumer បានលើកឡើងថា “...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាខេត្តកំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នូវចំណាប់អារម្មណ៍...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្ដស្នើអាជ្ញាធរ ជួយទប់ស្កាត់ ការនាំចូលត្រី ពីប្រទេសជិតខាង និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ ឬបរិភោគផលិតផល ក្នុងស្រុកវិញ។ ក្នុងឱកាសចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរសព្ទដែលមាន ប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារ ឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញ ដើម្បីអាចចូលប្រើប្រាស់ កម្មវិធីនេះ។ បើតាមការផ្សព្វផ្សាយ តាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុក បានឱ្យដឹងថា បញ្ហានេះគឺដោយសារតែ មានការផ្លាស់ប្ដូរ នៅក្នុងការកំណត់ប្រព័ន្ធ របស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ប្រទេសកម្ពុជា ដែលជាប្រទេសសល់ពីផេះផង់ នៃសង្គ្រាម បច្ចុប្បន្ន បានប្រែក្លាយជាប្រទេស មានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោសទៅលើ អំពើវាយប្រហារ ដោយភេរវករ កាលពីថ្ងៃព្រហស្បតិ៍ ដឹកនាំដោយក្រុមរដ្ឋឥស្លាម (IS)នៅក្រុងបាដាដ នៃប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត៣២នាក់ និងបង្ករបួសចំនួន១១០នាក់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានថ្លែងកាលពីថ្ងៃសុក្រថា ពលរដ្ឋសិង្ហបុរី ប្រមាណជាង៦០.០០០នាក់ បានទទួលការចាក់វ៉ាក់សាំង កម្រិតដំបូង របស់ពួកគេ ប្រឆំាងនឹងជំងឺកូវីដ១៩ ។ លោក Gan...
បរទេស៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់មួយនៅថ្ងៃសុក្រនេះ ដែលជាលើកដំបូង អនុញ្ញាតឲ្យកងការពារសមុទ្រ បាញ់ប្រហារលើនាវាបរទេស ហើយទង្វើបែបនេះ អាចនឹងបង្កឲ្យដែនទឹកមានជម្លោះ នៅជុំវិញប្រទេសចិន កាន់តែមានភាពជ្រួលច្របល់ ខ្លាំងឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា អង្គភាពច្បាប់ជាន់ខ្ពស់របស់ប្រទេសចិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ បានអនុម័តច្បាប់កងកម្លាំងការពារដែនសមុទ្រ នៅថ្ងៃសុក្រនេះ។ យោងតាមសេចក្តីព្រាង ដែលនិយាយក្នុងច្បាប់ចេញផ្សាយនៅមុននោះ បានឲ្យដឹងថា...
បរទេស៖ ក្រុមសមាជិក នៃគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក បានស្នើសុំឱ្យក្រុមអ្នកប្រជាធិបតេយ្យ ពន្យារពេលការចាប់ផ្តើម ការចោទប្រកាន់ ទៅលើអតីត ប្រធានាធិបតី គឺលោក ដូ ណាល់ត្រាំ រហូតដល់ខែកុម្ភៈ។ ពួកគេអះអាងថា ការពន្យាពេលនេះនឹងផ្តល់ ពេលវេលាដល់លោក ត្រាំ ដើម្បីមានឱកាស ត្រៀមការពារ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថាក្រុមប៉ូលីស នៃប្រទេសរុស្សីបានធ្វើការចាប់ខ្លួន ជំនួយការផ្ទាល់ ដ៏ជិតដិតម្នាក់របស់មេដឹកនាំ ប្រឆាំងលោក Navalny ហើយជាលទ្ធផល ពេលនេះ ពលរដ្ឋរុស្សី នៅលើបណ្តាញសង្គម កំពុងមានប្រតិកម្មខ្លាំងៗ ហើយអាចនឹងបង្កើត ទៅជាការតវ៉ាប្រឆាំងដ៏ធំ មួយនៅថ្ងៃសៅរ៍ ។ ជាការឆ្លើយតប និងក៏ដូចជាការព្រមានខ្លាំងៗ ផងដែរ...
បរទេស៖ មន្ត្រីស៊ើបការណ៍សម្ងាត់ ជាន់ខ្ពស់ សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានថា ប្រទេសកូរ៉េខាងជើងមើលឃើញ កិច្ចការការទូត ត្រឹមតែជាមធ្យោបាយ ដើម្បីធ្វើការអភិវឌ្ឍ អាវុធនុយក្លេអ៊ែ របស់ខ្លួនឲ្យជឿនលឿនប៉ុណ្ណោះ ស្របពេលដែលរដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួននឹងស្វែងរកផ្លូវ នាំទីក្រុងព្យុងយ៉ាង ត្រឡប់មកពិភាក្សាគ្នាវិញ។ លោក Sydney Seiler...
បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញប្រធានាធិបតី សហរដ្ឋអាមេរិកថ្មី គឺលោក ចូ បៃដិន ធ្វើសកម្មភាពមុន ក្នុងការវិលត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលទីក្រុងតេអេរ៉ង់ ធ្វើឡើងជាមួយមហាអំណាច ពិភពលោក ប៉ុន្តែបាននិយាយថា ឱកាសនឹងត្រូវបាត់បង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ទទូចឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវបន្ថែម។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា ក្រសួងបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនពីរនាក់បន្ថែមទៀត ជាករណីនាំចូល ខណៈមានអ្នកព្យាបាលជាសះស្បើយ ចំនួន២នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥៨ នាក់ ក្នុងនោះបានព្យាបាលជជាសះស្បើយសរុបចំនួន...
ភ្នំពេញ៖ លោកនាយឧត្ដមនាវី ទៀ វិញ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ បានធ្វើបុណ្យឧទ្ទិសកុសល ដល់យោធិនពលី និងទទួលមរណភាព ក្នុងបុព្វហេតុការពារជាតិ មាតុភូមិចំនួន ៩៦៦នាក់ នាពេលកន្លងមក ដែលប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២...
ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ខ្លាឃ្មុំឈ្មោលមួយក្បាល នៅដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានដោះលែង ក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ ថា «កាលពីថ្ងៃទី ២២ មករា មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការល្បាតឆាយអារ៉ែងរបស់យើង បានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាល...
បរទេស៖យោងាតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថាសហភាពអារ៉ាប់បានចុះហត្ថលេខាជផ្លូវការ ក្នុងបញ្ជាទិញយកយន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿងនិង យន្តហោះដ្រូនបែបយោធា ចំនួន១៨គ្រឿងផងដែរ។ ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងមុន បន្តិចការឡើងធ្វើសច្ចាប្រណិធាននៃប្រធានាធិបតីថ្មីលោក Joe Biden ក្តីប៉ុន្តែលោក បានបញ្ជាក់ថានឹងធ្វើការពិនិត្យឡើងវិញទៅលើកិច្ចព្រមព្រៀងនេះ។ គួរឲ្យដឹងដែរសហភាពអារ៉ាប់រួម ដែលត្រូវបាន គេមើលឃើញថា គឺជាដៃគូសម្ព័ន្ធមិត្តរបស់អាមេរិកជាយូរណាស់មកហើយនោះ គឺតែងតែមានបំណងចង់ធ្វើ ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះរហូតមកប៉ុន្តែ ទើបតែបានជោគជ័យ ក្រោយខ្លួន...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិការចំនួនពីរ ដែលមានគោលដៅពន្លឿនប្រាក់ជំនួយលើបញ្ហាជម្ងឺរាតត្បាត ដល់ក្រុមគ្រួសារ ដែលត្រូវការជំនួយខ្លាំងបំផុត និងបង្កើនជំនួញចំណីអាហារសម្រាប់កុមារ ដែលពឹងផ្អែកលើអាហារនៅសាលា ជាប្រភពអាហារូបត្ថម្ភចម្បង។ តាមសេចក្តីរាយការណ៍ លោក ចូ បៃដិន ដែលបានស្នើកញ្ចប់ថវិកាជំនួយ១,៩ពាន់ពាន់លានដុល្លារ គឺនឹងប្រើប្រាស់បទបញ្ជាពីរ ដើម្បីបន្ធូរបន្ថយបន្ទុកលើប្រជាជន ទន្ទឹងនឹងច្បាប់នោះ ស្ថិតក្នុងការពិភាក្សាចរចានៅសភានៅឡើយ ដោយលោកចាត់ទុកការប្រយុទ្ធនឹងជម្ងឺកូវីដ១៩...
បរទេស៖ បារាំងអាចដាក់ពិន័យទៅលើក្រុមហ៊ុន Pfizer និង BioNTech ជាមួយនឹងការដាក់ទណ្ឌកម្មចំពោះការកាត់បន្ថយការបញ្ជូនវ៉ាក់សាំង ទៅប្រទេសនេះ។ នេះបើតាមរដ្ឋមន្រ្តីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបលោក Clement Beaune បានថ្លែងប្រាប់សារព័ត៌ាន Europe 1 កាលពីថ្ងៃសុក្រ ដោយបន្ថែមថា កាលវិភាគនៃការចែកចាយ ត្រូវបានគេរំពឹងថា នឹងវិលមករកភាពធម្មតាវិញដោយចាប់ផ្តើមនៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នតម្លៃត្រីមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងចាត់វិធានការ ផ្អាកនាំចូលប្រភេទត្រីមួយចំនួន ដែល ប្រជាកសិករអាចចិញ្ចឹមបាន។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ក្នុងភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២៣...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះ ពិនិត្យផ្លូវក្រាលកៅស៊ូ DBST និងការចិញ្ចឹមសត្វ នៅឃុំស្រក ស្រុកកំពង់សៀម។ តាមមន្ត្រីរដ្ឋបាលសាលា ខេត្តកំពង់ចាមបានបញ្ជាក់ថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស...