ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៩ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា មានចំនួនដល់ទៅ១.៤៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ដោយសារជំងឺនេះ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីទាំងអស់ ជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស...
ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់បានចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២ មករា ២០២១នេះបានបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖−...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា យោងតាមក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងថា សរុបវ៉ាក់សាំងកូវីដ១៩ មានចំនួន១,៨លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុន ឱសថរបស់់ប្រទេសចិនឈ្មោះ Sinovac Biotech ហើយបានបញ្ជូនមកដល់ទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ រដ្ឋមន្ត្រីការបរទេស Retno Marsudi បានលើកឡើងថា នេះជាការដឹកជញ្ជូនជាលើកទី២ ហើយសម្រាប់វ៉់ាក់សំាងរបស់ក្រុមហ៊ុន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រកាសថា ខ្លួនបានទទួលសិទ្ធិលើទីផ្សារ សម្រាប់វ៉់ាក់សាំងកូវីដ១៩ ជាលើកដំបូង ។ វ៉ាក់សាំងដែល បានទទួលការអនុម័តពី រដ្ឋបាលផលិតវេជ្ជសាស្ត្រជាតិ (NMPA)ដែលបានផលិតឡើងដោយក្រុមហ៊ុន Beijing Biological Products Institute Co., Ltd....
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា អភិបាលខេត្ត សាមុត សាខន ដែលបានឆ្លងវីរុសកូវីដ១៩ គឺស្ថិតនៅក្នុងស្ថានភាពប្រើបំពង់ខ្យល់ មួយជំនួយការដកដង្ហើម នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែ គាត់ស្ថិតនៅស្ថានភាពល្អ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង...
បរទេស៖ ទូរទស្សន៍ជាតិចិន បានរាយការណ៍ថា រដ្ឋបាលផ្នែកវេជ្ជសាស្ត្រជាតិ របស់ប្រទេសចិន បានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំង របស់ក្រុមហ៊ុន Sinopharm ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់វិទ្យាស្ថានជីវសាស្ត្រ ជីវសាស្ត្រទីក្រុងប៉េកាំង របស់ Sinopharm...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា នាវានិងយន្តហោះចិន បានធ្វើការតាមដាននាវាចម្បាំងអាមេរិកពីរគ្រឿង ក្នុងខណៈពួកវាធ្វើដំណើរ កាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើការថ្កោលទោសការ ធ្វើដំណើរនាវាចម្បាំងអាមេរិកនោះ ថាជាការបង្កហេតុ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបាននិយាយដូច្នេះថា “កងទ័ពរំដោះប្រជាជនចិន បានរក្សាការប្រុងប្រយ័ត្ន កម្រិតខ្ពស់គ្រប់ពេលវេលា ឆ្លើយតបចំពោះការគម្រាមកំហែង និងការបង្កហេតុទាំងអស់គ្រប់ពេល និងការពារដាច់ខាត នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី”។ គួរបញ្ជាក់ថា នៅថ្ងៃព្រសហ្បតិ៍នេះ...
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឆ្លងតាមរយៈរលកអាកាស និងបណ្តាញអ៊ីនធើណេត ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២១ ចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក ។ សុន្ទរកថាមានខ្លឹមសារដូចខាងក្រោម៖ ប្រិយមិត្តជាទីមេត្រី៖ ឆ្នាំ២០២១ដែលមានក្តីសង្ឃឹមបានមកដល់ហើយ ឆ្នាំថ្មីនេះក៏ជាឆ្នាំឆ្លូវតាមចន្ទគតិចិន ។ សត្វគោ ជាសត្វដែលមនុស្សយើងចិញ្ចឹមមុនគេបង្អស់ មានគុណបំណាច់ក្នុងអរិយធម៌កសិកម្ម ។ ដូច្នេះ ប្រជាជនចិនយល់ថា សត្វគោមិនខ្លាចការនឿយហត់ហើយមានកម្លាំងមាំមួន ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរលោកអ្នករីករាយឆ្នាំថ្មី នឹងមានសុខភាពល្អបរិបូរណ៍ !...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូចិន ដែលធ្វើដំណើរទៅប្រទេសនេប៉ាល់ បានជួបជាមួយ មេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំង។ លោក Guo Yezhou ដែលជាអនុរដ្ឋមន្ត្រី ក្នុងនាយកអន្តរជាតិនៃបក្សកុម្មុយនិស្តចិន គឺជាមន្ត្រីបរទេសជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរទស្សនកិច្ចប្រទេសនេប៉ាល់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី K.P. Sharma Oli...
បរទេស៖ សម្រាប់ជាលើកទីពីរនៅក្នុងខែនេះ នាវាចម្បាំងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរ កាត់តាមច្រកសមុទ្រដ៏រសើប គឺច្រកសមុទ្រតៃវ៉ាន់ បង្កឲ្យចិនធ្វើការថ្កោលទោសថា ទង្វើនោះជាការបង្កហេតុ។ សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS John S. McCain និង USS Curtis Wilbur បានធ្វើដំណើរតាមប្រក្រតី កាត់តាមច្រកសមុទ្រ...
បរទេស៖ ថ្ងៃអង្គារដែលជាថ្ងៃដំបូង នៃថ្ងៃដ៏មានគ្រោះនៅតាមដងផ្លូវចំនួន “ ៧ ថ្ងៃ” អំឡុងពេលចូលឆ្នាំថ្មី របស់ប្រទេសថៃ បានឆក់យកជីវិតមនុស្សចំនួន ៤៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលណែនាំ សុវត្ថិភាពចរាចរណ៍និយាយថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន...
បរទេស៖ នៅព្រហស្បតិ៍រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៩៤ ករណី ក្នុងនោះ ការចម្លងនៅក្នុងសហគមន៍ចំនួន ១៨១ ករណី និង ១៣ករណី ជាអ្នកដែលមកពីបរទេសហើយដាក់ឱ្យធ្វើចត្តាឡីស័ក ដូច្នេះ នៅប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនឡើងដល់ ៦ ៨៨៤ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...
តេអេរ៉ង់៖ យោងតាមគេហទំព័រសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាប្រធានបុគ្គលិកប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Vaezi បានឲ្យដឹងកាលពីថ្ងៃពុធថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) កំពុងធ្វើការត្រៀមសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ។ លោក Vaezi បានបន្ថែមថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ នឹងផលិតអ៊ុយរ៉ានីញ៉ូមបន្ថែម ១២០ គីឡូក្រាមក្នុងកម្រិត ២០ ភាគរយក្នុងមួយឆ្នាំ។ កាលពីថ្ងៃទី០១ ខែធ្នូ សភាអ៊ីរ៉ង់...
អាដែន,យេម៉ែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីសន្តិសុខមួយរូប និងប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា មានករណីបំផ្ទុះដ៏កក្រើកចំនួន០៣លើក នៅឯព្រលានយន្តហោះអន្តរជាតិ Aden International Airport ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៧នាក់ ។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការបំផ្ទុះបានកើតឡើង បន្ទាប់ពីមានយន្តហោះមួយគ្រឿងបានដឹងក្រុមសមាជិករដ្ឋាភិបាលជាន់ខ្ពស់ថ្មីមកពីប្រទេសអារ៉ាប៊ី សាអូឌីត ហើយបានចុះចតនៅឯព្រលានយន្តហោះ...
បច្ចុប្បន្នភាព BBC បានចុះផ្សាយថា សហភាពអឺរ៉ុប ដែលមានសមាជិក ចំនួន២៧ប្រទេស អាចនឹងបាត់បង់ សមាជិកបន្ថែមទៀត នៅពេលខាងមុខ ក្រោយពីសហភាពមួយនេះ បានបាត់បង់ចក្រភពអង់គ្លេស ដែលជាសមាជិកដ៏សំខាន់ ចាប់ពីឆ្នាំ២០២១នេះតទៅ ។ ប្រភពដដែលបានបន្តថា អឺរ៉ុបអាចនឹងបាត់បង់ សមាជិកសំខាន់ៗបន្ថែមទៀត ពេលខាងមុខ មានប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម ប្រសិនបើអង់គ្លេស មានភាពរឹងមាំ...
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤០០,៨៨៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ ដោយទទួលបានចំណូល សរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០២០នេះ គឺគ្រឹះស្ថានអង្គរ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១ មករា ២០២១នេះបានបង្ហាញលទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០ ។ លោករដ្ឋមន្រ្តីបានឲ្យដឹង តាមរយៈគេហទំព័រហ្វេសប៊ុកថា លទ្ធផលសម្រេចបានលើ ផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០ មានដូចជា១. ផលិតផលសរុប និងស្ថានភាពស្បៀង...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១នេះ បានរំលឹកឡើងវិញនូវព័ត៌មានសំខាន់ៗទាំង១០ ស្តីអំពីទំនាក់ទំនងចិន និងកម្ពុជា ប្រចាំឆ្នាំ ២០២០ ដែលមានជាបន្តបន្ទាប់ ដូចខាងក្រោម ៖ *សម្តេចតេជោបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុង"ដំណើរបញ្ច្រាសទិស" នាថ្ងៃទី ៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ក្រូអាត ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា មានករណីរញ្ជួយដីដ៏ខ្លាំង បានបន្តកើតឡើង នៅភាគកណ្តាល នៃប្រទេសក្រូអាត កាលពីថ្ងៃពុធ ដែលមានកម្រិតរញ្ជួយ៦,៤រ៉ិចទ័រ កើតឡើងដោយបំផ្លាញទីក្រុង និងភូមិមួយចំនួននៅចម្ងាយ ប្រមាណ៥០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃរដ្ឋធានី Zagreb បណ្តាលឲ្យស្លាប់០៧នាក់ និងពលរដ្ឋជាច្រើននាក់រងរបួស ។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដី នៅសហភាពអឺរ៉ុប-សមុទ្រម៉េឌីទែរ៉ាណេ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលអ៊ីរ៉ង់បានអនុម័តថវិកាចំនួន ១៥០,០០០ ដុល្លារសហរដ្ឋអាមេរិក ជាសំណងសម្រាប់ការស្លាប់របស់មនុស្សម្នាក់ៗនៅក្នុងការធ្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន លើលំហអាកាសអ៊ីរ៉ង់ កាលពីដើមឆ្នាំនេះ។ នាយកដ្ឋានច្បាប់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា“ យោងទៅតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី នាយកដ្ឋានផ្លូវថ្នល់ និងអភិវឌ្ឍន៍ ទីក្រុងមានកាតព្វកិច្ចរៀបចំឱ្យមានការបង់ប្រាក់ចំនួន ១៥០,០០០ ដុល្លារអាមេរិក ឬស្មើនឹងចំនួនគ្រួសារ និងអ្នករស់រានមានជីវិតរបស់ជនរងគ្រោះម្នាក់ៗឱ្យបានឆាប់បំផុត” នេះបើតាមការប្រកាសរបស់វិទ្យាស្ថានប្រធានាធិបតី នៅថ្ងៃពុធ។ របាយការណ៍នេះបានឲ្យដឹងថា“...
វ៉ាស៊ីនតោន ៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១ នៅអាមេរិកបានកើនលើសពី ៣៤ម៉ឺននាក់នៅរសៀលថ្ងៃពុធម្សិលមិញ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។ ដោយមានករណីជាតិកើនឡើងដល់ ១៩,៦ លាននាក់ ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៤០,៥៨៦ គិតត្រឹមម៉ោង ២ និង២២...
ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា កើតឡើង ចំនួន៣១៧៩លើក ហើយមានការថយចុះផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ...
សិង្ហបុរី៖ កាលពីថ្ងៃពុធរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមចាក់ថ្នាំបង្ការ ប្រជាជននៅក្នុងទីក្រុងនេះ ជាមួយនឹងការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រទេសដំបូងគេនៅទ្វីបអាស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ដូចផែនការដែលបានគ្រោងទុកមុននេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាព បានទទួលការចាក់ថ្នាំបង្ការដំបូង នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺឆ្លង នៅព្រឹកថ្ងៃពុធដោយអ្នកទី១ ឈ្មោះសារ៉ាលីម អាយុ ៤៦ ឆ្នាំជាគិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ ដែលធ្វើការពិនិត្យរកការឆ្លងមេរោគ ដែលសង្ស័យថា...
តៃប៉ិ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កោះតៃវ៉ាន់ នឹងផ្អាកការធ្វើដំណើរ របស់អ្នកដំណើរ ដែលមិនមែនជាជនអន្តោប្រវេសន៍ទាំងអស់ ទៅកាន់កោះនេះ បន្ទាប់ពីខ្លួនបានបញ្ជាក់ ពីករណីដំបូងនៃការឆ្លងវីរុសទម្រង់ថ្មីនេះ ដែលត្រូវបានគេកំណត់ អត្តសញ្ញាណដំបូងនៅក្នុងប្រទេសអង់គ្លេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពលោក Chen Shih-chung ដែលជាប្រធានមជ្ឈមណ្ឌលបញ្ជាការ រោគរាតត្បាតកណ្តាល បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ចាប់ពីថ្ងៃទី០១ ខែមករា តទៅកោះតៃវ៉ាន់...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ព្រម លក់អាវុធមានទំហំទឹកប្រាក់ ប្រមាណ៣០០លានដុល្លារ ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានអនុម័តលក់គ្រាប់បែក GBU-39 ផលិតដោយក្រុមហ៊ុន Boeing ចំនួន៣.០០០គ្រាប់ និងសម្ភារៈពាក់ព័ន្ធ...
សេអ៊ូល៖ ជំនួយការកំពូលៗ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានដាក់ការលាលែងតំណែង កាលពីថ្ងៃពុធ ដើម្បីកាត់បន្ថយបន្ទុកនយោបាយ របស់ប្រធានាធិបតី ដែលប្រឈមនឹងការរិះគន់ លើផ្នែកសំខាន់ៗក្នុងស្រុកមួយចំនួន។ លោក Chung Man-ho លេខាធិការប្រធានាធិបតីជាន់ខ្ពស់ សម្រាប់ការទំនាក់ទំនងសាធារណៈ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា លោក Noh Young-min ប្រធានបុគ្គលិកប្រធានាធិបតី...
បរទេស៖ CNA ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ដាក់ឲ្យចេញនូវបម្រាម ក្នុងការជួបជុំគ្នា ក្នុងចំនួនច្រើនក្នុងអំឡុង ពេលបុណ្យសកលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអាចការពារ មិនឲ្យមានការផ្ទុះវិរុសកូវីដសាជាថ្មី។ អជ្ញាធរថៃនៅថ្ងៃពុធ បានធ្វើការអំពាវនាវ ឲ្យសាធារណជន ក្នុងការជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលមានហនិភ័យខ្ពស់ ដែលធ្លាប់បានប្រកាសដូចជាកន្លែងអាជីវកម្មបែបកំសាន្តជាដើម ហើយបម្រាមនេះ នឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសតែម្តង។ គិតត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ...