បរទេស ៖ ប្រទេសអង់គ្លេស និងប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បានដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កូនប្រុសរបស់លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយចោទរដ្ឋាភិបាលពួកគេថា បានក្លែងសន្លឹកឆ្នោត និងប្រព្រឹត្តធ្វើអំពើហិង្សា លើក្រុមអ្នកតវ៉ា។ ទណ្ឌកម្មទាំងនេះ គឺជាលើកទីមួយ ដែលត្រូវបានអនុវត្តដោយមហាអំណាច លោកខាងលិច ជុំវិញវិបត្តិនៅក្នុងប្រទេសបេឡារុស...
សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ប្រទេស បានឲ្យដឹងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែប្តេជ្ញាជំរុញ កិច្ចប្រឹងប្រែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង និងបង្កើតសន្តិភាព យូរអង្វែង នៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនា ជាមួយកូរ៉េខាងជើង។ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការទូតជាមធ្យោបាយមួយ ដើម្បីឈានទៅរកសន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ ដើម្បីសម្រេចបាននូវ ការរំសាយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គោល នៅចន្លោះថ្ងៃទី០៤ ខែតុលា ដល់ថ្ងៃទី០៨ ខែតុលា ខាងមុខនេះ នេះបើតាមសម្តី របស់ក្រសួងការបរទេស អាមេរិក និយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស សហរដ្ឋអាមេរិក...
បាងកក៖ ប្រទេសថៃនៅថ្ងៃអង្គារ បានសម្រេចបន្ថែម ដាក់ប្រទេសក្នុងគ្រាមានអាសន្ន របស់ខ្លួនសម្រាប់ រយៈពេលមួយខែទៀត ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរុស ខណៈពេលដែលការបន្ធូរបន្ថយ ការរឹតត្បិត លើការចូលរបស់ ជនបរទេស ដើម្បីបើកជាថ្មីម្តងទៀត នូវឧស្សាហកម្មទេសចរណ៍ ដ៏សំខាន់របស់ខ្លួន។ ក្នុងពេលនេះ ប្រទេសថៃ បានរាយការណ៍ ថាមានវីរុសចំនួន ៣ ៥៥៩ នាក់...
ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តបណ្តុះបណ្តាលកម្មវិធីRoadshow Employer TVET-Advocacy បានថ្លែងថារាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ព្រោះវិស័យនេះមានភារកិច្ចសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមរយៈការការពារ ពលកម្ម និងផ្តល់ឱកាសការងារ ដល់អ្នកដែលកំពុងស្វែង រកការងារធ្វើដោយផ្តល់ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស...
បរទេស៖ ប្រទេសអាមេនី និយាយថា យន្ដហោះចម្បាំងរបស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះតួកគី នៅក្នុងការកើនឡើងជម្លោះដ៏ធំមួយនៅលើតំបន់ Nagorno-Karabakh ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងការបរទេសអាមេនីថា អ្នកបើកយន្តហោះ SU-25 ដែលផលិតដោយសូវៀតបានស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារដោយយន្តហោះ F-16 របស់តួកគី នៅក្នុងលំហអាកាសអាមេនី។ តួកគីដែលគាំទ្រប្រទេស...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើបណ្ណបើកបរកម្រិតអន្ដរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចបើកបរ គ្រប់ប្រទេស នៅលើពិភពលោក។ ក្នុងពិធីដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារ ណៈថ្មី នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ...
យូអិន៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោកអគ្គលេខាធិការ បានឲ្យដឹងនៅក្នុងសារ របស់លោកនៅលើទិវាអន្តរជាតិថា“ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់រដ្ឋ ទាំងអស់មានន័យថា...
បរទេស៖ តុលាការក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ បានតម្កល់ការហាមឃាត់ ការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភ អំពីការឆ្លងមេរោគវីរុស។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការរដ្ឋបាលក្រុងសេអ៊ូល បានច្រានចោលសំណើ របស់ក្រុមអភិរក្សពលរដ្ឋ ដើម្បីផ្អាកការហាមឃាត់ របស់អាជ្ញាធរក្រុងសេអ៊ូល លើផែនការ...
បរទេស៖ ជម្លោះអាចកើនឡើងជាថ្មីម្តងទៀត ជុំវិញព្រំដែន សមុទ្រអន្តរកូរ៉េ នៅសមុទ្រខាងលិច បន្ទាប់ពីការសម្លាប់ មន្រ្តីកូរ៉េខាងត្បួង កាលពីសប្តាហ៍មុន ដោយកងទ័ពកូរ៉េខាងជើង នៅក្នុងដែនទឹក របស់ប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈពេលដែលយោធាកូរ៉េខាងត្បូង កំពុងបន្តប្រតិបត្តិការស្វែងរក សាកសព នៅផ្នែកម្ខាងនៃដែនកំណត់...
ភ្នំពេញ៖ បុរសវ័យ២៩ឆ្នាំម្នាក់ ឈ្មោះ សូ ដារ៉ា ដែលមានកូនតូចអាយុ៥ឆ្នាំ និងភរិយាមានផ្ទៃពោះជិតដល់ ថ្ងៃសម្រាលកូន ដែលត្រូវបានឃុំខ្លួននៅពន្ធធនាគារ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រូវបានដោះលែងឱ្យ នៅក្រៅឃុំបណ្តោះអាសន្នវិញហើយ បន្ទាប់ពីមានការសណ្តោសប្រណី នឹងក្តីមេត្តាធម៌ដ៏ជ្រាលជ្រៅបំផុតពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានចុះសួរសុខទុក្ខគ្រួសារមជ្ឈមណ្ឌល គ្រួសារអភិវឌ្ឍន៍កុមារកំព្រា នៅទីក្រុងភ្នំពេញ។ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមជាមួយលោកស្រី Masdiana Mohamad ប្រធានសមាគម PERWAKILAN...
បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បាននិយាយ កាលពីថ្ងៃអង្គារថា គ្រូពេទ្យនិងបុគ្គលិកពេទ្យអាមេរិក បានចូលរួមនៅក្នុងសន្និសីទកាសែតដំបូង ស្តីពីវ៉ាក់សាំងការពារជំងឺឆ្លងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ីនៅសហរដ្ឋអាមេរិក និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឱសថ Sputnik V ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យជាងមួយរយនាក់មកពីមជ្ឍមណ្ឌលវេជ្ជសាស្រ្ត Maimonides...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោក Yoshihide Suga នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃកិច្ចសហការគ្នា ផ្នែកវេជ្ជសាស្ត្រ ដែលរួមមានទាំងស្តីពីការអភិវឌ្ឍផលិតថ្នាំ វ៉ាក់សាំងជម្ងឺកូវីដ១៩ផង នេះបើតាមការប្រាប់ឲ្យដឹង ពីវិមានក្រឹមឡាំង ។ យោងតាមសេចក្តី រាយការណ៍មួយ...
សារអបអរសាទរ របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្តីអំពីខួបអនុស្សាវរីយ៍ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជនរួមជាតិ និងមិត្តភក្តិទាំងឡាយ ជាទីនឹករឭក៖ ថ្ងៃនេះ ជាថ្ងៃរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏សែនឱឡារិក និងឧដុង្គឧត្តមនេះ ខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជា សម្តែងគារវកិច្ចដោយស្មោះ ជូនចំពោះបុគ្គលិកនៃសហគ្រាសចិន ក្នុងប្រទេសកម្ពុជា គ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្ត ក្នុងប្រទេសកម្ពុជា និស្សិតចិនក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ជឿជាក់ថា ប្រភេទសៀវភៅ «ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន» នឹងចូលរួមបើកបង្អួចគំនិត សម្រាប់មិត្តកម្ពុជាទូទៅ ស្វែងយល់ ដឹងយ៉ាងទូលំទូលាយ និងកាន់តែស៊ីជម្រៅអំពីចិន នាបច្ចុប្បន្ន ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់...
បរទេស ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅសប្ដាហ៍នេះថា យន្តហោះចម្បាំង របស់កងទ័ព អាកាសសហរដ្ឋអាមេរិក F-16 ចំនួន៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាត ដែនអាកាសរយៈពេល៤សប្ដាហ៍។ សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូបាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើង ដើម្បីរក្សាសន្តិសុខដែនអាកាសរបស់សម្ពន្ធមិត្ត។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។...
បរទេស ៖ មេទ័ពថ្មីរបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានប្តេជ្ញាដើម តាមមេទ័ពពីមុន ដែលបានប្រកាន់គោលជំហរ យ៉ាងរឹងមាំទប់ទល់ នឹងក្រុមប្រឆាំងរបបរាជានិយម ហើយលោកបានធ្វើការ សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ច ការពាររាជានិយម។ គួរបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ Narongpan Jittkaewtae ក្នុងដំណើររុះរើតំណែងយោធាប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកងទ័ព និងព្រះរាជវាំងរបស់ប្រទេសថៃ ប្រឈមមុខនឹងភាពលំបាក...
បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំ សម្រាប់សង្គ្រាមជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំ កងទ័ពនៅតាមតំបន់ឆ្នេរ ភាគខាងកើតប្រទេសនោះទេ ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្ក...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយពីជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ នូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ក្រុមឧទ្ទាម ក្រៅច្បាប់ ប្រើឧបាយកល ចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!» វីដេអូននេះបានបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានជំរុញ ប្រទេសសម្ព័ន្ធមិត្តណាតូទាំងពីរ គឺប្រទេសក្រិកនិងប្រទេសតួកគី ឲ្យបន្តកិច្ចពិភាក្សាគ្នា ស្តីពីជម្លោះព្រំដែនសមុទ្រ ឲ្យបានលឿនបំផុត តាមដែលអាចទៅរួច។ ក្រោយជួបគ្នាជាមួយ លោក Kyriakos Mitsotakis ជានាយករដ្ឋមន្ត្រី នៃប្រទេសក្រិក នៅលើកោះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...
បរទេស៖ នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់មួយរូបបានអះអាងថា ប្រទេសថៃនឹងទទួលបាន អ្នកទេសចរបរទេសលើកដំបូងឡើងវិញ ហើយនៅពេលដែលជើងហោះហើរ ពីប្រទេសចិននឹងត្រូវធ្វើមកដល់ នៅសប្តាហ៍ក្រោយដែលវា ត្រូវបានគេមើលឃើញថាគឺ ការចាប់ផ្តើមឡើងវិញជាបណ្តើរ ៗ នៃវិស័យទេសចរណ៍។ លោក Yuthasak Supasorn ប្រធានទទួលបន្ទុកអាជ្ញាធរទេសចរណ៍ថៃ បានប្រាប់សារព័ត៌មានបរទេសថា ការហោះហើរលើកដំបូង នឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយផ្ទាល់...
បរទេស៖ កាសែតបរទេសនៅថ្ងៃអង្គារ បានសរសេរថា ប្រទេសជប៉ុនបានឈានមួយជំហានថ្មី ហើយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩ និងបន្តបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសចំនួន ១៥៩ប្រទេស គឺមិនអាចអនុញ្ញាតិ ឲ្យធ្វើដំណើរចូលមកដលប្រទេសជប៉ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស រឹតបន្តឹងការធ្វើដំណើរកាលពីដើមឆ្នាំកន្លងមក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ ពីការរីករាលដាលកាន់តែខ្លាំង ក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តក្នុងការកែប្រែ គោលការណ៍នេះហើយតាមរយៈការបើកទ្វារ...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជមងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១ លាននាក់ហើយ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ១.០០០.៥៥៥ នាក់ដែលមានករណីសរុបជាង ៣៣,២ លានករណីនៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨និង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា ។ ករណីថ្មីត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសរុបកើនឡើងដល់ ១១.៦៣១នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន ៣០នាក់...