សេអ៊ូល៖ លោក Lee In-young បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំសវនកម្មសភា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា អំពីរបៀបដែលរដ្ឋាភិបាល នឹងទាញកិច្ចសហប្រតិបត្តិការពីកូរ៉េខាងជើង លើឧប្បត្តិហេតុដ៏សាហាវនេះ (ការបាញ់សម្លាប់មន្រ្តីជលផល) នៅពេលដែលក្រុងព្យុងយ៉ាង មិនឆ្លើយតបនឹងការអំពាវនាវរួមគ្នារបស់ក្រុងសេអ៊ូល។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយដកស្រង់សម្ដីរបស់លោក Lee In-young បានលើកឡើងថា“ យើងនឹងត្រូវរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដោយរលូនតាមរយៈការសន្ទនា” ។ មន្រ្តីជលផលម្នាក់អាយុ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ផ្ទះនៅតាមតំបន់។ ទីក្រុងសេអ៊ូល បានធ្វើការសន្យាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃសន្និសីទជាក់ស្តែងស្តីពីការគាំទ្រដោយនិរន្តរភាព សម្រាប់ការឆ្លើយតបរបស់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាបណ្តាញពហុភាគី បានបង្កើតឡើងដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងវិធានការគាំទ្រផ្សេងទៀត សម្រាប់ជនជាតិភាគតិច។ ក្រសួងបានឲ្យដឹងថានៅក្នុងសម័យប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសទី ២ លោក Lee Tae-hoបានអំពាវនាវឱ្យមានការបង្កើនជំនួយ បន្ទាន់សម្រាប់...
សេអ៊ូល៖ មន្ត្រីនៅទីក្រុងសេអ៊ូល បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងវប្បធម៌នៃបណ្តាប្រទេសអាស៊ានបូក ៣ រួមមានកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពហុភាគីទោះបីជាមានការរីករាលដាលនៃវីរុសឆ្លងក៏ដោយ។ ភាគីទាំងអស់បានឲ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានឈានដល់សម័យប្រជុំដែលចូលរួមដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍កូរ៉េខាងត្បូងលោក Park Yang-woo និងសមភាគីរបស់លោក មកពីប្រទេសចិន ជប៉ុន និងប្រទេសសមាជិកអាស៊ានចំនួន ១០ ។ កិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌អាស៊ានបូក ៣ ប្រចាំឆ្នាំលើកទី...
បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេសបានបញ្ជាក់ថា ការវាយតំលៃរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារ គេហដ្ឋានបានបង្ហាញថា ប្រជាជនហុងកុងរហូតដល់មួយលាននាក់អាច នឹងទទួលយកការផ្តល់ជូនសញ្ជាតិរបស់ចក្រភពអង់គ្លេស ដើម្បីគេចពីការបង្ក្រាបរបស់ចិនហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។ ការហូរចូលនៃពលរដ្ឋហុងកុងជាលទ្ធផលនៃការទទួល ជនអន្តោប្រវេសន៍ដែលមានល្បឿនលឿនបំផុតមួយ របស់រដ្ឋាភិបាលហើយគេអាចមើល ឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង ដែលខុសប្លែកពីគ្រោង ការណ៍ស្រដៀងគ្នាពីមុនៗ ពីចំនួនត្រឹមតែ ១៥ ០០០...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍មកថា មិនទាន់មានករណីថ្មីនៃជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃសុក្រនេះ ជាមួយគ្នានេះដែរ សរុបនៃអ្នកឆ្លងជំងឺនៅថេរ គឺចំនួន១.១៤៨នាក់ និងមានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្រសួងបានប្រកាសថា អ្នកជំងឺចំនួន១.០៤៩នាក់ នៅក្នុងប្រទេស បានជាសះស្បើយទាំងអស់គិតត្រឹមថ្ងៃសុក្រនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ...
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្របានឲ្យដឹងថា អគ្គស្ថានទូតអាមេរិកប្រចាំ នៅក្នុងប្រទេស តួកគី បានចេញសេចក្តីព្រមាន មួយទៅកាន់ពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលមានវត្តមានក្នុងប្រទេសនេះថា នឹងអាចកើត មានសកម្មភាពវាយប្រហារដោយភេវរកម្ម នៅក្នងទីក្រុងអ៊ីស្តង់ប៊ូលផង និងកន្លែងផ្សេងទៀតផង។ យោងតាមការប្រកាសនេះ បានបញ្ជាក់ថា ស្ថានទូតអាមេរិក បានទទួលរបាយការណ៍ ដ៏គួរឲ្យជឿជាក់ ដែលបង្ហាញថា ការវាយប្រហារដោយភេវរកម្ម...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកផលិតវ៉ាក់សាំង របស់ប្រទេសឥណ្ឌា ឈ្មោះថា Bharat Biotech បានអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះថា Covaxin យ៉ាងហោចណាស់នឹងមានប្រសិទ្ធិភាព៦០ភាគរយ ។ លោក Sai Prasad នាយកប្រតិបត្តិ ក្រុមហ៊ុន...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ក្រោមកិច្ចសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ វគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ស្តីពី ឱកាសចំណេញក្នុងការ វិនិយោគលើមូលបត្រ ដើម្បីចែករំលែកបទពិសោធន៏ និងផ្តល់ជាចំណេះដឹងពាក់ព័ន្ធ នឹងយុទ្ធសាស្ត្រជួញដូរមូលបត្រ ជូនដល់វិនិយោគិន និងសាធារណជន ។...
តូក្យូ៖ ពិធីបុណ្យ Halloween នៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវបានប្រារព្ធធ្វើតាមរបៀបថ្មីនៅឆ្នាំនេះ នៅតាមព្រឹត្តិការណ៍គម្លាតសង្គម ឬតាមអ៊ិនធរណេត ជាមួយនឹងការបង្ហាញការតុបតែងមុខរបស់ពួកគេ ខណៈដែលការប៉ុនប៉ងត្រូវបានធ្វើ ឡើងដើម្បីការពារការរីករាល ដាលនៃមេរោគឆ្លង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពេលមានការព្រួយបារម្ភថា តំបន់ Shibuya ដែលល្បីល្បាញអាចក្លាយជាចំណុចក្តៅនៃការចម្លងវីរុស...
បរទេស៖ សមាជិករដ្ឋសភានៃប្រទេសស្រីលង្កា តាមសេចក្តីរាយការណ៍ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលពង្រឹងអំណាចនានា របស់លោកប្រធានាធិបតី Gotabaya Rajapaksa និងបានដកតួនាទីរបស់រដ្ឋសភាចេញ ក្នុងការបង្កើតការតែងតាំងនានា ដូចជាចៅក្រមនិងមេប៉ូលីជាដើម។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា វិសោធនកម្មថ្មីនោះ គឺត្រូវបានអនុម័តដោយរដ្ឋសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍...
បរទេស៖ ដោយទំនងជាពោលសំដៅដល់ឥទ្ធិពលដ៏ជ្រៅរបស់ចិនលើទីក្រុងកូឡុំបូនោះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិក នឹងជំរុញប្រទេសស្រីលង្កាឲ្យបង្កើតជម្រើសដ៏លំបាក ប៉ុន្តែជារឿងចាំបាច់ លើចំណងមិត្តភាពសេដ្ឋកិច្ច នៅពេលដែលរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo ធ្វើទស្សនកិច្ចប្រទេសនេះនៅសប្ដាហ៍ក្រោយ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក...
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១១៦០គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ ដើម្បីជាការចូលរួមចែករំលែក...
ភ្នំពេញ ៖ ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១១៦០គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៣...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសតួកគី មានសិទ្ធិច្រើន នៅក្នុងដំណោះស្រាយ លើជម្លោះតំបន់ Nagorno-Karabakh ដូចគ្នានឹងប្រទេសរុស្ស៊ីដែរ ហើយលោកសង្ឃឹមថា ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ អាចនឹងធ្វើការងាររួមគ្នា លើដំណោះស្រាយមួយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា...
សេអ៊ូល៖ អ្នកជំនាញការពារមីស៊ីលម្នាក់បានលើកឡើងថាកាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីមួយ ICBM ដែលកូរ៉េខាងជើងបានបង្ហាញនៅ ឯពិធីព្យុហយាត្រាយោធា កាលពីដើមខែនេះ ត្រូវបានគេប៉ាន់ស្មានថា អាចបញ្ជូនបន្ទុក បានប្រហែល ២,៥ ដល់ ៣តោន។ នៅក្នុងការវិភាគមួយដែលបានចុះផ្សាយនៅលើទំព័រ 38North ជាគេហទំព័រអាមេរិកមួយដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង លោក Michael Elleman មន្រ្តីជាន់ខ្ពស់ សម្រាប់ការពារមីស៊ីលនៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងផងដែរពីតម្រូវការ ដើម្បីសាកសួរអំពីភាពត្រឹមត្រូវនៃមីស៊ីល...
បរទេស៖ កងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធគ្នានៅតាមកន្លែងមួយចំនួននៃតំបន់ Nagorno-Karabakh នាថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងមុនពេលកិច្ចពិភាក្សាគ្នាត្រូវចាប់ផ្តើម ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណង បំភ័យអ្នកបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាល លោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមាន ទាំងកងកម្លាំងការពារ បដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចាត់ទុកកងកម្លាំងការពារបដិវត្តន៍ឥស្លាម កងកម្លាំង Quds Force និងវិទ្យាស្ថាន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាបានថ្លែងផ្លែផ្កាឲ្យក្រុមប្រឆាំងថាសម្ដេចមានលទ្ធភាពពន្លត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែមិនអាចមានលទ្ធភាពម្បីធ្វើគ្រូអាចារ្យប្រដៅជាមួយ មនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នោះទេ។ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា”សុំបញ្ជាក់ជាសារថាខ្ញុំមានលទ្ធភាពត្រឹមតែ រំលត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែប៉ុណ្ណោះតែខ្ញុំអត់លទ្ធភាពដើម្បីធ្វើគ្រូអាចារ្យប្រដៅ ជាមួយមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពដែលគេហៅថា បដិវត្តន៍ពណ៌នោះទេ”៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤.៣៦៩នាក់ គិតក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់៣៨១.៩១០នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១១៨នាក់ នាំឲ្យអ្នកស្លាប់កើនឡើងដល់១៣.០៧៧នាក់ ។ ក្រសួងដដែលនេះបានឲ្យដឹងថា ពលរេដ្ឋបន្ថែមទៀតចំនួន៤.០៩៤នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យនានា ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣០៥.១០០នាក់ ។វីរុស បានឆ្លងរាលដាលនៅទូទាំងប្រទេសទាំងអស់ចំនយន៣៤ខេត្ត ។ ជាពិសេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកចំអន់ឲ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ដែលដេកស្រមៃធ្វើចង់ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ទាំងខ្លួនកំពុងប្រព្រឹត្តិខុសច្បាប់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានចំអកដោយមិនបញ្ជាក់ចំឈ្មោះបែបនេះក្រោយពីមានអ្នកប្រឆាំងនៅក្រៅប្រទេសដែលរត់គេច ខ្លួន តែងតែនិយាយភូតភរប្រជាពលរដ្ឋខ្មែរ ថា ខ្លួននឹងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃណាមួយ។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោជួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ...
បង់ដារសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ គិតត្រឹមថ្ងៃសុក្រនេះ ដែលបន្សល់ទុកអ្នកឆ្លងជំងឺសរុបដែលមិនប្រែប្រួលចំនួន១៤៨នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយបន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដែលមានអ្នកជំងឺសរុបចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺចំនួន០២នាក់ត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយអ្នកដែលជាសះស្បើយត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ និងថ្ងៃទី២២ ខែតុលានេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទិញពូជស្រូវមិនរើសរដូវបន្ថែម ចំនួន២០០០តោន ដើម្បីចែកជូនប្រជាកសិករដែលរងការខូចខាតស្រូវ ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាមដូចៗគ្នា។យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានស្រូវលិចទឹកប្រមាណ ២៣២,៥៥១ហិកតា និងដំណាំ រួមផ្សំលិចទឹក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាច់ណាត់ជាថ្មីម្ដងទៀតថាគ្មានឡើយ ការចរចានយោបាយជាមួយក្រុមប្រឆាំង។ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា “ហ៊ុន សែន អត់និយាយរឿងដំណោះស្រាយនយោបាយទេ”។ ប្រតិកម្មតបជាមួយក្រុមប្រឆាំងដែលតែងតែទាមទារឲ្យសម្ដេច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៧.៣៤០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃមួយដែល ជំងឺឆ្លងរាតត្បាតកើនឡើងវិញ ។ នៅក្នុងសេចក្តីប្រកាសមួយរបស់មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ី ជាបន្តបន្ទាប់បានកើនឡើងដល់១.៤៨០.៦៤៦នាក់ ក្នុងនោះបូករួមទាំងចំនួនអ្នកស្លាប់ចំនួន២៥.៥២៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន១.១១៩.២៥១នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា រដ្ឋធានីម៉ូស្គូ ត្រូវបានគេរាយការណ៍មកថា...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនភ្លេចគុណបំណាច់នៃការលះបង់របស់ទាហានស្ម័គ្រចិត្តសាធារណរដ្ឋប្រជាមានិតចិននោះទេ នៅក្នុងអំឡុងចូលរួមក្នុងពិធីមួយសម្រាប់កងទ័ពចិន ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានទៅផ្នូររបស់លោក Mao Anying ជាកូនប្រុសច្បងរបស់លោក ម៉ៅ សេទុង ដើម្បីបូជាបាច់ផ្កា។ ប្រទេសចិន បានប្រារព្ធពិធីរំឭកខួបលើកទី៧០នៃសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០។
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ អង្រួននៅភាគខាងលិចនៃប្រទេស ឈីលី។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ បានវាយប្រហារនៅប៉ែកខាងលិចនៃដែនកោះ ប្រទេសឈីលី នៅវេលាម៉ោង០១និង៤៦នាទីម៉ោងសកល នៅថ្ងៃសុក្រនេះ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៦.៤០១១ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៩៧.១៣៥២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។ បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីអ្នករងគ្រោះ និងបង្កផលប៉ះពាល់យ៉ាងណានៅឡើយទេ ។ គួរបញ្ជាក់ថា ប្រទេសឈីលី ជាដែនកោះមួយស្ថិតនៅត្រង់មហាសមុទ្រប៉ាស៊ីហ្វិក ដែលហ៊ុំព័ទ្ធទៅដោយទឹក និងមានប្រជុំកោះជាច្រើននៅទីនោះ និងស្ថិតនៅជិតឧបទ្វីប Taitao ឆ្ពោះត្រង់ទៅប៉ែកខាងលិចនៃដែនដីរបស់ឈីលី ៕
បរទេស៖ កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានថ្លែងថា មិនមានករណីឆ្លងវីរុសកូរ៉ូណានោះទេនៅក្នុងប្រទេសដោយនិយាយថា ជំងឺរាតត្បាតនេះ ត្រូវបានរារាំង ដោយជោគជ័យ ដោយប្រជាជន និងគណបក្សពលករកូរ៉េ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានពិធីសារនៃក្រសួងការបរទេសកូរ៉េខាងជើង បានប្រាប់ស្ថានទូតរុស្ស៊ីថា ដោយសារតែការរំពឹងទុកថា នឹងមានព្យុះធូលីមួយ មកពីប្រទេសចិនជនបរទេសទាំងអស់ នៅកូរ៉េខាងជើងត្រូវបានគេណែនាំឱ្យស្នាក់នៅ ក្នុងផ្ទះនៅថ្ងៃទី ២២ ខែតុលា ហើយថែមទាំង«បិទបង្អួចយ៉ាងជិតថែមផងដែរ»។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អ្នកការទូត។ ស្ថានទូតរុស្ស៊ី បាននិយាយនៅលើហ្វេសប៊ុកថា “ដូចដែលយើងត្រូវបានពន្យល់ វិធានការទាំងនេះគឺដោយសារតែការពិតដែលថាការរួមរវាងភាគល្អិតនៃ” ធូលីលឿង ប្រភេទថ្មីនៃមេរោគកូរ៉ូណា ដែលអាចឆ្លងចូលទៅក្នុងទឹកដីនៃប្រទេសនេះ។ សេចក្តីថ្លែងការណ៍ ក៏បាននិយាយផងដែរថា ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុងឆុងជីន និងតំបន់កំពង់ផែ Rason បានទទួលសារស្រដៀងគ្នា៕