បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយគ្នាជាមួយប្រធានាធិបតី បារាំង លោក Emmanuel Macron ស្តីពីវិធីបំបាត់ ស្ថានភាពតានតឹង នៅក្នុងប្រទេសលីប៊ី នេះយោងតាមសេចក្តីថ្លែងការណ៍ មួយរបស់សេតវិមាន ។ សេចក្តីថ្លែងការណ៍ នោះបាននិយាយថា ជម្លោះក្នុងប្រទេសលីប៊ី...
បរទេស៖ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Sepura ដែលផលិត ផលិតផលវិទ្យុចល័តឌីជីថល ត្រូវបានទិញ ដោយក្រុមហ៊ុនចិនឈ្មោះ Hytera ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងប៉េកាំង មានភាគហ៊ុន ២ ភាគរយ។ Hytera ត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកចំពោះការព្រួយបារម្ភថា ឧបករណ៍របស់ក្រុមហ៊ុននេះអាចត្រូវបានប្រើសម្រាប់ការឃ្លាំមើល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ទាហានចំនួន៨នាក់ ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ខណៈដែលមានការបំផ្ទុះគ្រាប់បែក មកលើគោលដៅយោធាមួយកន្លែង នៅស្រុក Sayed Abad ខេត្ត Wardak ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ។ នៅក្នុងសេចក្តីប្រកាស...
បរទេស៖ប្រព័ន្ធការពារដែនអាកាសស៊ីរី នៅថ្ងៃចន្ទម្សិលមិញនេះ បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលថ្មីមួយ នៅពីលើរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី ហើយនេះជារលកថ្មីបំផុតនៃការវាយប្រហារ ដែលប្រភពស៊ើបការណ៍សម្ងាត់លោកខាងលិចនិយាយថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើឃ្លាំងគ្រាប់ផ្គត់ផ្គង់ដោយអ៊ីរ៉ង់ដ៏ធំមួយ នៅជាយរដ្ឋធានី។ ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរី បាននិយាយប្រាប់ថា មីស៊ីលអ៊ីស្រាអែល បានហោះរំលពីលើតំបន់ Golan Heights ប្រទេសស៊ីរី ជាទីដែលពួកគេធ្វើការវាយឆ្មក់នៅជុំវិញរដ្ឋធានី ហើយវីដេអូផ្សាយបន្តផ្ទាល់ បានបង្ហាញឲ្យឃើញថា មានការផ្ទុះនៅខាងលើរដ្ឋធានីនៃប្រទេសស៊ីរីនោះ។ ចំណែកមន្ត្រីនាំពាក្យយោធាស៊ីរីមួយរូប...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានទៅដល់ប្រទេសអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេសចិន ប្រព័ន្ធ 5G និងកិច្ចព្រមព្រៀងជំនួញសេរី Brexit ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ទស្សនាវដ្តីវេជ្ជសាស្ត្រឈ្មោះថា The Lancet បានចុះផ្សាយ អំពីការសិក្សាថ្មីមួយថា នៅក្នុងដំណាក់កាលទី២ នៃការធ្វើការវិនិច្ឆ័យ ទៅលើប្រសិទ្ធិភាពរបស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បានរកឃើញថា ជាវ៉ាក់សាំង ដែលមានសុវត្ថិភាព និងអាចជួយបង្កើត ឲ្យមានភាពសុំានឹងជំងឺបាន ។ លទ្ធផលទាំងឡាយ...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថតាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងទី១។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមានដូចជា លោកឧត្តមសេនីយ៍ត្រី...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សំណួររបស់ប៉ាឡេស្ទីន តែងតែជាបញ្ហាស្នូល នៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយចិនគាំទ្រ“ ដំណោះស្រាយរដ្ឋពីរ” ជាទិសដៅត្រឹមត្រូវ។ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas លោកប្រធាន ស៊ី ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន បានសម្តែងនូវការចូលរួមរំលែកទុក្ខ...
បាងកក ៖ លោក Veerathai Santiprabhob ទេសាភិបាលធនាគារ កណ្តាលថៃ បានលើកឡើងថា ប្រទេសថៃ អាចប្រែក្លាយវិបត្ដជំងឺកូវីដ-១៩ ទៅជាឱកាស នៃការអភិវឌ្ឍន៍តាមរយៈការរៀបចំរចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹង សហគមន៍ជនបទ។ លោក Veerathai បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយស្តីពី“ ទិសដៅសេដ្ឋកិច្ចក្រោយការគ្របដណ្តប់” ដែលជាព្រឹត្តិការណ៍មួយ ដែលមានការចូលរួម ពីធនាគារិក...
ប៉េកាំង៖ សហរដ្ឋអាមេរិក គួរតែបោះបង់ចោលនូវសតិអារម្មណ៍នៃសង្គ្រាមត្រជាក់ ការគិតបែបលេងហ្គេមសូន្យបូកនិងការរើសអើងមនោគមវិជ្ជា ហើយមានទស្សនៈ ត្រឹមត្រូវ ចំពោះប្រទេសចិន និងចិន – សហរដ្ឋអាមេរិក នេះបើតាមការលើកឡើង របស់លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ គេហទំព័ររបស់ក្រសួងការពារជាតិ អាមេរិក បានចុះផ្សាយអត្ថបទមួយ ដែលដកស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper ថាសហរដ្ឋអាមេរិក...
ភ្នំពេញ៖ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថាកូវីដ១៩ អាចបំផ្លាញដល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាបានឡើយព្រោះកម្ពុជា ជាប្រទេសមានសក្តានុពលខ្ពស់លើវិស័យ កសិកម្មខណៈបណ្ដាប្រទេសនានាអាចផ្អាកទិញសម្លៀកបំពាក់ ទំនិញផ្សេងៗនិងដំណើរកម្សាន្ត តែមិនអាចបញ្ឈប់ការបញ្ជាទិញស្បៀងអាហារឡើយ។ សូមរំលឹកថាគិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបមានចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស...
ថ្ងៃទី ២០ ខែ កក្កដា តាមម៉ោង ក្នុង តំបន់ កាសែត The Washington Postបាន ចុះផ្សាយ អបត្ថបទ ដែល មាន ចំណង ជើង ថា «វិបតិ្ត គួរ ឱ្យ ពិភពលោក...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កិច្ច ប្រជុំ ក្រុម ការងារ យន្តការ ត្រីភាគី បូក សម្រាប់ ពិភាក្សាធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពី ការ ងារ...
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃច័ន្ទដើម្បីបង្កើនការឃ្លាំមើលប្រឆាំងនឹងលទ្ធភាពនៃការហូរចូលនៃមេរោគឆ្លង តាមរយៈការនាំចូលទំនិញ ខណៈដែលខ្លួនកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានបង្កើនការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកំចាត់មេរោគ ចាប់តាំងពីមេដឹកនាំលោក គីម ជុងអ៊ុន បានទាមទារឱ្យមាន“ ការប្រុងប្រយ័ត្នខ្ពស់បំផុត” ប្រឆាំងនឹងជំងឺ – ១៩ ដោយថាការពេញចិត្តនឹងនាំឱ្យមានវិបត្តិ ដែលមិនអាចនឹកស្មាន និងមិនអាចទទួលយកបាន។ ស្ថាប័នក្រោមបង្គាប់របស់គណបក្សពលករកាន់អំណាចកាសែត Rodong Sinmun បានចុះផ្សាយថា“...
សេអ៊ូល៖ ក្រសួងការពារជាតិក្រុងសេអ៊ូលបានឲ្យដឹងថា គ្មានការពិភាក្សាណាមួយបានកើតឡើងជាមួយសហរដ្ឋអាមេរិក អំពីលទ្ធភាពនៃការកាត់បន្ថយចំនួនកងទ័ព ដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ ការរំពឹងទុកបានកើនឡើងជាថ្មីម្តងទៀតអំពីការដកកងទ័ពអាមេរិកមួយ ដែលអាចកើតមានបន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា មន្ទីរប៉ង់តាហ្គោន បានផ្តល់ជម្រើសសេតវិមាន ដើម្បីកាត់បន្ថយកម្រិតកងទ័ពនៅកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកវរសេនីយ៍ឯក មូន ហុងស៊ីក បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ ចំពោះការកែតម្រូវទំហំនៃកងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង និងអាជ្ញាធរសហរដ្ឋអាមេរិក មិនបានធ្វើកិច្ចពិភាក្សាណាមួយទេ”៕ដោយ ឈូក បូរ៉ា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ន ការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា មានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុនដោយ ហេតុថា ជនបរទេសទាំងនោះ ចុះបញ្ជីតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS)។ ក្នុងកិច្ចប្រជុំស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា ឬហៅកាត់ថា FPCS (Foreigners Present...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាពេលកន្លងមកកម្ពុជា មិនទាន់សម្រេចបាន ប៉ុន្តែការនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែជាគោលដៅអាទិភាព របស់កម្ពុជាដដែល ខណៈកម្ពុជា សល់ស្រូវ៦លានតោន បើគិតជាអង្ករ ស្មើប្រមាណជា៤លានតោនកាលពីឆ្នាំ២០១៩។ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសបារាំង បានចេញបញ្ជាជាច្បាប់ថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះទៅ ដើម្បីកាត់បន្ថយ ក្តីព្រួយបារម្ភ អំពីការរីករាលដាល នៃវិរុសកូវីដ១៩។ ច្បាប់ថ្មីបានចែងថា ការពាក់ម៉ាសគឺ ក្លាយទៅជារឿងចំាបាច់បំផុត ដែលត្រូវតែធ្វើសម្រាប់មនុស្ស ដែលមានអាយុចាប់ពី១០ឆ្នាំឡើង ទោះបីជានៅភោជនីយដ្ឋាន សណ្ឋាគារ ហាងនានាផ្សារ ទំនើបសារមន្ទីរ រោងកុន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាប់អារម្មណ៍៧ចំណុច ក្នុងពិធីប្រកាសតែងតាំងមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើង លេខ៥៣ នាថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។ ១. សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ លោក David Malpass នាយកធនាគារពិភពលោក បានជំរុញឱ្យក្រុមប្រទេស G20 ពន្យាពេលវេលានៃគំនិតផ្តួចផ្តើម សេវាកម្មផ្អាកបំណុល (DSSI) រហូតដល់ចុងឆ្នាំ២០២១ ដោយហៅថា ជាកត្តាសំខាន់មួយក្នុងការ ពង្រឹងការស្តារសេដ្ឋកិច្ចសកល ។ លោក Malpass...
បរទេស៖ សារព័ត៌មានរបស់រដ្ឋ នៃប្រទេសអេហ្ស៊ីប Nile TV នៅថ្ងៃចន្ទនេះបានចេញផ្សាយថា រដ្ឋសភាជាតិនៃប្រទេសអេហ្ស៊ីប បានធ្វើការប្រកាសថា រដ្ឋាភិបាលនឹងប្រកាស ដាក់រដ្ឋក្នុងកម្រិតភាពអាសន្ន បន្ថែមរយៈពេល ៣ខែទៀត ដោយរាប់ចាប់ពីថ្ងៃទី២៣ ខែកក្កដានេះទៅ។ គណកម្មាការជាតិ ទទួលបន្ទុកកិច្ចការងារកម្រិត អាសន្នបានបញ្ជាក់ថា ការសម្រេចចិត្តបានធ្វើឡើង នៅបន្ទាប់ពីអេហ្ស៊ីប បានមើលឃើញថា ប្រទេសគឺកំពុងស្ថិតនៅក្នុង ដំណាក់កាលប្រឈមមុខ...
បរទេស ៖ នៅសប្តាហ៍នេះ សារព័ត៌មាន The Bloomberg បានចេញផ្សាយថា សភាជាតិ នៃប្រទេសអ៊ីស្រាអែល បានឈានទៅដល់ការ យល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ឲ្យដំណើរ ការបំពង់បង្ហូរប្រេងមួយ ដែលនឹងជួយសម្រួល ដល់ការនាំចេញប្រេង ទៅដល់អឺរ៉ុបនៃប្លុករ៉ែប្រេង ដែលត្រូវបានរកឃើញនៅក្នុងដែនទឹក អ៊ីស្រាអ៊ែល និងកោះCypriot ។ ផែនការដែលមានតម្លៃ ៦...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងនូវសេចក្តីត្រែកអរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៏រីករាយ របស់លោក ហាស់ សុទ្ធា ដែលបានប្រគល់ សត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់ ១ក្បាល ដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់នាំយក ទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ។...
បរទេស៖ សហរដ្ឋអាមេរិក បានហោះហើរយន្ដហោះ ស៊ើបការណ៍មួយគ្រឿង នៅពីលើប្រទេសកូរ៉េនៅព្រឹកថ្ងៃច័ន្ទ ដែលជាផ្នែកមួយនៃ ប្រតិបត្តិការយោធាជាទៀងទាត់ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ ដល់ប្រជាជននៅពេលនេះ ក្នុងការបង្ហាញនូវសម្ពាធ ទៅលើប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា យន្តហោះស៊ើបការណ៍ RC-135W Rivet Joint...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារប្រចាំឆមាសទី២ នៃសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអបអរ នូវសមិទ្ធផល ដែលសាខាសមាគមនារីខេត្ត សម្រេចបានក្នុងឆមាសទី ១...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំកុំឲ្យពលរដ្ឋរៀបចំ ទទួលទេវតានៅថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហានាពេលខាងមុខ ព្រោះយើងបានរៀបចំទទួលទេវតា តាមផ្ទះរួចហើយ កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាឡើយ ដូច្នេះយើងត្រូវប្រែក្លាយ ពីវិបត្តិទៅជាឱកាសតាមរយៈ ការបង្កើនផលិតកម្មស្បៀង ព្រោះបរទេសអាចកាត់បន្ថយ ការបញ្ជាទិញសម្លៀកបំពាក់...
បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានស្នើឱ្យនាយកដ្ឋានកែប្រែ ពិចារណាប្រើប្រាស់ទណ្ឌិត បរទេសដើម្បីបង្រៀនភាសាអង់គ្លេស ដល់អ្នកទោសដូចគ្នាដើម្បីបន្ថែមការ បណ្តុះបណ្តាលវិជ្ជាជីវៈរបស់ពួកគេ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Somsak បានបំផុសគំនិតនេះ នៅថ្ងៃច័ន្ទនៅពេលដែលលោក...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសអង់គ្លេស ឲ្យជៀសវាង ការដើរលើផ្លូវខុសបន្តទៀត ក្រោយមានសេចក្តីរាយការណ៍ថា អង់គ្លេសត្រៀម នឹងព្យួរចោលសន្ធិសញ្ញា ធ្វើបត្យាប័នសម្រាប់ទីក្រុងហុងកុង ដែលចិនគ្រប់គ្រង។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុង សន្នសីទកាសែតប្រចាំថ្ងៃមួយ ហើយលោក៏បាននិយាយផងដែរថា ប្រទេសចិន...