ហុងកុង៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍ សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការ កម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រភពពីមន្ត្រីមួយរូបបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់អ៊ីតាលី លោកស្រី Luciana Lamorgese បានធ្វើតេស្តរកឃើញវត្តមានវីរុសកូរ៉ូណា ។ លោក Luigi Di Maio រដ្ឋមន្ត្រីទទួលបន្ទុកការបរទេស បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់គាត់ថា “សូមជូនពរឲ្យមានសុខភាពល្អដល់លោករដ្ឋមន្ត្រី Lamorgese ដែលបានធ្វើតេស្តឃើញវត្តមានវីរុសកូរ៉ូណា...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ពីប្រទេសចិននិងសហរដ្ឋអាមេរិក ដើម្បីធានាឱ្យមាន“ ការផ្លាស់ប្តូរប្រកបដោយ ស្ថេរភាព” រវាងចិន-សហរដ្ឋអាមេរិក និងទំនាក់ទំនង ប្រឆាំងនឹងការរំខាន គ្រប់ប្រភេទ។ លោកវ៉ាង យី បានឲ្យដឹងនៅឯទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំមួយ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិនថា ពួកគេគួរតែខិតខំ បន្តការសន្ទនាឡើងវិញ...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញ ខាងគោលនយោបាយ ទ្វេភាគី របស់សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទម្សិលមិញនេះ បានអំពាវនាវឱ្យ ទីក្រុងវ៉ាស៊ីនតោន វិលត្រឡប់មកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដ៏ធំមួយ នៅប៉ាស៊ីហ្វិក និងការដាក់បញ្ចូល ប្រទេសជប៉ុន ទៅក្នុងសម្ព័ន្ធមិត្ត ចែករំលែកព័ត៌មានចារកម្ម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនង សហរដ្ឋអាមេរិក-ជប៉ុន ចំពេលមានការកើនឡើង របស់ចិន។ ក្រុមនេះដឹកនាំ...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Robert O’Brien បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើង មិនបានចូលរួមក្នុងការ រីកសាយអាវុធ ក្នុងកម្រិតណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានយុនហាប់ ។ លោក O’Brien បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទស្សនាវដ្តី តាមប្រព័ន្ធអ៊ីនធឺណិត របស់សហរដ្ឋអាមេរិកថា...
បរទេស៖ តាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក បានអោយដឹងថា ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានជ្រើសរើស ឧត្តមសេនីយ៍ចូលនិវត្តន៍ គឺលោក Lloyd Austin ធ្វើជារដ្ឋមន្រ្តីការពារជាតិ របស់លោក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ...
ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់ សេវាទូរគមនាគមន៍ឈានមុខគេរបស់ ប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះវិស័យ អប់រំអនឡាញ តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ដល់អ្នកឈ្នះពានរង្វាន់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា។ ក្រុមហ៊ុន EZECOM ដែលជួយគាំទ្រដល់ វិស័យអប់រំអនឡាញ បានផ្តល់ប្រាក់រង្វាន់ចំនួន ១.២៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង ជូនដល់លោក ថុល ថាន់ថន ដែលជាអ្នកឈ្នះពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ។...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមី ស្រស់ពីកម្ពុជា ទៅវៀតណាម តាមច្រកព្រំដែនអន្តរជាតិ ត្រពាំងផ្លុង និងច្រកព្រំដែនទ្វេភាគីដារ ជិត២លានតោន (១,៨២ លានតោន) ។ នេះយោងតាមរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ៖ លោក កឹម សុខា បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ ជួយផ្ដល់វ៉ាក់សាំងការពារនឹងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ ប្រកបដោយមនុស្សធម៌។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។...
បរទេស៖ ស្ត្រីអាយុ ៩០ ឆ្នាំម្នាក់មកពីប្រទេស Northern Ireland បានក្លាយជាមនុស្សដំបូងគេ នៅលើពិភពលោកដែលបាន ទទួលវ៉ាក់សាំងការពារវីរុសកូវីដ១៩ ពីក្រុមហ៊ុន Pfizer / BioNTech Covid នៅក្រៅលក្ខខណ្ឌសាកល្បង ដែលជាការចាប់ផ្តើមនៃកម្មវិធី ចាក់វ៉ាក់សាំងដ៏ធំរបស់ចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា សម្តេចសង្ឃប៉ាបហ្វ្រង់ស័រ នឹងធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ាក់ នៅក្នុងខែមិនាឆ្នាំ២០២១ ជាផ្នែកមួយ នៃការបំពេញទស្សនកិច្ច ក្នុងតំបន់មជ្ឈឹមបូព៍ា។ ការប្រកាសរបស់វ៉ាទីកង់ បានឲ្យដឹងទៀតដែរថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយទៅជាដំណើរ ទស្សនកិច្ចលើកដំបូង របស់សម្តេចសង្ឃទៅកាន់ប្រទេសដែល ហួរហែកដោយសង្គ្រាម មួយនេះជាលើកដំបូង ចេញពីប្រទេសអ៊ីតាលីចាប់តាំង តែពីមានការរាតត្បាតកូវិដ១៩។...
បរទេស ៖ យោងតាមការបញ្ជាក់ របស់មន្ត្រី នៃការិយាល័យរបស់មេដឹកនាំកំពូល នៃប្រទេស អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃចន្ទនេះ បានចេញមកបញ្ជាក់បដិសេធ នូវព័ត៌មាន ដែលបានអះអាងថា មេដឹកនាំរូបនេះកំពុង ស្ថិតនៅក្នុងស្ថានភាព សុខភាពដ៏អាក្រក់។ សេចក្តីប្រកាស ដែលត្រូវធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter លោក...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មកា និងកិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីក រាលដាលនៃជំងឺកូវីដ១៩...
បរទេស៖ យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់កងទ័ពអាកាសប្រទេសថៃ កំពុងត្រូវបានប្រើទៅលើការយាមល្បាត តាមអាកាសនៅតាមព្រំដែន ជាមួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសលើការឆ្លងកាត់តាមធម្មជាតិ ដើម្បីរកអ្នកឆ្លងកាត់ព្រំដែនខុសច្បាប់ និងការពារការរីករាលដាលនៃវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Jakrapong Chanphengphen មជ្ឈមណ្ឌលសន្តិសុខ...
ភ្នំពេញ ៖ លោក បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៧លាន រៀល រយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ សម្រាប់ចូលរួមទិញ វ៉ាក់សាំងការពារជំងឺកូវីដ-១៩។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅ ទូទាំងប្រទេសបានទទួលពាក្យ បណ្ដឹងសរុបចំនួន ១៤០បណ្ដឹង ក្នុងនោះ នៅថ្នាក់ក្រុមប្រឹក្សា ឃុំ-សង្កាត់ បានទទួល១៣៨បណ្ដឹង និងនៅថ្នាក់ គ.ជ.ប មានបណ្ដឹងចំនួន២បណ្ដឹង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមចំណែក នូវទឹកប្រាក់ចំនួន៩៩៩៩៩ដុល្លារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយបង្ការការពារប្រជាជនកម្ពុជា ជៀសផុតពីការឆ្លងមេរោគនេះ ។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាថ្ងៃទី៧ ធ្នូ បានបញ្ជាក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិក លោក Nikos Dendias នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ជុំវិញឥរិយាបថបំពានច្បាប់របស់តួកគី ដោយលើកឡើងថា ទីក្រុងអង់ការ៉ា បានបរាជ័យក្នុងការឆ្លើយតប ចំពោះកាយវិការប្រកបដោយ សុឆន្ទៈរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនានា នៅថ្ងៃចន្ទនេះ បានធ្វើកិច្ចពិភាក្សាគ្នា ថាតើមានមូលដ្ឋានសម្រាប់ ការដាក់ទណ្ឌកម្ម លើប្រទេសតួកគី ដែលធ្វើឲ្យជ្រួលច្របល់ក្នុងជម្លោះមួយ ជាមួយសមាជិកសហភាពអឺរ៉ុប...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ប្រសិនបើសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមរៀបចំទណ្ឌកម្មថ្មីលើមន្ត្រីចិន ជុំវិញប្រតិបត្តិការបង្រ្កាបនៅហុងកុងនោះ គឺជាការពិត។ មន្ត្រីនំាពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែទទូចដើរលើផ្លូវខុសនោះ...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រុងប្រយ័ត្ន ចំពោះហ្វេសប៊ុក ព្រោះបច្ចុប្បន្នមេរោគហ្វេសប៊ុក កំពុងវាយប្រហារកម្ពុជា។ ថ្មីៗនះក្រុមការងារបច្ចេកទេស សង្កេតឃើញមានករណីចម្លងមេរោគ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?” ។...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះបានលើកទឹកចិត្ត ដល់សមាជិក សមាជិកា រដ្ឋសភា ទាំងអស់ មេត្តាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាគថវិកា សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ តាមរយៈហ្វេសប៊ុក របស់សម្ដេច ហេង សំរិន បានអោយដឹងថា...
បរទេស៖កាសែត Sankei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើសហសមយុទ្ធយោធា លើគោកនិងសមុទ្រ សម្រាប់ជាលើកដំបូង នៅក្នុងខែឧសភាឆ្នាំក្រោយ ស្របពេលដែលយោធាចិន បង្កើនសកម្មភាពនៅក្នុងតំបន់។ សមយុទ្ធដែលធ្វើឡើង នៅលើកោះមួយ ក្នុងចំណោមកោះហាមឃាត់ របស់ប្រទេសជប៉ុននេះ នឹងផ្តោតសំខាន់ លើការផ្តល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ប៉ុន្តែផ្នែកខ្លះ ក៏អាចបង្កើនតមូលដ្ឋាន សម្រាប់កិច្ចការពារ...
បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ី បានទទួលថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណាជើងដំបូង ពីប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលរដ្ឋាភិបាល ត្រៀមរៀបចំកម្មវិធី ដាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ។ នៅក្នុងសន្និសីទតាមអនឡាញមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងប្រាប់ថា ប្រទេសរបស់លោក ទើបតែទទួលបានថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ចំនួន១,២លានដូស ពីក្រុមហ៊ុន...
ដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលជាបុរសដ៏សំខាន់ របស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចចរចានុយក្លេអ៊ែ ជាមួយប្រទេសកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមានរយៈពេល៤ថ្ងៃមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Stephen Biegun នឹងជួបជាមួយមន្ត្រីកូរ៉េខាងត្បូងនានា ដើម្បីពិភាក្សាគ្នាអំពីសម្ពន្ធភាព អាមេរិក...
សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសមួយរូប បាននិយាយថារដ្ឋាភិបាលនឹងប្រកាស អំពីផែនការលទ្ធកម្មថ្នាំវ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃអង្គារនេះ ដែលរួមមានទាំងចំនួនប្រទេសដែលបានធានារហូតមកដល់ពេលនេះ និងនៅពេលដែលវ៉ាក់សាំងទាំងនោះនឹងមាន។ បរិមាណវ៉ាក់សាំង ដែលកូរ៉េខាងត្បូងទទួលបានរហូតមកដល់ពេលនេះត្រូវបានគេរំពឹងថា នឹងមានច្រើនជាង ៣០ លានដូស ដូចដែលរដ្ឋាភិបាលបានឲ្យដឹងកាលពីពេលមុនថា ខ្លួននឹងទទួលបានចំនួន ១០ លានដូសតាមរយៈកម្មវិធីលទ្ធកម្ម Facility Facility និងទិញចំនួន ២០ លានដូសបន្ថែមទៀត តាមរយៈការចរចារជាមួយក្រុមហ៊ុនឱសថ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកសង្ឃឹមនិងជឿជាក់ថា គោលនយោបាយសហរដ្ឋអាមេរិកលើប្រទេសចិន នៅទីបំផុត អាចនឹងវិលត្រឡប់ទៅរកភាពសមហេតុផលវិញ។ ថ្លែងប្រាប់ទៅកាន់ក្រុមថ្នាក់ដឹកនាំពាណិជ្ជកម្មមកពីក្រុមហ៊ុនសហរដ្ឋអាមេរិក លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ បាននិយាយថា ប្រទេសទាំងពីរ គួរតែគោរពប្រវត្តិសាស្ត្រ ផលប្រយោជន៍ស្នូល និង ប្រព័ន្ធនិងផ្លូវដែលប្រជាជនជ្រើសរើសរបស់គ្នានឹងគ្នា...
ភ្នំពេញ ៖ សមាគមធនាគារ និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធ ហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយពិនិត្យឃើញការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍ នាពេលថ្មីៗនេះ...
បរទេស៖យោងតាមប្រភពចំនួន៣រួមទាំងមន្ត្រីអាមេរិក ដែលដឹងពីបញ្ហា បានឲ្យដឹងថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំ ដាក់ទណ្ឌកម្ម លើមន្ត្រីចិនជាច្រើននាក់ ជុំវិញរឿងតួនាទីរបស់ពួកគេ ក្នុងការដែលប៉េកាំង ដកសិទ្ធិសមាជិកសភាមកពីក្រុមប្រឆាំងនៅហុងកុង។ ប្រភពព័ត៌មានពីរបាននិយាយប្រាប់ថា មនុស្សរហូតដលទៅ១៤នាក់ ដែលរួមបញ្ចូលទាំងមន្ត្រីរដ្ឋសភាចិន និងសមាជិកបក្សកុម្មុយនិស្តចិន នឹងទំនបជាត្រូវផ្តោតគោលដៅលើ ដោយវិធានការនានា ដូចជាការបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាដើម។ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់១.០៤០.៥៤៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន១១.៥៦១នាក់ ។ ទន្ទឹមនឹងនេះដែរ តួកគី បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១៩៥នាក់ដោយសារវីរុសកូរ៉ូណា ហើយកំណត់ត្រាប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេស ។ លោក Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងវេជ្ជាសាស្ត្រអប់រំ...