ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើឱ្យមានរលកបញ្ហា និងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង និងដើរតួនាទីស្ថាបនាក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យ Zhao Lijian បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានអះអាងថាប្រទេសចិនបានបាញ់សាកល្បងមីស៊ីលផ្លោងនៅសមុទ្រចិនខាងត្បូង នៅព្រឹកថ្ងៃទី២៦ ខែសីហា ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ សកម្មភាពបណ្តុះបណ្តាលពាក់ព័ន្ធនៅក្បែរកោះស៊ីសា នៅសមុទ្រចិនខាងត្បូង គឺជាការរៀបចំទម្លាប់ដែលធ្វើឡើងដោយយោធាចិន នៅឯនាយឆ្នេរសមុទ្រចិន។ លោក បន្ដថាពួកគេមិនមែនជាគោលដៅ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រម្សិលមិញនេះបានទទូចដល់សហរដ្ឋអាមេរិក “កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Zhao Lijian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងមិនមានយោបល់អ្វីទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលជាកិច្ចការផ្ទៃក្នុងនោះទេ។ ទន្ទឹមនឹងនេះដែរយើងទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” ។ អ្នកនាំពាក្យរូបនេះ បានលើកឡើបថាគោលនយោបាយរបស់ប្រទេសចិន ចំពោះសហរដ្ឋអាមេរិក គឺសមស្រប និងច្បាស់លាស់។ លោកបានបញ្ជាក់ថា“...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ស្តីពីការវិវត្តនានា នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត និងបាននិយាយប្រាប់ថា ប្រទេសតួកគីនឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍គ្រប់ទីកន្លែងរបស់ខ្លួន។ នៅមុននេះ មន្ត្រីការទូតសហភាពអឹរ៉ុប បាននិយាយប្រាប់ថា សហភាពអឺរ៉ុបកំពុងតែត្រៀមដាក់ទណ្ឌកម្មប្រទេសតួកគី ដែលអាចនឹងត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំលើកក្រោយ...
ភ្នំពេញ ៖ លោក កឹម សុខា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំសហការីប្រគេនទេយ្យទាន ដល់ព្រះសង្ឃ និងដាំកូនឈើក្រញូងដើម្បីចូលរួមអភិរក្សឈើប្រណិត និងការពារបរិស្ថានបៃតង នៅវត្តមួយក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងចែកម៉ាស់ដល់ពលរដ្ឋផងដែរ៕
ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ ប្រាកដជាបានស្គាល់ foodpanda តាមរយៈការកុម៉្មង់ម្ហូបអាហារ ភេសជ្ជៈ និងទំនិញផ្សេងៗ រួចមកហើយ។ foodpanda ជាក្រុមហ៊ុនអន្តរជាតិ ដែលផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ មានសញ្ញារូប ខា្លឃ្មុំផេនដា ពណ៌ផ្កាឈូក នឹងមានមូលដ្ឋានគ្រឹះ នៅប្រទេសអាល្លឺម៉ង់ដែល កំពុងទទួលបានការចាប់អារម្មណ ខ្លាំងនៅបណ្តាប្រទេសមួយចំនួន ពិសេសនៅតំបន់អាស៊ី យើងនេះតែម្តង ។...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសុក្រថា សហភាពអឺរ៉ុប កំពុងតែត្រៀមរៀបចំដាក់ ទណ្ឌកម្មប្រឆាំងតួកគី ដែលអាចនឹងត្រូវពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំលើកក្រោយ នាថ្ងៃទី២៤ ខែកញ្ញា ក្នុងដំណើរឆ្លើយតប ចំពោះជម្លោះនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ជាមួយនឹងប្រទេសក្រិក ។ លោក Josep Borrell បានមានប្រសាសន៍ថា វិធានការ...
បរទេស ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានប្តេជ្ញាការពារកោះ ដោយកងកម្លាំងទ័ពអាកាសដ៏រឹងមាំ ស្របពេលលោកស្រី បើកដំណើរការមជ្ឈមណ្ឌលថែទាំ គាំទ្រដោយអាមេរិក សម្រាប់កងយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ ស្របពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាននិយាយប្រាប់ពិធី ដែលបង្ហាញនូវមជ្ឈមណ្ឌលថែទាំដំបូង របស់តៃវ៉ាន់ នៅក្នុងទីក្រុង...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានធ្វើការវាយប្រហារជាថ្មី ទៅលើគូប្រជែងប្រធានាធិបតី ប្រធានាធិបត្យ របស់លោកគឺលោក Joe Biden កាលពីថ្ងៃសុក្រជុំវិញការគាំទ្ររបស់លោក ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយកូរ៉េខាងត្បូង ។ លោកបានប្រាប់ក្រុមអ្នកគាំទ្រ អបអរសាទរនៅទីក្រុង Manchester, រដ្ឋ New Hampshire ឲ្យដឹងថា...
បរទេស ៖ កុមារចំនួន ១០ នាក់ បានស្លាប់ដោយសាររន្ទះបាញ់ នៅទីក្រុង Arua ភាគពាយព្យនៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីបាននាំគ្នាជ្រកនៅក្នុងខ្ទម ក្នុងកំឡុងពេលមានព្យុះ។ យោងតាម សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្មេងៗកំពុងលេងបាល់ទាត់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបង្ខំ ឱ្យពួកគេសម្រាក...
សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន៩៤នាក់ គិតត្រឹមថ្ងៃត្រង់ នៅថ្ងៃសុក្រនេះ ជាមួយគ្នានេះដែរ មានករណីជាងពាក់កណ្តាល ដែលជាកម្មករបរទេស ជាច្រើនរស់ នៅកន្លែងធ្វើការងារ ។ ក្រសួងសុខាភិបាល...
បរទេស ៖ នៅថ្ងៃសុក្រនេះ ប្រទេសប៉ូឡូញ បានធ្វើការប្រកាសខ្លួន នឹងហាមឃាត់ការ ហោះហើរចេញពី ៤៦ ប្រទេស ដែលរួមមានបារាំង និងអេស្ប៉ាញ ផងគិតត្រឹមថ្ងៃទី ២ ខែកញ្ញាខាងមុខនេះ។ ការប្រកាសនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅខណៈ ដែលប្រទេសនេះ កំពុងប្រឈមនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដ១៩ ។ វិធានការនេះអនុវត្ត...
ហុងកុង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប៉ូលិសក្នុងក្រុង បាននិយាយនៅ ថ្ងៃសុក្រនេះថា ពលរដ្ឋជាច្រើននាក់ ដែលជាជនភៀសខ្លួនមកពីហុងកុង នៅលើទូកល្បឿនលឿនមួយគ្រឿង ក្នុងនោះរាប់ទាំងសកម្មជនម្នាក់ ផងដែរ បានចាប់ខ្លួន ស្ថិតក្រោមច្បាប់ថ្មី ស្តីពីសន្តិសុខជាតិ ដែលបានចាប់ខ្លួន ដោយប្រទេសចិន...
ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃ បន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ…រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក…ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…! មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចាត់ ចែងកម្លាំងសមត្ថកិច្ចយាមប្រចាំការ និងឃ្លាំមើលសកម្មភាព ពីខាងក្រៅមណ្ឌលចត្តាឡីស័ក ដើម្បីជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ទូទាំងប្រទេសឲ្យបានហ្មត់ចត់។ ការស្នើនេះដោយសារកន្លងមក មានស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ទៀត លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្របានព្រមានថា អតិថិជនចិនអាចធ្វើពហិកា ជាមួយក្រុមហ៊ុន Apple ប្រសិនបើសហរដ្ឋអាមេរិក ហាមឃាត់ទៅលើកម្មវិធី WeChat ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ក្នុងខែនេះ បានប្រកាសហាមប្រាម ដោយចាប់ពីពាក់កណ្តាល...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីជាការ បោះឆ្នោតកន្លងទៅ មានគេទទួលស្គាល់ក៏ដោយ ក៏គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់ ដើម្បីឲ្យការបោះឆ្នោត កាន់តែប្រសើរ ធានាសុវត្ថិភាព សន្តិភាព និងឲ្យមិនបែកបាក់ផ្ទៃក្នុង។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា យោងតាមការស្រាវជ្រាវមួយ ដែលបានប្រកាសឲ្យដឹង នៅក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេល ដែលមានជំងឺការឆ្លងរាលដាលជំងឺកូវីដ១៩ អត្រាមរណភាព ក្នុងចំណោមពលរដ្ឋដែលស្បែកស មានអត្រាស្លាប់ទាបជាង អ្នកដែលមានស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ។ ការស្រាវជ្រាវបានបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីកែច្នៃ តាមបែបផែនវិទ្យាសាស្ត្រ រាជបណ្ឌិតសភាជាតិ កាលពីថ្ងៃចន្ទ ដោយប្រើប្រាស់នូវគំរូជាច្រើន...
ភ្នំពេញ ៖ យោងតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ មានករណីកូនប្រុសបង្កើតម្នាក់ បានសម្លាប់ម្តាយ ដោយកាត់ក្បាលចេញពីដងខ្លួន នៅក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ...
បរទេស៖ ប្រទេសរុស្ស៊ី នឹងបណ្ដេញមន្ត្រីការទូតមួយរូប ចេញពីស្ថានទូតន័រវេសក្នុងទីក្រុងមូស្គូ ហើយនេះ គឺជាសកម្មភាពថ្មីមួយ ក្រោយទីក្រុងអូស្លូ បានបណ្តេញមន្ត្រីការទូតរុស្ស៊ីមួយរូប ពីបទសង្ស័យស៊ើបការណ៍សម្ងាត់ នេះបើយោងតាមការនិយាយប្រាប់ឲ្យដឹង ពីក្រសួងការបរទេស ក្នុងប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មន្ត្រីការទូតន័រវេស មានពេល៣ថ្ងៃចាកចេញ ពីប្រទេសរុស្ស៊ី ហើយនេះគឺជាការឆ្លើយតប ចំពោះការបណ្តេញ មន្ត្រីការទូតរុស្ស៊ីមួយរូប...
ភ្នំពេញ ៖ ដោយសារទ្រាំមិនបាន សាច់ញាតិរបស់តិម្ចាស់ក្លឹប កំសាន្ត W Ktv បានស្នើលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយដោះស្រាយអ្នកកាសែតអនឡាញ ឈ្មោះកបិលមហាព្រហ្ម ដែលតែងតែមកជំរិតទារប្រាក់ញយដង។ បើតាមហ្វេសប៊ុក លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៩ សីហា រៀបរាប់ថា មានមនុស្សបានសុំប្តឹង ចំពោះក្រុមព័ត៌មានonline មួយបានមកអុកឡុក កោសរូស...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយគឺថា លោក Chadwick Boseman ដែលជាតារាសម្តែងឈានមុខគេ ក្នុងខ្សែភាពយន្តរឿង Black Panther ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ។ Chadwick Boseman តួឯកក្នុងរឿង “Black Panther”...
ភ្នំពេញ៖ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើស ទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើស ទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ យោងតាមគេហទំព័រហ្វេសប៊ុក...
គុយវ៉ែតស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រនេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៦៣៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៨៣.៥៧៨នាក់ និងអ្នកស្លាប់កើនដល់ ៥២៥នាក់ ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា...
តូក្យូ៖ មេដឹកនាំ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះសុខភាពរបស់ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសវ័យ ៦៥ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែង ដោយសារហេតុផលសុខភាព។ អ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក អាបេ ក្នុងអំឡុងពេលជិត ៨ ឆ្នាំក្នុងតំណែងនេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា...
បរទេស៖ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា ខ្លួននឹងប្រារព្ធធ្វើសមយុទ្ធនៅដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅថ្ងៃទី១និងថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ហើយនេះជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងសមយុទ្ធយោធាជាបន្តបន្ទាប់មួយ ដែលបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងជាមួយក្រិក។ មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy បាននិយាយថា ការបញ្ជូនពង្រាយយន្តហោះយោធាបារាំង នៅកោះស៊ីបរបស់ក្រិក បានបំពានសន្ធិសញ្ញា ស្តីពីការគ្រប់គ្រងនិងរដ្ឋបាលរបស់កោះនោះ ក្រោយទទួលឯករាជ្យ ពីប្រទេសអង់គ្លេស នៅក្នុងឆ្នាំ១៩៦០។...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅសុក្រនេះ បានអំពាវនាវឲ្យប្រទេសឥណ្ឌា ឈប់ប្រើប្រាស់ធ្យូងថ្ម ជាប្រភពថាមពល ដោយនិយាយថា ឥណ្ឌាត្រូវតែឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ប្រសិនបើពិតជាចង់ក្លាយជា មហាអំណាចពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងថា ប្រទេសឥណ្ឌាចំបាច់ត្រូវតែ ឈប់កសាងរោងចក្រដុតធ្យូងថ្មថ្មី ណាមួយថែមទៀត...
បរទេស៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើវិទ្យាស្ថានចំនួន ៥ របស់រុស្ស៊ី ដោយចោទប្រកាន់ ពីការអភិវឌ្ឍអាវុធគីមី និងអាវុធជីវសាស្ត្រ។ ការរឹតត្បិតនេះ ត្រូវបានដាក់ជាពិសេស ទៅលើវិទ្យាស្ថានស្រាវជ្រាវ នៃក្រសួងការពារជាតិរុស្ស៊ី ដែលបានបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ រួមគ្នាជាមួយវិទ្យាស្ថាន Gamaleya ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយ ករណីឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គួររំលឹកផងដែរថា នៅចំណុចកប៉ាល់លិចខាងលើ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន៣ ប្រភេទ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះដំណឹងនៃការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងការលាលែងពីតំណែង ហើយសូមជូនពរឱ្យលោក មានសុខភាពល្អឡើងវិញ។ អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយ ចំពោះការប្រកាសលាឈប់ពីតំណែងភ្លាមៗ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងថាលោកនឹងលាលែង ពីតំណែងដោយសារការរីករាលដាល នៃជំងឺពោះវៀនរ៉ាំរ៉ៃរបស់លោក ដែលបានបញ្ចប់រយៈពេលជិត ៨ ឆ្នាំរបស់លោក ក្នុងនាមជាមេដឹកនាំ ដែលបម្រើការយូរជាងគេបំផុត របស់ប្រទេសជប៉ុន។ ។ លោកអាបេ ដែលទើបតែបួនថ្ងៃមុន បានបង្កើតកំណត់ត្រា នៃការកាន់អំណាច អស់រយៈពេល ២,៧៩៩ ថ្ងៃជាប់ៗគ្នានឹងចាកចេញពីតំណែង ដោយមិនបានសម្រេច...