ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្វាគមន៍ ចំពោះវត្តមានសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ។ ការស្វាគមន៍របស់សម្តេចតេជោនេះ នាឱកាសអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ការស្វាគមន៍របស់សម្តេចតេជោនេះ ក្រោយពីលោកស្រីបញ្ជាក់អំពីគម្រោងផ្សេងៗ ដែលឥណ្ឌាបានជួយដល់កម្ពុជា...
បរទេស៖ យោងតាមប្រភពពីមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យដ៏ធំមួយបានកើតឡើង នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Vladikavkaz ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លាមួយ ខាងក្នុង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្សារទំនើប Alania Mall ដែលជាមជ្ឈមណ្ឌលទិញទំនិញ និងកម្សាន្តដ៏ធំមួយនៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកភ្ញៀវទេសចរណ៍ ជាជនបរទេសមួយរូប ជួបឧបហេតុរងរបួសជើង ត្រូវការយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។ ជនបរទេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តចំនួន៧០០,០០០ គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាប្រព័ន្ធត្រួតពិនិត្យ សម្ពាធកង់រថយន្ត បង្កើនលទ្ធភាពនៃគ្រោះថ្នាក់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ របស់អាមេរិកឬ the National...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រកាសកាលពីថ្ងៃអង្គារថា ការដំឡើងប្រាក់ដំបូង ចំនួន១ពាន់លានដុល្លារ នៃប្រាក់កម្ចីចំនួន២០ពាន់លានដុល្លារ អាមេរិក ដែលគាំទ្រដោយទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានដកហូតត្រូវ បានបង់ទៅឱ្យទីក្រុងគៀវហើយខណៈដែល រុស្ស៊ីបានប្តេជ្ញាថានឹងឆ្លើយតបនឹងអ្វីដែលហៅថាជាការលួចនេះ ។ ការផ្ទេរលុយនេះកើតឡើង ពីរសប្តាហ៍បន្ទាប់ពីរតនាគារ សហរដ្ឋអាមេរិកបានប្រកាសបង់ប្រាក់ ចំនួន២០ពាន់លានដុល្លារ...
អ៊ីរ៉ង់ ៖ កាលពីថ្ងៃអង្គារប្រទេសអ៊ីរ៉ង់ បានថ្កោលទោស ចំពោះអ្វីដែលខ្លួនហៅថា “ការទទួលយកនូវទុកដដ៏ក្រៀមក្រំ” ពីទង្វើរបស់អ៊ីស្រាអ៊ែល ចំពោះការសម្លាប់អតីតប្រធានក្រុមហាម៉ាស់ Ismail Haniyeh ក្នុងទីក្រុងតេហរ៉ង់ កាលពីដើមឆ្នាំនេះ ដោយបានចោទប្រកាន់ប្រទេសនេះថា បានប្រព្រឹត្ត “បទឧក្រិដ្ឋកម្មដ៏សាហាវ” និងការពារការឆ្លើយតប ចំពោះការវាយប្រហារ ដោយមីស៊ីលរបស់ខ្លួន ។ លោក Amir Saeid...
តូក្យូ ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមួយ ដើម្បីដាក់រោងចក្រឱ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋជាបណ្ដោះអាសន្ន នៅក្នុងព្រឹត្តិការណ៍នៃការប្រឈមមុខ ដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ នៃសម្ភារៈសំខាន់ៗដូចជា semiconductor និងអាគុយ ។ រដ្ឋាភិបាលជប៉ុន មានគោលបំណងចាប់ផ្តើម ប្រព័ន្ធនេះចាប់ពីដើមរដូវស្លឹក ឈើជ្រុះឆ្នាំក្រោយនេះតទៅ ដើម្បីការពារប្រទេសឱ្យបានកាន់តែល្អពីភាពអាសន្នដូចជាការផ្ទុះឡើងនៃជំងឺឆ្លង និងការរំខានក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រទេសជប៉ុន...
រ៉ងហ្គូន ៖ កាលពីថ្ងៃអង្គារ មន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់តាំងពីខែកញ្ញានៅក្នុងឆ្នាំនេះ ថ្នាំវ៉ាក់សាំងការពារជំងឺអាសន្ន រោគដែលបញ្ចូលតាមមាត់ជាង២លានកម្រិត ត្រូវបានផ្តល់ដល់ពលរដ្ឋ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រសួងខាងលើបានឲ្យដឹងថា បន្ទាប់ពីមានការឆ្លងរាតត្បាតជំងឺរាគរូស នៅក្នុងតំបន់រ៉ងហ្គូន នៅខែកក្កដានៅក្នុងឆ្នាំនេះ ក្រសួងសុខាភិបាល របស់ប្រទេសនេះបានរាយការណ៍ ពីស្ថានភាពនេះទៅអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) និងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ...
ភ្នំពេញ ៖ មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា...
ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លា ដែលប្រជាជន នៃប្រទេសយើងទាំងពីរ បានទទួលអំណរពេញ១ឆ្នាំ នូវសកម្មភាពដ៏ច្រើនលើសលុប នៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំង នូវភាពកាន់តែរឹងមាំខ្លាំងឡើង នៃទំនាក់ទំនងដែកថែប...
បរទេស ៖ រុស្ស៊ីបានបន្តបង្កើន ការនាំចេញត្រី និងអាហារសមុទ្រទៅកាន់ប្រទេសចិន ដោយជំរុញការលក់ក្តាមដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ ១៤៨,៧ លានដុល្លារកាលពីខែមុន ។ នេះបើតាមការរាយការណ៍ របស់សារព័ត៌មាន RIA Novosti កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យគយចិន ។ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេស កាហ្សាក់ស្ថាន នៅលើឆ្នេរសមុទ្រនៃសមុទ្រ Caspian , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលបានចេញផ្សាយវីដេអូនៃឧប្បត្តិហេតុនេះ ។ ចំនួនអ្នកស្លាប់នៅមិនទាន់ច្បាស់នៅឡើយ ដោយមន្ត្រីនៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញ ការធ្លាក់យន្តហោះនេះនៅឡើយទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ ការវិនិយោគនៅតំបន់ព្រំដែន ពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។ ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី២៥...
ញូវយ៉ក៖ ក្រុមហ៊ុន Nissan និង Honda បានប្រកាសអំពីផែនការរួមគ្នានៅឆ្នាំ២០២៦ ក្នុងការផ្លាស់ប្តូរមួយដែលធ្វើឲ្យកក្រើក សម្រាប់វិស័យឧស្សាហកម្មយានយន្ត របស់ប្រទេសជប៉ុន បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ដែលអនុញ្ញាតឱ្យពួកគេ បន្តការពិភាក្សាអំពីការធ្វើសមាហរណកម្ម តាមរយៈក្រុមហ៊ុនកាន់កាប់រួមគ្នា ។ សារព័ត៌មាន USA Today បានដកស្រង់សេចក្តីប្រកាសរបស់ ក្រុមហ៊ុនដែលបានដាក់ដូច្នេះកាលពីថ្ងៃចន្ទ ។ ប្រសិនបើ ក្រុមហ៊ុន...
វ៉ាស៊ីនតោន៖ អគ្គសេនាធិការរងរបស់លោក គឺលោក Angel Urena បានលើកឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ លោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងទីក្រុង Washington DC បន្ទាប់ពីមានអាការ់គ្រុនក្តៅខ្លាំង ។ លោក Urena បានបញ្ជាក់ថា...
បេរូត៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេស និងជនអន្តោប្រវេសន៍របស់ប្រទេសលីបង់ បានដាក់ពាក្យបណ្តឹងតាមរយៈ បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេស ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ (UNSC) ដើម្បីឆ្លើយតបទៅនឹងការបំពានម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល មកលើកិច្ចព្រមព្រៀងបទឈប់បាញ់ របស់ខ្លួនជាមួយនឹងប្រទេសលីបង់ ។ ក្រសួងការបរទេសរបស់ប្រទេសលីបង់ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា...
ហ្សាការតា៖ គ្រោះទឹកជំនន់បានជន់លិច តំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានភ្លៀង ចុះយ៉ាងខ្លាំង ។ ក្រុង Makassar បានរងការជន់លិចនៅខេត្ត Sulawesi ខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ឡើង ។ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី ក៏បានកើតឡើងនៅតំបន់ជាច្រើនទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។ គេឃើញពលរដ្ឋនាំគ្នាជិះទូកធ្វើអំពីកៅស៊ូ ដើម្បីឆ្លងទឹកដែលកំពុង ជន់លិចនៅក្នុងខេត្តខាងលើ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សន្តិភាពប្រកបដោយនិរន្តរភាពរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាអាទិភាពមួយនៃគោលនយោបាយការបរទេស កំពូលរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trumpនឹងត្រូវតែធ្វើឲ្យបាន។ ការលើកឡើងនេះបើយោងតាម បេសកជនពិសេសរបស់លោក Donald Trump សម្រាប់អ៊ុយក្រែន និងរុស្ស៊ីគឺលោក ឧត្តមសេនីយកងទ័ពចូលនិវត្តន៍ Keith Kellogg បានបញ្ជាក់កាលពីពេលថ្មីៗនេះ ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានថ្កោលទោសការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ ដោយបានរំលឹកឡើងវិញថា សំណួរតៃវ៉ាន់ គឺជាបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុង ទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការប្រកាសថ្មីៗនេះរបស់សហរដ្ឋអាមេរិកអំពីជំនួយយោធា និងការលក់អាវុធដល់តំបន់តៃវ៉ាន់។ សេតវិមានកាលពីថ្ងៃទី២១ ខែធ្នូ បានប្រកាសជំនួយយោធាដែលមានតម្លៃ...
សេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទាហានកូរ៉េខាងជើងជាង 3,000 នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងតំបន់ជម្លោះជួរមុខ ភាគខាងលិចនៃទីក្រុង Kursk របស់ប្រទេសរុស្ស៊ី ដោយបានបង្កើនការព្រួយបារម្ភអំពី សក្តានុពលនៃការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង និងឧបករណ៍បន្ថែមទៅកាន់ប្រទេសរុស្សី។ លោក ហ្សេឡិនស្គី បានបង្ហាញតួលេខកាលពីថ្ងៃច័ន្ទ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលជាចំនួនលើសពីការប៉ាន់ស្មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថ្លែងអំណរគុណ ដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការកសាងខឿនការពារជាតិ តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន ផ្តោតលើការកសាង ផ្លូវក្រវាត់ព្រំដែន កន្លងទៅ ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ ជាមួយសប្បុរសជន...
ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ ជាន់ទី១ បានបើកឱ្យដំណើរការជាបណ្តោះអាសន្ន ទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះបេីយោងតាមការលេីកឡេីងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ ។ លោកស្រី ដោ សម្ផស្ស នាថ្ងៃ២៥ធ្នូនេះ បានឱ្យដឹងថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី ១...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត៥ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ « រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព »...
ពោធិ៍សាត់÷ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ បានបញ្ជាក់ថា យោងតាមផែនការ សក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារ បង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ ២០២៤-២០២៥របស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹក ជូនប្រជាកសិករក្នុងឆ្នាំ ២០២៥នេះ បានត្រឹមតែ ២០,០០០ ហិកតាតែប៉ុណ្ណោះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពេលប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ធ្នូនេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នឹងមានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ វេលាម៉ោង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃ២៥ដល់២៧ ធ្នូ នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពី១៥ទៅ៣០ភាគរយ ស្ទើរតែនៅគ្រប់រាជធានី-ខេត្ត ក្នុងនោះក៏មានសីតុណ្ហភាពពី១៨ទៅ៣២អង្សាសេផងដែរ ។ សូមបញ្ជាក់ថា កម្ពុជាកំពុងទទួលរងសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្ដប់លើអាងទន្លេមេគង្គ តែព្យុះនេះពុំមានឥទ្ធិពលខ្លាំង មកលើកម្ពុជានោះទេ ៕
នៅថ្ងៃទី ២៤ ខែធ្នូ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤ គឺនៅទីក្រុង Chongqing, ក្រុងWuhan ខេត្តHubei, ក្រុងLhasa ភូមិភាគស្វយ័ត Xi Zang និង ក្រុងWuxi ខេត្ត Jiangsu ។ ឆាកសម្តែងបន្ទាប់បន្សំទាំងនេះនឹងគួបផ្សំជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង សម្តែងកម្មវិធីនានាដើម្បីបង្កបរិយាកាសប្បាយរីករាយក្នុងឆ្នាំថ្មីសម្រាប់ជនជាតិនានាទូទាំងប្រទេសចិន ព្រមទាំងផ្តល់ជាចំណីចក្ខុសម្រាប់ទស្សនិកជននៅទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំចិន ។...
នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រី Mao Ning...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពគ្នា ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗជាច្រើន ដែលនឹងនាំមកនូវផលប្រយោជន៍ ជាអតិបរមា ដល់វិស័យទេសចរណ៍កម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន...