ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកពីការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៥

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ព្រោះនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមការជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។

អគ្គនាយដ្ឋានពន្ធដារ គូសបញ្ជាក់ថា «សូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»៕

To Top