រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញការផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀន តាមរយៈកម្មវិធីទូរស័ព្ទ App Nodrug នៅឱកាសបុណ្យភ្ជុំបិណ្ឌ
ត្បូងឃ្មុំ ៖ លោក ណុប ឡងឌី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញសកម្មភាព ផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមរយៈកម្មវិធីទូរស័ព្ទ App Nodrug នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានគោលបំណងបង្កើនការយល់ដឹង របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ដែលមានការជួបជុំគ្នាច្រើន។

លោក ណុប ឡងឌី បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសក្នុងឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងបានអំពាវនាវឱ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមអាហារដ្ឋាន កន្លែងកម្សាន្ត ដើម្បីបញ្ជ្រាបបញ្ហាគ្រឿងញៀន ហើយសង្ឃឹមថាផែនការដែលបានដាក់ចេញនេះ នឹងធ្វើឱ្យយុទ្ធនាការនេះ ទទួលបានជោគជ័យ៕
ដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/







