ព័ត៌មានជាតិ

ដើរកាត់វង់ផឹកស៊ី សួរនាំទាស់ពាក្យសំដី ទាញកាំភ្លើងខ្លីបាញ់ប៉្រាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ ជនសង្ស័យមួយក្រុម កំពុងអង្គុយផឹកស៊ី ឃើញគេដើរ ក៏ស្រែកសួរនាំ បែបឌឺដង រឿងចោរលួច សម្ភាររបស់ខ្លួន រហូតទាស់ពាក្យសម្តីគ្នា ឈាន ដល់ដកកាំភ្លើងខ្លី បាញ់ប្រាវ រួចទាត់ជនរងគ្រោះបន្ថែមទៀត ព្រឹកឡើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានទាំង០៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅ វេលាម៉ោង ០៦ និង ៣០នាទី យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅ ចំណុច ភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធខ្លី ( បាញ់ ដោយគ្មានការ អនុញ្ញាត ) នេះ មានជនរង គ្រោះ ចំនួន០៣ នាក់ ( ដាក់ ពាក្យបណ្តឹង ថ្ងៃ ទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥)

ជនរងគ្រោះទាំង៣នាក់រួមមានឈ្មោះ ១- ឈ្មោះ ជួន ដា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិតាគល់ សង្កាត់ ព ន្សាំង ខណ្ឌព្រែកព្នៅ ( ត្រូវបានជនសង្ស័យ យកអាវុធខ្លី ភ្ជង់ក្បាល និងទាត់ធាក់ និងបាញ់គំរាម ០១គ្រាប់ ) ។ ២- ឈ្មោះ ជួន អូន ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ បច្ចុប្បន្ន ភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល ( ត្រូវបានជនសង្ស័យ យកអាវុធខ្លីភ្ជង់ ក្បាល ) ។ ៣- ឈ្មោះ ដា វីរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ត្រូវបាន ជនសង្ស័យភ្ជង់អាវុធអោយអង្គុយ រួចនោមដាក់ខ្លួន ។

ចំណែក ជនសង្ស័យ មានចំនួន០៣នាក់ ៖ ១- ឈ្មោះ ជាង សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមាន ទីលំនៅបច្ចុប្បន្ន ភូមិព្រៃ សំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល ( ម្ចាស់ផ្ទះ ) ។ ២-ឈ្មោះ កែវ បញ្ញា អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ឋានន្តរសិក្ត័ អនុសេ នីយ៍ទោ តួនាទីមន្ត្រី ( ស្នងដ្ឋានការនគរបាល រាជធានី ភ្នំពេញ ) មានទីលំនៅ បច្ចុប្បន្ន ភូមិ វិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខ ណ្ឌសែនសុខ រាជធានីភ្នំពេញ ( ម្ចាស់ អាវុធ K៥៤ អ្នកបាញ់ ) ។ ៣- ឈ្មោះឆាន់ ភី អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរធ្វើសំណង់ មានទីលំនៅ បច្ចុប្បន្ន ភូមិ ព្រៃសំរោង ឃុំទួលព្រេជ ស្រុក អង្គស្នូល ខេត្តកណ្ដាល ( អ្នកផឹកជាមួយ ) ចំណែកម្នាក់ ទៀត កំពុងរត់គេចខ្លួន ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូត វត្ថុតាង រួមមាន ៖ អាវុធ ខ្លី ០១ ដើម ម៉ាក K៥៤ បង់ ០១គ្រាប់ ចំនួន០៩ គ្រាប់ ប័ណ្ណ អនុញ្ញតឲ្យ ប្រើប្រាស់ អាវុធខ្លី ០១ សន្លឹក លេខ ២០០២៦២៣៣ ( ផុតកំណត់ ២០.០៧.២០២៦) ម៉ូតូចំនួន ០២ គ្រឿង សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AQ- 4045 ម៉ាក អ៊ែរ៉ុក ពណ៌ កំបោរ ស្លាកលេខ ភ្នំពេញ 1GQ-5018 ទូរ សព្ទ ដៃ ចំនួន ០៤ គ្រឿង ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា មុនពេល កើតហេតុ ជនសង្ស័យ មានគ្នា ចំនួន ០៤នាក់ បាន អង្គុយផឹកស៊ី ក្នុងផ្ទះរបស់ ឈ្មោះ ជាង សុផាត ស្ថិត ក្នុងភូមិឃុំកើតហេតុខាងលើ ជួនពេលនោះ ជនរងគ្រោះ មានគ្នា ០៣នាក់ បាននាំគ្នាដើរកាត់ផ្ទះកន្លែងគេផឹក ដើម្បីទៅស្រែ រកត្រី ក៏ត្រូវបានក្រុម ជនសង្ស័យ ហៅអោយឈប់ រួចបានសួរនាំថា ដើរទៅណាយប់ហើយ កន្លែងនេះ បាត់សម្ភារៈច្រើនដងហើយ ។
ភ្លាមនោះ ខាងជនរងគ្រោះ បានឆ្លើយថា ចឹង មានតែចោទពួកខ្ញុំ ជាអ្នកលួច បន្ទាប់មកក៏ បានទាស់ពាក្យសំដី ហ្នឹងគ្នា ភ្លាមនោះ ជនសង្ស័យឈ្មោះ កែវ បញ្ញា បានចេញពីកន្លែង ផឹកទៅសួរនាំ ។ ក្រោយមក ជនសង្ស័យ ទាំង០៤ នាក់ បានឲ្យជនរងគ្រោះ ទាំង០៣ នាក់ អង្គុយចុះ ពេលនោះ ជនរងគ្រោះម្នាក់ ឈ្មោះជួន ដា បានរត់គេច ស្រាប់តែជនសង្ស័យ ឈ្មោះ កែវ បញ្ញា ដកអាវុធខ្លី ពីចង្កេះបាញ់ឡើង លើចំនួន ០១គ្រាប់ និង បានយកអាវុធខ្លីភ្ជង់ក្បាល ហើយ ជនរងគ្រោះ បន្ថែមទៀត ឃើញបែបនេះ ជនរងគ្រោះ គ្រោះ ឈ្មោះ ដា វីរះ ក៏បានងើបឈទ្បើង ហើយជនសង្ស័យ ឈ្មោះ កែវ បញ្ញា ស្មានតែគេរត់ ក៏ទាត់ មួយជើងទៀត ។ ក្រោយមក ក៏មាន ប្រជាពលរដ្ឋ ក្បែរ នោះ ផ្អើលឆោឡោទ្បើ ង ហើយភាគី ជនរងគ្រោះ និងភាគីជនសង្ស័យ ក៏ បំបែក គ្នាត្រឡប់ ទៅ ផ្ទះ រៀងៗ ខ្លួនទៅ ៕

To Top