បរទេស៖ អាជ្ញាធរបាននិយាយប្រាប់ថា ការផ្ទុះបំពង់បង្ហូរប្រេង មួយកន្លែង នៅក្នុងប្រទេសនីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងហោចចំនួន១៧នាក់ និងបំផ្លាញអគារជាង៧០អគារ ដោយរួមមានទាំងសាលារៀន ព្រះវិហារ និងសណ្ឋាគារ។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់...
ក្រសួងសុខាភិបាល សម្រេចបន្ថែមអគារ ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែ ស្ថិតនៅអតីតមណ្ឌលសុខភាព ចាក់អង្រែ
បរទេស៖នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសអឺរ៉ុបថ្មីបំផុត ដែលបានរឹតបន្តឹងខ្លាំងក្លាលើការឆ្លងកាត់ព្រំដែន ស្របពេលដែលអឺរ៉ុប កំពុងតែបន្តធ្វើការងារគ្រប់គ្រងលើការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុស។ នៅក្នុងដំណើការដាក់ឲ្យអនុវត្តការរឹតបន្តឹងតាមព្រំដែនជាធរមាននោះ ប្រទេសអាល្លឺម៉ង់ បានចូលរួមជាមួយប្រទេសជិតខាងផ្សេងៗទៀត ក្នុងការរឹតបន្តឹងលើការធ្វើដំណើរដោយសេរី នៅក្នុងប្រព័ន្ធបើកចំហព្រំដែនខាងក្នុង Schengen របស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់ លោក Horst Seehofer បានធ្វើការប្រកាសអំពីការរឹតបន្តឹងថ្មីនេះ កាលពីល្ងាចថ្ងៃអាទិត្យ ដែលនឹងជះឥទ្ធិពលដល់ច្រកព្រំដែន ជាប់ជាមួយប្រទេសស្វីស...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin កាលពីថ្ងៃអាទិត្យ (១៥ មីនា) ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយប្រទេសហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងនាមភាគីហ្វីលីពីន...
ភ្នំពេញ៖ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការអនុវត្ត វិស្សមកាល តូច មុន កាល កំណត់ សម្រាប់ គ្រឹះស្ថាន សិក្សា ចំណេះ ទូទៅ សាធារណៈ និង ឯកជន របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការទប់ស្កាត់ការពារជាបន្ទាន់នូវវីរុសកូវីដ១៩ ប៉ុន្តែក្នុងអំឡុងវិស្សមកាលតូចមាតាបិតា និងអាណាព្យាបាលគ្រប់រូបត្រូវជំរុញអោយកូនចៅ...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) បានឲ្យដឹងថាការនាំចេញ ផលិតផលធ្វើដំណើរ របស់កម្ពុជាទៅកាន់ ទីផ្សារពិភពលោក មានចំនួនលើស១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដោយចាប់ផ្ដើមពីកម្រិតទាបខ្លាំង តែប្រហែល៥០លានដុល្លារ ក្នុងឆ្នាំ២០១៦ ក្នុងនោះសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដែលមានចំនួន ប្រហែល៨០% នៃការនាំចេញសរុប។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)នៅថ្ងៃទី១៦...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានប្រកាសឲ្យ អ្នកដំណើរតាមជើងហោះហើរ លេខ PG933 មកពី បាងកកកាលពីថ្ងៃទី៩មីនា ហើយអង្គុយ នៅជួរទី 22, 23, 24, 25, ឬ 26 ទាក់ទៅក្រសួងសុខាភិបាល ឬមកពិនិត្យសុខភាព ជាបន្ទាន់។ គេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាន...
ភ្នំពេញ៖លោកកៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍជនបទ បានអះអាងថាហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវផ្ដល់ជូនឲ្យ គ្រប់បណ្ដាសហគ្រាសដែលមានស្រាប់ខ្ចី ដើម្បីយកទៅ វិនិយោគ ពង្រីកអាជីវកម្មនានា តាមផ្នែកតាម វិស័យបន្ថែមទៀត នោះ ក្នុង១សហគ្រាស គឺអាចខ្ចីបានត្រឹមតែ ៣០ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេស៥០លានដុល្លាររបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៦...
សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្ម ដ៏ថ្មីសន្លាងមួយដើម្បីអបអរសាទរពិធីបុណ្យ ដ៏គគ្រឹកគគ្រឹងនេះ ដែលនៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំ សាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍ កូឡារាល់គ្រប់សកម្មភាពផងដែរ។ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមាន ការចូលរួមសម្តែងពីក្រុម...
ភ្នំពេញ៖ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រយៈពេល២ថ្ងៃពេញ ក្រុមហ៊ុនអាកាសចរណ៍ ជំនាន់ថ្មី Vietjet ផ្តល់ការបញ្ចុះតម្លៃ ៧០% សម្រាប់ផ្លូវហោះហើរ ក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet និង Vietjet Thailand (ថៃ)។ ការផ្តល់ជូននេះគឺជាកាដូរបស់ Vietjet សម្រាប់រាល់អ្នកដំណើរទាំងអស់...
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU និង...
ភ្នំពេញ ៖ លោកឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា បានបន្តអំពាវនាវ ដល់ធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមត្រូវមានចំណេះដឹង វិជ្ជាជីវៈប្រកបអាជីវកម្ម និងត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។ ក្នុងពិធីសំណេះសំណាល ជាមួយអាជីវករខ្នាតតូច និងមធ្យម ដែលជាធុរកិច្ចទីផ្សារបណ្តាញតាមផ្នែក តាមវិស័យ កាលពីពេលថ្មីៗនេះ លោកឡី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា ២០១៩-២០២០ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក ហង់ជូន ណារ៉ុន...
ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះឃ្លាំងរថយន្តមីស៊ុយប៊ីស៊ី នៅជិតស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ យ៉ាងណាក៏សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន កំពុងជួយអន្តរាគមន៍ ។ សមត្ថកិច្ចបានអោយដឹងថា រថយន្តជាច្រើនគ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង ។
បរទេស៖ ប្រធានមន្ទីរសុខុមាលភាពកងទ័ព បានរកឃើញមានជំងឺកូវីដ ១៩ ហើយមនុស្ស ចំនួន ៦០ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រូវបានគេដាក់ឱ្យនៅ ដាច់ពីគេនៅតាមផ្ទះរបស់ពួកគេ រួមទាំងទាហានសក្ដិធំៗមួយចំនួនទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nathaphon Srisawat...
ភ្នំពេញ ៖ ក្រោយវីរុសកូរ៉ូណា ឬហៅថាជំងឺកូវីដ-១៩ កំពុងរីករាលដាល ស្ទើរពាសពេញសកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរនោះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឲ្យ សិស្ស-និស្សិត ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅ ហើយក្រសួងសុខាភិបាល ក៏បានណែនាំ អំពីវិធីការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ចំពោះបុគ្គលណាធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ តាមរយៈសេចក្ដីណែនាំ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសាំងធម្មតា ត្រូវលក់តម្លៃ ៣,០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៨០០រៀលក្នុង១លីត្រ ។
ហ្សឺណែវ៖ យោងតាមរបាយការណ៍ ស្ថានការណ៍ប្រចាំថ្ងៃ ដែលចេញដោយ អង្គការសុខភាពពិភពលោក (WHO) ចំនួនករណី ដែលបានបញ្ជាក់ ពីការគ្របដណ្តប់លើជំងឺ COVID-១៩ នៅក្រៅប្រទេសចិន បានកើនឡើង ១០,៩៥៥ ដល់ ៧២,៤៦៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ របាយការណ៍ បានបង្ហាញករណីសរុប ចំនួន ១៥៣.៥១៧...
ភ្នំពេញ ៖ លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ទោះបីជាមានការរីករាលដាលខ្លាំង នូវជំងឺកូវីដ១៩ ស្ទើរទូទាំងសកលលោកយ៉ាងណាក៏ដោយ តែវិស័យសំណង់នៅកម្ពុជា នៅតែមានការកើនឡើង គួរឲ្យកត់សម្គាល់ដោយជាក់ស្ដែង មានក្រុមហ៊ុន វិនិយោគមួយចំនួន នៅតែដាក់ពាក្យ ស្នើសុំសាងសង់ជាបន្តបន្ទាប់ ។...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាល សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយអត្រា ការប្រាក់ដ៏សំខាន់ របស់ខ្លួនឱ្យជិតដល់ ០ភាគរយ និងបង្កើនការកាន់កាប់ សញ្ញាប័ណ្ណ របស់ខ្លួនយ៉ាងហោចណាស់ ៧០០ ពាន់លានដុល្លារ ក្នុងការភ្ញាក់ផ្អើលមួយ ដើម្បីការពារសេដ្ឋកិច្ចធំបំផុត របស់ពិភពលោក ពីការធ្លាក់ចុះដោយសារមេរោគកូរ៉ូណាថ្មីនេះ។ ផ្អែកលើការសម្រេចចិត្តរបស់គណៈកម្មាធិការរៀបចំទីផ្សារសហព័ន្ធ បើកទូលាយគោលនយោបាយធនាគារកណ្តាល បានសម្រេចចិត្តកាត់បន្ថយគោលដៅរបស់ខ្លួន សម្រាប់អត្រាមូលនិធិសហព័ន្ធចំនួន ១ ភាគរយស្មើនឹង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ កំពុងរៀបចំដើម្បីចាប់ផ្តើមការ សាកល្បងវ៉ាក់សាំងថ្មីបានបង្កើតឡើង ដើម្បីការពារប្រឆាំង នឹងរោគរាតត្បាត (COVID-១៩) ដែលកំពុងរាតត្បាត។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Associated Press ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសាកល្បងមិនត្រូវបាន...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ នាថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង លើវិស័យសំណង់ ។ វគ្គផ្សព្វផ្សាយនេះ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានចុះផ្សាយថា អ្នកចរចានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានតែងតាំង ដើម្បីជំនួសកូនប្រសារ របស់ស្ថាបនិកជាតិ របស់ប្រទេសលោកគីម អ៊ីលស៊ុង ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអូទ្រីស។ លោកចូ កាងអ៊ីល អគ្គនាយកស្តីទី នៃការិយាល័យ កិច្ចការអាមេរិកខាងជើង នៃក្រសួងការបរទេស បានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក រួមទាំងការពិភាក្សា ត្រៀមមុនកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ...
សឹង្ហបុរី៖ ប្រទេសសឹង្ហបុរី បានឲ្យដឹងថាអ្នកណាម្នាក់ ដែលធ្វើដំណើរមកដល់រដ្ឋរបស់ខ្លួន ដែលមកពី ១២ ប្រទេសរួមទាំងប្រទេសជប៉ុន នឹងត្រូវ តម្រូវឲ្យ ញែកពួកគេចេញរយៈពេល ១៤ ថ្ងៃដែលជាផ្នែកមួយ នៃវិធានការណ៍ដើម្បីបង្កើន ការទប់ស្កាត់ការរីករាលដាល នៃវីរុសថ្មីនេះ។ ក្រសួងសុខាភិបាល បានឲ្យដឹងថានៅថ្ងៃច័ន្ទអ្នកណាម្នាក់ ដែលរួមទាំងពលរដ្ឋ ដែលមានប្រវត្តិធ្វើដំណើរ ទៅក្រុមប្រជាជាតិអាស៊ាន ជប៉ុន ស្វ៊ីស...
ភ្នំពេញ ៖ ក្រោយពីសាធារណជនមួយចំនួន មានការសង្ស័យថា ការកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន មានភាពលម្អៀងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ករណីធំៗ ដោយគ្មានការលើកលែងឡើយ ។ ក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន...
ភ្នំពេញ៖ លោក ជាង កក្កដា ជាអតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី១៥...
ភ្នំពេញ៖ ក្រោយអាជ្ញាធរវៀតណាម មិនអនុញ្ញាឲ្យនាវាទេសចរណ៍ ៤គ្រឿងរបស់កម្ពុជា ចូលចតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ទាំង ៤គ្រឿងនោះភ្លាមផងដែរ ។ កាលពីថ្ងៃទី១៥ មីនាថា លោក ផាន...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ចូលរួមជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផល នៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក...
ភ្នំពេញ៖ លោក សេង ឡូតអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអះអាងថារហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជី ក្បាលដីជូនប្រជាពល រដ្ឋបានជាង៥លានក្បាលដី ក្នុងចំណោមក្បាលដី នៅទូទាំងប្រទេស មានជាង៧លានក្បាលដី ហើយក្រសួងនឹងជំរុញបញ្ចប់នៅឆ្នាំ២០២១។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សេង ឡូត...