ភ្នំពេញ ៖ អភិបាល ខេត្តព្រះសីហនុ លោកគួច ចំរើន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត នៅឆ្នេរសមុទ្រ អាចក្រាលកន្ទេល ឬបោះតង់ បានដោយសេរីមិនអស់លុយនោះទេ ប៉ុន្តែត្រូវចូលរួមទុក ដាក់សំរាមឲ្យបានស្អាត ។ លោកគួច ចំរើន បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី១១ កុម្ភៈយ៉ាងដូច្នេះថា ”...
បរទេស៖ មកដល់ពេលនេះ មនុស្សស្លាប់កើនឡើង ជាង១០០០នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ស្ទើរតែទាំងអស់ទីក្រុងវូហាន និងទីក្រុងចំនួន១៥ទៀត ត្រូវបានបិទដែលធ្វើឲ្យចិន នៅតែបន្តធ្វើការទប់ស្កាត់ ការរីករាលដាល នៃការឆ្លងវីរុស ឆ្លងវីរុស ដ៏សាហាវនេះ នៅឡើយ។ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ មានព័ត៌មានចេញផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើល មួយសរសេរថា ក្រុមអ្នកស្រាវជ្រាវនៅសាលា...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីនៃប្រទេស កូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានធ្វើកិច្ចពិភាក្សាគ្នា ស្តីពីចំណងមិត្តភាពអន្តរកូរ៉េ និងកិច្ចពិភាក្សារវាង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Seoul Pyongyang News បានរាយការណ៍ថា ជំនួបពិភាក្សាគ្នានោះ...
បរទេស៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានណែនាំ សហរដ្ឋអាមេរិក ឲ្យដកប្រទេសស៊ូដង់ ចេញពីបញ្ជីឈ្មោះនេះ ប្រទេសដែលគាំទ្រ ដល់អំពើភេរវកម្ម។ យោងតាម ប្រភពព័ត៌មានមួយ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូល សហព័ន្ធអាហ្វ្រិកប្រចាំឆ្នាំ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន០៥បន្ទប់ នៃអនុវិទ្យាល័យស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៏ បានហាមឃាត់ មិនឲ្យអ្នកដំណើរទាំងឡាយ ដែលជាជនជាតិហូឡង់ សញ្ជាតិអាមេរិកាំង ដែលជិះនាវាទេសចរណ៍ នៅលើនាវា MS Westerdam ធ្វើការចុះចត នៅលើដែនទឹក របស់ខ្លួនឡើយ ។...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីជាន់ខ្ពស់ សុខាភិបាល២រូប ត្រូវបានដកចេញ ពីមុខតំណែង ក្រោយពីមាន ករណីផ្ទុះវីរុសកូរ៉ូណា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារនេះ ។ ខណៈដែលមានការដាក់ សម្ពាធកាន់តែខ្លាំង ទៅលើ...
បរទេស៖ ប្រធានាធិបតីហ្វីលពីន ធ្លាប់បានគំរាមបញ្ចប់កិច្ចព្រមព្រៀងកាលពីខែមុន បន្ទាប់ពីអាជ្ញាធរអាមេរិកបានលុបចោលទិដ្ឋាការសម្រាប់សមាជិកព្រឹទ្ធសភាលោក Ronald Fela Rosa ដែលជាអតីតស្នងការនគរបាលជាតិដែលបានចូលរួមក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ល្បីល្បាញរបស់គាត់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យហ្វីលីពីនបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានណែនាំរដ្ឋាភិបាលឱ្យបញ្ចប់កិច្ចព្រមព្រៀងកងកម្លាំងធ្វើទស្សនកិច្ច (VFA) ជាមួយទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យប្រធានាធិបតីលោក...
ភ្នំពេញ៖លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំង បានសម្តែងការព្រួយបារម្ភ របស់សហភាពអឺរ៉ុប (EU)លើការសម្រេចមកលើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។ ថ្ងៃទី១២ កុម្ភៈ ស្អែកនេះ ជាថ្ងៃដែលគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តលើ ករណីប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ លោក អ៊ូ ច័ន្ទរ័ត្នលើកឡើងក្នុងហ្វេសប៊ុកថា “ក្នុងកាលៈទេសៈមួយនេះ ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ដោយស្របពេលនិងការសម្រេចចិត្ត លើ...
ភ្នំពេញ ៖ កម្ពុជាតែងតែអនុវត្តយ៉ាងល្អ ឥតខ្ចោះជាមួយការិយាល័យឧត្តមស្នងការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UN HCR) ដើម្បីកិច្ចសហប្រតិបត្តិការលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Giusepe de Vincentis អ្នកតំណាងថ្មីរបស់ UN HCR នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស...
បរទេស៖ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ សមាជិក ៤ នាក់នៃកងទ័ពរំដោះប្រជាជនពីបទវាយ ប្រហារតាមអ៊ិនធឺរណែត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានលើកឡើងនូវការចោទប្រកាន់របស់ សហរដ្ឋអាមេរិកចំពោះពួក Hacker ចិន ដែលត្រូវបានចោទប្រកាន់ដោយបញ្ជាក់ថា រដ្ឋាភិបាលនិងយោធាចិន មិនចូលរួមក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Geng...
ស្វាយរៀង ៖ ប្រជាពលរដ្ឋអាចនឹងងាយ ជួបបញ្ហាប្រឈមនានាដែលត្រូវឲ្យមានការ ដោះស្រាយពីអាជ្ញាធរ ។ បញ្ហាប្រឈមទាំងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗ ឲ្យបាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាព ការលំបាក សំណូមពរនិងធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ។...
ភ្នំពេញ ៖ លោក Vladimir Goshin ឯកអគ្គរដ្ឋទូតប៉េឡារ៉ុស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅវៀតណាត បានថ្លែងថា ប៉េឡារ៉ុសនឹងស្វែងរក ឱកាសបង្កើននូវការវិនិយោគនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច ប្រទេសទាំងពីរ មានភាពរីកចម្រើនទៅមុខបន្ដទៀត។ ក្នុងជំនួបពិភាក្សាងារងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី របស់បុរសជនជាតិហូឡង់ម្នាក់ វ័យ៧០ឆ្នាំ ក្រោយពីយកសំណាក មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ បន្ទាប់ពីធ្វើដំណើរ មកដល់កម្ពុជាតាមកប៉ាល់ ជាលក្ខណៈទេសចរណ៍នៅខេត្តព្រះសីហនុ កាលពីថ្ងៃ១០ កុម្ភៈ ដោយសារកំដៅរបស់គាត់ ឡើងជាង៣០អង្សាសេ៕
ភ្នំពេញ៖ គិតដល់លំនៅឋានប្រណិតៗ នៅកណ្តាលទីក្រុងភ្នំពេញ ដែលកំពុងរីកស្គុះស្គាយ បានធ្វើអោយប្រជាពលរដ្ឋ រីករាយក្នុងការរស់នៅ ប្រកបដោយផាសុភាព ដោយសារការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ តួរយ៉ាង គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ឯណេះវិញ ក៏មិនធ្វើឲ្យប្រជាបលរដ្ឋ ខកបំណងដែរ ដោយបាន គិតគូរយ៉ាងឥតខ្ចោះ...
ភ្នំពេញ ៖ មុខសញ្ញាប្លន់បាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូប នៃសមាជិកអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ អំពីភាពអាក់អន់ចិត្ត និងក្តីបារម្ភទៅលើរឿងបែកធ្លាយ នៃរបាយការណ៍មួយ លើការដាក់ទណ្ឌកម្មប្រឆាំង នឹងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) ។ អ្នកនាំពាក្យ ដែលមិនបានប្រាប់ឈ្មោះឲ្យដឹងថា ប្រទេសចិន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០នេះ បាននិងកំពុងជួបជាមួយលោកស្រី Liurka Rodriguez Bariios ឯកអគ្គរដ្ឋទូតគុយបាថ្មី ប្រចាំប្រទេសកម្ពុជា ។
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញរបាយការណ៍ថា បច្ចុប្បន្ននេះដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃ វីរុសកូរូណា នៅប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជាដែរ ចាប់ពីចុងខែនេះ រហូតដល់ខែមីនា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ GMAC នៅថ្ងៃទី១១...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសថ្មី កូរ៉ូណា របស់ប្រទេសចិន បានកើនឡើងរហូតដល់១.០១៦នាក់ ហើយនៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមានករណីនៃអ្នកស្លាប់ថ្មី ចំនួន១០៨នាក់ ក្នុងនោះរាប់បញ្ចូលទាំង១០៣នាក់ នៅខេត្តហឺប៉ី ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។ គណៈកម្មាធិការជាតិសុខាភិបាល...
កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ ដែលជាលទ្ធផល តានតឹងបំផុត។ លោក...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ មនុស្សចំនួន១៥នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍ ក្រឡាប់ទូកលិចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឆក ប៉េងហ្គាល់ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដេស ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ លោក Hayat Ibna Siddique អ្នកនាំពាក្យឆ្មាំប្រចាំការ នៅឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បានប្រាប់ដល់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានអនុញ្ញាត ឲ្យលោក Gluseppe de Vincentiis តំណាងទើបតែងតាំងថ្មី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម...
ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រទី7 ខែកុម្ភៈ ឆ្នាំ 2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះ វប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយ ប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC ។...
ឌុបៃ៖ នៅថ្ងៃអាទិត្យនេះ អ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួន នេះបើយោងតាមការប្រកាស របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល របស់ប្រទេស។ យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថា ផ្កាយរណប...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះបាននិងកំពុងជួបជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី។
តូក្យូ ៖ ក្រុមហ៊ុនផលិត រថយន្តជប៉ុន Nissan បាននិយាយថា ក្រុមហ៊ុន Nissan Motor Co នឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្ន នៅរោងចក្រ របស់ខ្លួននៅ Kyushu ដោយសារតែមេរោគឆ្លងថ្មីនេះ និងដោយសារកង្វះការផ្គត់ផ្គង់គ្រឿង បន្លាស់ពីប្រទេសចិនយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Nissan...
ភ្នំពេញ ៖ កាលពីខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល គោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាបរិច្ចាគ ចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង១ ៣៩៤ ៨២៩,៧២ ដុល្លារ ពីសប្បុរសជន ៧៧៣៤រូប ដែលរួមមានសមាជិកកិត្តិយស ៤រូប...